-
ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន ២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល

ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន ២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ អាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ ២៦ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ ៩០ពាន់លានដុល្លារអាមេរិក។ កម្ពុជាសង្ឃឹមថានឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជាដោយមានការគាំទ្រពីអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ១៩នេះ។
-
អ្វីខ្លះដែលត្រូវបានរំលេចចេញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិក?

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវបញ្ហាប្រឈមទូទៅ រួមមាន ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀត។ កិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ធ្វើជាសហប្រធានជាមួយឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ យោងតាមប្រភពក្រសួងការបរទេសបានបញ្ជាក់ថា ថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន២៤០លាននាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើឱ្យតំបន់នេះ ក្លាយជាមជ្ឈមណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្មប្រមាណ២៦ពាន់លានដុល្លារមកកាន់អនុតំបន់មេគង្គ និងនាំចូលវិញប្រមាណ៨៩,៩៤ពាន់លានដុល្លារ។ កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល…
-
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ភាពជាដៃគូមេគង្គ-អាមេរិក នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ ជាមួយ ឯកឧត្តម អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃ បណ្តាប្រទេសជាសមាជិកមេគង្គដទៃទៀត។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ បានពិនិត្យមើលពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាងមួយទសវត្សរ៍ នៃកិច្ចសហការរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមេគង្គ ដែលផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអនុតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ចំនួន៤ រួមមាន៖ (១)ការតភ្ជាប់សេដ្ឋកិច្ច (២)ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងការការពារបរិស្ថាន (៣)សន្តិសុខមិនប្រពៃណី និង(៤)ការអភិវឌ្ឍធនធានមនុស្ស។ រដ្ឋមន្រ្តីទាំងអស់បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការ រួមគ្នា ក្នុងការលុបបំបាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ការការពារចំពោះការផ្ទុះឡើងនៅថ្ងៃអនាគត និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានសន្យាផ្តល់ជំនួយ៥២លានដុល្លារអាមេរិកដល់ប្រទេសមេគង្គ។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវបញ្ហាប្រឈមទូទៅ រួមមាន…
-
សន្តិភាពធ្វើឱ្យយើងមានឱកាសក្នុងការអភិវឌ្ឍជីវភាពរស់នៅ។ សន្តិភាពផ្តល់ឱ្យយើងនូវស្នាមញញឹម និងក្តីសង្ឃឹមចំពោះអនាគតខ្លួនឯង និងប្រទេសជាតិ

-
ពេលក្លាយជាមេអំបៅ 🦋 កុំភ្លេចដើមកំណើតកើតចេញពីដង្កូវ 🐛

-
លោក Bernard Arnault ទម្លាក់លោក Jeff Bezos ក្លាយជាកំពូលមហាសេដ្ឋីលេខ១នៅលើពិភពលោក

អាមេរិក៖ លោក Bernard Arnault ដែលជាកំពូលមហាសេដ្ឋីបារាំងបានឡើងកាន់តំណែងលេខ១ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន១៩៥.៨ពាន់លានដុល្លារ ស្របពេលដែលលោក Jeff Bezos មានត្រឹមតែ១៩២.៦ពាន់លានដុល្លារ ។ លោក Jeff Bezos ត្រូវបានគេរាយការណ៍ថា បានបាត់បង់តំណែងលេខ១ ជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះ ។ លោក Jeff Bezos បាត់បង់ប្រាក់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ចំនួន១៣.៩ពាន់លានដុល្លារនៅក្នុងពេលតែមួយថ្ងៃ ដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះ ហើយការធ្លាក់ចុះនេះត្រូវបានគេដឹងថា មកពីប្រាក់ចំណូល និងចំណេញរបស់ Amazon ទទួលបាននៅត្រីមាសទី២ ឆ្នាំ២០២១នេះ ទាបជាងការរំពឹងទុក ៕ ប្រភព៖ Market Watch
-
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ ភាសាខ្មែរ

-
វិស័យកសិកម្មនៅតែជាវិស័យដែលកម្ពុជាត្រូវពឹងផ្អែក

-
ហ្វឹកហាត់ដើម្បីសង្គ្រោះមនុស្សពីទីខ្ពស់

-
របាយការណ៍នៅថ្ងៃទី០២ សីហា

របាយការណ៍នៅថ្ងៃទី០២ សីហា ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៥៧៧ករណី និងជាសះស្បើយ ៦២៨នាក់។ អ្នកឆ្លងសរុប ៧៩.០៥១នាក់ អ្នកជាសះស្បើយ ៧២.១៤៥នាក់ អ្នកស្លាប់ ១.៤៧១នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី០៣ សីហា ២០២១