-
សម្តេច ហេង សំរិន បានផ្ញើលិខិតអបអរសាទរជូនចំពោះ ឯកឧត្តម Vương Đình Huệ ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះ ឯកឧត្តម Vương Đình Huệ ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលសម័យប្រជុំ លើកទី១ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
-
កីឡាប្រដាល់ ម៉ូយថៃ ត្រូវបានទទួលស្គាល់ដោយគណៈ កម្មាធិការអូឡាំពិកអន្តរជាតិ ប៉ុន្តែមិនមែនជាប្រភេទកីឡាលេង នៅអូឡាំពិកនោះទេ

បន្ទាប់ពីលេចឭថា ប្រដាល់ម៉ូយថៃ ត្រូវបានអូឡាំពិកអន្តរជាតិ I O C ទទួលស្គាល់ជាសហព័ន្ធសមាជិក នៅក្នុងកិច្ចប្រជុំមហាសន្នបាត គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលធ្វើឲ្យអ្នកគាំទ្រគុនខ្មែរ មិនពេញចិត្តចំពោះការទទួលស្គាល់នេះ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការអូឡាំពិកកម្ពុជា និងជានាយបេសកម្មដឹកនាំអត្តពលិកកម្ពុជា ចូលរួម ព្រឹត្តិការណ៍អូឡាំពិក បានថ្លែងប្រាប់ពី ទីក្រុងតូក្យូ ប្រទេសជប៉ុនថា ការទទួលស្គាល់ប្រដាល់ម៉ូយថៃ ជាសហព័ន្ធកីឡាម៉ូយថៃអន្តរជាតិ វាគ្រាន់តែជាការទទួលស្គាល់ជាប្រភេទកីឡាអន្តរជាតិប៉ុណ្ណោះ ។ ដូច្នោះសូមប្រជាពលរដ្ឋកម្ពុជារក្សាចិត្តនឹងន ព្រោះប្រដាល់ម៉ូយថៃ មិនមែនគុនខ្មែរទេ គុនខ្មែរគឺគុនខ្មែរ គឺដាច់ដោយឡែកពីគ្នា ។ ហេតុនេះហើយ សូមបងប្អូនខ្មែរ ខិតខំថែរក្សាអភិរក្សគុនខ្មែរ ដែលជារតនៈសម្បត្តិរបស់យើងអោយបានគង់វង់ ។ អគ្គលេខាធិការអូឡាំពិកកម្ពុជា និងជានាយបេសកម្មរូបនេះ បានពន្យល់ថា ការទទួលស្គាល់ប្រដាល់ម៉ូយថៃ ជាសហព័ន្ធកីឡាម៉ូយថៃអន្តរជាតិនេះ ដូចប្រភេទកីឡាផ្សេងទៀតដែរ មិនមានន័យថា ជាប្រភេទកីឡាប្រកួត ក្នុងអូឡាំពិកនោះទេ ។ ឯកឧត្តម អគ្គលេខាធិការ ក៏បានគូបញ្ជាក់ បន្ថែមទៀតថា កីឡាគុនខ្មែរក៏អាចនឹងអូឡាំពិកអន្តរជាតិទទួលស្គាល់ដែរនាពេលអនាគត ប្រសិនបើគុនខ្មែរអាចគៀងគរប្រទេសសមាជិកបានច្រើន…
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥

-
លទ្ធផលនៃការប្រណាំងរថយន្ត Hungarian Grand Prix ត្រូវបានកំណត់ជាថ្មីដោយសារមានបញ្ហាបច្ចេកទេស

កីឡាករ Sebastian Vettel របស់ Aston Martin ត្រូវបានចុះបញ្ជីជាលើកទី ២ នៅក្នុងលទ្ធផលចុងក្រោយនៅយប់ថ្ងៃអាទិត្យ ដោយត្រូវបានដកសិទ្ធិពីការប្រកួត ហើយត្រូវរង់ចាំការប្តឹងឧទ្ធរណ៍ពីក្រុមហ៊ុន Aston Martin ។ កីឡាករ Carlos Sainz របស់ក្រុម Ferrari បានឡើងទៅឈរនៅលើទីលានចុងក្រោយក្នុងចំណាត់ថ្នាក់លេខ ៣ ហើយកីឡាករជនជាតិអង់គ្លេស George Russell របស់ Williams ឈរនៅលេខ ៨ និង Kimi Raikkonen របស់ Alfa Romeo ឡើងមកឈរនៅលេខ ១០ ។ ការកែប្រែលទ្ធផលនេះធ្វើឱ្យគូប្រជែងដណ្តើមពានរង្វាន់របស់ Hamilton គឺ Max Verstappen របស់ក្រុមរថយន្ត Red Bull កើនឡើងពីលេខ ១០ ដល់លេខ ៩ ប៉ុន្តែជាមួយនឹងពិន្ទុបន្ថែមដែលអ្នកបើកបរ Mercedes ទទួលបានសម្រាប់ការផ្លាស់ប្តូរពីលេខ ៣ ទៅលេខ ២…
-
រដ្ឋមន្រ្តីការបរទេសអាស៊ានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការនិងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ

រដ្ឋមន្រ្តីការបរទេសអាស៊ានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការនិងសន្តិសុខលំហសមុទ្រ សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាឆ្លងដែនផ្សេងៗ រួមមាន បញ្ហាសន្តិសុខអ៊ីនធឺណិត។ កិច្ចប្រជុំបានឯកភាពធ្វើឱ្យប្រសើរឡើងនូវការអនុវត្តវិស័យយុទ្ធសាស្ត្រចំនួន៤ នៃកិច្ចសហប្រតិបត្តិការក្រោមទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក អាស៊ានជាមួយដៃគូខាងក្រៅ ដូចជាអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា។ កិច្ចប្រជុំប្តេជ្ញាចិត្តពន្លឿនការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដើម្បីជំនួយមីយ៉ាន់ម៉ា។ កិច្ចប្រជុំបានពិភាក្សាលើការអនុវត្តនូវគំនិតផ្តួចផ្តើមតំបន់ផ្សេងៗ រួមមាន មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ១៩ មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ (ACPHEED) ការរៀបចំច្រករបៀងធ្វើដំណើរអាស៊ាន និងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន ក្នុងកិច្ចខិតខំជម្នះជំងឺរាតត្បាតកូវីដ១៩ និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គម។ កិច្ចប្រជុំប្តេជ្ញាធានាថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធមហាប្រល័យផ្សេងៗទៀត។
-
កម្ពុជាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបែងចែករវាងការគោរពសិទ្ធិមនុស្ស និងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិ

រដ្ឋមន្រ្តីការបរទេសកម្ពុជាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបែងចែករវាងការគោរពសិទ្ធិមនុស្ស និងសេរីភាព ក្នុងការលើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពរបស់មនុស្សជាតិ ពីការបន្លំប្រើប្រាស់គោលការណ៍ពិសិដ្ឋទាំងនេះ ដើម្បីបង្កឱ្យមានការស្អប់ខ្ពើម ភាពមិនចុះសម្រុងក្នុងសង្គម អស្ថិរភាព និងការជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ ការយល់ដឹង និងការគោពសិទ្ធិមនុស្សត្រូវមានភាពគ្រប់ជ្រុងជ្រោយរួមដោយគ្មានស្តង់ដារទ្វេ ហើយគោរពអធិបតេយ្យភាពជាតិរបស់ប្រទេសនីមួយៗ ស្របតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា។
-
អនុប្រធានសហព័ន្ធកីឡាចំបាប់ ឧបត្ថម្ភសម្ភារៈដល់អត្តពលិកជាង៦០០០ដុល្លា ដើម្បីជម្រុញការហ្វឹកហាត់ដល់ក្រុមជម្រើសជាតិ ត្រៀមការប្រកួតនានា

លោក ខេស៊ី បាណេត អនុប្រធានកីឡាចំបាប់កម្ពុជា បានឧបត្ថម្ភស្បែកជើង ចំនួន៣៧គូ ដល់សហព័ន្ធកីឡាចំបាប់កម្ពុជា សម្រាប់ក្រុមជម្រើសជាតិកីឡាចំបាប់ពាក់ហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួតនានា លើឆាកអន្តរជាតិ នាព្រឹកថ្ងៃទី២ ខែ សីហាឆ្នាំ២០២១នេះ ។ អនុប្រធានសហព័ន្ធកីឡាចំបាប់រូបនេះ បញ្ជាក់ថា ស្បែកជើងទាំង៣៧គូនេះ គឺចែកជូនកីឡាករកីឡាការិនីជម្រើសជាតិចំបាប់ គឺជាផលិតផលសហរដ្ឋអាមេរិក មានគុណភាពខ្ពស់ និងផលិតជាពិសេស សម្រាប់ការហ្វឹកហាត់ និងប្រកួតកីឡាចំបាប់ ។ លោក ខេស៊ី បាណេត អះអាងថា ពេលមានសម្ភារៈហ្វឹកហាត់មានគុណភាព វាបានផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ពីព្រោះថាស្បែកជើងល្អជម្រុញឲ្យការហ្វឹកហាត់កាន់តែងាយស្រួល ពិសេសការប្រកួតតែម្តង ដើម្បីទប់ជំហរចូលប្រើស្នៀតបោកគូប្រកួត ។ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះ ពន្យល់ថា ស្បែកជើងចំនួន៣៧គូ ដែលជាផលិតផលល្អរបស់សហរដ្ឋអាមេរិក ដើម្បីជួលដល់ការហ្វឹកហាត់ដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបង្កើនគុណភាពបច្ចេកទេស សម្រាប់ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ ។ លោក ខេស៊ី បាណេត បន្ថែមថា តាមរយៈការផ្គត់ផ្គង់នូវសម្ភារហ្វឹកហាត់លើកនេះ នឹងជំរុញបន្ថែមការលើកទឹកចិត្ត និងការខិតខំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ បង្កើនក្តីសង្ឃឹមកាន់តែខ្ពស់…
-
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន:ប្រមុខការទូតកម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់

ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់រួមមាន៖ តាមរយៈការសម្រេចឱ្យបាននូវក្របខ័ណ្ឌការរៀបចំច្រករបៀងធ្វើដំណើរក្នុងតំបន់អាស៊ាន និងការធ្វើប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន(ACPHEED)។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។ យោងតាមលទ្ធផលនៃកិច្ចប្រជុំដែលបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថា ការចូលរួមរបស់អាស៊ានជាមួយដៃគូខាងក្រៅ គឺគាំទ្រដល់មជ្ឈភាពអាស៊ាន ដែលស្របនឹងគោលការណ៍អាស៊ានរួមមានទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៣៖កិច្ចប្រជុំបានពិភាក្សាអំពីការវិវត្តថ្មីៗទាក់ទងនឹងនយោបាយ និងសន្តិសុខក្នុងតំបន់ និងវឌ្ឍនភាពនៃការងាររបស់ស្ថាប័នតាមវិស័យនៅក្នុងសសរស្តម្ភនយោបាយ និងសន្តិសុខ (APSC)។ កិច្ចប្រជុំបានស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងការអនុវត្តផែនការលម្អិត APSC ឆ្នាំ២០២៥ ទោះបីមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ រដ្ឋមន្រ្តីការបរទេស ក៏បានឯកភាពពន្លឿនការអនុវត្តបន្ទាត់សកម្មភាពដែលនៅសេសសល់ក្រោមផែនការលម្អិត APSC ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលដែលសម្រេចបានដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងបានកោតសរសើរចំពោះជោគជ័យនៃសិក្ខាសាលាស្តីពី «ការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងប្រទេសដែលរងផលប៉ះពាល់ដោយសារមីន/សំណល់ជាតិផ្ទុះសង្គ្រាម (ERW)» ដែលបានរៀបចំនៅខេត្តសៀមរាប នៅខែកក្កដា ឆ្នាំ ២០២១។…
-
ទឹកជ្រោះវាលពួច
