Category: នយោបាយ

  • អ្នកប្រដាល់ហ្វីលីពីន Pacquiao ត្រូវជួបដៃគូថ្មី បន្ទាប់ពី Spence បានដកខ្លួន

    អ្នកប្រដាល់ហ្វីលីពីន Pacquiao ត្រូវជួបដៃគូថ្មី បន្ទាប់ពី Spence បានដកខ្លួន

    បញ្ហារបួសបានធ្វើអោយអ្នកប្រដាល់សញ្ជាតិអាមេរិក Errol Spence បានដកខ្លួនចេញក្នុងជំនួបជាមួយ Manny Pacquiao ដែលត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ។ គួរបញ្ជាក់ថា កីឡាករ Spence ត្រូវប្រកួតការពារខ្សែក្រវ៉ាត់ WBC និង IBF ប្រភេទទម្ងន់ Welterweight របស់ខ្លួនជាមួយនឹង Manny Pacquiao ។ ប៉ុន្តែថ្មីៗនេះ កីឡាករអាមេរិកបានប្រកាសព័ត៌មាន ពីបញ្ហារបួសភ្នែក ដោយគ្រូពេទ្យបដិសេធមិនឲ្យប្រកួតតម្រូវអោយធ្វើការវះកាត់ជាបន្ទាន់ ។បានដកខ្លួនរបស់ Spence ត្រូវអោយកីឡាករគុយបា វ័យ៣៥ឆ្នាំ Yordenis Ugas ប្រកួតជំនួសវិញ ដោយមិនផ្លាស់ប្តូរថ្ងៃប្រកួតនោះឡើយ ។ Spence បានបង្ហាញការខកចិត្តខ្លាំងណាស់ ដែលមិនអាចប្រកួតជាមួយ Pacquiao ។ សូមបញ្ជាក់ថា កីឡាករ Yordenis Ugas ធ្លាប់ប្រកួតបាន៣០ដង ឈ្នះ២៦ ចាញ់៤ ប៉ុណ្ណោះ ។ ១២ប្រកួតចុងក្រោយចាញ់តេម្ដងគត់ ក្រោមកណ្ដាប់ដៃរបស់កីឡាករអាមេរិក Shawn Porter កាលពីខែមីនា…

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤៨៦នាក់ ជាសះស្បើយ ៧១៧នាក់ ស្លាប់ ១២នាក់ គិតត្រឹមថ្ងៃទី១១ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៣.៣៨៤នាក់ ចំនួនអ្នកជាសះស្បើយ៖ ៧៧.៧៥៤នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៦១៤នាក់

  • ថ្មីៗនេះ អនុប្រធានអចិន្ត្រៃយ៍អាមេរិកប្រចាំ អ.ស.ប លើកឡើងថា៖ ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក WHO និងប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ ជាមួយ WHO

    ថ្មីៗនេះ អនុប្រធានអចិន្ត្រៃយ៍អាមេរិកប្រចាំ អ.ស.ប លើកឡើងថា៖ ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក WHO និងប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ ជាមួយ WHO

    អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian៖ “ការលើកឡើងរបស់អនុប្រធានអចិន្ត្រៃយ៍អាមេរិកគឺជាទង្វើចោរស្រែកចាប់ចោរ” “ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។ អាមេរិកចាកចេញពី WHO ដោយគ្មានហេតុផលគំរាមកំហែងដល់សកម្មភាព WHO តាមរយៈការបញ្ឈប់ផ្តល់ជំនួយ បែរជាយកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងរំខានការសម្របសម្រួលរបស់ WHO លើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកល ក៏ជាអាមេរិក។ អ្វីដែលចិនមិនយល់ស្របនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់ដោយខុសពីតម្រូវការនៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការ WHO។ ចិនមិនចូលរួមក្នុងការស្វែងរកប្រភពដើមដោយមិនគោរពតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១ តែចិនតែងប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃវីរុស ដោយបានអញ្ជើញអ្នកជំនាញ WHO បំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើមចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុង Wuhan។ អ្វីដែលត្រូវសួរគឺ៖ តើភាគីអាមេរិកពេលណាអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិទាក់ទងអំពី Fort Detrick, ពន្យល់ពីការសង្ស័យរបស់សហគមន៍អន្តរជាតិស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្តជាង ២០០កន្លែងនៅជុំវិញពិភពលោក និង អនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការ WHO ដូចប្រទេសចិន? ប្រភព៖ ស្ថានទូតចិននៅកម្ពុជា

  • ស៊ន អេលីត អះអាងថា ថវិកាមូលនិធិគុនខ្មែរអលស្តារ នឹងទិញជាសម្ភារហ្វឹកហាត់ ជូនក្លិបគុនខ្មែរដែលខ្វះខាត

    ស៊ន អេលីត អះអាងថា ថវិកាមូលនិធិគុនខ្មែរអលស្តារ នឹងទិញជាសម្ភារហ្វឹកហាត់ ជូនក្លិបគុនខ្មែរដែលខ្វះខាត

    លោក ស៊ន អេលីត អ្នកចាត់ការទូទៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស និងជាស្ថាបនិក កម្មវិធីគុនខ្មែរអលស្តារ បានថ្លែងថា ថវិកាដែលទទួលបានពីសប្បុរសជន ក្នុងមូលនិធិកគុនខ្មែរអលស្តារ ដើម្បីជួយទ្រទ្រង់កម្មវិធីប្រដាល់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ នឹងយកថវិកាមួយចំនួនទៅទិញជាសម្ភារៈហ្វឹកហាត់ ចែកជូនបណ្តាក្លិបគុនខ្មែរដែលខ្លះខាត ។ លោក ក៏បានអំពាវនាវ ឲ្យសប្បុរសជនដែលជាអ្នកស្នេហាវិស័យគុនខ្មែរ ចង់ចូលរួមលើកស្ទួយគុនខ្មែរ សូមចូលរួមជាថវិកាតិចក្តីច្រើនក្តីជាមួយមូលនិធិគុនខ្មែរអលស្តារ ដើម្បីឲ្យវិស័យកីឡាប្រដាល់គុនខ្មែររីកចំរើន ។ សូមបញ្ជាក់ថា កម្មវិធីប្រដាល់គុនខ្មែរអលស្តារ លើកទី១ ដំណើរកាលពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២១ ដោយភាពជោគជ័យ និងទទួលបានការសាទរពីអ្នកគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំនេះ ។ សម្រាប់ការរៀបចំ លើកទី២នេះ នឹងធ្វើនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ លោក ស៊ន អេលីត ស្ថាបនិក គុនខ្មែរអលស្តារបង្ហាញឆន្ទៈថា ការរៀបចំនឹងកក្រើកជាងមុនទៅទៀតជារៀងរាល់៣ខែម្តង ដោយផ្តល់ឪកាសអោយ ពន្លកគុនខ្មែរវ័យក្មេង ប្រកួតជាលក្ខណៈឃីតបុកស៊ីង ប្រកួតលក្ខណៈគុនខ្មែរ វាយប្រើហ្គង់ និងរុំអំបៅឆៅ ពិសេសគូជើងខ្លាំងប្រកួតជាលក្ខណៈម៉ារ៉ាតុងផងដែរ ៕

  • ភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស នឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អាស៊ាន ជាពិសេសទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស

    ភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស នឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អាស៊ាន ជាពិសេសទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស

    “អង់គ្លេសជាប្រទេសដែលមានវប្បធម៌ចំណាស់មួយនៅលើពិភពលោក ជាមហាអំណាចសេដ្ឋកិច្ច និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។” សូមស្តាប់ការបកស្រាយរបស់ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ១១ សីហា ២០២១

  • អរុណសួស្តីពីរតនគិរី ⛅️

    អរុណសួស្តីពីរតនគិរី ⛅️

    📷-គឹម បញ្ញារ័តន៍

  • ស្ថានភាពធាតុអាកាស ១១-១៧ សីហា

    ស្ថានភាពធាតុអាកាស ១១-១៧ សីហា
  • ១០ សីហា ២០២១

    ១០ សីហា ២០២១

    ១. ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជដ៏ធំមួយនៅក្នុងស្ទឹងត្រែង ដែលចំណាយជាង ១,៧លានដុល្លារ លើផ្ទៃដីជាង ១០ហិកតា គ្រោងនឹងសាងសង់បញ្ចប់នៅចុងខែសីហា – រស្មីកម្ពុជា ២. ពេលបិទខ្ទប់ខេត្តពោធិ៍សាត់ កសិផលមួយចំនួនក្នុងឃុំអូរសោម ស្រុកវាលវែង នៅតែអាចនាំចេញទៅលក់នៅរាជធានី-ខេត្តបានធម្មតា ដោយភាគច្រើនមានដូចជា ពោត សណ្តែកដី និងទុរេន គ្រាន់តែតម្លៃធ្លាក់ចុះបន្តិច – ថ្មីៗ ៣. ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវបរទេស ១០,៨ម៉ឺននាក់ ធ្លាក់ចុះ ៩០.៨ភាគរយ ក្នុងនោះភ្ញៀវជនជាតិចិន ដែលមានច្រើនជាងគេ បានធ្លាក់ចុះ ៨៧.៨ភាគរយ – ភ្នំពេញបុស្តិ៍ ៤. អាជ្ញាធរថៃឃាត់ខ្លួនមេដឹកនាំចលនាតវ៉ាប្រឆាំងរដ្ឋាភិបាល ១១នាក់ និងបានដាក់ពង្រាយប៉ូលិសនៅមុនបាតុកម្ម ដែលគ្រោងទុកនៅថ្ងៃ១០ សីហា ពាក់ព័ន្ធនឹងក្បួនរថយន្តប្រមូលផ្តុំគ្នានៅកណ្តាលក្រុងបាងកក – Al Jazeera ៥. ចិនសម្រេចកោះហៅអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំលីទុយអានីឱ្យត្រលប់មកប៉េកាំងវិញ និងប្រាប់ឱ្យលីទុយអានីកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប៉េកាំងត្រលប់ទៅវិញដូចគ្នា ក្រោយពួកគេបានអនុញ្ញាតឱ្យកោះតៃវ៉ាន់បង្កើតការិយាល័យតំណាង ដោយដាក់ឈ្មោះកោះតៃវ៉ាន់ផ្ទាល់តែម្តងនៅក្នុងទីក្រុង Vilnius – AFP

  • ការប្រឹងប្រែងរកប្រាក់ មិនមែនមានន័យថា យើងស្រលាញ់ប្រាក់ខ្លាំងនោះទេ

    ការប្រឹងប្រែងរកប្រាក់ មិនមែនមានន័យថា យើងស្រលាញ់ប្រាក់ខ្លាំងនោះទេ

    មានប្រាក់ ទើបអាចវិនិយោគលើខ្លួនយើង អាចមើលថែអ្នកជុំវិញខ្លួនយើង ធ្វើអ្វីដែលយើងស្រលាញ់ និងងាយស្រួលពេលយើងចូលនិវត្តន៍។ ប្រភព៖ Online

  • ចិន និងអាមេរិក ប្រឈមមុខគ្នាសាជាថ្មី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាម Reuters ថ្ងៃទី៩ សីហា

    ចិន និងអាមេរិក ប្រឈមមុខគ្នាសាជាថ្មី នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើតាម Reuters ថ្ងៃទី៩ សីហា

    រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានរិះគន់សកម្មភាពរបស់ចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ដោយលើកឡើងថា ជម្លោះនៅតំបន់នេះនឹងមានផលវិបាកធ្ងន់ធ្ងរជាសកលដល់សន្តិសុខ និងពាណិជ្ជកម្ម ព្រមទាំងបង្ហាញពីការព្រួយបារម្ភចំពោះសកម្មភាពដែលបំភិតបំភ័យ និងរារាំងរដ្ឋដទៃទៀតពីការចូលប្រើប្រាស់ធនធានដែនសមុទ្ររបស់ពួកគេដោយស្របច្បាប់។ នៅពេលរដ្ឋមួយមិនប្រឈមនឹងផលវិបាកពីការមិនអើពើចំពោះច្បាប់ នោះនឹងជំរុញឱ្យមាននិទ្ទណ្ឌភាព និងអស្ថិរភាពកាន់តែច្រើនឡើងនៅគ្រប់ទីកន្លែង។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងចិនប្រចាំអង្គការសហប្រជាជាតិលោក Dai Bing បានចោទប្រកាន់អាមេរិកថា បង្កបញ្ហាដោយបញ្ជូននាវា និងយន្តហោះយោធាទំនើបៗតាមអំពើចិត្តចូលទៅក្នុងដែនសមុទ្រ និងព្យាយាមជាសាធារណៈ ដើម្បីធ្វើឱ្យមានការបែកបាក់រវាងបណ្ដាប្រទេសក្នុងតំបន់។ អាមេរិកខ្លួនឯង បានក្លាយជាការគំរាមកំហែងធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅដែនសមុទ្រចិនខាងត្បូង។ ប្រភព៖ Reuters