Category: នយោបាយ

  • រុស្ស៊ីបានបង្កើតឈុតប្រយុទ្ធមួយប្រភេទដែលអាចជួយការពារពីការផ្ទុះគ្រាប់បែក និងសារធាតុឆេះផ្សេងៗ

    រុស្ស៊ីបានបង្កើតឈុតប្រយុទ្ធមួយប្រភេទដែលអាចជួយការពារពីការផ្ទុះគ្រាប់បែក និងសារធាតុឆេះផ្សេងៗ

    ឈុតប្រយុទ្ធមួយប្រភេទទៀតអាចទប់ទល់នឹងគ្រាប់កាំភ្លើង បង្កើនល្បឿនចលនា មានសមត្ថភាពផ្ទុកបានច្រើន ព្រមទាំងមានបង្កប់ប្រព័ន្ធសំរាប់ផ្លាស់ប្ដូរព័ត៌មាន។ ប្រភព៖ Fossbytes

  • “ជនជាតិខ្មែរមានប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់”

    “ជនជាតិខ្មែរមានប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់”

    លោក Trent Walker អ្នកសិក្សាស្រាវជ្រាវ និងអភិរក្សសាស្រ្តាស្លឹករឹត និងក្រាំងខ្មែរ 🎥-ថ្មីៗ

  • របាយការណ៍នៅថ្ងៃទី៩ សីហា

    របាយការណ៍នៅថ្ងៃទី៩ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៥ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ៤ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់។ ៤. កូវីដ ៤៩៩ករណី និងជាសះស្បើយ ៨៨២នាក់។ អ្នកឆ្លងសរុប ៨២.៨៩៨នាក់ អ្នកជាសះស្បើយ ៧៧.០៣៧នាក់ អ្នកស្លាប់ ១.៦០២នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៧៤៧ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១.៥៨២នាក់ ឃាត់យានយន្ត ៥៥៦គ្រឿង ពិន័យជាប្រាក់ ២២.២០០.០០០រៀល ចេញផ្សាយ ១២:៥៧ ថ្ងៃទី១០ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤៩៩នាក់ ជាសះស្បើយ ៨៨២នាក់ ស្លាប់ ១៧នាក់ គិតត្រឹមថ្ងៃទី១០ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨២.៨៩៨នាក់ ចំនួនអ្នកជាសះស្បើយ៖ ៧៧.០៣៧នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៦០២នាក់

  • អ្នកនយោបាយ លោកខាងលិចមួយចំនួន គួរយកស្មារតីកីឡាអូឡាំពិកជាគំរូ

    អ្នកនយោបាយ លោកខាងលិចមួយចំនួន គួរយកស្មារតីកីឡាអូឡាំពិកជាគំរូ

    ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកក្រុងតូក្យូដែលបានពន្យារអស់រយៈពេលមួយឆ្នាំដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានបិទបញ្ចប់ដោយរលូននៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ បើទោះបីជាទីក្រុងតូក្យូក៏ដូចជាពិភពលោកកំពុងប្រឈមនឹងសម្ពាធខ្លាំងបណ្តាលមកពីរលកថ្មីនៃជំងឺឆ្លងក្តី។ ក្នុងរយៈពេលកន្លះខែនៃការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ ប្រទេសជប៉ុន ប្រជាជនលើពិភពលោកទាំងមូលបានមើលឃើញពីការប្រកួតប្រជែងសមត្ថភាពនិងបច្ចេកទេសលំដាប់ពិភពលោកដ៏គួរឱ្យជក់ចិត្តដិតអារម្មណ៍ ។ ស្របពេលជាមួយគ្នានេះ យើងក៏បានមើលឃើញពីស្មារតីកីឡាអូឡាំពិកដែលរំលេចចេញដោយអត្តពលិកភាគច្រើនបំផុតផងដែរ ពោលគឺការយោគយល់គ្នា មិត្តភាព សាមគ្គីភាព និងការប្រកួតប្រជែងដោយយុត្តិធម៌ ។ ការចាប់ដៃគ្នាមុនពេលប្រកួត ការជួយយកអាសាអត្តពលិកនៃប្រទេសឬតំបន់ដទៃដែលជួបបញ្ហាក្នុងការប្រកួត អ្នកចាញ់ឱបអ្នកឈ្នះដើម្បីសម្តែងការសាទរក្រោយការប្រកួត។ល។ តាមរយៈទិដ្ឋភាពទាំងនេះ យើងបានមើលឃើញពីការរាប់រានគ្នា ការយោគយល់គ្នាដោយមិនប្រកាន់ជាតិសាសន៍ ភាសា និងពណ៌សម្បុរ រវាងអត្តពលិកមកពីប្រទេសនិងតំបន់ទីទៃគ្នា ។ ក្នុងការប្រកួតលើកនេះ អត្តពលិកភាគច្រើនបំផុតសុទ្ធតែបានប្រកាន់ខ្ជាប់ស្មារតីកីឡាអូឡាំពិកដែលធ្វើការប្រកួតប្រជែងដោយយុត្តិធម៌។ ជាធម្មតា ការប្រកួតប្រជែងគឺដើម្បីសាកល្បងសមត្ថភាពរៀងៗខ្លួន ការចាញ់ឬឈ្នះគឺជារឿងធម្មតា អ្នកឈ្នះមិនអំនួត អ្នកចាញ់មិនបាក់ទឹកចិត្ត អ្វីដែលសំខាន់បំផុតគឺការទទួលបានបទពិសោធន៍ល្អៗ ដើម្បីលើកកម្ពស់សមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើងជាលំដាប់ នេះទើបជាជាតិជាអ្នកកីឡាយ៉ាងពិតប្រាកដ ។ ប៉ុន្តែ យើងងាកមកមើលពីអ្នកនយោបាយមួយចំនួនរបស់លោកខាងលិចវិញ ដែលជាអ្នក«មិនហ៊ានចាញ់»ពោលគឺក្នុងផ្នត់គំនិតរបស់ពួកគេគ្មានការប្រកួតប្រជែងដោយយុត្តិធម៌នោះទេ បើឃើញគូប្រកួតជែងទៅមុខខ្លួន នឹងប្រើឧបាយកលគ្រប់បែបយ៉ាង តួយ៉ាងដូចជាការចោទប្រកាន់ដោយឥតហេតុផល ការមួលបង្កាច់ ការឃោសនាបំប៉ោង ការដាក់សម្ពាធនិងការគំរាមកំហែង។ល។ កន្លងមក សកម្មភាពរបស់អ្នកនយោបាយមួយចំនួននៃបស្ចិមប្រទេស បានបង្កភាពរាំងស្ទះជាច្រើនដល់ការអភិវឌ្ឍរបស់ប្រទេសដទៃ ក្នុងតំបន់និងទូទាំងពិភពលោក។ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងក្រោមលេសសិទ្ធិមនុស្ស ការធ្វើនយោបាយធូបនីយកម្មបញ្ហាផ្សេងៗ ការដាក់ទណ្ឌកម្ម។ល។ បានក្លាយជាកលល្បិចដែលប្រើជាប្រចាំរបស់ពួកគេ ដែលដើរកកូរកកាយបង្កភាពវឹកវរមិនចេះចប់។…

  • អាណាព្យាបាលកីឡាករ-កីឡការិនីជម្រើសជាតិថ្នាល សម្តែងសប្បាយចិត្ត ក្រោយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    អាណាព្យាបាលកីឡាករ-កីឡការិនីជម្រើសជាតិថ្នាល សម្តែងសប្បាយចិត្ត ក្រោយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    កីឡាការិនី-កីឡាការិនីជម្រើសជាតិថ្នាលកម្ពុជា អាយុក្រោម១៨ឆ្នាំ និងកម្មករ-កម្មការិនីសាងសង់ភូមិកីឡាសរុបចំនួន ៤៣០នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១រួចហើយ នៅមជ្ឈមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ។ មន្ត្រីគណៈកម្មាធិការ CAMSOC ដែលជាអ្នកសម្របសម្រួល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកីឡាករ-កីឡាការិនីជម្រើសជាតិអាយុក្រោម១៨ឆ្នាំ និងបុគ្គលិក កម្មករ-កម្មការិនីសាងសង់ភូមិកីឡា បានបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC បានសហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងនេះឡើង ។ ចំពោះកីឡាការ-កីឡាការិនីជម្រើសជាតិថ្នាល ដែលទទួលវ៉ាក់សាំងដូសទី១ គឺមានចំនួន ៣១៦នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន ២៧សហព័ន្ធ ។ ចំណែកបុគ្គលិក និងកម្មករ-កម្មការិនី ដែលកំពុងសាងសង់ភូមិកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានចំនួន ១១៤នាក់ សរុបចំនួន ៤៣០នាក់ ។ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបាននាំកីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន ១៨នាក់ ចូលរួមចាក់វ៉ាក់សាំងខាងលើ បានសម្ដែងក្តីរីករាយ សម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសវិស័យកីឡា រហូតក្រុមជម្រើសជាតិថ្នាលពេលនេះ ដែលជាដំណាក់មួយដ៏ល្អ ដើម្បីបន្ស៊ាំការរស់នៅ និងការហ្វឹកហាត់របស់ពួកគេឲ្យកាន់តែរីកចម្រើន…

  • ចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងជាប្រពៃណីរវាងប្រជាជនកម្ពុជា-ជប៉ុន ត្រូវបានពង្រឹងតាមរយៈព្រឹត្តិការណ៍ Cambodia Day ក្នុងក្របខណ្ឌ J-League 1

    ចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងជាប្រពៃណីរវាងប្រជាជនកម្ពុជា-ជប៉ុន ត្រូវបានពង្រឹងតាមរយៈព្រឹត្តិការណ៍ Cambodia Day ក្នុងក្របខណ្ឌ J-League 1

    ការប្រកួតបាល់ទាត់ក្នុងលីគកំពូលជប៉ុនរវាងក្រុម Shimizu S-Pulse និងYokohama F Marinos កាលពីថ្ងៃចន្ទទី៩ខែសីហាឆ្នាំ២០២១ ត្រូវបានប្រសិទ្ធនាមថា “Cambodia Day” ដែលជាថ្ងៃដ៏វិសេសវិសាលនៃការអនុវត្តនយោបាយកាទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជប៉ុន ជាមិត្តដ៏ល្អ និងជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ដែលបាននិងកំពុងជួយគំាទ្រដល់កម្ពុជាស្ទើរគ្រប់វិស័យ ដោយរួមបញ្ចូលទាំងវិស័យកីឡាផងដែរ។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានផ្ដល់ការស្នាក់នៅ ហូបចុក ហ្វឹកហាត់ ដល់អត្តពលិកកម្ពុជាមួយចំនួនត្រៀមស៊ីហ្គេម, ផ្ដល់គ្រូបង្វឹកមកជួយបង្ហាត់យុវជននៅសាលាកីឡាបាល់ទាត់ជាតិបាទី, បង្កើតឱ្យមានក្លិបបាល់ទាត់អាជីពនៅកម្ពុជា (អង្គរថាយហ្គឺរ និង សូលទីឡូអង្គរ), អ្នកចាត់ការនិងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺជាជនជាតិជប៉ុន ពោលគឺលោក Keisuke Honda ដែលបានរៀបចំក្រុមការងារបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដោយមិនយកប្រាក់ខែ ជាដើម។ បន្ថែមពីលើនេះ នៅថ្ងៃចន្ទម្សិលមិញ ក្នុងការប្រកួតក្របខណ្ឌ J-League 1 រវាងក្រុម Shimizu S-Pulse និងក្រុម Yokohama បានប្រើពាក្យ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ / Cambodia: Kingdom of Wonder ដើម្បីរួមចំណែកទាក់ទាញប្រជាជនជប៉ុនឱ្យចាប់អារម្មណ៍និងស្គាល់កម្ពុជាកាន់តែច្រើនឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់កម្ពុជា និងរឹតចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជនយើងទាំងពីរ។ ព្រឹត្តិការណ៍ខាងលើនេះ កើតមានឡើងដោយមានក្រុមហ៊ុនតៃកា…

  • ចំបាប់រំពឹងរក្សាកំណត់ត្រាមេដាយស៊ីហ្គេម នៅហ្វីលីពីន សម្រាប់ការចូលរួមប្រជែងមេដាយ នៅវៀតណាម

    ចំបាប់រំពឹងរក្សាកំណត់ត្រាមេដាយស៊ីហ្គេម នៅហ្វីលីពីន សម្រាប់ការចូលរួមប្រជែងមេដាយ នៅវៀតណាម

    លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់អ្នកយកព័ត៌មានកីឡាឲ្យដឹង ក្នុងពិធីប្រគល់ស្បែកជើងហ្វឹកហាត់ដល់សហព័ន្ធកីឡាចំបាប់ កាលពីពេលថ្មីៗនេះថា ការចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នៅក្នុងអំឡុងខែមេសា ឆ្នាំ២០២២ខាងមុខនេះ សម្រាប់ប្រភេទកីឡាចំបាប់កម្ពុជា រំពឹងរក្សាបានត្រឹមកំណត់ត្រាមេដាយប្រជែងបានពីស៊ីហ្គេម នៅប្រទេសហ្វីលីពីនប៉ុណ្ណោះ ។មូលហេតុដែលលោក ដាក់ក្តីរំពឹងបែបនេះ ដោយសាតែស្ថានភាពជំងឺកូវីដ១៩ ក្លាយជាបញ្ហាប្រឈមចំពោះកម្មវិធីហ្វឹកហាត់សម្រាប់អត្តពលិកជម្រើសជាតិចំបាប់កម្ពុជា។ អនុប្រធានខាងលើ ពន្យល់ថា ស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ មិនបង្កលក្ខណៈឲ្យជម្រើសជាតិយើងបានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងជំរុំ នៅឡើយទេ ពោលត្រូមហ្វឹកហាត់តាមកម្មវិធីហ្សូមប៉ុណ្ណោះ ។ ការហ្វឹកហាត់ដោយខ្លួនឯងបែបនេះ វាមិនមានគុណភាព ដូចការហ្វឹកនៅក្នុងជំរុំមានគ្រូបង្ហាត់បង្រៀនផ្ទាល់នោះឡើយ ។ ប៉ុន្តែការពន្យាពេលនៅរបស់វៀតណាម ក៏ជាឱកាសធ្វើឲ្យអត្តពលិកកីឡាចំបាប់យើងមានពេលវេលាហ្វឹកហាត់បានយូគ្រាន់បើដែរ ។ ហើយយើងបានជួលគ្រូជនជនអឺរ៉ង់មកបង្ហាត់ពង្រឹងសមត្ថភាពបន្ថែម និងបញ្ជូនអត្តពលិកមានសក្កានុពលទៅហ្វឹកហាត់ នៅប្រទេសចិនចំនួន១០រូប ដើម្បីត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីស៊ីហ្គេម នៅប្រទេសវៀតណាម ។ អនុប្រធានរូបនេះ រំពឹងជឿជាក់ថា ស៊ីហ្គេម ឆ្នាំ២០២៣ ប្រភេទកីឡាចំបាប់ នឹងក្រសោបមេដាយជូនកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ឲ្យបានប្រហាក់ប្រហែលស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ឬក៏លើសនេះទៅទៀត ។ សូមបញ្ជាក់ថា កីឡាចំបាប់បានខកខានក្នុងការចូលរួមប្រជែងមេដាយ…

  • Jack Grealish ស្រក់ទឹកភ្នែក” នៅពេលចាកចេញពីក្រុម Aston Villa

    Jack Grealish ស្រក់ទឹកភ្នែក” នៅពេលចាកចេញពីក្រុម Aston Villa

    កីឡាករ Jack Grealish និយាយថាការចាកចេញរបស់គាត់ពីក្រុម Aston Villa ទៅកាន់ក្រុម Manchester City ពិតជារំជួលចិត្ត ដូចសន្និសីទសារព័ត៌មានចុងក្រោយរបស់ Lionel Messi ដោយបាន“ ស្រក់ទឹកភ្នែក” នៅពេលនិយាយពាក្យលា។ កីឡាករវ័យ ២៥ ឆ្នាំ បានចូលរួមជាមួយ Aston Villa តាំងពីអាយុ ៦ ឆ្នាំ​ប៉ុន្តែត្រូវបានចុះ​ហត្ថ​លេខា​ដោយ​ក្លឹប Manchester City ក្នុងតម្លៃកំណត់ត្រា ១០០ លានផោនរបស់អង់​គ្លេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងក្នុងនាមជាកីឡាកររបស់ក្រុម Man City ខ្សែបម្រើ​រូបនេះ​បាន​និយាយថា“ មនុស្សគ្រប់គ្នាបានឃើញពីរបៀបដែល Messi ស្ថិតនៅក្នុងសន្និ​សីទសារ​ព័ត៌មាន​ចុង​ក្រោយ​របស់គាត់។ “នោះគឺជាវិធីពិតប្រាកដដែលខ្ញុំមានអារម្មណ៍ខ្លួនឯង” ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបន្ថែមថា“ មុនពេលខ្ញុំចាកចេញពីសណ្ឋាគារ​ ខ្ញុំបាននិយាយជា​មួយ​​ក្រុមបុគ្គលិកនិងកីឡាករនៅពាក្យចុងក្រោយ” ៕

  • យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖ លាភ-គ្រោះនៃការចាប់នាគរាជ

    យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖ លាភ-គ្រោះនៃការចាប់នាគរាជ

    សៀវភៅ “Cambodia China’s Strategy: Study Security Dilemmas of Embracing the Dragon” ដែលប្រែថា “យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖ លាភ-គ្រោះនៃការចាប់នាគរាជ” វិភាគលើប្រវត្តិទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា-ចិនតាំងពីក្រោយចក្រភពអង្គរ។ “សៀវភៅនេះជាឯកសារគោលថ្មីសម្រាប់ពិភពលោក និងសាធារណៈមតិក្នុងស្រុក ក្នុងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីនយោបាយការបរទេសរបស់កម្ពុជា។ សៀវភៅនេះនឹងជម្រះការភ័ន្តច្រឡំ និងការយល់ខុសមកលើកម្ពុជា។” សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកនិពន្ធសៀវភៅ “យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖ លាភ-គ្រោះនៃការចាប់នាគរាជ” ១០ សីហា ២០២១