-
មាននយោបាយឈ្នះ-ឈ្នះ ទើបមានសុខសន្តិភាពពេញលេញ ឯករាជ្យជាតិ សាមគ្គីជាតិ និងឯកភាពទឹកដី 🇰🇭

-
FIFA ស្នើឱ្យ Uruguay ដកផ្កាយពីរចេញពីឈុត ដោយធ្លាប់ឈ្នះ World Cup តែពីរមិនមែនបួននោះទេ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun នៅថ្ងៃទី១៣នេះបានអោយដឹងថា សហព័ន្ធបាល់ទាត់ FA របស់Uruguay បានទទូចថាពួកគេបានឈ្នះពានរង្វាន់ពិភពលោកចំនួន ៤ ដង ។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ Puma បានធ្វើឱ្យសហព័ន្ធUruguay ដឹងអំពីចេតនារបស់គណៈកម្មការ FIFA ក្នុងការរារាំងឈុតសម្លៀកបំពាក់ ដែលមានផ្កាយ៤ កាលពីដើមសប្តាហ៍នេះ។ តំណាង FIFA បាននិយាយថា Luis Suarez គួរតែពាក់ផ្កាយពីរប៉ុណ្ណោះដើម្បីរំលឹកដល់ជ័យជំនះ World Cup ឆ្នាំ ១៩៣០ និង ១៩៥០ របស់ពួកគេ។ អនុប្រធានសហព័ន្ធកីឡាបាល់ទាត់Uruguay លោក Gaston Tealdi បានចេញសេចក្តីថ្លែងការណ៍រិះគន់យ៉ាងខ្លាំងចំពោះជំហររបស់ FIFA ។ ដោយបាននិយាយថា“ FIFA តែងតែទទួលស្គាល់សូម្បីតែជាសាធារណៈថា Uruguay មានការប្រកួតបាល់ទាត់ពិភពលោក ៤ ដងពីព្រោះនៅឆ្នាំ ១៩២៤ និង ១៩២៨ វាត្រូវបានរៀបចំឡើងដោយ FIFA ហើយវាគឺនៅឆ្នាំ ១៩៣០ នៅពេលដែលពួកគេសម្រេចចិត្តធ្វើជើងឯកដោយឯករាជ្យ។ វាជាឱកាសដើម្បីធ្វើឱ្យស្ថានការណ៍…
-
សភាកម្ពុជា ត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤២

-
ជីវចំរុះនៅកម្ពុជា🐞🍄🌷

-
Mila ដែលជាក្មេងជំទង់អាយុ ១៦ឆ្នាំម្នាក់ទទួលសារស្អប់ខ្ពើម គំរាមរំលោភ និងសម្លាប់រាប់លាន ក្រោយពេលបង្ហោះគំនិតប្រឆាំងសាសនាអ៊ីស្លាម និងមូស្លីម នៅលើបណ្ដាញសង្គម Instagram

តុលាការបារាំង 🇫🇷 បានកាត់ទោសមនុស្សចំនួន ១១នាក់ ពីបទប៉ុនប៉ងវាយប្រហារនាង ដោយប្រើច្បាប់ Schiappa ឆ្នាំ២០១៨ ប្រឆាំងនឹងការគំរាមកំហែងតាមអ៉ីនធឺណិត និងការវាយឆ្មក់តាមប្រព័ន្ធឌីជីថល។ សំណុំរឿងនេះបង្កជាការដេញដោលជុំវិញសិទ្ធិសេរីភាពបញ្ចេញមតិនៅបារាំងមកទល់សព្វថ្ងៃ។ ខណៈប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកឡើងថា ពលរដ្ឋមានសិទ្ធិក្នុងការប្រមាថ រិះគន់ និងធ្វើគំនូរជីវចលអំពីសាសនា លោក Branco ដែលជាមេធាវីម្នាក់បាននិយាយថា សង្គមមួយដែលមិនគោរពជំនឿ និងសាសនា គឺស្ថិតនៅក្នុងគ្រោះថ្នាក់ពិតប្រាកដ។ លោកស្រី Imen Neffati អ្នកប្រវត្តិសាស្រ្តស្តីពីពូជសាសន៍ សាសនាអ៉ីស្លាម និងសេរីភាពសារព័ត៌មាននៅបារាំង និយាយថា ខណៈដែលសិទ្ធិក្នុងការរិះគន់សាសនាគួរតែត្រូវបានគោរព គោលការណ៍នេះជារឿយៗ ត្រូវបានគេប្រើដើម្បីបិទបាំងការប្រឆាំងនឹងសាសនាអ៉ីស្លាម។ សំណុំរឿងរបស់ Mila មិនមែនជាលើកទីមួយទេដែលការជំនុំជម្រះក្តីនៅប្រទេសបារាំង បង្កជាការជជែកវែកញែកអំពីសិទ្ធិក្នុងការប្រមាថមើលងាយសាសនា។ ក្នុងឆ្នាំ២០០៧ ទស្សនាវដ្ដី Charlie Hebdo ត្រូវបានវិហារអ៉ីស្លាមប៉ារីសប្ដឹងពីបទបោះពុម្ពរូបត្លុកដែលចាត់ទុកថាជាការមើលងាយ រួមទាំងរូបរបស់ព្យាការីមូហាម៉ាត់ ដែលមានគ្រាប់បែកនៅលើឆ្នួតក្បាលរបស់លោក។ ប្រភព៖ Al Jazeera
-
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន 🇵🇰 លោក Imran Khan បានចោទអាមេរិកថាចាត់ទុកប៉ាគីស្ថានមានប្រយោជន៍តែនៅក្នុងបរិបទនៃការសម្អាត “ភាពរញ៉េរញ៉ៃ” ដែលបន្សល់ទុកបន្ទាប់ពីការដកខ្លួនចេញពីសង្គ្រាមជិត ២០ឆ្នាំនៅអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ

អាមេរិកកំពុងដាក់សម្ពាធលើប៉ាគីស្ថានឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើក្រុមតាលីបង់ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ខណៈពេលដែលការចរចារវាងក្រុមឧទ្ទាមនេះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានកំពុងជាប់គាំង ហើយអំពើហិង្សាបានកើនឡើងយ៉ាងគំហុក។ ប៉ាគីស្ថានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនចង់មានមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេស បន្ទាប់ពីអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន បើទោះបីជាខ្លួនជាសម្ព័ន្ធមិត្តអាមេរិកក៏ដោយ។ ប្រភព៖ Reuters
-
១២ សីហា ២០២១

១. ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ សម្រេចបានប្រមាណជាង ៧៥% ហើយ – រស្មីកម្ពុជា ២. រយៈពេល ៥ខែ ដើមឆ្នាំ ២០២១ កម្ពុជា បាន នាំចូល ដែក ពី ប្រទេស វៀតណាម ចំនួន ៥៨៤តោន ធ្លាក់ចុះ ១.៥ % ធៀប នឹង រយៈពេល ដូចគ្នា ឆ្នាំ ២០២០ – ភ្នំពេញបុស្តិ៍ ៣. រយៈពេល ៧ខែ ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញនិងដកហូតអាល់កុល ក្លែងក្លាយមានសារធាតុមេតាណុលប្រមាណជាង ៩៦តោន ដែលបានចរាចរនៅលើទីផ្សារ – ភ្នំពេញបុស្តិ៍ ៤. រដ្ឋាភិបាលស៊ូដង់ នឹងប្រគល់អតីតប្រធានាធិបតី Omar al-Bashir ដែលធ្លាក់ពីតំណែងក្នុងឆ្នាំ២០១៩ ទៅឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) រួមជាមួយមន្រ្តីផ្សេងទៀតជុំវិញជម្លោះនៅ Darfur…
-
ចិនកំពុងព្យាយាមទប់ស្កាត់វប្បធម៌ផឹកស្រវឹងមិនទទួលខុសត្រូវ និងខារ៉ាអូខេដែលបង្កបញ្ហារំលោភបំពានផ្លូវភេទ

ក្រសួងវប្បធម៌ចិនថា៖ “ខ្លួនគ្រោងហាមឃាត់ចម្រៀងពីកន្លែងខារ៉ាអូខេ ដែលផ្សព្វផ្សាយអត្ថន័យមិនល្អ, បទចម្រៀងដែលមានទំនុកច្រៀងបំផុសគំនិតអ្នកស្តាប់ឱ្យប្រើថ្នាំញៀន ល្បែងស៊ីសង និងសាសនា ឬខ្លឹមសារដែលបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាពរបស់ចិនជាដើម។ បុន្តែទីក្រុងប៉េកាំងកំពុងឈឺក្បាលនឹងការតវ៉ាប្រឆាំងនឹងបទល្មើសរំលោភផ្លូវភេទលើស្រ្តីដែលកំពុងកើនឡើងជាខ្លាំង។ ចលនា #MeToo កើតចេញពីការត្អូញត្អែរពីចំណោមកម្មករវ័យក្មេងជាច្រើនដែលបង្កជាបញ្ហាប្រឈមដ៏ស្មុគស្មាញចំពោះមេដឹកនាំសាជីវកម្ម និងនយោបាយក្រុងប៉េកាំង។ ប្រភព៖ Financial Time
-
ធ្លាប់តែលឺ “ទូកទៅ កំពង់នៅ” ឥឡូវ “មនុស្សទៅ កំប៉ុងនៅ” 😢

-
ប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ដែលធ្វើការនៅស្ថានទូតអង់គ្លេសក្នុងទីក្រុង Berlin ដោយសង្ស័យថាបានបញ្ជូនឯកសារទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី

ប៉ូលិសអាល្លឺម៉ង់ចាប់ខ្លួនបុរសជនជាតិអង់គ្លេសម្នាក់ដែលធ្វើការនៅស្ថានទូតអង់គ្លេសក្នុងទីក្រុង Berlin ដោយសង្ស័យថាបានបញ្ជូនឯកសារទៅឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីជាថ្នូរនឹងសាច់ប្រាក់។ នេះបើតាម Reuters ថ្ងៃទី១១ សីហា។ កត្តាជំរុញឱ្យមានការលួចបញ្ជូនឯកសារនេះទំនងជាបញ្ហាលុយកាក់ ព្រោះក្នុងនាមជាបុគ្គលិកក្នុងស្រុក បុរសរូបនេះមិនមានលទ្ធភាពទទួលបានសម្ភារៈថ្លៃៗនោះទេ។ ចៅក្រមស៊ើបសួរបានអនុម័តដីកាចាប់ខ្លួនដោយសង្ស័យថាជាចារកម្មសម្ងាត់។ ជនជាប់ចោទនឹងត្រូវឃុំខ្លួន ដើម្បីបន្ដការស៊ើបអង្កេតដោយមានការចូលរួមពីភ្នាក់ងារស៊ើបការណ៍ MI5 របស់ចក្រភពអង់គ្លេស។ ប្រភព៖ Reuters