-
កម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញប្រតិបត្តិការតាមផ្លូវតូចធំ ដេីម្បីចាប់អ្នកជួបជុំផឹកសុី និងអ្នកបេីកអាជីវកម្មផ្សេងៗ ដែលល្មេីសនឹងបម្រាមគោចរ មកធ្វេីការផាកពិន័យ និងអនុវត្តតាមវិធានការច្បាប់

-
ក្រសួងការពារជាតិអាមេរិក កំពុងពិសោធន៍ដោយប្រើបញ្ញាសិប្បនិម្មិតដើម្បី «មើលទៅអនាគត»

មឹង ច័ន្ទសុម៉ានីតា អគ្គបញ្ជាការដ្ឋានភាគខាងជើង(NORTHCOM) នៃក្រសួងការពារជាតិអាមេរិកថ្មីៗនេះបានធ្វើការសាកល្បង ទៅលើអ្វីដែលពួកគេហៅថា បណ្ដាញព័ត៌មានសកលឬ GIDE ដែលរួមបញ្ចូលគ្នានូវបណ្ដាញឧបករណ៍ចាប់សញ្ញានៅជុំវិញពិភពលោក ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងប្រព័ន្ធគណនាតាមអ៊ីនធឺណេត ដោយមានគោលបំណងសម្រេចបាននូវការ «គ្រប់គ្រងផ្តាច់មុខនៃការទទួលបានព័ត៌មាន» និង«ឧត្ដមភាពនៃការសម្រេចចិត្ត» ។ លោក Glen VanHerck មេបញ្ជាការ NORTHCOM និងមេបញ្ជាការបញ្ជាការដ្ឋានការពារដែនអាកាសអាមេរិកខាងជើង (NORAD) បានប្រាប់អ្នកយកព័ត៌មាន នៅក្រសួងការពារជាតិនៅសប្តាហ៍នេះ ថានេះគឺជាការសាកល្បងលើកទី ៣ របស់ GIDE ដែលធ្វើឡើងរួមជាមួយអគ្គបញ្ជាការដ្ឋានឯកភាពទាំង ១១។ លោក VanHerck បានប្រាប់អ្នកយកព័ត៌មានថា ការសម្រេចចិត្តប្រើបញ្ញាសិប្បនិម្មិតដើម្បីព្យាករណ៍សកម្មភាពនាពេលអនាគត ដែលស្ដាប់ទៅដូចជាវត្ថុប្រឌិតក្នុងរឿងភាគវិទ្យាសាស្ត្រ ក៏ប៉ុន្តែវាជាការពិត។ កងទ័ពអាកាសអាមេរិកនិងកងទ័ពអាមេរិក បានសាកល្បងគំនិតស្រដៀងគ្នារួចទៅហើយ ហើយកំពុងស្វែងយល់ពីការរួមបញ្ចូលគ្នា និងធ្វើការជាមួយគ្នាក្នុងការប្រមូលទិន្នន័យ តាមរយៈបញ្ញាសិប្បនិម្មិតដើម្បីធ្វើឱ្យការសម្រេចចិត្ត កាន់តែលឿនតាមព័ត៌មានជាក់លាក់។ ប្រភព៖ The Pentagon Is Experimenting With Using Artificial Intelligence To “See Days In Advance…
-
៣ សីហា ២០២១

១. កម្ពុជារំពឹងទទួលបានចំណូលពន្ធ និងគយយ៉ាងតិច ៥ពាន់លានដុល្លារនៅចុងឆ្នាំ ២០២១ ស្របតាមប្រាក់ចំណូលចំនួន ៥.២៨ពាន់លានដុល្លារដែលប្រមូលបាន ដូចដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ – ខ្មែរថាមស៍ ២. កសិកម្មកម្ពុជា រំពឹងនឹងកើនឡើងក្នុងរង្វង់ ១.៤% ក្នុងឆ្នាំ ២០២១នេះ ក្នុងនោះការដាំដំណាំរំពឹងកើន ១.៩% ឯការចិញ្ចឹមសត្វរំពឹងកើន ០.៨% – កោះសន្តិភាព ៣. ការ បង្កបង្កើនផល ស្រូវ រដូវវស្សា របស់ កសិករ ក្នុងឆ្នាំនេះ មាន សម្ទុះ លឿន ជាង ឆ្នាំមុន ដោយ គិត ត្រឹម ដំណាច់ ខែកក្កដា សម្រេចបាន ជាង ៩៧% នៃ ផ្ទៃដី ផែនការ សរុប ជាង ២.៦លាន ហិចតា – ភ្នំពេញបុស្តិ៍ ៤. អាមេរិកច្រានចោលផែនការបោះឆ្នោតរបស់យោធាមីយ៉ាន់ម៉ា…
-
អ្នកសិទ្ធិមនុស្សទាំងឡាយ មិនថាជនជាតិខ្មែរ ឬបរទេស គួរតែខិតខំជួយចូកជួយចែវ និងស្វែងរកការជួយគាំទ្រ នៅពេលដែលកម្ពុជាកំពុងតែជួបគ្រោះអាសន្ន ហើយពួកគេគួរតែបង្ហាញពីសាមគ្គីភាពជាធ្លុងមួយជាមួយនឹងប្រជាជនខ្មែរនៅក្នុងគ្រាលំបាកបែបនេះ

អ្នកសិទ្ធិមនុស្សទាំងឡាយ មិនថាជនជាតិខ្មែរ ឬបរទេស គួរតែខិតខំជួយចូកជួយចែវ និងស្វែងរកការជួយគាំទ្រ នៅពេលដែលកម្ពុជាកំពុងតែជួបគ្រោះអាសន្ន ហើយពួកគេគួរតែបង្ហាញពីសាមគ្គីភាពជាធ្លុងមួយជាមួយនឹងប្រជាជនខ្មែរនៅក្នុងគ្រាលំបាកបែបនេះ។ ការបំភ្លៃថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាការជិះជាន់សិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ គឺជាឥរិយាបថដែលគ្មានការទទួលខុសត្រូវ និងអាត្មានិយមខ្លាំងណាស់ នៅពេលដែលប្រទេសជាតិទាំងមូលកំពុងស្ថិតក្នុងគ្រាលំបាក។ ✍🏽-ស៊ឹម វីរៈ 📷 AFP ដកស្រង់ពីអត្ថបទវិភាគសង្គម “កាសែត The New York Times បំភាន់សាធារណៈមតិពីកិច្ចខិតខំប្រយុទ្ធនឹងកូវីដរបស់កម្ពុជា” ផ្សាយលើ Fresh News ៣ ឧសភា ២០២១
-
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិកលោក Anatoly Antonov បាននិយាយថា អាមេរិកបានស្នើឱ្យអ្នកការទូតរុស្ស៊ីចំនួន ២៤នាក់ចាកចេញពីអាមេរិកត្រឹមថ្ងៃទី៣ កញ្ញា បន្ទាប់ពីទិដ្ឋាការរបស់ពួកគេផុតកំណត់

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាមេរិកលោក Anatoly Antonov បាននិយាយថា អាមេរិកបានស្នើឱ្យអ្នកការទូតរុស្ស៊ីចំនួន ២៤នាក់ចាកចេញពីអាមេរិកត្រឹមថ្ងៃទី៣ កញ្ញា បន្ទាប់ពីទិដ្ឋាការរបស់ពួកគេផុតកំណត់។ អ្នកការទូតស្ទើរតែទាំងអស់នឹងចាកចេញដោយគ្មានការផ្លាស់ប្ដូរ ដោយសារតែការរឹតបន្តឹងនីតិវិធីនៃការចេញទិដ្ឋការជាបន្ទាន់។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយថា ក្រុងវ៉ាស៊ីនតោនមិនបានប្រើទិដ្ឋាការអ្នកការទូតរុស្ស៊ីជាលេស ដើម្បីសងសឹកប្រឆាំងនឹងក្រុងម៉ូស្គូទេ ព្រោះនេះមិនមែនជាអ្វីថ្មីឡើយដែលជនជាតិរុស្ស៊ីត្រូវដាក់ពាក្យសុំពន្យារទិដ្ឋាការរបស់ពួកគេបន្ទាប់ពីរយៈពេល៣ឆ្នាំ។ គួររំលឹកថា អាមេរិកបានដាក់ទណ្ឌកម្មលើរុស្ស៊ីកាលពីខែមីនា និងមេសា ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅអាមេរិកកាលពីឆ្នាំ២០២០ ការលួចទិន្នន័យតាមប្រព័ន្ធអ៉ីនធឺណិត រួមទាំងការគំរាមកំហែងអ៊ុយក្រែន។ ប្រភព៖ Reuters
-
ក្រុមតាលីបង់បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ក្នុងការសម្លាប់សងសឹកដែលជា ឧក្រិដ្ឋកម្មសង្គ្រាម ហើយថ្នាក់ដឹកនាំតាលីបង់ត្រូវតែទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មរបស់យុទ្ធជនរបស់ពួកគេ

ស្ថានទូតអាមេរិក និងអង់គ្លេសប្រចាំនៅទីក្រុងកាប៊ុលបានបង្ហោះសារទៅ លើបណ្តាញសង្គម Twitter ថា៖ “ក្រុមតាលីបង់បានសម្លាប់ជនស៊ីវិលរាប់សិបនាក់ក្នុងការសម្លាប់សងសឹកដែលជា ឧក្រិដ្ឋកម្មសង្គ្រាម ហើយថ្នាក់ដឹកនាំតាលីបង់ត្រូវតែទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មរបស់យុទ្ធជនរបស់ពួកគេ”។ សមាជិកក្រុមចរចាតាលីបង់បាននិយាយថាសាររបស់ស្ថានទូតទាំងពីរ គឺផ្អែកលើ “ការអះអាងគ្មានមូលដ្ឋាន”។ ការចោទប្រកាន់របស់អាមេរិក និងអង់គ្លេសបានធ្វើឡើងបន្ទាប់ពី គណៈកម្មការសិទ្ធមនុស្សរបស់អាហ្វហ្គានីស្ថានបានរាយការណ៍ថា យុទ្ធជនក្រុមតាលីបង់បានធ្វើការសងសឹកតាមរយៈការសម្លាប់រង្គាលនៅ Spin Boldak។ ប្រភព៖ Aljazeera
-
អាល្លឺម៉ង់ 🇩🇪 បានបញ្ជូននាវាចម្បាំងមួយឈ្មោះថា Bayern ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីចូលរួមជាមួយប្រទេសលោកខាងលិចដទៃទៀតក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់

អាល្លឺម៉ង់ 🇩🇪 បានបញ្ជូននាវាចម្បាំងមួយឈ្មោះថា Bayern ទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីចូលរួមជាមួយប្រទេសលោកខាងលិចដទៃទៀតក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ខណៈមានការព្រួយបារម្ភអំពីមហិច្ឆតាដែនទឹករបស់ចិន។ នេះបើតាម Reuters ថ្ងៃទី០៣ សីហា។ នាវានេះត្រូវបានគេរំពឹងថានឹងឆ្លងកាត់សមុទ្រចិនខាងត្បូងនៅពាក់កណ្តាលខែធ្នូ ហើយនឹងក្លាយជានាវាចម្បាំងអាល្លឺម៉ង់ដំបូងគេដែលឆ្លងកាត់តំបន់នេះ ចាប់តាំងពីឆ្នាំ ២០០២មក។ ប្រទេសផ្សេងៗដូចជា អង់គ្លេស អាមេរិក បារាំង ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ក៏បានពង្រីកសកម្មភាពរបស់ខ្លួននៅសមុទ្រប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលចិនដែរ។ ជាក់ស្ដែង កងនាវាចរអាមេរិក តែងតែធ្វើប្រតិបត្តិការដែលគេហៅថា “សេរីភាពនាវាចរណ៍” ដោយបើកឆ្លងកាត់ក្បែរកោះដែលមានជម្លោះជារឿយៗ។ ចិន បានប្រឆាំងនឹងប្រតិបត្តិការរបស់អាមេរិកនេះដោយលើកឡើងថា ទង្វើនេះមិនបានជួយលើកកម្ពស់សន្តិភាព ឬស្ថិរភាពក្នុងតំបន់ឡើយ។ ប្រភព៖ Reuters
-
ឥណ្ឌូនេស៊ីខកចិត្តនឹងអាស៊ាន ពាក់ព័ន្ធនឹងភាពយឺតយ៉ាវក្នុងការអនុវត្តចំណុចមូលមតិទាំង ៥ លើវិបត្តិមីយ៉ាន់ម៉ា

ហ៊ីម រដ្ឋា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានបង្ហាញពីការខកចិត្តលើអាស៊ាន ដែលមានភាពយឺតយ៉ាវ ក្នុងការអនុវត្តចំណុចមូលមតិទាំង ៥ ដើម្បីនាំមីយ៉ាន់ម៉ាទៅកាន់ប្រក្រតីភាពឡើងវិញ នេះបើតាមការលើកឡើងរបស់លោកស្រីប្រាប់អ្នកកាសែត តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃចន្ទកន្លងទៅ។ ចំណុចមូលមតិទាំង ៥ នេះត្រូវបានព្រមព្រៀងរវាងថ្នាក់ដឹកនាំអាស៊ានទាំងអស់ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រៅផ្លូវការមួយនៅរដ្ឋធានីហ្សាការតា កាលពីខែមេសាកន្លងទៅ។ គោលការណ៍ទាំង ៥នេះ មានចំណុចសំខាន់ៗដូចជាអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងឱ្យភាគីទាំងអស់នៅមីយ៉ាន់ម៉ាចូលតុចរចា ខណៈអាស៊ានត្រូវតែតែងតាំងប្រេសិតពិសេសមួយសម្រាប់សម្រួលលើកិច្ចការនេះ ហើយព្រមទាំងបើកផ្លូវឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។ លោកស្រី Marsudi បានជំរុញឱ្យមានការតែងតាំងប្រេសិតពិសេសអាស៊ានឱ្យបានឆាប់ៗ ដោយប្រជុំថ្នាក់ដឹកនាំអាស៊ានបាន ៣ខែហើយ ប្រេសិតពិសេសនៅមិនទាន់មានវត្តមាននៅឡើយ។ ជាមួយគ្នានេះដែរ លោកស្រីក៏បានសង្កត់ធ្ងន់ថា ប្រសិនគោលការណ៍នេះនៅតែអនុវត្តមិនទៅមុខ មេដឹកនាំអាស៊ានទាំងអស់ត្រូវតែប្រជុំគ្នាឡើងវិញ ដើម្បីផ្ដល់ទិសដៅថ្មី។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីរូបនេះក៏ជំរុញឱ្យអាស៊ាន ផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ទៅកាន់មីយ៉ាន់ម៉ា ហើយស្វែងរកយន្តការណាមួយដើម្បីចែកវ៉ាក់សាំងឱ្យទៅប្រទេសនេះ៕ ប្រភព៖ Indonesia urges Myanmar to approve appointment of ASEAN envoy https://www.channelnewsasia.com/news/asia/indonesia-myanmar-approve-appointment-asean-special-envoy-15361598
-
អ៊ីរ៉ង់គ្មានការស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ ហើយនឹងឆ្លើយតបភ្លាមៗ ចំពោះដំណើរផ្សងព្រេងណាមួយដែលអាចកើតមាន

កាលពីថ្ងៃច័ន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Saeed Khatibzadeh បាននិយាយថា៖ “អ៊ីរ៉ង់គ្មានការស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ និងផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ ហើយនឹងឆ្លើយតបភ្លាមៗ ចំពោះដំណើរផ្សងព្រេងណាមួយដែលអាចកើតមាន”។ ក្រុងតេហេរ៉ង់បដិសេធការជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដោយប្រើយន្តហោះដ្រូនទៅលើនាវាដឹកប្រេង Mercer Street ដែលធ្វើឱ្យនាវិកពីររូប ជនជាតិអង់គ្លេស និងជនជាតិរ៉ូម៉ានីស្លាប់។ អាមេរិក និងអង់គ្លេស ជឿជាក់ថា អ៉ីរ៉ង់គឺនៅពីក្រោយការវាយប្រហារនេះ ហើយពួកគេនឹងសហការជាមួយសម្ព័ន្ធមិត្តដើម្បីធ្វើការឆ្លើយតបរួមគ្នា។ ប្រភព៖ Reuters
-
អាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតឱ្យភោជនីយដ្ឋាន-អាហារដ្ឋាន ដែលធានាសុវត្ថិភាព អាចដំណើរការប្រក្រតីឡើងវិញបាន
