-
ក្រុមតន្ត្រីករភ្លេងពិណពាទ្យប្រចាំព្រះបរមរាជវាំងរជ្ជកាលព្រះបាទនរោត្តម (ក្រុមភ្លេងហ្លួង)

-
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ អាមេរិក អូស្ត្រាលី រុស្ស៊ី និងឥណ្ឌា គឺជាដៃគូដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់អាស៊ាន និងតំបន់អាស៊ីបូព៌ា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ីនិងឥណ្ឌា គឺជាដៃគូដ៏សំខាន់របស់យើង ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់អាស៊ាន និងតំបន់អាស៊ីបូព៌ា”។ ការបញ្ជាក់នេះ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក អាស៊ាន-អូស្រ្តាលី អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណសហរដ្ឋអាមេរិកដែលបានគាំទ្រអាស៊ាន និងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមក៏បានសម្តែងការគាំទ្រចំពោះសំណើរបស់អូស្ត្រាលីក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ខណៈឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី និងឆ្នាំក្រោយនឹងក្លាយជាឆ្នាំ «មិត្តភាពអាស៊ាន-ឥណ្ឌា»។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបន្តថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ បានពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងការខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការកាត់បន្ថយផលប៉ះពាល់ និងកម្ចាត់ជំងឺកូវីដ-១៩ ឱ្យបានឆាប់បំផុត។យើងក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័ស៕ ដោយៈពលជ័យ
-
សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា”

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា”។ ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបាន គឺត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បាន ជម្រាបជូបលោក សា លឹម តំណាងស្ថាបនិក គណបក្សសំឡេងសហគមន៍កម្ពុជាថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សសំឡេងសហគមន៍កម្ពុជា” ដែលសរសេរជាអក្សរកាត់ថា “គ.ស.ស.ក” ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ០១៥ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សសំឡេងសហគមន៍កម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ សូមជម្រាបថា លោក សា លឹម…
-
៤ សីហា ២០២១

១. កម្ពុជារំពឹងមានការវិនិយោគឯកជនបន្តបន្ទាប់ ចូលមកវិនិយោគលើវិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីអាមេរិក និងសម្ព័ន្ធមិត្ត – កោះសន្តិភាព ២. ៧ខែ ដើមឆ្នាំ២០២១ កម្ពុជា នាំចេញម្ទេសជាង ៦៧,៥ពាន់តោន កើនឡើងជិត ៥០ភាគរយ ក្នុងនោះម្ទេសស្រស់ កើន ៤៦ភាគរយ និងម្ទេស ក្រៀមកើន ១០.០២ភាគរយ – ភ្នំពេញបុស្តិ៍ ៣. អង្គការសុខភាពពិភពលោក (WHO) បានរក្សាកម្ពុជាឱ្យស្ថិតក្នុងចំណោមប្រទេសចំនួន ១១ ដែលអនុវត្តបានល្អ ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលផលិតផលថ្នាំជក់ និងដោះស្រាយបញ្ហាផលិតថ្នាំជក់ ដែលកើតឡើងថ្មី – ភ្នំពេញបុស្តិ៍ ៤. ជប៉ុន នឹងដាក់ពង្រាយកម្លាំងការពារមីស៊ីល ៥០០-៦០០ បន្ថែមទៀតនៅលើកោះ Nansei ដែលមានចំងាយតែជាង ៣០០គ.ម ពីតៃវ៉ាន់ប៉ុណ្ណោះ ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រតំបន់របស់ចិន – Newsweek ៥. អភិបាលរដ្ឋញូវយ៉ក Andrew Cuomo ត្រូវបានអំពាវនាវឱ្យលាលែងពីតំណែងបន្ទាប់ពីមានបទចោទរឿងផ្លូវភេទ ហើយការអំពាវនេះរួមមានដោយលោកប្រធានាធិបតី…
-
សកម្មជនបេឡារុសលោក Vitaly Shishov ដែលនិរទេសខ្លួននៅអ៊ុយក្រែន 🇺🇦 ត្រូវបានគេរកឃើញថា ព្យួរកនៅឧទ្យានក្បែរផ្ទះរបស់លោក

សកម្មជនបេឡារុសលោក Vitaly Shishov ដែលនិរទេសខ្លួននៅអ៊ុយក្រែន 🇺🇦 ត្រូវបានគេរកឃើញថា ព្យួរកនៅឧទ្យានក្បែរផ្ទះរបស់លោក។ នេះបើតាម NBC News ថ្ងៃទី៣ សីហា។ បច្ចុប្បន្ន ប៉ូលិសបានបើកការស៊ើបអង្កេតករណីព្រហ្មទណ្ឌចំពោះការសង្ស័យឃាតកម្ម រួមទាំងអ្នកវាយប្រហារដែល ព្យាយាមបង្វែរទៅជាការធ្វើអត្តឃាត ឬយ៉ាងណា។ លោក Shishov តែងរងការគំរាមកំហែង និងស្ថិតក្រោមការឃ្លាំមើលរហូត ចាប់តាំងពីលោកបានចាកចេញពីបេឡារុស កាលពីឆ្នាំ ២០២០ បន្ទាប់ពីលោកបានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល។ ប្រភព៖ NBC News
-
អនុប្រធានាធិបតីអាមេរិក នឹងផ្ដោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រឹងការដឹកនាំរបស់អាមេរិកក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ

អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris នឹងផ្ដោតលើការការពារច្បាប់អន្តរជាតិនៅសមុទ្រចិនខាងត្បូង ពង្រឹងការដឹកនាំរបស់អាមេរិកក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងសឹង្ហបុរីនាពេលខាងមុខ។ អាមេរិកមើលឃើញប្រទេសទាំងពីរជាដៃគូសំខាន់ ដោយសារតែទីតាំង ទំហំសេដ្ឋកិច្ច ទំនាក់ទំនងពាណិជ្ជកម្ម និងភាពជាដៃគូសន្តិសុខលើបញ្ហាដូចជាសមុទ្រចិនខាងត្បូងដែលចិនទាមទារស្ទើរតែទាំងស្រុង។ អាមេរិកមិនចង់ឃើញប្រទេសណាមួយត្រួតត្រាតំបន់មានជម្លោះ ឬទាញយកផលប្រយោជន៍ពីស្ថានភាពអំណាច ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នកដទៃ និងជំរុញការធ្វើពាណិជ្ជកម្មដោយសេរីនៅទូទាំងសមុទ្រចិនខាងត្បូង។ លោកស្រី Harris នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចនៅវៀតណាម ស្របពេលដែលអាមេរិកកំពុងស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងទូទាំងពិភពលោក។ ប្រភព៖ Reuters
-
អង្គការសុខភាពពិភពលោក (WHO) កំពុងស្វែងរកមូលនិធិចំនួន ១១,៥ពាន់លានដុល្លារជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩

-
រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៩នាក់ និងស្លាប់ម្នាក់ បន្តែមទៀត

-
បន្ថែបទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌ៧បករា

-
ក្រសួងមហាផ្ទៃប្រកាសលុបឈ្មោះគណបក្សចំនួនបីចេញពីបញ្ជីគណបក្សនយោបាយ

ភ្នំពេញៈនៅថ្ងៃនេះក្រសួងមហាផ្ទៃប្រកាសថាគណបក្សនយោបាយចំនួនបីត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយជាផ្លូវការ។នេះបើយោងតាមប្រកាសលេខ ២០១៣ប្រក ស្ដីពីការលុបឈ្មោះគណបក្សនយោបាយចំនួនបី ចេញពីបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃតាមសាលដីការ របស់តុលាការកំពូល ។ គណបក្សទាំងបីនេះមាន៖ទី១.គណបក្សសង្គមប្រជាធិបតេយ្យ,២. គណបក្សវង្កតខេមរៈមហានគរនិង៣. គណបក្សប្រជាធិបតេយ្យខ្មែរ។ជាការកត់សម្គាល់រយៈពេលមួយខែចុងក្រោយនេះមានគណបក្សនយោបាយចំនួនប្រាំមួយហើយដែលក្រសួងមហាផ្ទៃបានចេញប្រកាសលុបឈ្មោះ គណបក្សនយោបាយ ចេញពីបញ្ជីគណបក្សនយោបាយដោយសារពុំបានបំពេញកាតព្វកិច្ចរបស់ខ្លួន៕