Category: នយោបាយ

  • វាលស្រែបៃតងស្រស់ 🌾

    វាលស្រែបៃតងស្រស់ 🌾
  • ប្រែក្លាយពីការបរបាញ់សត្វព្រៃមកការចិញ្ចឹមសត្វជំនួសវិញ

    ប្រែក្លាយពីការបរបាញ់សត្វព្រៃមកការចិញ្ចឹមសត្វជំនួសវិញ

    រាជធានីភ្នំពេញ៖ការផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេស ចៀម និងពពែ ជាសត្វដែលអាចចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយពេលវេលាតិច និងអាចចំណេញច្រើន។          ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី ២១៦ក្បាល សត្វគោខ្មែរចំនួន ១៥៣ក្បាល គោពូជកាត់ ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀមចំនួន ២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល ដែលក្នុងនោះរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក) បញ្ជាការដ្ឋាននៃយោធភូមិភាគ១ កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ។               ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កន្លងមកមកបានចាត់ទុកថាការចិញ្ចឹមសត្វ មិនត្រឹមតែចូលរួមការពារបរិស្ថាននិងព្រៃឈើ គឺបានចូលរួមចលនាដល់សហគមន៍មូលដ្ឋាន មានចំណូលខ្ពស់ មានជីវភាពធូរធារនិងចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។…

  • ៩ សីហា ២០២១

    ៩ សីហា ២០២១

    ១. ក្រសួងកសិកម្មកំពុងជំរុញ “បសិដ្ឋកម្មពូជស្រូវក្រអូបមិនប្រកាន់រដូវ” ខណៈការនាំចេញអង្ករក្រអូបមាន ៥៦.៦% នៃការនាំចេញផលិតផលអង្ករសរុបឆ្នាំ ២០១៦ ក្នុងនោះអង្ករផ្ការំដួលមានចំណែក ៣២% – រស្មីកម្ពុជា ២. កសិករខ្មែររស់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្អូញត្អែរពីការធ្លាក់ថ្លៃយ៉ាងគំហុកនៃដំណាំស្រូវ ក្រោយបិទព្រំដែនជាមួយវៀតណាម ខណៈអ្នកដាំពោតក្រហមធ្វើចំណីសត្វ អាចទប់លំនឹងតម្លៃបាន ព្រោះមានក្រុមហ៊ុនក្នុងស្រុកប្រមូលទិញ – SBM ៣. ឆមាសទី១ ឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានជាង ៣,៨ពាន់លានដុល្លារ កើនជាង ៣២% ខណៈការនាំចេញពីកម្ពុជាកើន ៣២% ឯការនាំចូលពីអាមេរិកកើន ៤០% – ភ្នំពេញបុស្តិ៍ ៤. បារាំង ផ្តើមអនុវត្តបណ្ណសុខភាពកូវីដ១៩ ដែលអនុញ្ញាតឱ្យពលរដ្ឋរីករាយជាមួយសកម្មភាពប្រចាំថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងមេរោគកូវីដ១៩ និងលើកទឹកចិត្តឱ្យប្រជាជនចាក់វ៉ាក់សាំង – Reuters ៥. សមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ីដែលមានឈ្មោះថា ZAPAD/INTERACTION-2021 បានចាប់ផ្តើមហើយ នៅលើទីលានហ្វឹកហ្វឺននៃកងទ័ពរំដោះប្រជាជនចិន ស្ថិតនៅក្នុងតំបន់ស្វយ័ត Ningxia Hui ភាគនិរតីនៃប្រទេសចិន – Xinhua

  • អតីតកាលដ៏សោកសៅរបស់កម្ពុជា

    អតីតកាលដ៏សោកសៅរបស់កម្ពុជា
  • ការកើនឡើងនៃករណីឆ្លងកូវីដ១៩ក្នុងប្រទេសវៀតណាម 🇻🇳 បានបង្ខំឱ្យរោងចក្រមួយចំនួនបិទទ្វារ

    ការកើនឡើងនៃករណីឆ្លងកូវីដ១៩ក្នុងប្រទេសវៀតណាម 🇻🇳 បានបង្ខំឱ្យរោងចក្រមួយចំនួនបិទទ្វារ

    កត្តានេះបានបណ្ដាលឱ្យមានភាពរអាក់រអួលខ្សែសង្វាក់ផលិតកម្មនៃផលិតផលសម្លៀកបំពាក់និងស្បែកជើងមួយចំនួនក្នុងពិភពលោក។ ករណីឆ្លងថ្មីប្រចាំថ្ងៃរបស់វៀតណាម មានពី ៧-៨ពាន់ករណី។ ទីក្រុង ហូជីមិញដែលជាទីក្រុងធំបំផុតរបស់វៀតណាមបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើងធំៗពីរគឺ Pou Chen របស់តៃវ៉ាន់ដែលផលិតស្បែកជើងឱ្យ Adidas និង Nike និង ក្រុមហ៊ុន Changshin របស់កូរ៉េខាងត្បូងដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនអាមេរិកបានផ្អាកប្រតិបត្តិការ និងផលិតកម្មកាលពីខែកក្កដា។ យោងតាមសមាគមវាយនភ័ណ្ឌនិងសំលៀកបំពាក់វៀតណាម ជាង ៣០%នៃរោងចក្រកាត់ដេរ និង វាយនភ័ណ្ឌរបស់ប្រទេសត្រូវបានបិទទ្វារ។ ប្រជាជនប្រហែល ១%នៃប្រជាជនសរុបប្រមាណ ៩៨លាននាក់ប៉ុណ្ណោះបានទទួលវ៉ាក់សាំងពេញលេញ។ ប្រភព៖ Financial Times

  • កងកម្លាំងសន្តិសុខ Mozambican និង Rwandan បានដណ្តើមយកទីក្រុងកំពង់ផែ Mocimboa da Praia

    កងកម្លាំងសន្តិសុខ Mozambican និង Rwandan បានដណ្តើមយកទីក្រុងកំពង់ផែ Mocimboa da Praia

    កងកម្លាំងសន្តិសុខ Mozambican និង Rwandan បានដណ្តើមយកទីក្រុងកំពង់ផែ Mocimboa da Praia ដែលស្ថិតក្នុងខេត្ត Cabo Delgado និងជាបន្ទាយដ៏រឹងមាំរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមមកវិញ ក្រោយក្រុមនេះដណ្ដើមកាន់កាប់កាលពីឆ្នាំ២០២០។ រដ្ឋាភិបាល Rwanda បានដាក់ពង្រាយកងកម្លាំងជាង ១ពាន់នាក់ នៅខេត្ត Cabo Delgado ដែលជាតំបន់អភិវឌ្ឍន៍គម្រោងឧស្ម័នធម្មជាតិដ៏ធំបំផុតមួយរបស់អាហ្វ្រិក ដើម្បីជាជំនួយដល់កងទ័ពនៃសហគមន៍អភិវឌ្ឍន៍អាហ្រ្វិកខាងត្បូង(SADC) ដែលមានសមាជិក ១៦ ប្រទេសផ្សេងទៀត ហើយបានវាយបណ្ដេញក្រុមបះបោរឱ្យរត់ភៀសខ្លួនទៅក្នុងព្រៃក្បែរនោះ។ ការបាត់បង់ក្រុងកំពង់ផែ Mocimboa da Praia នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះសមត្ថភាពបះបោររបស់ក្រុមឧទ្ទាម។ កងកម្លាំងរដ្ឋាភិបាលបានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងឯកជន រួមមានអគាររដ្ឋាភិបាល កំពង់ផែ ព្រលានយន្តហោះ មន្ទីរពេទ្យ និងផ្សារជាដើម។ ចាប់តាំងពីការវាយប្រហាររបស់ក្រុមឧទ្ទាមលើកដំបូងក្នុងឆ្នាំ ២០១៧ មក មានមនុស្សជិត ៨០ម៉ឺននាក់ បានផ្លាស់ទីលំនៅ ដោយសារការប្រយុទ្ធគ្នា ព្រមទាំងធ្វើឱ្យមានការជាប់គាំងនូវគម្រោងអភិវឌ្ឍន៍ឧស្ម័នធម្មជាតិតម្លៃ ២០ពាន់លានដុល្លាររបស់ក្រុមហ៊ុនប្រេង Total ផងដែរ។ ប្រភព៖ Reuters

  • ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ

    ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ

    ៩ សីហា ២០២១

  • សារសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការស្នើសុំចាក់វ៉ាក់សាំង AstraZeneca ដូសទី៣

    សារសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការស្នើសុំចាក់វ៉ាក់សាំង AstraZeneca ដូសទី៣

    ៩ សីហា ២០២១

  • អង្គការសុខភាពអាមេរិក កំពុងស្នើសុំការបរិច្ចាគវ៉ាក់សាំងជាបន្ទាន់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និង Caribbean ដោយសារករណីឆ្លងកើនឡើងខ្លាំង ដែលក្នុងនោះមានទាំងវ៉ារ៉្យង់ Delta ផងដែរ

    អង្គការសុខភាពអាមេរិក កំពុងស្នើសុំការបរិច្ចាគវ៉ាក់សាំងជាបន្ទាន់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និង Caribbean ដោយសារករណីឆ្លងកើនឡើងខ្លាំង ដែលក្នុងនោះមានទាំងវ៉ារ៉្យង់ Delta ផងដែរ

    អង្គការសុខភាពអាមេរិក កំពុងស្នើសុំការបរិច្ចាគវ៉ាក់សាំងជាបន្ទាន់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និង Caribbean ដោយសារករណីឆ្លងកើនឡើងខ្លាំង ដែលក្នុងនោះមានទាំងវ៉ារ៉្យង់ Delta ផងដែរ។ មានប្រជាជនតែ ១៨% ប៉ុណ្ណោះដែលទទួលថ្នាំបង្ការបានពេញលេញ។ នេះសបញ្ជាក់កាន់តែច្បាស់ថា វ៉ាក់សាំងការពារអាយុជីវិត។ ប្រទេសដែលមានចំនួនប្រជាជនទទួលវ៉ាក់សាំងបានតិច តែងមានករណីឆ្លងច្រើន។ នៅកម្ពុជា ប្រជាជនយើងបានទៅចាក់វ៉ាក់សាំងច្រើនរហូតដល់លើស ៧៨% នៃផែនការចាក់ជូនប្រជាជន ១០លាននាក់។ ការទៅទទួលវ៉ាក់សាំង គឺជាការការពារជីវិតខ្លួនឯង និងចូលរួមលើកកម្ពស់សិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិសំខាន់ជាងគេបំផុតនៃសិទ្ធិមនុស្ស។ 🎥 CGTN

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬ ដូសជំរុញ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬ ដូសជំរុញ