Category: នយោបាយ

  • អត្តពលិកឥណ្ឌូនេស៊ី ឈ្នះមេដាយមាស លើកីឡាវាយសី វិញ្ញាសាគូ

    អត្តពលិកឥណ្ឌូនេស៊ី ឈ្នះមេដាយមាស លើកីឡាវាយសី វិញ្ញាសាគូ

    កីឡាការិនីឥណ្ឌូនេស៊ី Greysia Polii និងកីឡការិនី Apriyani Rahayu ឈ្នះមេដាយមាស កីឡាវាយសី លើវិញ្ញាសាវាយគូ ក្រោយយកឈ្នះក្រុមកីឡាការិនីប្រទេសចិន ។ គួរបញ្ជាក់ថា នេះគឺជាមេដាយមាសដំបូងរបស់ឥណ្ឌូនេស៊ី ក្នុងព្រឹត្តការណ៍កីឡា Tokyo Olympic ។ នឹងជាសមេដាយមាសទី៣ ក្នុងប្រទេសតំបន់់អាស៊ាន បន្ទាប់ពីប្រទេសថៃឈ្នះមេដាយមាស លើវិញ្ញាសា កីឡាតេក្វាន់ដូ ហ្វីលីពីន ឈ្នះមេដាយមាស វិញ្ញាសាកីឡាលើកទម្ងន់ និងមេដាយសំរិទ្ធមួយគ្រឿងដែរ ៕

  • ក្រុមបាល់ទះម្ចាស់ផ្ទះអូឡាំពិក ជប៉ុន បានឡើងទៅវគ្គ ៨ក្រុម ជាលើកដំបូង ក្នុងរយៈ២៩ឆ្នាំ ចុងក្រោយ

    ក្រុមបាល់ទះម្ចាស់ផ្ទះអូឡាំពិក ជប៉ុន បានឡើងទៅវគ្គ ៨ក្រុម ជាលើកដំបូង ក្នុងរយៈ២៩ឆ្នាំ ចុងក្រោយ

    ក្រុមបាល់ទះម្ចាស់ផ្ទះជប៉ុន បានយកឈ្នះ ក្រុមបាល់ទះអ៊ីរ៉ង់ ៣ទល់នឹង២សិត នៅវគ្កសន្សំពិន្ទុក្នុងពូល ឡើងទៅវគ្គ៨ក្រុមចុងក្រោយ នឹងត្រូវប៉ះជម្រើសជាតិប្រេស៊ីល នៅព្រឹត្តិការណ៍អូឡាំពិក ។ ក្រុមបាល់ទះជប៉ុន ស្ថិតនៅពូល A ជាក្រុមចំណាត់ថ្នាក់លេខ៣ ក្រោមប៉ូឡូញ និងអ៊ីតាលី បន្តទៅវគ្គ៨ក្រុមជួបក្រុមលេខ២ នៅពូល B ប្រេស៊ីល ដែលជាវគ្គចាញ់ធ្លាក់ នៅថ្ងៃទី២ ខែសីហានេះ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ។សូមបញ្ជាក់ថា ក្រុមបាល់ទះម្ចាស់ផ្ទះអូឡាំពិក ជប៉ុន ឆ្នាំ២០២០ បានឡើងទៅវគ្ក៨ក្រុម ជាលើកដំបូង ក្នុងរយៈ២៩ឆ្នាំចុងក្រោយ លើវិញ្ញាសាបាល់ទះផ្នែកបុរស ៕

  • ក្លឹបធំ២ នៅអង់គ្លេស មិនត្រឹមប្រជែងគ្នាលើទីលាននោះទេ សូម្បីទីផ្សារដោះដូរកីឡាករក៏ប្រជែងដែរ

    ក្លឹបធំ២ នៅអង់គ្លេស មិនត្រឹមប្រជែងគ្នាលើទីលាននោះទេ សូម្បីទីផ្សារដោះដូរកីឡាករក៏ប្រជែងដែរ

    ក្រុម Manchester United និងក្រុមតោខៀវ Chelsea កំពុងតែប្រជែងគ្នាដើម្បីចុះហត្ថលេខានាំយកកីឡាករ Erling Haaland ពីក្លឹប Borussia Dortmund ។ ក្លឹបធំៗក្របខ័ណ្ឌ Premier League កំពុងចាប់អារម្មណ៍នឹងខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ពីក្លិប Borussia Dortmund រហូតដល់ឆ្នាំ២០២២ ។ សារព័ត៌មាន The Sun បានអោយដឹងថា លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុមបិសាចក្រហម សង្ឃឹមថា អាចបញ្ចុះបញ្ចូលចុះអោយ Haaland មកកាន់ទឹកដី Old Trafford នាពេលឆាប់ៗខាងមុខនេះ ដោយលោក Solskjaer ក៏ធ្លាប់បង្វឹក Haaland នៅក្លិប Molde ឯស្រុកកំណើត ។ ចំណែកឯក្លឹបតោខៀវ ក៏កំពុងដុតដៃដុតជើង ត្រៀមចរចាយក Haaland ដែរ ដោយបានត្រៀមកញ្ចប់ថវិកាមួយចំនួនធំប្រចែងជាមួយក្លឹបបិសាចក្រហមផងដែរ ។ សូមបញ្ជាក់ថា ក្រៅពីក្លឹប Manchester…

  • របាយការណ៍នៅថ្ងៃទី០១ សីហា

    របាយការណ៍នៅថ្ងៃទី០១ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៥៦០ករណី និងជាសះស្បើយ ៧៦៣នាក់។ អ្នកឆ្លងសរុប ៧៨.៤៧៤នាក់ អ្នកជាសះស្បើយ ៧១.៥១៧នាក់ អ្នកស្លាប់ ១.៤៤២នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០២ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥៦០នាក់ ជាសះស្បើយ ៧៦៣នាក់ ស្លាប់ ២២នាក់ គិតត្រឹមថ្ងៃទី២ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៧៨.៤៧៤នាក់ ចំនួនអ្នកជាសះស្បើយ៖ ៧១.៥១៧នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៤៤២នាក់

  • ខ្មែរក្រ តែខ្មែរមានទឹកចិត្ត

    ខ្មែរក្រ តែខ្មែរមានទឹកចិត្ត
  • អ្វីៗទាំងអស់ដែលយើងបានធ្វើ គឺដើម្បីការរស់រានមានជីវិតរបស់ប្រជាជន

    អ្វីៗទាំងអស់ដែលយើងបានធ្វើ គឺដើម្បីការរស់រានមានជីវិតរបស់ប្រជាជន
  • ឯកឧត្តមនាយបេសកកម្មកម្ពុជា សង្ខេបខ្លឹមសារសំខាន់ៗជូនជាតិ ពីព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ

    ឯកឧត្តមនាយបេសកកម្មកម្ពុជា សង្ខេបខ្លឹមសារសំខាន់ៗជូនជាតិ ពីព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន បានធ្វើសេចក្តីសង្ខេបជូនជាតិនូវបេសកកម្មចូលរួមប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០ ដូចខាងក្រោម៖១-ប្រតិភូកីឡាអូឡាំពិកកម្ពុជា បានបំពេញកាតព្វកិច្ចជាសមាជិកពេញសិទ្ធិនៃមហាគ្រួសារអូឡាំពិកអន្តរជាតិបានដោយរលូន និងជោគជ័យ ជាសក្ខីកម្មថ្មីនៃគុណតម្លៃជាតិខ្មែរលើឆាកអន្តរជាតិ។ ២-ពុះពារក្តីបារម្ភ និងភ័យខ្លាចជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ Tokyo Olympic 2020 បានផ្តល់នូវមេរៀនបទពិសោធន៍ថ្មីនៃការរស់នៅតាមគន្លងនៃរបត់ថ្មីរបស់ចលនាកីឡាពិភពលោក ក៏ដូចក្នុងប្រទេសនីមួយៗ ឲ្យចេះទប់ទល់ ការពារដោយទំនុកចិត្តថា កីឡាអាចខ្លាំងជាងជំងឺកាចសាហាវនេះបាន បើយើងចេះរបៀបសាមគ្គីភាព ឯកភាព និងយោគយល់គ្នាពិតប្រាកដ។ ៣-កីឡាអូឡាំពិកជាបច្ចេកទេសជំនាញ កីឡាយើងនៅឆ្ងាយពីគេ ប៉ុន្តែវេទិកាកីឡាពិភពលោកនេះ មិនមែនមានតែការប្រកួតកីឡាទេ ប៉ុន្តែវាក៏ជាការចូលរួមជាកិត្តិយសជាតិ ជាការផ្លាស់ប្តូរវប្បធម៌ ទស្សនៈជីវិត និងគតិបណ្ឌិតរស់និយមរបស់មនុស្សជាតិនៅលើផែនដី ក្នុងគោលដៅរួមគឺ ការកសាងពិភពលោកមួយល្អប្រសើរ “build a better world through sports“។ ៤-សន្តិភាព មិត្តភាព សាមគ្គីភាព និងសុខដុមនីយកម្មពិភពលោក គឺជាមូលដ្ឋាននៃចលនាអូឡាំពិក។ក្នុងនាមប្រធានប្រតិភូកីឡាអូឡាំពិក Tokyo Olympic 2020…

  • ប្រសិទ្ធិភាពវ៉ាក់សាំង និងការថែទាំរបស់ក្រុមគ្រូពេទ្យកម្ពុជា

    ប្រសិទ្ធិភាពវ៉ាក់សាំង និងការថែទាំរបស់ក្រុមគ្រូពេទ្យកម្ពុជា

    ១. វ៉ាក់សាំងពិតជាអាចជួយការពារយើងមិនឱ្យធ្លាក់ក្នុងសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ។ នៅពេលខ្ញុំមានវិជ្ជមានកូវីដ ខ្ញុំអាចធ្វើការបានដូចធម្មតា គ្រាន់តែហៀរសំបោរ និងក្អក។ ២. ការដែលត្រូវបានបញ្ជូនទៅមណ្ឌលកូវីដ មិនគួរឱ្យខ្លាចដូចអ្នកគិតទេ។ ខ្ញុំទទួលបានក្ដីស្រលាញ់ និងភាពកក់ក្ដៅក្នុងសហគមន៍តូចមួយ។ ខ្ញុំមិនត្រូវបានគេមាក់ងាយឡើយ។ យើងអបអរសាទរគ្នាទៅវិញទៅមក នៅពេលដែលគ្រូពេទ្យប្រកាសពីលទ្ធផលអវិជ្ជមានក្នុងមួយថ្ងៃៗ។ អ្នកជិតខាងរបស់ខ្ញុំ ចែករំលែកផ្លែឈើ និងនំ ហើយយើងថែមទាំងអាចធ្វើពិធីជប់លៀងនៅក្នុងមណ្ឌលព្យាបាលទៀត។ ៣. ក្រុមគ្រូពេទ្យ និងអ្នកប្រឹក្សាយោបល់តាមទូរសព្ទ បានលើកទឹកចិត្តយើងខ្លាំង។ ចំពោះការចំណាយ ដូចជាការធ្វើតេស្តកូវីដ ការដឹកជញ្ជូន ការស្នាក់នៅរយៈពេល ១៥ថ្ងៃ ព្រមទាំងថ្នាំ និងអាហារ គឺមិនគិតថ្លៃទេ។ សូមអរគុណកម្ពុជាដែលបានមើលថែទាំយើងយ៉ាងដិតដល់! ៤. ត្រូវតែចាក់វ៉ាក់សាំង 💉 ៥. បើអ្នកមានអាការៈហៀរសំបោរ ឬក្អក សូមមេត្តានៅផ្ទះ ព្រោះអ្នកអាចមានជំងឺកូវីដ។ កុំរំពឹងលើតេស្តរហ័សដោយខ្លួនឯងខ្លាំងពេក ព្រោះអ្នកអាចអនុវត្តន៍ខុសដែលនាំឱ្យចេញលទ្ធផលខុស។ ប្រភព៖ Mélanie Mossard

  • ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ទើបមានដំណើរកំសាន្តបែបនេះ

    ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ទើបមានដំណើរកំសាន្តបែបនេះ

    ភ្នំ១៥០០-អូរសោម-ឆ្នេរនេសាទ📍