Category: នយោបាយ

  • ឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត

    ឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត

    ភ្នំពេញ:ឯកឧត្តម ហ៊ុន ម៉ានីតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកនៅ ថ្ងៃទី៩ខែសីហា ថា “អ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ”។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបន្តថា ក្នុងនាមជាយុវជនខ្មែរមួយរូបរបស់ជាតិយើងគួរ ៖១.ស្គាល់ខ្លួនឯងឱ្យច្បាស់អ្វីដែលយើងបានឆ្លងកាត់ ជាពិសេសភាពជោគជ័យទៅលើរាល់ឧបសគ្គ និងបញ្ហាប្រឈមដែលក្នុងនាមជាសង្គមជាតិ ទាំងមូលយើងបានឆ្លងកាត់ការលំបាកដោយយើងខ្លួនឯងទម្រាំមកដល់ថ្ងៃ – យើងគួរតែមានមោទនភាពសម្រាប់ប្រទេសជាតិយើងផង។ ប្រាកដណាស់ គ្រប់កាលៈទេសៈ យើងត្រូវចាំថា កត្តាផ្ទៃក្នុង គឺជាអ្នកកំណត់ រីឯកត្តាខាងក្រៅ គ្រាន់តែជាការជះឥទ្ធិពលប៉ុណ្ណោះ។ ២.ការនាំប្រទេសមួយដែលខ្ទេចខ្ទាំដោយជម្លោះប្រដាប់អាវុធមកដល់កម្ពុជាបច្ចុប្បន្ន មិនអាចចាត់ទុកវាជារឿងធម្មតា ឬសាមញ្ញនោះទេ។ ដូច្នេះអ្វីដែលសម្រេចដោយមោទនៈ គឺជាអ្វីដែលយើងត្រូវចងចាំ និងប្រែក្លាយទៅជាកម្លាំង ឆន្ទៈ និងស្មារតីជឿថាខ្មែរធ្វើបានដើម្បីបន្តបេសកកម្មទៅមុខទៀត។ ពិតណាស់យើងបានសម្រេចការងារជាច្រើនតែអ្វីដែលការងារបន្តគឺនៅសេសសល់ច្រើនណាស់ដើម្បីអនាគតរឹតតែប្រសើរឡើងរបស់ប្រទេសជាតិ និងប្រជាជនយើង។ ៣.រៀនគិត រួមយោបល់ រួមធ្វើ រួមទទួលខុសត្រូវ ដោយពិចារណាលើ៖ ពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ បង្កើនការយល់ដឹង និងភាពចាស់ទុំ ដោយជាអាទ៍ ស្វែងយល់ថា ការដឹកនាំ…

  • តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន

    តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន

    ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរលើហ្វេសប៊ុករបស់ឯកឧត្តមនៅថ្ងៃទី៩ ខែសីហានេះថា យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណា ដើម្បីការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត។ ឯកឧត្តមបន្តថា ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ៕

  • ឯកឧត្តម ហ៊ុន ម៉ានី៖ ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង២០ឆ្នាំចុងក្រោយនេះ

    ឯកឧត្តម ហ៊ុន  ម៉ានី៖ ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង២០ឆ្នាំចុងក្រោយនេះ

    ភ្នំពេញ:ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសរសេរលើហ្វេសប៊ុកផ្លូវការរបស់នៅថ្ងៃទី៩ ខែសីហានេះថា “ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង២០ឆ្នាំចុងក្រោយនេះ”។

  • ប្រមូលចចូតមកច្នៃជារបស់ប្រើប្រាស់

    ប្រមូលចចូតមកច្នៃជារបស់ប្រើប្រាស់

    តំបន់ការពារទេសភាពបឹងអន្លង់ព្រីង ខេត្តកំពត📍 📷 Online

  • Barcelona យកឈ្នះ Juventus ៣-០ នៅក្នុងពានមិត្តភាពបើករដូវកាល ដោយគ្មាន Messi

    Barcelona យកឈ្នះ  Juventus  ៣-០ នៅក្នុងពានមិត្តភាពបើករដូវកាល  ដោយគ្មាន Messi

    ទោះបីគ្មានវត្តមាន Lionel Messi ក៏ក្លឹប Barcelona យកឈ្នះ Juventus ក្នុងលទ្ធផល ៣:០ នៅក្នុងពានមិត្តភាពបើករដូវកាល Joan Gamper កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ នាកីឡដ្ឋាន Estadi Johan Cruyff ។ ក្រុម Barcelona ធ្វើបានល្អជាងបានយកឈ្នះ ក្រុម Juventus ក្នុងលទ្ធផល ៣:០ ។ ធ្វើសម្រេចដោយកីឡាករ Memphis Depay នៅនាទីទី៣, Martin Braithwaite នៅនាទីទី៥៧ និងគ្រាប់ចុងក្រោយកីឡាករ Riqui Puig នៅនាទីទី ៩០+២ ៕

  • កម្មវិធី “ភូមិខ្ញុំ” ផលិតដោយ AMS មានគោលដៅជំរុញគំនិតច្នៃប្រឌិត និងសហគ្រិនភាព ដើម្បីបង្កើតការងារ បង្កើនចំណូលជូនប្រជាជនតាមភូមិ ស្រុក និងសហគមន៍

    កម្មវិធី “ភូមិខ្ញុំ” ផលិតដោយ AMS មានគោលដៅជំរុញគំនិតច្នៃប្រឌិត និងសហគ្រិនភាព ដើម្បីបង្កើតការងារ បង្កើនចំណូលជូនប្រជាជនតាមភូមិ ស្រុក និងសហគមន៍

    សូមរង់ចាំតាមដាននៅលើបណ្តាញសង្គមរបស់ AMS និងកញ្ចក់ទូរទស្សន៍អប្សរាឆាប់ៗនេះ 🌸

  • Man Utd នឹងត្រូវបង់ប្រាក់ឱ្យ Paul Pogba ចំនួន ១៥ លានផោនបើទោះបីជាគាត់ចាកចេញក្នុងរដូវក្តៅក៏ដោយ

    Man Utd នឹងត្រូវបង់ប្រាក់ឱ្យ Paul Pogba ចំនួន ១៥ លានផោនបើទោះបីជាគាត់ចាកចេញក្នុងរដូវក្តៅក៏ដោយ

    ក្លឹប MANCHESTER UNITED ប្រឈមនឹងការសងជិត ១៥ លានផោន​ប្រសិន​បើពួក​គេ​កាត់​បន្ថយការខាតបង់របស់ពួកគេទៅលើ Paul Pogba ក្នុងខែនេះ។ ការធ្វើបែបនោះអាចធ្វើឱ្យពួកគេរក្សា ខ្សែបម្រើសញ្ជាតិបារាំងសម្រាប់រដូវកាលបន្ទាប់ ទោះបីជាវាមាន​ន័យ​ថាបាត់បង់គាត់ក្នុងរយៈពេល ១២ ខែក៏ដោយ ។ មកទល់ពេលនេះ Pogba វ័យ ២៨ ឆ្នាំមិន​បាន​ផ្តល់សញ្ញាណាមួយថារូបគេនឹងចុះហត្ថលេខាលើកុងត្រា ៤០០.០០០ ផោន​ក្នុងមួយសប្តាហ៍ ​ដែលរូប​គេត្រូវបានផ្តល់ជូន ដែលនឹងធ្វើឱ្យរូបគេក្លាយជាកីឡាករ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុត នៅក្នុង​ក្រប​ខ័ណ្ឌ Premier League ។ ការរក្សា Paul Pogba នឹង​ធ្វើឱ្យ UNITED ប្រឈម​មុខ ​នឹង​បញ្ហា​មួយ ថាតើត្រូវរក្សា Pogba ដល់ឆ្នាំចុងក្រោយនៃកិច្ច​ព្រមព្រៀងដែលនឹងក្លាយ​ជាកីឡាឥតគិតថ្លៃនៅរដូវក្តៅក្រោយ ។ អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ពិតជាមិនបោះបង់ការល្បួង Pogba ឱ្យចុះ​កុង​ត្រាថ្មី​ឡើយ ហើយបានទទូចថាគាត់នៅតែជាផ្នែកមួយនៃផែនការរយៈពេលវែង។

  • ក្លឹប Newcastle យល់ព្រមចុះកុងត្រាជាមួយខ្សែបម្រើ Arsenal ក្នុងតម្លៃជាង ២០ លានផោន

    ក្លឹប Newcastle យល់ព្រមចុះកុងត្រាជាមួយខ្សែបម្រើ Arsenal ក្នុងតម្លៃជាង ២០ លានផោន

    ក្លិប Newcastle បានយល់ព្រមលើថ្លៃឈ្នួលជាមួយ Arsenal លើសពី ២០ លានផោន​ដើម្បី​ចុះ​ហត្ថលេខាលើខ្សែបម្រើ Joe Willock ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។           ប្រភពដ៏ដែលបានអោយដឹងថា លោក Steve Bruce ថៅកែរបស់ក្រុម Magpies បានបង្ហាញពីបំណង ក្នុងការចុះ​ហត្ថ​លេខា​ជាមួយ​កីឡាករវ័យ ២១ ឆ្នាំរូបនេះក្នុងកិច្ចព្រមព្រៀង​អចិន្រ្តៃយ៍​​បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការខ្ចី​ជើង​កាលពីរដូវកាលមុន។ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបដិសេធមិន​បញ្ជាក់​ពី​មូល​ហេតុ​ដែល Willock ត្រូវអវត្តមានពីក្រុមរបស់លោកក្នុងការប្រកួតមិត្តភាពរបស់ក្រុមកាំភ្លើងធំ Arsenal ជា​មួយ​ក្រុម Tottenham កាលពីថ្ងៃអាទិត្យនោះទេ ។ សូមរំលឹកថា Willock បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៧ លើកជាប់ៗគ្នា ដើម្បីជួយដឹកនាំក្លឹបឱ្យរួចផុត ពីការធ្លាក់​ចេញពីការប្រកួត បន្ទាប់​ពីបានចូលរួមកាល​ពីខែមករា​ ។​ កីឡាករជម្រើសជាតិអាយុក្រោម ២១ ឆ្នាំរបស់អង់គ្លេសបានបង្ហាញខ្លួនតែ ៧…

  • របាយការណ៍នៅថ្ងៃទី៨ សីហា

    របាយការណ៍នៅថ្ងៃទី៨ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ១៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៤. កូវីដ ៥០៨ករណី និងជាសះស្បើយ ៦៦០នាក់។ អ្នកឆ្លងសរុប ៨២.៣៩៩នាក់ អ្នកជាសះស្បើយ ៧៦.១៥៥នាក់ អ្នកស្លាប់ ១.៥៨៥នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.២០៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១.៩៣៤នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ១.១០១គ្រឿង ពិន័យជាប្រាក់ ៣៨.៤០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី៩ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥០៨នាក់ ជាសះស្បើយ ៦៦០នាក់ ស្លាប់ ២៣នាក់ គិតត្រឹមថ្ងៃទី៩ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨២.៣៩៩នាក់ ចំនួនអ្នកជាសះស្បើយ៖ ៧៦.១៥៥នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៥៨៥នាក់