-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៥នាក់ និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១

-
រដ្ឋមន្រ្តីការបរទេសកម្ពុជា រួមទាំងរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត បានអញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស តាមប្រព័ន្ធវីដេអូ

-
រាជរដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តារាជធានី-ខេត្ត សម្រាប់ពលករដែលត្រឡប់ពីថៃតាមព្រំដែនគោក

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំ៣ចំណុច ដល់បណ្តារាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន រាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្តាលមកពីការឆ្លងរាលដាល ក្នុង សហគមន៍នៃមេរោគ ប្រភេទ Delta ភ្នំពេញ៖ តាមរយៈសារាចរមួយ ដែលចេញផ្សាយនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការរៀបចំ មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តា រាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃ តាមព្រំដែនគោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានណែនាំ ៣ចំណុចដល់បណ្តារាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី-ខេត្ត ដើម្បី ត្រៀមលក្ខណៈទុកជាមុនក្នុងគ្រប់គ្រងមេរោគប្រភេទ Delta និងម្ចាស់ការដោះស្រាយបញ្ហាប្រឈមនានា នៅតាមមូល ដ្ឋានរាជធានី-ខេត្ត នាពេលខាងមុខនេះ ដែលបណ្តាលមកពីការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគប្រភេទ Delta ។ ការណែនាំទាំង៣ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន មានដូចជា៖១- អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក អនុគណៈកម្មការ បច្ចេកទេស និង ព្យាបាល…
-
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អញ្ជើញចូលរួមក្នុងពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រួមនឹងរដ្ឋមន្រ្តីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សីលើការចុះហត្ថលេខាលើលិខិតដែលនឹងចូលជាធរមាន ដោយអគ្គលេខាធិការអាស៊ាន និងឯកឧត្តម ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ នៅក្នុងពិធី ឯកឧត្តម ដូមីនិក រ៉ាអាប់ បានអះអាងថា ចក្រភពអង់គ្លេស ជាប្រទេសទី១ ដែលត្រូវបានផ្តល់ឋានៈភាពជាដៃគូសន្ទនារបស់អាស៊ាន ក្នុងរយៈពេល២៥ឆ្នាំមកនេះ ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ដោយឈរលើគោលការណ៍ និងបំណងប្រាថ្នារួម សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ ឯកឧត្តម ដូមីនិក រ៉ាអាប់ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអាស៊ាន នៅក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ លើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត ការដោះស្រាយសន្តិសុខអ៊ិនធើណិត និងបញ្ហាប្រឈមផ្សេងទៀតនៅក្នុងតំបន់ និងសកលលោក ដែលជាការបារម្ភរួមគ្នា។ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់…
-
រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ អបអរសាទរដល់កម្ពុជាចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គម

ភ្នំពេញៈ លោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ បានអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គមក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ នៅមុនសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រទេសនូវែលសេឡង់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ រដ្ឋមន្រ្ដីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា និងឈានដល់ការឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ និងដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ ដែលជាការបារម្ភ និងចំណាប់អារម្មណ៍រួម។ លោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា បានសម្តែងការកោតសរសើរដល់កម្ពុជា ដែលបានធ្វើការងារសម្របសម្រួលយ៉ាងល្អប្រសើរ ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-នូវែលសេឡង់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក។ លោកជំទាវ ក៏បានអបអរសាទរផងដែរដល់ប្រទេសកម្ពុជា ចំពោះ សមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងការគាំពារសង្គមក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសនូវែលសេឡង់ ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា…
-
សារាចរស្តីពីការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក

-
ព្រះអាទិត្យអស្ដង្គតលើដងទន្លេមេគង្គ

-
សារសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការធ្វើចត្តាឡីស័ករបស់បងប្អូនពលករខ្មែរត្រឡប់មកពីថៃ

-
បន្ទប់កែច្នៃកាកសំណល់ឡើងវិញនៅហាង Pizza 4P’s ភ្នំពេញ

-
ដំណើរការរៀបចំខ្យងដើម្បីនាំចេញ
