Category: នយោបាយ

  • អាហារូបករណ៍ របស់ជប៉ុន 🇯🇵 ១០០% ចំនួន ៧៥កន្លែង សិក្សានៅវិទ្យាស្ថាន Tux Global Institute (TGI) លើជំនាញបច្ចេកវិទ្យាឌីជីថល

    អាហារូបករណ៍ របស់ជប៉ុន 🇯🇵 ១០០% ចំនួន ៧៥កន្លែង សិក្សានៅវិទ្យាស្ថាន Tux Global Institute (TGI) លើជំនាញបច្ចេកវិទ្យាឌីជីថល

    UX/UI Design Digital Marketing App/Web Design ចុះឈ្មោះតាមតំណ៖ https://bit.ly/tgischolarshipapplication ថ្ងៃផុតកំណត់៖ ២១ សីហា ២០២១ ប្រភព៖ កម្មវិធីសាបព្រោះគ្រាប់ពូជ

  • របាយការណ៍នៅថ្ងៃទី១១ សីហា

    របាយការណ៍នៅថ្ងៃទី១១ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៥នាក់។ ៣. គ្រឿងញៀន ១០ករណី ឃាត់ខ្លួនជនសង្ស័យ ២០នាក់។ ៤. កូវីដ ៤៥៥ករណី និងជាសះស្បើយ ៦៧៧នាក់។ អ្នកឆ្លងសរុប ៨៣.៨៣៩នាក់ អ្នកជាសះស្បើយ ៧៨.៤៣១នាក់ អ្នកស្លាប់ ១.៦៣៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ២.០៥៨ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៤.១៥៤នាក់ បញ្ជូនទៅតុលាការ ១៣នាក់ ឃាត់យានយន្ត ៩៩០គ្រឿង បិទអាជីវកម្ម ១ទីតាំង ពិន័យជាប្រាក់ ២៦.០០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១២ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៤៥៥នាក់ ជាសះស្បើយ ៦៧៧នាក់ ស្លាប់ ២០នាក់ គិតត្រឹមថ្ងៃទី១២ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៣.៨៣៩នាក់ ចំនួនអ្នកជាសះស្បើយ៖ ៧៨.៤៣១នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៦៣៤នាក់

  • វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១២ សីហា ២០២១នេះ

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី១២ សីហា ២០២១នេះ

    រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងជាង ២០លានដូសរួចហើយ។ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៨លាននាក់ និងយុវវ័យក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ កម្ពុជាមិនត្រឹមតែជាប្រទេសឈានមុខគេនៅក្នុងតំបន់លើយុទ្ធនាការចាក់វ៉ាក់សាំងទេ ថែមទាំងបានចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅជួរមុខទៀត។

  • អត្រានៃជនភៀសខ្លួននៅអាហ្វហ្គានីស្ថានកំពុងកើនឡើងយ៉ាងឆាប់រហ័ស

    អត្រានៃជនភៀសខ្លួននៅអាហ្វហ្គានីស្ថានកំពុងកើនឡើងយ៉ាងឆាប់រហ័ស

    អ្នកជំនាញបានព្រមានថា រដ្ឋធានីកាប៊ុលអាចធ្លាក់ក្រោមការកាន់កាប់ទាំងស្រុងរបស់ពួកតាលីបង់ក្នុងរយៈពេល ៩០ថ្ងៃ ដែលនេះអាចបង្កឱ្យមានរលកថ្មីនៃជនភៀសខ្លួនយ៉ាងច្រើន។ 📷 CGTN

  • កម្ពុជាពឹងចិនដោយសារអាមេរិកមិនឱ្យកម្ពុជាពឹង!

    កម្ពុជាពឹងចិនដោយសារអាមេរិកមិនឱ្យកម្ពុជាពឹង!
  • “បញ្ញវន្ត និងនយោបាយ” បកស្រាយដោយ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ និងជាអ្នកជំនាញខាងភូមិសាស្ត្រនយោបាយ

    “បញ្ញវន្ត និងនយោបាយ” បកស្រាយដោយ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ និងជាអ្នកជំនាញខាងភូមិសាស្ត្រនយោបាយ

    ១២ សីហា ២០២១

  • វ៉ាក់សាំងកាតព្វកិច្ច ដែលជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក

    វ៉ាក់សាំងកាតព្វកិច្ច ដែលជាទស្សនវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក

    វ៉ាក់សាំងកាតព្វកិច្ចធានាថាគ្រូពេទ្យ, មន្ត្រីរាជការទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលជាក្រុមមនុស្សជួរមុខ និងជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាល ត្រូវតែចាក់វ៉ាក់សាំងជាចាំបាច់ ពីព្រោះអ្នកទាំងនោះ គឺជាសរសរគ្រឹះក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ ប្រសិនបើសរសរគ្រឹះទាំងនោះគ្មានអាវុធការពារខ្លួន ហើយរងការវាយប្រហារដោយជំងឺរាតត្បាតដ៏កាចសាហាវនេះ ប្រទេសទាំងមូលពិតជានឹងជួបគ្រោះអាសន្នដ៏ធំជាក់ជាមិនខាន។ នៅពេលវ៉ាក់សាំងត្រូវបានចាក់ជូនពលរដ្ឋក្នុងចំនួនច្រើនលើសលប់ វានឹងបង្កើតបាននូវភាពស៊ាំក្នុងសង្គមជាតិយើង។ គួបផ្សំនឹងវិធានការសុខាភិបាលចាំបាច់ យើងសង្ឃឹមជឿជាក់ថា កម្ពុជាពិតជានឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះ។ ជោគជ័យជាប្រវត្តិសាស្ត្រពិតជាមិនអាចកាត់ផ្តាច់បានឡើយពីទស្សនៈវិស័យឈានមុខគេរបស់សម្តេចតេជោ ហ៊ុន សែន និងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏ដូចជាក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ វ៉ាក់សាំងកាតព្វកិច្ច ដាក់ចេញដោយសម្តេចតេជោ គឺជានយោបាយដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពបំផុត។ វាប្រៀបបានទៅនឹងអាវក្រោះការពារជំងឺកូវីដ១៩ ដែលពាក់ជាប់នឹងខ្លួនមន្ត្រីជួរមុខរបស់រាជរដ្ឋាភិបាល។ គិតត្រឹមពាក់កណ្តាលខែសីហា ២០២១ ពលរដ្ឋខ្មែរដែលជាគោលដៅចំនួនជាង៨០% ហើយទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩។ ផែនការចាក់វ៉ាក់សាំងដល់មនុស្ស ១០លាននាក់អាចសម្រេចបានមុនការគ្រោងទុក ហើយផែនការនេះនឹងត្រូវពង្រីករហូតដល់ទៅ១៣លានាក់។ ទស្សនាវីដេអូស្តីពី “វ៉ាក់សាំងកាតព្វកិច្ច ជាទស្សនវិស័យឈានមុខគេរបស់ សម្តេចតេជោ ហ៊ុន សែន កំពុងក្លាយជាគំរូរបស់ពិភពលោក” fb.watch/7juLontqhz/

  • Rio Ferdinand ព្យាករណ៍ថា កីឡាករ Romelu Lukaku នឹងរកបាន ២០ គ្រាប់នៅរដូវកាលនេះជាមួយ Chelsea

    Rio Ferdinand ព្យាករណ៍ថា កីឡាករ Romelu Lukaku នឹងរកបាន ២០ គ្រាប់នៅរដូវកាលនេះជាមួយ Chelsea

    Rio Ferdinand បានព្យាករណ៍ថា Romelu Lukaku នឹងរកគ្រាប់បាល់បានយ៉ាងតិច ២០ គ្រាប់​​នៅរដូវកាលនេះ ខណៈដែលក្រុមតោខៀវ Chelsea កាន់តែខិតជិតក្នុងការប្រកាសអំពី​ការមក​ដល់​​របស់រូបគេ ។           កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ត្រៀមខ្លួនវិលត្រឡប់មកកាន់កីឡដ្ឋាន Stamford Bridge វិញ​ក្នុង​រយៈ​ពេល ៧ ឆ្នាំបន្ទាប់ ពីត្រូវបានលក់ទៅឱ្យក្រុម Everton បន្ទាប់ពីក្រុមតោខៀវ​បាន​យល់ព្រម​លើកិច្ច​ព្រម​ព្រៀង ៩៧.៥ លានផោនជាមួយក្រុម Inter Milan ។ Lukaku បានទៅពិនិត្យ សុខភាពនៅ ប្រទេស​អ៊ីតាលី រួចហើយមុនពេល ត្រលប់ទៅ Premier League វិញ។ វីរបុរសរបស់ក្រុមបិសាចក្រហម Manchester United លោក Ferdinand ជឿជាក់ថា​កីឡាករអន្តរជាតិបែលហ្ស៊ិក នឹងទទួលបានជោគជ័យភ្លាមៗ នៅក្នុងការប្រកួតលើកទី ២ របស់គាត់នៅ Chelsea  ៕

  • សភាកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំភាពជាដៃគូរ សភាអាស៊ី-អឺរ៉ុប លើកទី១១

    សភាកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំភាពជាដៃគូរ សភាអាស៊ី-អឺរ៉ុប លើកទី១១

    សភាកម្ពុជា ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំភាពជាដៃគូរ សភាអាស៊ី-អឺរ៉ុប លើកទី១១ នៅពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ៕