Category: នយោបាយ

  • ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងថ្មី Delta ចំនួន ៣៦ករណីបន្ថែមទៀត នៅថ្ងៃទី០៣ សីហា

    ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងថ្មី Delta ចំនួន ៣៦ករណីបន្ថែមទៀត នៅថ្ងៃទី០៣ សីហា

    រាជធានីភ្នំពេញ ៥នាក់ ឧត្តរមានជ័យ ៩នាក់ សៀមរាប ១៨នាក់ កំពង់ធំ ៤នាក់

  • គំនរកាំភ្លើងរបស់ទាហានអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥

    គំនរកាំភ្លើងរបស់ទាហានអាល្លឺម៉ង់ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥

    📷 Historic Photographs

  • សភាពទ្រុឌទ្រមលាក់កំបាំងពីក្រោយសម្រស់

    សភាពទ្រុឌទ្រមលាក់កំបាំងពីក្រោយសម្រស់

    📷-សារមន្ទីរជាតិ

  • ប្រជាជនខ្មែរនិយមលាយទឹកឃ្មុំជាមួយទឹកក្តៅក្រូចឆ្មា ឬស្រា ដើម្បីជាអាហារបំប៉នដល់សុខភាព និងព្យាបាលជំងឺមួយចំនួន ព្រមទាំងធ្វើឱ្យស្បែករលោង បង្កើនប្រពន្ធ័ភាពស៊ាំ និងកាត់បន្ថយហ្គាសក្នុងក្រពះជាដើម

    ប្រជាជនខ្មែរនិយមលាយទឹកឃ្មុំជាមួយទឹកក្តៅក្រូចឆ្មា ឬស្រា ដើម្បីជាអាហារបំប៉នដល់សុខភាព និងព្យាបាលជំងឺមួយចំនួន ព្រមទាំងធ្វើឱ្យស្បែករលោង បង្កើនប្រពន្ធ័ភាពស៊ាំ និងកាត់បន្ថយហ្គាសក្នុងក្រពះជាដើម

    ដោយសារមានតម្រូវការទឹកឃ្មុំច្រើន សហគមន៍ជាពិសេសរស់នៅក្នុងខេត្តភាគឦសាននៃកម្ពុជា បាននិងកំពុងប្រើប្រាស់វិធីយកទឹកដែលធានានិរន្តរភាពនៃការប្រមូលទឹកឃ្មុំ។ លោក ប្រាយ ខ្វើក បានឱ្យដឹងថា សហគមន៍លោកអាចផ្គត់ផ្គង់ទឹកឃ្មុំធម្មជាតិក្នុងបរិមាណចន្លោះពី ១៥០០-២០០០គីឡូក្រាមក្នុងមួយឆ្នាំ។ ប្រសិនបើមានការចាប់អារម្មណ៍ សូមទាក់ទងលេខខាងក្រោម៖ ១.លោក ប្រាយ ខ្វើក ០៧១ ៦០២ ៥១១៩២.លោក ស្រូវ ផារី ០៩៧ ៥៤៨ ៥៣៣១៣.លោក បូ ផាត់ ០៩៧ ៧៧៤ ៥៥០៥ ប្រភព៖ Our Community Livelihood

  • Jordan Windle ដែលជាកុមារកំព្រាកម្ពុជា ក្លាយជាអត្តពលិកកីឡា ជ្រមុជទឹកតំណាងអាមេរិក ប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក

    Jordan Windle ដែលជាកុមារកំព្រាកម្ពុជា ក្លាយជាអត្តពលិកកីឡា ជ្រមុជទឹកតំណាងអាមេរិក ប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក

    កីឡាករអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle អាយុ២២ឆ្នាំ នឹងចូលត្រូវប្រកួតប្រជែងដណ្តើមយកមេដាយលើវិញ្ញាសាកីឡាជ្រមុជទឹកចម្ងាយ១០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នាថ្ងៃសុក្រទី៦ ខែសីហា ខាងមុខនេះ ជាមួយកីឡាករ២៨រូបផ្សេងទៀត នៅមជ្ឈមណ្ឌល Tokyo Aquatics Centre ។ ដើម្បីស្វែងរកអ្នកដែលមានពិន្ទុខ្ពស់ជាងគេ១៨នាក់ ត្រូវបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចម្រាញ់យកតែ១២នាក់ ។ អ្វីដែលជាកត់សមគាលនោះ Jordan Windle បាននិយាយថា ខ្ញុំមិនមែនតំណាងតែឲ្យអាមេរិកឡើយ ប៉ុន្តែក៏ជាតំណាងសម្រាប់កម្ពុជាផងដែរ ។គួររម្លឹកថា Jordan Windle កើតនៅឆ្នាំ១៩៩៨ ក្នុងខេត្តព្រះសីហនុ Jordan បានក្លាយជាក្មេងកំព្រា ឪពុកម្តាយបានស្លាប់ចោលតាំងពីអាយុ១ឆ្នាំ រស់នៅក្នុងមណ្ឌលកំព្រាមួយ ក្នុងរាជធានីភ្នំពេញ ។ លោក Jerry Windle បានយកកុមាររូបនេះ ទៅចិញ្ចឹមតាំងពីអាយុ១៨ខែមក ។ នឹងយក Jordan រស់នៅក្រុង Fort Lauderdale រដ្ឋ Florida ដោយមានលោក Jerry និងលោក Andres Rodriguez…

  • ព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ បង្កើតប្រវត្តិសាស្រ្តថ្មី អត្តពលិកលោតកម្ពស់២នាក់ ឈ្នះមេដាយមាសស្ទួន

    ព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ បង្កើតប្រវត្តិសាស្រ្តថ្មី អត្តពលិកលោតកម្ពស់២នាក់ ឈ្នះមេដាយមាសស្ទួន

    កីឡាករ Mutaz Essa Barshim របស់កាតា និង Gianmarco Tamberi របស់អ៊ីតាលី បានឈ្នះមេដាយមាសស្ទួន ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាលោតកម្ពស់បុរស នៅអូឡាំពិកក្រុងតូក្យូ គួរអោយភ្ញាក់ផ្អើល នឹងជាប្រវត្តិសាស្ត្រអូឡាំពិក មិនធ្លាប់មានក្នុងពេលជាង១០០ឆ្នាំ ។ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រអស់រយៈពេល២ម៉ោង Barshim និង Gianmarco មិនអាចរកឃើញអ្នកចាញ់ឡើយ ដ្បិតអ្នកទាំង២លោតបាន ក្នុងកម្ពស់ខ្ពស់បំផុត ២,៣៩ ម៉ែត្រដូចគ្នា ។ Maksim Nedasekau អត្តពលិកបេឡារុស ដណ្តើមបានមេដាយសំរឹទ្ធិ ដោយលោតបានកម្ពស់ ២,៣៧ ម៉ែត្រ ។ តាមពិតទៅ អត្តពលិកកាតា និងអ៊ីតាលីត្រូវលោតបន្តបន្ទាប់ទៀតដើម្បីរកឈ្នះចាញ់ និងកាត់សេចក្តីថាអ្នកណាបានមេដាយមាស និងមេដាយប្រាក់ ។ ប៉ុន្តែភាពភ្ញាក់ផ្អើលបានកើតឡើង ក្រោយកីឡាករទាំង២បានបញ្ចប់ការប្រជែងគ្នា និងយល់ព្រមចែករំលែកមេដាយមាសឱ្យគ្នាទៅវិញទៅមក ។ អ្នករៀបចំការប្រកួតលោតកម្ពស់ក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ ឆ្នាំ២០២០ ក៏បានយល់ព្រមផ្តល់មេដាយមាសឱ្យទាំង Barshim វ័យ៣០ឆ្នាំ និង Gianmarco វ័យ២៩ឆ្នាំផងដែរ ៕

  • ក្រុមជម្រើសជាតិអេស្ប៉ាញ ឡើងដណ្តើមមេដាយមាសអូឡាំពិក ជាមួយប្រេស៊ីល នៅ តូក្យូអូឡាំពិក

    ក្រុមជម្រើសជាតិអេស្ប៉ាញ ឡើងដណ្តើមមេដាយមាសអូឡាំពិក ជាមួយប្រេស៊ីល នៅ តូក្យូអូឡាំពិក

    តូក្យូ ៖ វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំ អេស្ប៉ាញ ត្រូវប៉ះ ក្រុមការពារតំណែងជើងឯកប្រេស៊ីល ដើម្បីដណ្តើមមេដាយមាសព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ ខណៈម្ចាស់ផ្ទះជប៉ុន ត្រូវប៉ះម៉ិកស៊ិក ដើម្បីដណ្តើមមេដាយ សំរិទ្ធ ។ មុនឈានដល់​វគ្គ​ដណ្តើម​មេដាយមាស ប្រេស៊ីល បានយកឈ្នះលើម៉ិកស៊ិក ដោយបាល់ប៉េណាល់​ទីកាត់សេចក្តី ក្នុងលទ្ធផល ៤-១​ ។ បន្ទាប់ពីបញ្ចប់ការប្រកួត ដោយម៉ោងបន្ថែម ១៥នាទីពីដង ក្នុងលទ្ធផល ០ទល់០ ។ ដោយឡែកអេស្ប៉ាញ បានយកឈ្នះម្ចាស់ផ្ទះជប៉ុន នៅម៉ោងបន្ថែម១៥នាទី២ដងជាមួយលទ្ធផល ១-០។ ដែលរកបានដោយខ្សែបម្រើស្លាប Marco Asensio របស់ក្រុមអធិរាជស Real Madrid។ សូមបញ្ជាក់ថា  សម្រាប់ការប្រកួតដណ្តើមមេដាយមាសរវាងអេស្ប៉ាញ និងប្រេស៊ីល នឹងត្រូវធ្វើឡើងនាថ្ងៃទី៧ ខែសីហា ។ ខណៈការប្រកួតដណ្តើមមេដាយសំរិទ្ធរវាងជប៉ុន និងម៉ិកស៊ិក នឹងធ្វើការប្រកួតមុខ១ថ្ងៃ គឺនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ៕

  • ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

    ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

    តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តី ការបរទេស នៃ ប្រទេស ជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិ បត្តិ ការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ។ ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តីការបរទេសនៃប្រទេស មេគង្គដទៃទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។ រដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បី ជំរុញ ការ អភិវឌ្ឍ ប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោម…

  • អ្វីខ្លះ​ដែល​ត្រូវបាន​រំលេច​ចេញ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ភាពជា​ដៃគូ​មេគង្គ​-​អាមេរិក?

    អ្វីខ្លះ​ដែល​ត្រូវបាន​រំលេច​ចេញ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ភាពជា​ដៃគូ​មេគង្គ​-​អាមេរិក?

    ​ភ្នំពេញៈ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការបន្ត​កិច្ចខិតខំប្រឹងប្រែង​រួមគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទូទៅ រួមមាន ការប្រែប្រួល​អាកាសធាតុ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាដើម ដើម្បី​ស្តារឡើងវិញ​នូវសេដ្ឋកិច្ចសង្គម​ប្រកបដោយ​ប្រសិទ្ធភាព។​ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ភាពជា​ដៃគូ​មេគង្គ​-​អាមេរិក​លើក​ទី​២ នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃបណ្តា​ប្រទេស​ជា​សមាជិក​មេគង្គ​ដទៃទៀត​។ កិច្ចប្រជុំ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជា​សហប្រធាន​ជាមួយ​ឯកឧត្តម អេ​ន​តូ​នី ប្លី​ន​ខេន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​។​ ​យោងតាម​ប្រភព​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ថ្លែង​ក្នុង​ព្រឹត្តិការណ៍​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងថា ប្រទេស​មេគង្គ មាន​ប្រជាជន​សរុប​ចំនួន២៤០​លាន​នាក់ ដែល​ក្នុងនោះ ៤០​ភាគរយ មាន​អាយុ​ក្រោម​២៥​ឆ្នាំ ដែល​ធ្វើឱ្យ​តំបន់​នេះ ក្លាយជា​មជ្ឈមណ្ឌល​ទាក់ទាញ​សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​ធុន​ស្រាល និង​ការធ្វើសមាហរណកម្ម​បន្ថែម​ទៅក្នុង​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ពិភពលោក​។ សហរដ្ឋអាមេរិក​បាន​នាំចេញ​នូវ​ទំនិញ និង​សេវាកម្ម​ប្រមាណ​២៦​ពាន់​លាន​ដុល្លារ​មកកាន់​អនុតំបន់​មេគង្គ និង​នាំចូល​វិញ​ប្រមាណ​៨៩,៩៤​ពាន់​លាន​ដុល្លារ​។ កម្ពុជា​សង្ឃឹមថា នឹង​បន្ត​មាន​វិស័យ​ឯកជន​បន្ថែមទៀត ចូលមក​វិនិយោគ​លើវិស័យ​ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម និង​វិស័យ​ជា​អាទិភាព​ដទៃទៀត​នៅ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងកំឡុងពេល…

  • តើអ្នកដឹងទេ? កម្ពុជាជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំណត់ដោយអង្គការសុខភាពពិភពលោក

    តើអ្នកដឹងទេ? កម្ពុជាជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ នៃប្រជាជនពេញវ័យដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលកំណត់ដោយអង្គការសុខភាពពិភពលោក

    ប្រទេសកម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសទាំង ១៧ នៅលើពិភពលោក ដែលផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់គ្រូបង្រៀនមុនគេ។ 💉💪👩‍🏫 📷 UNICEF Cambodia