-
អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ពុំមានភាពចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ភ្លាមៗនោះទេ ព្រោះក្នុងខ្លួនពួកគាត់មានកងការពាររួចទៅហើយ

-
របាយការណ៍នៅថ្ងៃទី៧ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២១នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៤. កូវីដ ៥៥៦ករណី និងជាសះស្បើយ ៧៥០នាក់។ អ្នកឆ្លងសរុប ៨១.៨៩១នាក់ អ្នកជាសះស្បើយ ៧៥.៤៩៥នាក់ អ្នកស្លាប់ ១.៥៦២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.១៦៥ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១.៨៥៣នាក់ បញ្ជូនទៅតុលាការ ២នាក់ ឃាត់យានយន្ត ១.០៤៨គ្រឿង ពិន័យជាប្រាក់ ២៧.១០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៨ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អស់រយៈពេលជាង ៥សតវត្សកន្លងមកនេះ អាស៊ានក្នុងនាមជាអង្គការតំបន់បានទទួលជោគជ័យក្នុងការធានាបានជូនប្រជាជននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់

អស់រយៈពេលជាង ៥សតវត្សកន្លងមកនេះ អាស៊ានក្នុងនាមជាអង្គការតំបន់បានទទួលជោគជ័យក្នុងការធានាបានជូនប្រជាជននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ពិសេសវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចដោយឈរលើលំដាប់ទៅ៣ នៅអាស៊ី និងទី៦នៅក្នុងពិភពលោក។ ក្នុងបរិបទនេះ កម្ពុជានឹងទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ បន្ទាប់ពីការចូលជាសមាជិកកាលពីឆ្នាំ១៩៩៩កន្លងមក។ ក្នុងនាមជាប្រធានអាស៊ាន ២០២២ កម្ពុជាបានដាក់ចេញនូវអាទិភាពក្នុងការធានាឱ្យបាននូវលទ្ធផលមួយដើម្បីងើបចេញផុតពីវិបត្តិកូវីដ១៩ ក៏ដូចជាសហប្រតិបត្តិការ និងអនុវត្តវិធានការក្រោមយុទ្ធសាស្ត្រ៥ គឺ៖ ការពង្រឹងប្រព័ន្ធសុខាភិបាល, សន្តិសុខមនុស្សជាតិ, ពង្រីកសក្តានុពលទីផ្សារតំបន់ និងសមាហរណកម្មសេដ្ឋកិច្ច, ពន្លឿនព័ត៌មានឌីជីថលដោយបរិយាប័ន្ន និងការឈ្ពោះទៅមុខដោយចីរភាព និងភាពធន់រឹងមាំ។ កម្ពុជាក៏នឹងប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់ សម្រាប់វិនិយោគ ពាណិជ្ជកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP។ សម្រាប់ចក្ខុវិស័យអាស៊ាន២០២៥ កម្ពុជាបានធ្វើកិច្ចការគាំទ្រមួយចំនួនដូចជា៖ ការលើកកម្ពស់ពលករចំណាកស្រុក, ការផ្លាស់ប្តូរទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រ តូច និងមធ្យម និងសហគ្រិនភាពជាស្ត្រី និងយុវជន ព្រោះថាពួកគេជាឆ្អឹងខ្នងសេដ្ឋកិច្ចក្នុងតំបន់ដែលផ្តល់ការងារជាង៨០% សម្រាប់កម្លាំងពលកម្មក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។ កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ។ យើងនឹងខិតខំផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ឱ្យក្លាយជាគ្រួសារដ៏ រឹងមាំមួយ, បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាពផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។
-
ទឹកធ្លាក់ដាតូច វាលវែង ខេត្តពោធិ៍សាត់

-
វត្តព្រះពុទ្ធចូលនិព្វាន ភ្នំស្វាយ ខេត្តរតនគិរី 🇰🇭

-
វេទិការពហុមតិ ០៧ សីហា ២០២១

-
ក្រុមសាំបាប្រេស៊ីល បន្តឈ្នះមេដាយមាសអូឡាំពិក ២ សម័យ កាលជាប់ៗ គ្នា
ក្រុមបាល់ទាត់សាំបាប្រេស៊ីល បាន ឈ្នះ មេដាយ មាស ២ សម័យកាលជាប់ៗ គ្នា ក្ក្នុងប្រវត្តិសាស្រ្តកីឡា អូឡាំពិក ក្រោយ យក ឈ្នះ ក្រុម អេស្ប៉ាញ នៅ វគ្គ ផ្ដាច់ព្រ័ត្រ ក្នុង ព្រឹត្តិការណ៍ កីឡា អូឡាំពិក ឆ្នាំ ២០២០ នៅ កីឡដ្ឋាន International Stadium Yokohama ទីក្រុង Yokohama ប្រទេស ជប៉ុន នៅវគ្គថែមម៉ោង ។ជ័យជំនះប្រេស៊ីល រកបានដោយកីឡាករ Matheus Cunha នៅ នាទី ៤៥+២ តែ កីឡាករ Mikel Oyarzabal របស់ អេស្ប៉ាញ តាម ស្មើ វិញ នៅ នាទី ទី ៦១។ ដល់វគ្គបន្ថែមម៉ោង១៥នាទី២ដង។…
-
៧ សីហា ២០២១

១. ក្នុងឆ្នាំ២០២០ ការងារភ្ជួររាស់ដីដាំដំណាំស្រូវទូទាំងប្រទេស សម្រេចជាង ៣.៧ ហិកតា ក្នុងនោះផ្ទៃដីភ្ជួរ រាស់ដោយគ្រឿងយន្តកសិកម្មមានទំហំ ៩៩.១៦% នៃផ្ទៃដីភ្ជួររាស់សរុប – រស្មីកម្ពុជា ២. ក្រសួងរ៉ែ និងថាមពលជជែកជាមួយក្រុមហ៊ុនរុស្សី រឿងប្រេងកាតក្រោយ Kris Energy ក្ស័យធន ខណៈក្រសួងបានជំរុញឱ្យក្រុមហ៊ុនរុស្ស៊ីមកវិនិយោគបន្ថែម ទាំងគម្រោងថាមពលអគ្គិសនី និងអភិវឌ្ឍន៍ប្រេងកាត – កោះសន្តិភាព ៣. ឱកាសនាំចេញកសិផលសរីរាង្គ និងការចេញ ទៅធ្វើការនៅអូស្ត្រាលីរបស់ប្រជាកសិករខ្មែរ នឹងកើនឡើង ក្រោយថ្នាក់ដឹកនាំនៃអគ្ននាយកដ្ឋានកសិកម្មកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនមកពីអូស្ត្រាលី Lexmin Pty Ltd Cambodia – ភ្នំពេញបុស្តិ៍ ៤. យន្ដហោះចម្បាំងអ៉ីស្រាអែល វាយប្រហារផ្លូវអាកាស លើមូលដ្ឋានជាច្រើនរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សាស្ទ្រីព សងសឹកទៅនឹងការបង្ហោះប៉ោងប៉ោងភ្ជាប់គ្រឿងផ្ទុះ ហើយដុតឱ្យវាធ្លាក់ចូលទឹកដីអ៉ីស្រាអែល – Reuters ៥. ពលរដ្ឋកូរ៉េខាងជើងជាង ៥ពាន់នាក់ ត្រូវជម្លៀសចេញពីជម្រក ដោយសារតែជំនន់ទឹកភ្លៀងយ៉ាងខ្លាំងជាប់ៗគ្នា ខណៈផ្ទះរាប់រយខ្នងត្រូវបំផ្លាញ ហើយតំបន់កសិកម្មធំៗត្រូវទឹកជន់លិច –…
-
ស.ស.យ.ក. បន្តដើរតួនាទីសំខាន់លើឆាកអន្តរជាតិ និងចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

ភ្នំពេញៈសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក.) ក៏បានបន្តដើរតួនាទីក្នុងការពង្រឹងចំណងសាមគ្គីភាព ជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជាក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងឱកាសទទួលការបណ្តុះបណ្តាល និងការងារតាមរយៈ កិច្ចសហប្រតិបត្តិការរវាងស.ស.យ.ក. និងបណ្ដាស្ថានទូត អង្គការយុវជនបរទេស និងក្រុមហ៊ុនជាដើម។ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស.ស.យ.ក. បានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ ការវាយតម្លៃនេះ បានរំលេចឱ្យឃើញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជានាថ្ងៃទី៧ ខែសីហា តាមប្រព័ន្ធអនឡាញ (ZOOM)។ កាលពីព្រឹកថ្ងៃទី៧ ខែសីហាគណៈកម្មាធិការកណ្ដាលស.ស.យ.ក. បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្តរបស់ខ្លួន ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងវត្តមានសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាអង្គប្រជុំ សរុបប្រមាណ២០០នាក់។ ថ្លែងផ្តើមបើកកិច្ចប្រជុំលោក ហ៊ុន ម៉ានី បានថ្លែង អំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបដែលបានយកអស់កម្លាំងកាយចិត្តចូលរួមធ្វើសកម្មភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន។ ជាពិសេស នៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក. បានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុង យុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ…