Category: នយោបាយ

  • លោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំដ៏មានអំណាចនៃកូរ៉េខាងជើង 🇰🇵 បានព្រមានថាកូរ៉េខាងត្បូង និងអាមេរិកអាចប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងជាងមុនជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ

    លោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំដ៏មានអំណាចនៃកូរ៉េខាងជើង 🇰🇵 បានព្រមានថាកូរ៉េខាងត្បូង និងអាមេរិកអាចប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងជាងមុនជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ

    យោងតាមសេចក្តីថ្លែងការណ៍ ការធ្វើសមយុទ្ធនេះគឺជាសកម្មភាពបំផ្លាញខ្លួនឯង និងគំរាមកំហែងដល់ប្រជាជនកូរ៉េខាងជើង ព្រមទាំងបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។ សកម្មភាពយោធាអាមេរិក បានបង្ហាញពីចរិកពុតត្បុតរបស់ក្រុងវ៉ាស៊ីនតោន ចំពោះការឈ្លានពាននៅឧបទ្វីបកូរ៉េ។ ឧបទ្វីបកូរ៉េអាចមានសន្ដិភាពទៅបាន លុះត្រាតែអាមេរិកដកកម្លាំងយោធាដែលខ្លួនបានដាក់ពង្រាយប្រមាណជាង ២៨ម៉ឺននាក់នៅកូរ៉េខាងត្បូងនោះចេញ។ ដោយឡែក កូរ៉េខាងត្បូង 🇰🇷 នងអាមេរិក 🇺🇸 បានចាប់ផ្តើមសមយុទ្ធយោធាបឋមរបស់ខ្លួន ទោះបីជាមានការព្រមានពីកូរ៉េខាងជើងពីមុនមកក្ដី។ សមយុទ្ធបែបនេះ ត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដើម្បីសម្រួលដល់កិច្ចចរចាលុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដែលជាថ្នូរទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។ យ៉ាងណាមិញ កិច្ចចរចានេះបរាជ័យនៅឆ្នាំ២០១៩។ ប្រភព៖ Reuters

  • ប៉ូលិសអុីតាលី 🇮🇹 បានបញ្ឈប់ក្រុមជាង ៣២ នៅលើកម្មវិធី Telegram ដែលមានការទិញ-លក់ប័ណ្ណសុខភាពកូវីដ១៩ក្លែងក្លាយ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ

    ប៉ូលិសអុីតាលី 🇮🇹 បានបញ្ឈប់ក្រុមជាង ៣២ នៅលើកម្មវិធី Telegram ដែលមានការទិញ-លក់ប័ណ្ណសុខភាពកូវីដ១៩ក្លែងក្លាយ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ

    ក្រុមនោះផ្តល់ជូនប័ណ្ណក្លែងក្លាយដល់អតិថិជនរាប់ពាន់នាក់ក្នុងតម្លៃជាង ៥៨៨ដុល្លារ ដោយប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬប័ណ្ណទិញទំនិញតាមអ៉ីនធឺណិត។ ប័ណ្ណសុខភាពនេះត្រូវបានធ្វើឡើង ដើម្បីពន្លឿនការចាក់វ៉ាក់សាំង ប៉ុន្តែកន្លងមក មានការតវ៉ាអំពីការជាន់ឈ្លីសេរីភាព និងការបង្កើតកាតព្វកិច្ចចាក់វ៉ាក់សាំង។ ប្រជាជនអុីតាលីចំនួន ៦៦% បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងតិចមួយដូសហើយប្រហែល ៥៥% នៃប្រជាជនសរុបបានចាក់វ៉ាក់សាំងគ្រប់ដូស។ ប្រភព៖ CNA

  • មន្ទីរពេទ្យជិត២០% នៅប្រទេសហ្វីលីពីនស្ទើរអស់សមត្ថភាពទទួលអ្នកជំងឺក្រោយករណីកូរីដ១៩ កើនឡើងខ្លាំងដោយសារវ៉ារ្យង់ Delta

    មន្ទីរពេទ្យជិត២០% នៅប្រទេសហ្វីលីពីនស្ទើរអស់សមត្ថភាពទទួលអ្នកជំងឺក្រោយករណីកូរីដ១៩ កើនឡើងខ្លាំងដោយសារវ៉ារ្យង់ Delta

    ហ្វីលីពីនមានករណីឆ្លងពី៨ពាន់-១មុឺននាក់ក្នុងមួយថ្ងៃ។ ហ្វីលីពីនគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនរហូតដល់ ៧០លាននាក់នៅឆ្នាំនេះ ដោយបច្ចុប្បន្នប្រជាជនចំនួន ១១លាននាក់ទើបទទួលបានវ៉ាក់សាំងពេញលេញ។ ប្រភព៖ CNA

  • សារាចរណែនាំស្ដីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលនៃជំងឺកូវីដ១៩ ដែលមានចំនួន៧ ចំណុច

    សារាចរណែនាំស្ដីពីវិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលនៃជំងឺកូវីដ១៩ ដែលមានចំនួន៧ ចំណុច
  • ថ្ងៃលិចនៅអង្គរ

    ថ្ងៃលិចនៅអង្គរ

    📷 Sovanna Kem

  • កញ្ចក់ចាំងពន្លឺ (Thermal Mirrors) នៅតំបន់វាលខ្សាច់ Dunhuang ប្រទេសចិន 🇨🇳 ចនៃកម្តៅព្រះអាទិត្យទៅជាថាមពលអគ្គីសនី 🌞

    កញ្ចក់ចាំងពន្លឺ (Thermal Mirrors) នៅតំបន់វាលខ្សាច់ Dunhuang ប្រទេសចិន 🇨🇳 ចនៃកម្តៅព្រះអាទិត្យទៅជាថាមពលអគ្គីសនី 🌞

    រោងចក្រនេះអាចផលិតថាមពលអគី្គសនីបាន ១០០មេហ្កាវ៉ាត់ ដោយបំពាក់កញ្ចក់ដែលមានកម្រិតចាំងខ្ពស់ចំនួន ១២.០០០ផ្ទាំងដើម្បីប្រមូលពន្លឺព្រះអាទិត្យ ហើយបញ្ជូនពន្លឺទៅកំពូលប៉មដែលមានកម្ពស់ ២៦០ម៉ែត្រ។ 📷 Re-IDEA

  • ជម្លោះផ្ទៃក្នុង នាំឱ្យគណបក្សភ្លើងទៀនសម្រេចលើកពេលធ្វើសមាជសាមញ្ញ ដែលគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា

    ជម្លោះផ្ទៃក្នុង នាំឱ្យគណបក្សភ្លើងទៀនសម្រេចលើកពេលធ្វើសមាជសាមញ្ញ ដែលគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា

    ភ្នំពេញៈ គណបក្សភ្លើងទៀន បានសម្រេចលើកពេលធ្វើសមាជសាមញ្ញគណបក្សភ្លើងទៀនដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ការលើកពេលយ៉ាងតក់ក្រហល់នេះ ត្រូវបានគណបក្សភ្លើងទៀន លើកហេតុផលអំពីការព្រួយបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីមានលក្ខណៈសាហាវ ឆ្លងលឿនពីម្នាក់ទៅម្នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី១០ ខែសីហានេះ។ ប៉ុន្តែតាមប្រភពដែលជឿទុកចិត្តបានបង្ហើបថា មូលហេតុខាងលើនេះគ្រាន់តែជាការសម្រាលស្ថានភាពកុំឱ្យខូចមុខខូចមាត់តែប៉ុណ្ណោះ។ ប្រភពផ្ទៃក្នុងគណបក្សភ្លើងទៀនបានឱ្យដឹងថា ការលើកពេលធ្វើសមាជនេះ ដោយសារមូលហេតុជម្លោះផ្ទៃ ពីព្រោះថាសមាជនេះ ជាការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ភាពមិនដាច់ស្រេចផ្ទៃក្នុងទើបជាមូលហេតុសំខាន់នៃការពន្យារពេលធ្វើសមាជសមញ្ញ។ ទន្ទឹមនឹងអ្វីកើតឡើងនេះ អ្នកវិភាគនយោបាយកម្ពុជា ចៅចាក់ស្មុក យល់ថា ការលើកពេលនៃសមាជគណបក្សភ្លើងទៀននេះ ទំនងដោយសារមូលហេតុជម្លោះផ្ទៃក្នុងគណបក្សច្រើនជាងហេតុផលនៃការឆ្លងជំងឺកូវីដ-១៩។ ព្រោះថាសមាជនេះ ជាការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំគណបក្សឡើងវិញ។ ដូច្នេះការចរចាបែងចែកតួនាទីភារកិច្ច និងតំណែងនៃមន្ត្រីបក្សមិនត្រូវគ្នា ហើយម្យ៉ាងទៀត ទណ្ឌិត សម រង្ស៊ី ដែលកំពុងរួតរឹតដោយទោសជាប់ខ្លួន និងរត់គេចគុកនោះ ទំនងមិនឯកភាពលើការធ្វើសមាជនេះទេ ព្រោះនឹងធ្វើឱ្យខ្លួនលែងមានតម្លៃនយោបាយ និងបាត់បង់កម្មសិទ្ធិលើគណបក្សភ្លើងទៀននេះ។ អ្នកវិភាគដដែលបានថ្លែងថា ការដណ្តើមអំណាច និងតួនាទីក្នុងក្រុមបក្សប្រឆាំង គឺជាប្រពៃណីរបស់អ្នកនយោបាយក្រុមនេះ ហើយទណ្ឌិត សម រង្ស៊ី នឹងមិនសុខចិត្តជាដាច់ខាតលះបង់គណបក្សភ្លើងទៀនឱ្យអ្នកដទៃ ព្រោះបច្ចុប្បន្នទណ្ឌិតរូបនេះ គ្មានអ្វីនៅសល់ក្រៅពីកម្មសិទ្ធិបក្សភ្លើងទៀននេះជាទីពឹងពាក់ទេ ព្រោះជីវិតនយោបាយរបស់ខ្លួនបានស្លាប់ ពាក់កណ្តាលទៅហើយ និងមានតម្លៃសម្រាប់តែការអនុវត្តច្បាប់ចំពោះទោសទណ្ឌខ្លួនប៉ុណ្ណោះ៕ដោយៈពលជ័យ

  • ក្លិបកីឡាប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម បណ្ឌិត ជា ប៊ុនហេង

    ក្លិបកីឡាប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម បណ្ឌិត ជា ប៊ុនហេង

    ក្លិបប្រដាល់គុនខ្មែរចំនួន៩ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២៩២១នេះ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម បណ្ឌិត ជា ប៊ុន ហេង អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយទុកលំបាក ក្នុងបរិបទជំងឺកូវីដ-១៩ ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា ជំហានដំបូងឧបត្ថម្ភក្លិបប្រដាល់គុនខ្មែរ ក្រោមចំណុះសមាគមកីឡាក្រសួងមហាផ្ទៃ ចំនួន៩ក្លិបសិន ដោយសារក្លិបទាំង៩នេះ មានកីឡាករស្នាក់នៅ ហ្វឹកហាត់ច្រើន ហើយមានការខ្វះខាត ទើបយើងសម្រេចផ្តល់ជូនជាមុន ។ ដោយឡែកសម្រាប់បណ្តាក្លិបប្រដាល់គុនខ្មែរក្រោមចំណុះផ្សេងទៀត នឹងជួយឧបត្ថម្ភតាមក្រោយ ។ ឯកឧត្តម បញ្ជាក់ទៀតថា អំណោយ និងថវិកាឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមសម្រាលទុក្ខលំបាក ក្នុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីដោះស្រាយការហូបចុកជូនកីឡាករ ។ ថ្វីត្បិតគ្រឿងឧបភោគបរិភោគទាំងនេះ វាមានចំនួនតិចតួចស្តួចស្តើង ប៉ុន្តែវាក៏អាចជួយសម្រាលទុក្ខលំបាកមួយរយៈដែរ ។ លោក គង់ ចាន់ទីណា ប្រធានក្លិបប្រដាល់គុនខ្មែរម្កុដរាជសីហ៍ បានលើកឡើងថា អំណោយជាគ្រឿងឧបភោគបរិភោគនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការសម្រាលទុក្ខលំបាកជាបណ្តោះអាសន្ន ក្នុងគ្រាជួបវិបត្តិកូវីដ-១៩ ។ លោក…

  • អគ្គនាយកដ្ឋានកីឡា បញ្ជាក់ថា វត្តមានម្ចាស់មេដាយមាសកីឡា អូឡាំពិក និងជួយអោយកម្ពុជាជោគជ័យលើឆាកអន្តរជាតិ ជាពិសេស ស៊ីហ្គេម ២០២៣

    អគ្គនាយកដ្ឋានកីឡា បញ្ជាក់ថា វត្តមានម្ចាស់មេដាយមាសកីឡា អូឡាំពិក និងជួយអោយកម្ពុជាជោគជ័យលើឆាកអន្តរជាតិ ជាពិសេស ស៊ីហ្គេម ២០២៣

    ឯឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានកោតសរសើរសហព័ន្ធកីឡាចំបាប់កម្ពុជា បានយកចិត្តទុកដាក់ស្វះស្វែង ដើម្បីទាក់ទងគ្រូបង្វឹកសញ្ជាតិអ៊ឺរ៉ុង ដែលមានស្នាដៃធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើនគ្រឿង ជាពិសេសមេដាយមាសកីឡាអូឡាំពិក ទីក្រុងឡុងដ៏ និងមេដាយសំរិទ្ធកីឡាអូឡាំពិកទីក្រុរីយ៉ូ មកបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា ។ ការថ្លែងបែបនេះធ្វើឡើង គ្រាឯឧត្តមអគ្គនាយកដ្ឋានកីឡា អនុញ្ញាតឱ្យលោក Cassy Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ជួបសម្តែងការគួរសម និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងបង្ហាញវត្តមានគ្រូជម្រើសជាតិចំបាប់កម្ពុជា លោក Komeil Ghasemi ជនជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំ តាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។ ឯកឧត្តម អគ្គនាយកដ្ឋានកីឡា បានថ្លែងអំណរគុណដល់លោក Komeil Ghasemi ដែលបានមកបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីក្រុមជម្រើសជាតិកម្ពុជា ដើម្បីសម្រួចបច្ចេកទេស និងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងបន្តឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣…

  • សកម្មភាពរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល បម្រុងសំរាប់ព្យាបាលជូនបងប្អូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ និងក្នុងករណីដែលមានជំងឺកូវីដ១៩

    សកម្មភាពរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល បម្រុងសំរាប់ព្យាបាលជូនបងប្អូនពលករខ្មែរដែលវិលត្រលប់ពីប្រទេសថៃ និងក្នុងករណីដែលមានជំងឺកូវីដ១៩