-
បឹងយ៉ាកម៉ាយ លាក់ខ្លួនចំងាយជាង៧០គ.ម ពីទីរួមខេត្តរតនគិរី 🇰🇭

-
រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤

ភ្នំពេញៈតបតាមការអញ្ជើញរបស់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែសីហា ខាងមុខតាមប្រព័ន្ធវីដេអូ។ ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តីការបរទេសនៃប្រទេស មេគង្គដទៃទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបេទេសបានបញ្ជាក់ថា កិច្ចប្រជុំនេះរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោម ប្រទេសមេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់មេគង្គ ដែលកាន់តែរស់រវើក ដោយគិតគូរ ពិចារណា ទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីទាំងអស់ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា៕ដោយៈពលជ័យ
-
លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២

-
ជំហរបស់ប្រទេសមហាអំណាចលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ១៩

-
តែមប្រៃសណីយ៍កម្ពុជាមួយចំនួនដែលបង្ហាញពីកីឡាអូឡាំពិកចាប់តាំងពីឆ្នាំ១៩៦៤

-
របាយការណ៍នៅថ្ងៃទី៣ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៤. កូវីដ ៥៨៣ករណី និងជាសះស្បើយ ៦៥៨នាក់។ អ្នកឆ្លងសរុប ៧៩.៦៣៤នាក់ អ្នកជាសះស្បើយ ៧២.៨០៣នាក់ អ្នកស្លាប់ ១.៤៨៨នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៤ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២

នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន និងជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២២ តាមប្រព័ន្ធវីដេអូ។ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េ កិច្ចប្រជុំបានអបអរសាទរវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានរំលឹកឡើងវិញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសន្ទនាអាស៊ាន- សាធារណរដ្ឋកូរ៉េ រួមមានតាមរយៈគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP) របស់សាធារណរដ្ឋ កូរ៉េ ។ ក្នុងន័យនេះ អាស៊ានបានគាំទ្រចំពោះសំណើរបស់សាធារណរដ្ឋកូរ៉េ សម្រាប់សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលស្របគ្នាជាមួយគោលនយោបាយទិសខាងត្បូងថ្មីបូក (NSPP) និងយុទ្ធសាស្រ្ត និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន។ អាស៊ានបានស្វាគមន៍សំណើរបស់សាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) បូកយន្តការសាធារណរដ្ឋកូរ៉េ ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋកូរ៉េ សម្រាប់ការគាំទ្រយ៉ាងមុតមាំរបស់សាធារណរដ្ឋកូរ៉េ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ-១៩ រួមមានការរៀបចំកិច្ចសន្ទនាសុខុមាលភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាដើម។ កិច្ចប្រជុំក៏បានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ចរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យមួយចំនួន ដូចជា សុខភាពសាធារណៈ និងវ៉ាក់សាំងពហុភាគីនិយម ពាណិជ្ជកម្ម…
-
ការហ្វឹកហាត់ ដើម្បីពង្រឹងកាយសម្បទា ថាមពល រួមទាំងបង្កើនល្បឿន នៃការជិះ នៅបារំាង៣ខែរបស់ក្រុមជម្រើសជាតិកង់គឺជាការត្រៀមដ៏ល្អ សម្រាប់ស៊ីហ្គេម នៅវៀតណាម

រយៈពេល៣ខែ នៅតំបន់ភ្នំ អាលែស ភាគខាងត្បូង នៃប្រទេសបារំាង ក្រុមកីឡាករជម្រើសជាតិទោចក្រយាន (កង់) កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មបានរយៈពេលជិត២ខែហើយ គិតមកដល់ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីសម្រួចបច្ចេកទេសឲ្យកាន់តែប្រសើរ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលគ្រោងនឹងដំណើរការ នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ។ អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន លោក នូ ចំរើន បញ្ជាក់ថា កីឡាករជម្រើសជាតិកង់ទាំង៣នាក់ កំពុងបង្កើនការហ្វឹកហាត់នៅទីនោះចម្លោះពី៤ ទៅ៥ម៉ោង ឬថ្ងៃខ្លះច្រើនជាង៥ម៉ោង ដោយការជិះកង់ច្រើនជាង១០០គីឡូម៉ែត្រ ក្នុង១ថ្ងៃៗផង និងការធ្វើលំហាត់កម្តៅសាច់ដុំតាមបច្ចេកទេស ដើម្បីពង្រឹងកាយសម្បទា ថាមពលកម្លាំង រួមទាំងបង្កើនល្បឿននៃការជិះផងដែរ ។ នៅតំបន់នេះ គឺជាតំបន់ភ្នំឡើងចុះមានផ្លូវកាច់កោងចុះឡើងៗ ដែលតំបន់បែបនេះសមស្របដល់ការហ្វឹកហាត់កង់ឲ្យកាន់តែមានគុណភាពខ្ពស់ ម្យ៉ាងទៀតក្រុមកង់កម្ពុជាទាំង៣នាក់ ក៏បានហ្វឹកហាត់ និងដកស្រង់បច្ចេកទេសបន្ថែមជាមួយក្រុមកង់អាជីព នៅប្រទេសបារំាងផងដែរ ។ លោក នូ ចំរើន អះអាងទៀតថា ចំពោះការហូបអាហារវិញ គឺកីឡាករកម្ពុជាមិនសូវស៊ាំនឹងអាហារបរទេសនោះទេ ដែលកីឡាករត្រូវចំណាយកម្លាំងច្រើនណាស់ ក្នុងការស្តារថាមពលកម្លាំងឡើងវិញ ដូច្នេះដើម្បីជួយសម្រួលបន្ថែម គឺលោកស្រី…
-
កុមារាជនជាតិនីហ្សេរីយ៉ា ពីជនភៀសខ្លួន ក្លាយជាអ្នកលេងអុកកំពូលលំដាប់ពិភពលោក

កុមារាសញ្ជាតិនីហ្សេរីយ៉ា Tani Adewumi បានក្លាយជាកំពូលអ្នកលេងអុកវ័យក្មេង បំផុតនៅលើពិភពលោក ដោយបានយកឈ្នះអ្នកលេងអុកល្បីៗលំដាប់អន្តរជាតិ និងឈ្នះពានជាច្រើនផងដែរ ។ គ្រួសាររបស់ Tani ជាជនជាតិនីហ្សេរីយ៉ា បានទៅរស់នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់ទិដ្ឋាការជាអ្នកទេសចរ លែងវិលទៅស្រុកកំណើតវិញ ។ ក្រោយមក ពួកគេផ្លាស់ទៅរស់នៅទីក្រុងញូយ៉ក ជាមួយអ្នកគ្មានផ្ទះនៅ ជាកន្លែងសមណង់អាណាធិបតេយ្យ ។ នៅទីនោះ Tani ក៏ចាប់ផ្ដើមលេងអុក និងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ក្លាយជាជើងខ្លាំងខាងលេងអុក ទទួលបានពានរង្វាន់ជាហូរហែតាមរយៈការប្រកួត ។ Tani ត្រូវបានទទួលស្គាល់ដោយមេដឹកនាំពិភពលោក ថាជាមនុស្សមានស្នាដៃឆ្នើម ។ សូមបញ្ជាក់ថា Tani Adewumi គឺជាជនជាតិនីហ្សេរីយ៉ា ដែលបានរត់ភៀសខ្លួនជាមួយគ្រួសារ កាលពីឆ្នាំ២០១៧, ទៅរស់នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់ទិដ្ឋាការជាអ្នកទេសចរ ៕