-
ការថយចុះនៃចំនួនប្រជាជនភេទស្រីក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ បង្កអោយមានអតុល្យភាពយេនឌ័រនៅក្នុងប្រទេសចិន 🇨🇳

យោងតាមទិន្នន័យជំរឿនចុងក្រោយ ប្រជាជនចិនមានបុរសច្រើនជាងស្ត្រីចំនួន ៣៥លាននាក់។ ការចុះថយនៃចំនួនស្ត្រីនៅចិនបណ្តាលមកពីគោលនយោបាយកូនមួយក្នុងមួយគ្រួសារ និងទំនៀមទម្លាប់ដែលលើកតម្កើងកូនប្រុសជាងកូនស្រី។ បន្ទាប់ពីការអនុវត្តគោលនយោបាយកូនមួយក្នុងមួយគ្រួសារចាប់ពីឆ្នាំ ១៩៧៩មក គ្រួសារចិនភាគច្រើនព្យាយាមយកកូនប្រុសជាងកូនស្រី ព្រោះគេយល់ថាកូនប្រុសជាអ្នកស្នងត្រកូលគ្រួសារ។ គ្រួសារមួយចំនួនបានរំលូតទារកក្នុងផ្ទៃជាកូនស្រី ឬបោះបង់កូននោះចោលក្រោយពេលសម្រាលរួច។ ក្រៅពីចិន ជប៉ុន និងកូរ៉េខាងត្បូងក៏មានអត្រាកំណើតធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការលើកទឹកចិត្តពីរដ្ឋាភិបាលសម្រាប់គូស្វាមីភរិយាដែលមានកូនច្រើនក៏ដោយ។ ប្រភព៖ SCMP
-
កោះ Evia ជាកោះក្រិចធំជាងគេទី ២ បានឆាបឆេះចាប់តាំងពីសប្តាហ៍មុន ហើយភ្លើងបានបន្តឆាបឆេះយ៉ាងឆាប់រហ័សនៅផ្នែកជាច្រើនក្នុងតំបន់ដោយបានរាលដាលដល់ព្រៃរាប់ពាន់ហិចតានៅទូទាំងផ្នែកខាងជើងនៃកោះនោះ

-
វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស រៀបចំដោយ AVI គឺជាការគោះជួងឱ្យអ្នកសារព័ត៌មានចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាតំបន់ និងពិភពលោកដែលកំពុងតែក្តៅគគុក

-
សកម្មភាពកៃច្នៃឫស្សី ធ្វើអង្រឹងសម្រាប់ ដាក់កូនក្មេង និងសម្ភារៈមួយចំនួននៅភូមិស្រែហ៊ុយ

-
អ្នកប្រដាល់ ថៃ រិទ្ធី ជារបួស៩០% ត្រៀមជួបឡៅ ចន្ទ្រា នៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ

អ្នកប្រដាល់កណ្តាប់ដៃមច្ចុរាជ ថៃ រិទ្ធ អះអាងថា បានជាសះស្បើយរបួសស្មា៩០% ហើយ កំពុងសម្រួចសមត្ថភាពត្រៀមស្វាគមន៍ ឡៅ ចន្ទ្រា ក្នុងជំនួបសងសឹក ដណ្តើមទឹកប្រាក់២លានរៀល នៅ សង្វៀនប្រដាល់ទូរស្សន៍បាយ័ន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ។ អ្នកប្រដាល់គុនខ្មែរក្លិបក្រសួងការពារជាតិរូបនេះ បញ្ជាក់ទៀតថា ជំនួបជាមួយ ឡៅ ចន្ទ្រា លើកទី២នេះ មិនមានការព្រួយបារម្មណ៍អ្វីឡើយ ព្រោះធ្លាប់ប្រកួតជាមួយគ្នាម្តងរួចហើយ បច្ចេកទេសតាក់ទិចមួយចំនួនក៏បានដឹងច្បាស់ដែរ ។ ដូច្នោះជំនួបលើកទី២នេះ គឺឡើងទៅដឹងតែប្រកួតឲ្យអស់ពីសមត្ថភាពគេក៏ប្តូរយើងក៏ប្តូរ ។ គួររំលឹកថា ឡៅ ចន្ទ្រា បានសន្លប់ក្រោមថ្វីដៃ ថៃ រិទ្ធី កាលពីជំនួបទី១ នៅសង្វៀនទូរទស្សន៍បាយ័ន ក្នុងទឹកទី៣ ។ បន្ទាប់មកប្រើកែងធ្វើអោយកីឡាករ ធឿន ធារ៉ា សន្លប់ធំដោយបែកលើចិញ្ចើម ១៩ថ្នេរ ៕
-
បុរសជនជាតិមីយ៉ាន់ម៉ា ចំនួន២នាក់ឈ្មោះថា Phyo Hein Htut និង Ye Hein Zaw ត្រូវចាប់ខ្លួនពាក់ព័ន្ធសកម្មភាពប៉ុនប៉ងវាយប្រហារ ឬធ្វើឃាតឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ប្រចាំ អ.ស.ប Kyaw Moe Tun

FBI បាន ធ្វើ ការ សម្ភាសន៍ សន្តិសុខ ស្ម័គ្រ ចិត្ត របស់ មន្រ្តី ទូត បាន ឱ្យ ដឹង ថា លោក Htut បាន ទាក់ទង ជាមួយ ឈ្មួញ លក់ អាវុធ នៅ ថៃ និង ព្រម ព្រៀងក្នុងការ ជួល មនុស្ស ឱ្យ ធ្វើ ទុក្ខ បុក ម្នេញ ដល់មន្រ្តី ទូត ដើម្បី ជា ការ បង្ខំ ឱ្យ ចុះ ចេញ ពី តំណែង ហើយបើមិនចុះនោះនឹងត្រូវសម្លាប់។ លោក Htut បាន ទម្លាយ កង់ រថយន្ត របស់ លោក…
-
ក្រុមឧទ្ទាមតាលីបង់បានធ្វើការដណ្ដើមកាន់កាប់ទីក្រុង Sheberghan របស់អាហ្វហ្គានីស្ថាន 🇦🇫 ក្នុងរយៈពេលតិចជាង២៤ ម៉ោង

ក្រុមឧទ្ទាមតាលីបង់បានធ្វើការដណ្ដើមកាន់កាប់ទីក្រុង Sheberghan របស់អាហ្វហ្គានីស្ថាន 🇦🇫 ក្នុងរយៈពេលតិចជាង២៤ ម៉ោង ដែលនេះជាការដួលរលំរដ្ឋធានីនៃខេត្តទី២ បន្ទាប់ពីរាជធានី Zaranj នៃខេត្ត Nimruz។ មន្ត្រីរដ្ឋាភិបាល និងកងយោធាបានភៀសខ្លួនទៅអាកាសយានដ្ឋាននៅជាយក្រុង ដើម្បីត្រៀមការពារខ្លួនពីការវាយប្រហារបន្ថែមទៀត។ ទីក្រុង Sherberghan គឺជាតំបន់យុទ្ធសាស្ដ្រសំខាន់ ព្រោះទីនេះជាមូលដ្ឋានកងជីវពលធំជាងគេនៅភាគខាងជើងអាហ្វហ្គានីស្ថាន ដែលដឹកនាំដោយមេកងជីវពលជនជាតិអ៊ូបេគីស្ថាន 🇺🇿 លោក Abdul Rashid Dostum ដែលជាសម្ព័ន្ធរបស់អាមេរិកក្នុងការបង្ក្រាបក្រុមតាលីបង់។ ការបែកបាក់ ឬដកថយកងជីវពលរបស់លោក Dostum នៅតំបន់នេះ អាចធ្វើឱ្យសាបរលាបនូវក្ដីសង្ឃឹមរបស់រដ្ឋាភិបាលកាប៊ុលក្នុងការប្រើប្រាស់កងជីវពលនានា ដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុមតាលីបង់។ ស្ថានទូតអាមេរិកប្រចាំក្រុងកាប៊ុល បានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសការចូលកាន់កាប់ទីក្រុងទាំងនេះដោយតាលីបង់ ដោយលើកឡើងថាទង្វើនេះផ្ទុយពីការអះអាងរបស់ក្រុមឧទ្ទាមតាលីបង់ដែលថាគាំទ្រដំណោះស្រាយនយោបាយតាមរយៈការចរចា។ ប្រភព៖ Aljazeera
-
បាតុករប្រឆាំងរដ្ឋាភិបាលថៃច្រើនជាង ១ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅរាជធានីបាងកក កាលពីរសៀលថ្ងៃទី៧ សីហា

បាតុករប្រឆាំងរដ្ឋាភិបាលថៃច្រើនជាង ១ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅរាជធានីបាងកក កាលពីរសៀលថ្ងៃទី៧ សីហា ដោយសារការមិនសប្បាយចិត្តចំពោះការគ្រប់គ្រង និងឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩ ដោយរដ្ឋាភិបាលលោក Prayuth ស្របពេលដែលករណីវិជ្ជមាននៃជំងឺកូវីដ១៩កើនដល់ ២ម៉ឺនករណីក្នុងមួយថ្ងៃ។ បាតុកម្មនេះធ្វើឡើងដោយក្រុមបាតុករ Redem ដែលមានឈ្មោះពេញថា Restart Democracy។ ក្រុមនេះបង្កើតដោយក្រុមយុវជនសេរី ដែលជាបណ្ដុំនៃក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងៗគ្នា។ ក្រុមបាតុករបានគប់គ្រាប់បែកខ្នាតតូច និងដុំថ្ម ខណៈក្រុមប៉ូលិសប្រើគ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ នៅពេលហែរក្បួនមកកាន់វិមានរដ្ឋាភិបាល។ ប្រភព៖ Bangkok Post
-
អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះបាញ់គ្រាប់ AC-130 Spectre ពីមូលដ្ឋានអាកាសនៅកាតាទៅអាហ្វហ្គានីស្ថានស្របពេលដែលក្រុមតាលីបង់ចេះតែបន្តកាន់កាប់ទឹកដីនៅទូទាំងប្រទេស

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះបាញ់គ្រាប់ AC-130 Spectre ពីមូលដ្ឋានអាកាសនៅកាតាទៅអាហ្វហ្គានីស្ថានស្របពេលដែលក្រុមតាលីបង់ចេះតែបន្តកាន់កាប់ទឹកដីនៅទូទាំងប្រទេស ក្រោយកងកម្លាំងអន្តរជាតិដឹកនាំដោយអាមេរិកចាប់ផ្តើមដកថយកាលពីដើមខែឧសភា។ មន្ទីរបញ្ចកោណប៉ាន់ស្មានថាបច្ចុប្បន្នក្រុមនេះបានគ្រប់គ្រងពាក់កណ្តាលនៃស្រុកចំនួន ៤១៩ របស់អាហ្វហ្គានីស្ថាន។ យន្តហោះ B-52 Stratofortress គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត ដែលត្រូវបានប្រើជាលើកដំបូងក្នុងអំឡុងពេលសង្គ្រាមត្រជាក់ និងដើរតួយ៉ាងសំខាន់ក្នុង ការផ្ដួលរំលំក្រុមតាលីបង់ពីអំណាចនៅចុងឆ្នាំ ២០០១។ អ្នកវិភាគផ្នែកសន្តិសុខ Mohammad Hassan បានប្រាប់សារព័ត៌មានអារ៉ាប់ថា៖ “ការលុបចោលជើងហោះហើរទៅកាន់ក្រុង Herat និងការចាប់ផ្តើមប្រើប្រាស់ B-52 មិនមែនជាសញ្ញាល្អនោះទេ”។ ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក និងបាញ់គ្រាប់របស់អាមេរិកចុងក្រោយនេះបង្ហាញថា កងកម្លាំងអាហ្វហ្កានីស្ថាននៅតែពឹងផ្អែកលើការគាំទ្ររបស់អាមេរិក បើទោះបីរដ្ឋាភិបាលធ្លាប់និយាយថា ខ្លួនអាចគ្រប់គ្រងប្រទេសមិនឱ្យក្រុមបះបោរងើបរួចក្ដី។ ប្រភព៖ Business Insider
-
រកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ៥៨ករណី
