-
រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

-
កម្ពុជាជ្រើសយកខេត្តព្រះសីហនុជាទីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ធ្នូ ២០២១

-
ដើម្បីពង្រឹងសណ្តាប់ធ្នាប់លើវិស័យទូរគមនាគមន៍ និងសន្តិសុខជាតិ ក្រសួងប្រៃសណីយ៍ ប្រកាសចាត់ការលើប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៤៤ករណី

-
“មន្រ្តីរបស់យើងស្ទើរខ្សោះខ្យល់ ហត់នឿយ តែនៅតែបំពេញភារកិច្ចបម្រើប្រជាជនរបស់ពួកគេ”

-
ពើង គំនូរ ជើងភ្នំគូលែន

-
បន្ទាប់ពី Sancho , Varane ក្លឹប Man United ចង់បានខ្សែប្រយុទ្ធម្នាក់ទៀត

បន្ទាប់ពីនាំយកខ្សែបំរើ Jadon Sancho និង Raphael Varane ក្លិបបិសាចក្រហម Manchester United កំពុងពិភាក្សានាំយកខ្សែប្រយុទ្ធ Luka Jovic របស់ក្រុម Real Madrid ម្នាក់ទៀត ។ លោក Ole Gunnar Solskjaer កំពុងដាក់កោលដៅ នាំយកកីឡាករសញ្ជាតិស៊ែប៊ី វ័យ ២៣ឆ្នាំ Luka Jovic ម្នាក់ទៀតមកកាន់ទឹកដី Old Trafford ដើម្បីចាប់ដៃគូជាមួយ Raphael Varane កីឡាករវ័យក្មេងអង់គ្លេស Jadon Sancho ដើម្បីពង្រឹងតំបន់ប្រយុទ្ធ សម្រាប់រដូវកាលថ្មី២០២១/២០២២ ។គួរបញ្ជាក់ថា កីឡាករ Luka Jovic បានខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Manchester United ដែលជាក្លឹបខកខានឈ្នះពាន Premier League ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ៕
-
របាយការណ៍នៅថ្ងៃទី១០ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៤. កូវីដ ៤៨៦ករណី និងជាសះស្បើយ ៧១៧នាក់។ អ្នកឆ្លងសរុប ៨៣.៣៨៤នាក់ អ្នកជាសះស្បើយ ៧៧.៧៥៤នាក់ អ្នកស្លាប់ ១.៦១៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៩៤១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ១.៦៨២នាក់ ឃាត់យានយន្ត ៨១១គ្រឿង ពិន័យជាប្រាក់ ៤៦.១០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១១ សីហា ២០២១
-
ក្លឹបធំៗ៣ នៅអង់គ្លេស ប្រជែងគ្នាយកខ្សែការពារ របស់ក្រុម Lille

ក្រុង Man City ត្រូវបានគេរាយការណ៍ថា បានចូលរួមជាមួយគូប្រជែង Liverpool និង Man Utd ក្នុង ការតាមប្រមាញ់ខ្សែការពារ Steve Bottman របស់ក្រុម Lille ។យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹង ថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កំពុងតាមប្រមាញ់កីឡាករវ័យ ២១ ឆ្នាំរូបនេះ បន្ទាប់ពីត្រូវបានគេជូនដំណឹង ថា ក្រុមបារាំងអាចនឹង បើកចំហលក់រូបគេ ។ Botman ទើបតែបានចុះហត្ថលេខាជាមួយក្លឹប Lille កាលពីរដូវក្តៅមុនក្នុងតម្លៃ ៧.៦ លានផោនពី Ajax ប៉ុន្តែបានជួយដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ Ligue 1 ក្នុងរដូវកាល ដំបូង របស់គាត់។ ថ្វីបើបានជួយឱ្យក្លឹបរក្សា Clean Sheet ២០ ដង ខណៈដែលពួកគេបានជួយអោយ Paris Saint-Germain ឈ្នះពានបារាំងក៏ដោយ ក៏របាយការណ៍របស់ Lille នឹងស្ម័គ្រចិត្តអោយរូបគេទៅ…
-
ផាន់ គ្រាន់ តាំងចិត្តពង្រឹងសមត្ថភាព ក្រោយបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ

ម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿង ផាន់ គ្រាន់ បានតាំងចិត្តពង្រឹងសមត្ថភាព ត្រៀមឡើងសង្វៀនគុនខ្មែរជាថ្មី ក្រោយបាត់វត្តមានមួយរយៈ ដោយសារការធ្លាក់ចុះសមត្ថភាព ។ផាន់ គ្រាន់ អះអាងថា ការធ្លាក់ចុះសមត្ថភាពខ្លាំង ធ្វើឲ្យបាត់មុខពីសង្វៀនគុនខ្មែរមួយរយៈ ដោយសារឡើងគីឡូខ្លាំង ធ្វើឲ្យការប្រកួតមិនទទួលបានជោគជ័យ ។ ដូច្នោះត្រូវបង្ខំចិត្តផ្អាកការប្រកួតមួយរយៈសិន ងាកមកជួយលក់សាច់កាប់ប្រពន្ធ ដើម្បីជួយលើកកម្ពស់ជីវិភាពក្នុងគ្រួសារ ។ម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿងខាងលើ បញ្ជាក់ទៀតថា ការវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរជាថ្មីនេះ រំពឹងជឿជាក់ថា នឹងស្តារភាពល្បីល្បាញមកវិញ ដោយត្រូវពង្រឹងការហ្វឹកហាត់អោយខ្លាំងជាងមុន និងសម្រកគីឡូឲ្យនៅសល់ត្រឹម៦៣កន្លះប៉ុណ្ណោះ ។ គួររំលឹកថា ផាន់ គ្រាន់ ជាកីឡាករជើងខ្លាំងគុនខ្មែរមួយរូប ធ្លាប់គ្រងខ្សែក្រវ៉ាត់ចំនួន៣គ្រឿង ការបាត់មុខពីសង្វៀនដោយសារធ្លាក់ចុះសមត្ថភាពខ្លាំង នៅចុងឆ្នាំ២០១៨ ការហ្វឹកហាត់មិនគ្រប់គ្រាន់ ធ្វើឲ្យគីឡូឡើងខ្លាំង ការប្រកួតមិនទទួលបានជោគជ័យ បង្ខំចិត្តឲ្យឃ្លាតឆ្ងាញពីសង្វៀនគុនខ្មែរមួយរយៈ ៕