-
សុន្ទរកថាសម្ដេចតេជោក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងជំនួយរបស់ចក្រភពអង់គ្លេស

-
សម្តេចតេជោ ហ៊ុន សែន បានស្នើចក្រភពអង់គ្លេសផ្តល់ជាជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត

-
អធិជ័យ ច័ន្ទរាជ្យ ចាប់យកគុនខ្មែរ ដើម្បីរកប្រាក់បន្តការសិក្សា

អធិជ័យ ច័ន្ទរាជ្យ ដែលមានឈ្មោះពិតហៅថា សៀ វិច្ឆិកា មកពីសង្កាត់ អូស្មាច់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ បានសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរ នៅក្លិបប្រដាល់ខេមបូឌាថប់ធីម ដើម្បីទទួលបានឱកាសឡើងសង្វៀនរកប្រាក់កម្រៃដើម្បីបន្តការសិក្សា នៅសាកលវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ។ថ្លែងប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរា និស្សិត ផែ្នកច្បាប់ឆ្នាំទី១ អធិជ័យ ច័ន្ទរាជ្យ បញ្ជាក់ថា មូលហេតុដែលសម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរ ដោយសារតែក្តីស្រលាញ់ និងចង់ចូលរួមអភិរក្ស និងលើកស្ទួយគុនខ្មែរ ពិសេសរកប្រាក់កម្រៃ ដើម្បីបន្តការសិក្សា ។ អធិជ័យ ច័ន្ទរាជ្យ បន្តថា នៅថ្ងៃអាទិត្យទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ត្រូវឡើងសង្វៀនជាលើកដំបូងប្រកួតជាមួយកីឡាករ សុវណ្ណភូមិ រុងរឿង មកពីក្លិបប្រដាល់អភិរក្សគុនខ្មែររុងរឿង លើប្រភេទទម្ងន់៦០ គីឡូក្រាម ក្នុងកម្មវិធីប្រដាល់ MAS FIGHT CAMBODIA ប្រកួតជាលក្ខណៈគុនខ្មែរ នៅ ទូរទស្សន៍ថោន បន្ទាប់ពីធ្វើការហ្វឹកហាត់រយៈពេលជាង៣ខែ នៅក្លឹបកាក្លិបប្រដាល់ខេមបូឌាថប់ធី ។អធិជ័យ ច័ន្ទរាជ្យ បញ្ជាក់ថា ការបង្ហាញខ្លួនលើកទី១នេះ មានការបារម្មណ៍ខ្លះៗដែរ ដោយសារបទពិសោធន៍នូវខ្ចីនៅឡើយ…
-
លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក អូស្រា្តលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១

នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក អូស្រាលី សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ។ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំ អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំក៏បានសម្តែងនូវការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីសហការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ សម្រាប់ទិសដៅនាពេលអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២០-២០២៤ អាស៊ានបានស្វាគមន៍សំណើរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្រ្តី ថាមពល ការការពារបរិស្ថាននិង បម្រែបម្រួលអាកាសធាតុ នឹងរំពឹងដល់ការរិះរកកិច្ចសហប្រតិបតិ្តការរឹងមាំនៅក្នុងវិស័យទាំងនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឱកាសនៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ជាពិសេស តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (E3)។…
-
LIVE: សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ AstraZeneca ចំនួន ៤១៥.០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស

-
វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចមានប្រសិទ្ធភាពតិចក្នុងការការពារពីការឆ្លងនៃវ៉ារ្យ៉ង់ Delta ឬវ៉ារ្យ៉ង់មួយចំនួនទៀត ដែលរីករាលដាលឆាប់រហ័ស ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមិនឱ្យឈឺធ្ងន់ និងស្លាប់

-
របាយការណ៍នៅថ្ងៃទី៤ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៣នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៤. កូវីដ ៥៩១ករណី និងជាសះស្បើយ ៦១៨នាក់។ អ្នកឆ្លងសរុប ៨០.២២៥នាក់ អ្នកជាសះស្បើយ ៧៣.៤២១នាក់ អ្នកស្លាប់ ១.៥០៧នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៥ សីហា ២០២១
-
ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤៣នាក់ និងស្លាប់ ៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៤៣នាក់ថ្ងៃនេះ រួមមាននៅក្នុងនោះ ក្រុងកំពង់ចាម៨នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស២នាក់ , ស្រុកចំការលើ១៤នាក់, ស្រុកស្ទឹងត្រង់៣នាក់, ព្រៃឈរម្នាក់, ស្រុកស្រីសន្ធរ៦នាក់ និងមកពីខេត្តត្បូងឃ្មុំ ៣នាក់ ។ ចំណែកអ្នកស្លាប់ទាំង៤នាក់រួមមាន ទី១ បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅស្រុកកំពង់សៀម, ទី២ ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ នៅស្រុកចំការលើ, ទី៣បុរសជនជាតិខ្មែរ អាយុ ៧១ឆ្នាំ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងទី៤ បុរសជនជាតិខ្មែរ អាយុ ៧០ឆ្នាំ នៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
-
អតីតជម្រើសជាតិបាល់ទះ ម៉ុន តារា ស្ម័គ្រចិត្តធ្វើគ្រូបង្វឹកបណ្តុះបណ្តាល យុវជនខេត្តតាកែវ ដោយគិតប្រាក់កម្រៃ

កីឡាករបាល់ទះក្លិបនាយដ្ឋានអង្គរក្ស ម៉ុន តារា និងជាអតីតកីឡាករជម្រើសជាតិបាល់ទះ បានស្ម័គ្រចិត្ត ធ្វើជាគ្រូបង្វឹកបណ្តុះបណ្តាលដល់យុវជន នៅខេត្តតាកែវ ដោយមិនគិតប្រាក់កម្រៃ ។ ដើម្បីចែករំលែកបទពិសោធន៍ និងក្តីស្រលាញ់ ចង់ឲ្យយុវជន ប្រចាំខេត្តរបស់ខ្លួនមានជំនាញបាល់ទះប្រកបដោយសក្តានុពល ។អ្នកជំនាញវាយបាល់៣ម៉ែត្រ និងរ៉ាពីតរូបនេះ អះអាងទៀតថា ការស្ម័គ្រចិត្តធ្វ់ជាគ្រូបង្វឹកនៅស្រុកកំនើតនេះ ក៏ព្រោះចង់ចែករំលែកបទពិសោធន៍ និងបច្ចេកទេសដែលធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ជាមួយគ្រូបង្វឹកអន្តរជាតិ អំឡុងជាកីឡាករជម្រើសជាតិ ដើម្បីផ្ទេរចំណេះដឹងទៅកាន់យុវជនជំនាន់ក្រោយ ឲ្យទទួលបានជំនាញវិវឌ្ឍខ្លួនជាកីឡាករបាល់ទះឆ្នើម សម្រាប់កម្ពុជា ។ អតីតកីឡាករបាល់ទះជម្រើសជាតិវ័យ៣២ឆ្នាំខាងលើ បញ្ជាក់ទៀតថា ទីលានត្រៀមទទួលការបណ្តុះបណ្តាលនេះ ស្ថិតនៅក្នុងភូមិជ្រោយ ស្រុកគិរីវង្ស ខេត្តតាកែវ ។ ហើយយុវជន ដែលមានបំណងចង់ហាត់បាល់ទះ អាចមកចុះឈ្មោះហ្វឹកហាត់នៅទីលានដោយផ្ទាល់ ចាប់ពីថ្ងៃទី៤នេះតទៅ ។ លោក សង្ឃឹមជឿជាក់ថា ការបង្ហាត់បង្រៀនដោយមិនគិតពីប្រាក់កម្រៃនេះ វានឹងក្លាយជាចំណែកមួយចូលរួមកសាងធនធានបាល់ទះ អោយកាន់តែច្រើន សម្រាប់ខេត្តតាកែវ ។ ជាមួយគ្នានេះ លោក ក៏បានអំពាវឲ្យអតីតជម្រើសជាតិបាល់ទះ ដែលចូលនិវត្តពីអាជីពបាល់ទះផ្សេងទៀត សូមយកចំណេះជំនាញ និងបទពិសោធន៍ធ្លាប់ឆ្លងកាត បន្តចែករំលែកដល់យុវជនជំនាន់ក្រោយ ដើម្បីជួយឲ្យវិស័យកីឡាបាល់ទះ នៅកម្ពុជាកាន់តែរីកចំរើន ។ សូមរំលឹកថា ម៉ុន…
-
អតីតម្ចាស់មេដាយមាស អូឡាំពិក នៅទីក្រុងឡុងដ៏ នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា

Komeil Ghasemi គឺជាអតីតម្ចាស់មេដាយមាស អូឡាំពិក ២០១២ នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស នឹងក្លាយជាគ្រូបង្វឹកថ្មីក្រុមកីឡាករចំបាប់ជម្រើសជាតិកម្ពុជា ។ Komeil Ghasemi ជាអ្នកចំបាប់ចំបាប់សេរី freestyle wrestling មានស្នាដៃច្រើន ក្នុងវិស័យកីឡាចំបាប់ អ៊ីរ៉ង់ ដោយធ្លាប់ឈ្នះ មេដាយមាសអូឡាំពិក ឆ្នាំ២០១២ ប្រលើភេទទំងន់១២០គីឡូក្រាមនិងមេដាយសំរឹទ្ធិ អូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល លើប្រភេទទំងន់ ១២៥គីឡូក្រាម មេដាយសំរឹទ្ធ ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅទីក្រុង Tashkent លើប្រភេទទំងន់ ១២៥គីឡូក្រាម ខណៈលំដាប់ទ្វីបអាស៊ី ធ្លាប់ឈ្នះ មេដាយមាស ជើងឯកអាស៊ី នៅទីក្រុង Astana កាលពីឆ្នាំ២០១៤ លើប្រភេទទំងន់១២៥គីឡូក្រាម មេដាយប្រាក់អាស៊ី កាលពីឆ្នាំ២០១១ ក្នុងទីក្រុង Tashkent ក្នុង ប្រភេទទំងន់ ១២០គីឡូក្រាម និងមេដាយប្រាក់អាស៊ី ក្នុងឆ្នាំ២០១៥ នៅទីក្រុងដូហា ប្រភេទទំងន់១២៥គីឡូក្រាម ។ គួរបញ្ជាក់ថា…