Category: នយោបាយ

  • យុវជនកម្ពុជាចំនួន៨រូប ត្រូវបានជ្រើសរើសឱ្យសិក្សានៅសាលាគោលនយោបាយសាធារណៈ លីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី

    យុវជនកម្ពុជាចំនួន៨រូប ត្រូវបានជ្រើសរើសឱ្យសិក្សានៅសាលាគោលនយោបាយសាធារណៈ លីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី

    មោទកភាពថ្មីមួយទៀតរបស់កម្ពុជា ដែលមានមន្រ្តីរាជការវ័យក្មេងប្រកបដោយសក្តានុពល ទេពកោសល្យ និងវិជ្ជាជីវៈ បានចូលរួមបង្ហាញនូវសមត្ថភាពនៅលើឆាកអន្តរជាតិ ទាំងក្នុងវិស័យការងារ និងការអភិវឌ្ឍសមត្ថភាព ជាពិសេសភាពជាអ្នកដឹកនាំក្នុងពេលអនាគត។ ប្រភព៖ ក្រសួងបរិស្ថាន

  • ស្ថានភាពធាតុអាកាស ៤-១០ សីហា

    ស្ថានភាពធាតុអាកាស ៤-១០ សីហា
  • ភ្នំបាយឆៅ ខេត្តមណ្ឌលគិរី 🇰🇭

    ភ្នំបាយឆៅ ខេត្តមណ្ឌលគិរី 🇰🇭

    📸-គឹម បញ្ញារ័តន៍

  • រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធកូវីដ១៩បំប្លែងថ្មី (Delta) យប់ថ្ងៃទី២ សីហា ២០២១ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ

    រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធកូវីដ១៩បំប្លែងថ្មី (Delta) យប់ថ្ងៃទី២ សីហា ២០២១ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ

    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

  • ទំនាក់ទំនងរវាងចិន និងក្រុមឧទ្ទាមតាលីបង់ ហាក់ប្រសើរឡើង ក្រោយកិច្ចពិភាក្សារវាងចិនជាមួយគណៈប្រតិភូដឹកនាំដោយក្រុមតាលីបង់កាលពីថ្ងៃទី២៨ កក្កដា

    ទំនាក់ទំនងរវាងចិន និងក្រុមឧទ្ទាមតាលីបង់ ហាក់ប្រសើរឡើង ក្រោយកិច្ចពិភាក្សារវាងចិនជាមួយគណៈប្រតិភូដឹកនាំដោយក្រុមតាលីបង់កាលពីថ្ងៃទី២៨ កក្កដា

    រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានថ្លែងថា៖ “ក្រុមតាលីបង់ គឺជាកម្លាំងយោធា និងនយោបាយដ៏សំខាន់នៅអាហ្វហ្គានីស្ថាន ហើយទំនងជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការនៃការផ្សះផ្សារ និងការកសាងប្រទេសឡើងវិញ។” ជំហរផ្លូវការរបស់ចិនលើបញ្ហាអាហ្វហ្គានីស្ថាន គឺប្រកាន់ខ្ជាប់នូវគោលការណ៍កម្មសិទ្ធិរបស់អាហ្វហ្គានីស្ថាន និងដឹកនាំដោយអាហ្វហ្គានីស្ថាន ព្រមទាំងប្រឆាំងការជ្រៀតជ្រែកពីកងកម្លាំងបរទេស។ ភាពច្របូកច្របល់នៃអាហ្វហ្គានីស្ថានទៅលើប្រទេសដទៃទៀតនៅក្នុងតំបន់ នឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងតំបន់។ លោកក៏បានបន្ថែមថា៖ “ការដកទ័ពអាមេរិក និងណាតូ គឺជាការបរាជ័យនៃគោលនយោបាយអាមេរិកចំពោះអាហ្វហ្គានីស្ថាន”។ ប្រភព៖ SCMP

  • ២ សីហា ២០២១

    ២ សីហា ២០២១

    ១. ក្រសួងកសិកម្ម កំពុងសហការជាមួយអ្នកជំនាញកូរ៉េ បង្កាត់ពូជពោត ដើម្បីជួយលើកកម្ពស់កសិករដាំពោត និងជំរុញការនាំចេញកសិផល – រស្មីកម្ពុជា ២. ធុរជនខ្មែររំពឹងនឹងទទួលបានធុរជនរុស្សីមកកម្ពុជា លើវិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពប្រព័ន្ធអុីនធឺណែត បច្ចេកវិទ្យាឌីជីថល ឧស្សាហកម្ម និងថាមពល ពេលស្ថានភាពកូវីដ១៩ល្អប្រសើរ – កោះសន្តិភាព ៣. ឆមាសទី ១ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានជាង ៤៥១លានដុល្លារ កើនឡើង ៦.៧២ភាគរយ។ ការនាំចេញពីកម្ពុជា ធ្លាក់ចុះ ១.៦ភាគរយ ឯការនាំចូលពីកូរ៉េ កើនឡើង ១១.៩ភាគរយ – ភ្នំពេញបុស្តិ៍ ៤. ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម យ៉ូចុង បានព្រមានកូរ៉េខាងត្បូងទាក់ទងគម្រោងសមយុទ្ធយោធាជាមួយអាមេរិក ព្រោះនឹងធ្វើឱ្យទំនាក់ទំនងកូរ៉េទាំងពីរកាន់តែអាក្រក់ ហើយប៉ះពាល់ការព្យាយាមស្ដារទំនាក់ទំនងឧបទ្វីបកូរ៉េ – AFP ៥. ក្រុមអ្នកស្រាវជ្រាវ៖ ការសម្រេចគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ នឹងបង្កើតការងារជាង ៨លានកន្លែង ត្រឹមឆ្នាំ២០៥០ តាមរយៈកំណើនឧស្សាហកម្មផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ – Xinhua

  • ទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសនីហ្សេរីយ៉ា 🇳🇬 កពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់មួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

    ទីក្រុង Lagos ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសនីហ្សេរីយ៉ា 🇳🇬 កពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់មួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

    រថយន្តរាប់សិបគ្រឿងបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈដែលសកម្មភាពសេដ្ឋកិច្ចត្រូវខាតបង់ប្រមាណ ៤ពាន់លានដុល្លារក្នុងមួយឆ្នាំ។ អ្នកជំនាញបានព្រមានថា ទីក្រុង Lagos ដែលនៅជាប់តំបន់ឆ្នេរមហាសមុទ្រអាត្លង់ទិច អាចនឹងគ្មានមនុស្សរស់នៅដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការប្រែប្រួលអាកាសធាតុ កង្វះខាតប្រព័ន្ធលូ ការបូមយកខ្សាច់ដែលនាំឱ្យមានសំណឹកនៅតាមច្រាំងសមុទ្រ និងកំណើនប្រជាជនមករស់នៅទីក្រុង។ យោងតាមការសិក្សាស្រាវជ្រាវដោយ Climate Central ទីក្រុងតាមឆ្នេរសមុទ្រដែលមានកម្ពស់ទាបនៅផ្នែកខ្លះនៃពិភពលោក អាចនឹងត្រូវលិចលង់នៅត្រឹមឆ្នាំ២១០០ ខណៈកម្រិតទឹកសមុទ្រសកល ត្រូវបានព្យាករណ៍ថា នឹងកើនលើសពី ២ម៉ែត្រ។ ប្រភព៖ CNN

  • ទីតាំង ៩ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ទីតាំង ៩ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

    ១. ហាង Vitking House ផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង អ្នកជំងឺទៅថ្ងៃទី២៥ កក្កដា។ ២. ហាង Carl’s Jr Burgers ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកជំងឺទៅថ្ងៃទី២៤ កក្កដា។ ៣. អគារ The Bridge Resident សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺប្រើប្រាស់ជណ្តើរយន្តជាន់ទី១៨ ទៅថ្ងៃទី២៥ កក្កដា។ ៤. ធនាគារ Shinhan សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ អ្នកជំងឺទៅថ្ងៃទី២៦ កក្កដា។ ៥. ហាង Coffee Today ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល អ្នកជំងឺទៅថ្ងៃទី២៦ កក្កដា។ ៦.ផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ អ្នកជំងឺចូលថ្ងៃទី២៧ កក្កដា។ ៧. ហាង Tube Coffee សាខា…

  • នាវារបស់អង្គការក្រៅរដ្ឋាភិបាលចំនួន ២គ្រឿងឈ្មោះ Sea-Watch 3 និង Ocean Viking បានជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៩៤នាក់ នៅក្នុងដែនទឹកទុយនីស៊ី 🇹🇳

    នាវារបស់អង្គការក្រៅរដ្ឋាភិបាលចំនួន ២គ្រឿងឈ្មោះ Sea-Watch 3 និង Ocean Viking បានជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៩៤នាក់ នៅក្នុងដែនទឹកទុយនីស៊ី 🇹🇳

    កាលពីថ្ងៃទី១ សីហា នាវារបស់អង្គការក្រៅរដ្ឋាភិបាលចំនួន ២គ្រឿងឈ្មោះ Sea-Watch 3 និង Ocean Viking បានជួយសង្គ្រោះជនចំណាកស្រុកចំនួន ៣៩៤នាក់ នៅក្នុងដែនទឹកទុយនីស៊ី 🇹🇳 ដែលពួកគេបានចាកចេញពីប្រទេសលីប៊ី 🇱🇾 នងទុយនីស៊ីទៅកាន់តំបន់ផ្សេងៗនៃទ្វីបអ៉ឺរ៉ុប។ អង្គការអន្តោប្រវេសន៍អន្តរជាតិបានឱ្យដឹងថាមានមនុស្សជាង ១ពាន់នាក់ដែលរត់គេចពីជម្លោះ នឹងភាពក្រីក្រនៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ាបានស្លាប់នៅក្នុងឆ្នាំនេះនៅតំបន់មេឌីទែរ៉ាណេ។ ប្រភព៖ Aljazeera

  • ង ១១៣នាក់បានបាត់បង់ជីវិត ដោយគ្រោះទឹកជំនន់នៅខេត្ត Nuristan ភាគខាងកើតនៃអាហ្វហ្គានីស្ថាន 🇦🇫

    ង ១១៣នាក់បានបាត់បង់ជីវិត ដោយគ្រោះទឹកជំនន់នៅខេត្ត Nuristan ភាគខាងកើតនៃអាហ្វហ្គានីស្ថាន 🇦🇫

    មនុស្សយ៉ាងតិចជាង ១១៣នាក់បានបាត់បង់ជីវិត ដោយគ្រោះទឹកជំនន់នៅខេត្ត Nuristan ភាគខាងកើតនៃអាហ្វហ្គានីស្ថាន 🇦🇫 ខណៈមនុស្សជាច្រើននាក់ទៀតកំពុងតែបាត់ខ្លួន។ នេះបើតាម Aljazeera ថ្ងៃទី០១ សីហា។ ផ្ទះចំនួន ១៧០ខ្នងត្រូវបានបំផ្លាញ ខណៈប្រជាជន ៣០០គ្រួសារបានរងការប៉ះពាល់ពីទឹកជំនន់នេះ។ ដោយឡែកការដឹកជញ្ជូនជំនួយចាំបាច់ ដូចជា ស្បៀងអាហារ ជម្រកបណ្ដោះអាសន្ន ក៏ដូចជាថ្នាំសង្កូវ ត្រូវបានរាំងស្ទះ ព្រោះទឹកជំនន់កាត់ផ្ដាច់ស្ពានធំមួយនៅតំបន់នោះ និងត្រូវបានកាន់កាប់ដោយក្រុមតាលីបង់។ ប្រភព៖ Aljazeera