-
កន្រ្តក ឫស្សីធ្វើដោយដៃ ដែលផលិតដោយសមាជិកក្រុមឫស្សីនៅសហគមន៍តំបន់ការពារធម្មជាតិជីក្លប់

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៧ ករណី នៅថ្ងៃទី៤ និង ៥ សីហា ២០២១

-
របាយការណ៍នៅថ្ងៃទី៥ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ២ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។ ៣. គ្រឿងញៀន ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១៤នាក់។ ៤. កូវីដ ៥៨៨ករណី និងជាសះស្បើយ ៦២៤នាក់។ អ្នកឆ្លងសរុប ៨០.៨១៣នាក់ អ្នកជាសះស្បើយ ៧៤.០៤៥នាក់ អ្នកស្លាប់ ១.៥២៦នាក់ ចេញផ្សាយ ១២:១៥ ថ្ងៃទី៦ សីហា ២០២១
-
Deontay Wilder កំពុងបង្កើនការហ្វឹកហាត់ ត្រៀមប្រកួតទល់នឹង Tyson Fury នៅថ្ងៃទី៩ ខែតុលាខាងមុខនេះ

កីឡាករទម្ងន់ធ្ងន់របស់អាមេរិក Deontay Wilder កំពុងបង្កើនការហ្វឹកហាត់នៅផ្ទះសម្រាប់ការប្រកួតជាលើកទី៣ ទល់នឹង Tyson Fury នៅថ្ងៃទី ៩ ខែតុលាខាងមុខ ។បន្ទាប់ពីការប្រកួតត្រូវបានកំណត់ឡើងវិញចាប់ពីថ្ងៃទី ២៤ ខែកក្កដានៅពេលដែល Fury បានធ្វើតេស្តិ៍រកមេរោគកូវីដ១៩ ។ Wilder បានចាប់ផ្តើមហ្វឹកហាត់ម្តងទៀតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Malik Scott នៅផ្ទះរបស់គាត់នៅ Tuscaloosa ។ អ្នកគ្រប់គ្រងរបស់ Deontay Wilder ឈ្មោះ Shelly Finkel បានប្រាប់ SunSport ថា“ នៅពេលគាត់កំពុងសាងសង់ផ្ទះរបស់គាត់គាត់បានដាក់កន្លែងហាត់ប្រាណមួយហើយកន្លែងហាត់ប្រាណនោះបានពង្រីក ហើយគាត់បានហ្វឹកហាត់។ “គាត់មានពេលវេលាត្រឹមត្រូវគាត់ធ្វើការបានច្រើនជាងពេលណាទាំងអស់ហើយគាត់ផ្តោតលើអ្វីៗទាំងអស់ដែលមិនមានពីមុន” ៕
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
សម្តេចតេជោ ហ៊ុន សែន បដិសេធសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់លោក ស៊ុន ចន្ធី អតីតសមាជិកគណបក្សសង្គ្រោះជាតិ

ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាត់ចោលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់បុគ្គល មួយរូបឈ្មោះស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ នៃអតីតគណបក្សសង្គ្រោះជាតិ ដោយសារបុគ្គលរូបនេះបានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល។ គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នេះ មានមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូបហើយ ដែលត្រូវបានបដិសេធផ្តល់នីតិសម្បទាឡើងវិញ និងមាន ២៤រូបបានទទួលនីតិសម្បទាធ្វើនយោបាយឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៦ ខែសីហានេះថា ការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដោយសារបុគ្គលរូបនេះកន្លង មកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពរំលោភបំពាននឹងសាលដីកាលេខ៣៤០ ចុះថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលដោយបានប្រើប្រាស់បណ្តាញទំនាក់ទំនង Facebook និងបានធ្វើការចែក រំលែកសារនយោបាយរបស់ក្រុមឧទ្ទាមជាបន្តបន្ទាប់ព្រមទាំងបានធ្វើសកម្មភាពក្នុងការទំនាក់ទំនងពង្រឹងស្មារតីសតិអារម្មណ៍ក្រុមសកម្មជន អតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ធំ ហើយ បច្ចុប្បន្នបុគ្គលនេះនៅតែមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ដែលជាមេក្លោងក្រុមឧទ្ទាមក្រៅច្បាប់។សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក៏បានធ្វើការបដិសេធផ្តល់នីតិសម្បទាឡើងវិញនេះដល់លោក ជួង ជូងី និងលោក…
-
ក្រុមអត្តពលិកចិន បន្តនាំមុខមេដាយមាស ៣៤គ្រឿង ដាច់ក្រុមលេខ២ សហរដ្ឋអាមេរិក

(តូត្យូ)៖ ក្រុមអត្តពលិកចិន បានបន្តនាំមុខមេដាយមាសរហូត ៣៤គ្រឿង គិតត្រឹម១០:៤៥ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៃព្រឹត្តិការណ៍ Tokyo Olympic 2020 ។ លទ្ធផលបណ្តោះអាសន្នក្រុមអត្តពលិកចិន ដណ្តើមបានមេដាយសរុប ៧៤គ្រឿង មេដាយមាស ៣៤ ប្រាក់ ២៤ និងសំរិទ្ធ ១៦គ្រឿង ក្រុមលេខ២សហរដ្ឋអាមេរិក រកបានមេដាយមាស ៣០ ,ប្រាក់ ៣៥ និងសំរិទ្ធ ២៧គ្រឿង សរុប ៩២គ្រឿង ។ ខណ:ក្រុមម្ចាស់ផ្ទះជប៉ុនលេខ៣ រកបានមេដាយសរុប ៤៦គ្រឿង មាស ២២,ប្រាក់១០ និងសំរិទ្ធ ១៤គ្រឿង លេខ៤ក្រុមអូស្ត្រាលី ដណ្តើមបានបានមេដាយមាស ១៧ ,ប្រាក់៦ និងសំរិទ្ធ ១៩គ្រឿងសរុប ៤២គ្រឿង ។ គួរបញ្ជាក់ថា សម្រាប់ក្រុមអត្តពលកម្មពីតំបន់អាស៊ានវិញ គឺបានតែបួនប្រទេសប៉ុណ្ណោះ មានឥណ្ឌូនេស៊ី ដណ្តើមបានមេដាយសរុប៥គ្រឿង មាស១ ប្រាក់១ និងសំរិទ្ធ៣ គ្រឿង…
-
Lionel Messi នឹងចាកចេញពី Barcelona នៅរដូវក្តៅនេះ

Lionel Messi នឹងចាកចេញពី Barcelona នៅរដូវក្តៅនេះទោះបីជាត្រូវបានគេរំពឹងថានឹងបន្តនៅ Nou Camp ក៏ដោយ។ ។ កិច្ចសន្យារបស់ Messi ជាមួយ Barca បានផុតកំណត់កាលពីខែមុន មកម្លេះ។ តាមសេចក្តីថ្លែងការណ៍ របស់ Barca បានបញ្ជាក់ថា“ ទោះបីជាមានការឈានដល់កិច្ចព្រមព្រៀងរវាងក្លឹប FC Barcelona និង Leo Messi ហើយដោយមានចេតនាច្បាស់លាស់នៃភាគីទាំងពីរក្នុងការចុះកុងត្រាថ្មីនៅថ្ងៃម្សិលមិញនេះក៏ដោយ ក៏វាមិនអាចដំណើរការជាផ្លូវការបានទេ ដោយសារមានឧបសគ្គផ្នែកសេដ្ឋកិច្ចនិងរចនាសម្ព័ន្ធរបស់ក្លឹប (បទបញ្ជាលីគអេស្ប៉ាញ) ។ ដោយសារកិច្ចសន្យាថ្មីនេះនឹងកាត់ប្រាក់ខែ ៥០ ភាគរយពីកិច្ចព្រមព្រៀងមុនរបស់ Messi ដែលមានតម្លៃលើសពី ៤២៥ លានផោនក្នុងរយៈពេល ៤ ឆ្នាំដើម្បីឱ្យ Barca អាចចុះឈ្មោះគាត់ឡើងវិញជាមួយ La Liga ។ ដូច្នេះមានន័យថា ប្រាក់ចំណូល របស់ Messi នឹងត្រូវបានកាត់បន្ថយ ២៥០.០០០ ផោនរៀងរាល់សប្តាហ៍តាមកិច្ចសន្យារយៈពេល ៥ ឆ្នាំថ្មីដែលបានស្នើឡើងតែត្រូវបានបរាជ័យ ៕
-
ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្រ្ត បានសាងសង់រួចរាល់ហើយ

ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីត្រៀមទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ បានសាងសង់រួចរាល់ នឹងត្រៀមប្រគល់ជូនកម្ពុជាពីភាគីមិត្តចិន នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន បានបានបញ្ជាក់បន្ថែមថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់រួចផ្នែកខាងក្នុងកីឡាដ្ឋានធំ ចប់ចប់សព្វគ្រប់នៅតែការ សម្អាតខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ ។ ឯ ឧ អគ្គលេខាធិការ បន្តថា ពហុកីឡដ្ឋានធំនេះ បានបំពាក់កៅអី ការដាំស្មៅ និងទីលាន បាល់ទាត់ ។ ក្រៅពីនោះ ផ្នែកផ្សេងៗ ដូចជា សណ្ឋាគារ កន្លែងលក់អីវ៉ាន់ បំពាក់ភ្លើង រចនាភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធសំឡេង គឺសម្រេចរួចរាល់ ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា នៅ ថ្ងៃទី១៥ ខែសីហាខាងមុខនេះ…
-
សម រង្ស៊ី ស្ពាយទោសដាបខ្លួន ជំរុញឱ្យអតីតមន្រ្តីធ្លាប់គាំទ្រចែកជើងគ្ នាបង្កើតទ្រនុំថ្មី
