-
ទីតាំង ១៣ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Sanatra ខណ្ឌចំការមន អ្នកជំងឺទៅថ្ងៃទី៣០ កក្កដា ២.ធនារគារ PPCBank មហាវិថីមុនីវង្ស អ្នកជំងឺទៅថ្ងៃទី៣០ កក្កដា ៣.ហាងសាច់អាំង Gogi សាខាIFL ផ្លូវ១១៨ អ្នកជំងឺទៅថ្ងៃទី២៨ កក្កដា ៤. ផ្សារទំនើប Prince Fresh អគារ Prince Central Plaza អ្នកជំងឺទៅថ្ងៃទី៣០ កក្កដា ៥. ហាងកាហ្វេ Starbucks សាខាEden អ្នកជំងឺទៅថ្ងៃទី២៨ កក្កដា ៦. ហាងកាហ្វេ Starbucks ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង អ្នកជំងឺទៅថ្ងៃទី២៩ កក្កដា ៧. ហាងកាហ្វេ Browns សាខា Khalandale Mall ផ្លូវបឹងកក់ អ្នកជំងឺទៅថ្ងៃទី២៨ កក្កដា ៨. ហាងលក់នំគ្រួក ជប៉ុន សាខាបាក់ទូក ខណ្ឌ៧មករា អ្នកជំងឺជាបុគ្គលិកទីនេះ…
-
អ្នករស់នៅភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំងដោយមូលហេតុផ្សេងៗ សូមមេត្តារួសរ៉ាន់ទៅចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ចាប់ពី៩ សីហា-៨ កញ្ញា ២០២១

-
លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ នៅថ្ងៃទី០៦ សីហា ២០២១ តាមប្រព័ន្ធវីដេអូ

-
ចាបចៀបពោះក្រហម

-
កម្ពុជាគាំទ្រការបន្តចរន្តទំនាក់ទំនងឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នារវាងភាគីកូរ៉េទាំងពីរ

ភ្នំពេញៈ ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនងដែលជាជំហានប្រកបដោយការស្ថាបនា ឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នារវាងភាគីកូរ៉េទាំងពីរ។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូងវិញ កម្ពុជាបានស្វាគមន៍ការបន្តការចរចាលើអត្ថបទរបស់ក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (1982 UNCLOS)។ សូមបញ្ជាក់ថា កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ តាមប្រព័ន្ធវីដេអូ បានប្រារព្ធឡើងកាលពីថ្ងៃទី៦ ខែសីហា។ ប្រភពក្រសួងការបរទេសបញ្ជាក់បន្ថែមថា ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ានដែលជាវេទិកាពហុភាគីនិយម សម្រាប់កិច្ចសន្ទនាពិគ្រោះយោបល់ ការកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជឿជាក់សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ហើយអ្វីទាំងអស់នេះ គួរតែត្រូវបានឱបក្រសោប ដើម្បីប្រមូលផ្ដុំសាមគ្គីភាពអន្តរជាតិ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានការចោទប្រកាន់គ្នា និងធ្វើនយោបាយូបនីយកម្ម៕ ដោយៈពលជ័យ
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់អំពីទំនាក់ទំនងរវាងអាស៊ាន-សហភាពអឺរ៉ុប

ភ្នំពេញៈ ក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៦ ខែសីហា ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយអត្ថន័យរវាងអាស៊ាន និងសហភាពអឺរ៉ុប ត្រូវបានកសាងឡើងដោយឈរលើ ការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម សមភាព និងការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ យោងតាមប្រភពក្រសួងការបរទេសបានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធជាមួយអាស៊ាន រួមមាន យុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គប្បីគាំទ្រដល់មជ្ឈភាពអាស៊ាន និងបំពេញបន្ថែមជាមួយទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អាស៊ាន-សហភាពអឺរ៉ុប និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់រួមមានតាមរយៈការសម្រេចបានប្រកបដោយសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជសេរីអាស៊ាន-សហភាព អឺរ៉ុប (ASEAN-EU FTA)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើការជាមួយប្រទេសហ្វីលីពីន ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបនាពេលបន្ទាប់ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត និងសហភាពអឺរ៉ុប ដើម្បីធានាឱ្យបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំ២០២២។ កិច្ចប្រជុំបានស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត តាមការឯកភាពនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០…
-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរទិវាអាស៊ាន ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១

-
របាយការណ៍នៅថ្ងៃទី៦ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ៤២នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៣២នាក់។ ៤. កូវីដ ៥២២ករណី និងជាសះស្បើយ ៧០០នាក់។ អ្នកឆ្លងសរុប ៨១.៣៣៥នាក់ អ្នកជាសះស្បើយ ៧៤.៧៤៥នាក់ អ្នកស្លាប់ ១.៥៣៧នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៨៨៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១.៤១៩នាក់ បញ្ជូនទៅតុលាការ ២នាក់ ឃាត់យានយន្ត ៥៨៤គ្រឿង ពិន័យជាប្រាក់ ៦៧.១០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៧ សីហា ២០២១
-
សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាអាស៊ាន ៨ សីហា ២០២១

-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭
