-
បេសកកម្មរបស់ទីភ្នាក់ងារអវកាសឥណ្ឌា ក្នុងការបាញ់បង្ហោះផ្កាយរណបត្រួតពិនិត្យអាកាសធាតុទៅក្នុងគន្លងគោចរបានបរាជ័យនៅឧបសគ្គចុងក្រោយនៅពេលដែលក្បាលរ៉ុកកែតដំណើរការខុសប្រក្រតី

-
រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់កំណាត់ផ្លូវលេខ៣៥ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលមានការឆ្លងរាលដាលវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ (Delta) រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៦ សីហា ២០២១

-
របាយការណ៍នៅថ្ងៃទី១២ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៣៣នាក់។ ២. កូវីដ ៤២៣ករណី និងជាសះស្បើយ ៥៤១នាក់។ អ្នកឆ្លងសរុប ៨៤.២៦២នាក់ អ្នកជាសះស្បើយ ៧៨.៩៧២នាក់ អ្នកស្លាប់ ១.៦៥៤នាក់ ៣. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.៣៤២ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.៩១៧នាក់ ឃាត់យានយន្ត ១.១៧០គ្រឿង បិទអាជីវកម្ម ១ទីតាំង ពិន័យជាប្រាក់ ៤៣.១០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៣ សីហា ២០២១
-
ឯ ឧ ស សុខា បានប្តេជ្ញាបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ ដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន

ឯ ឧ ស សុខា បានប្តេជ្ញាចិត្តបំពេញកិច្ចការងារសម្រាប់អាណត្តិថ្មី សំដៅបម្រើផលប្រយោជន៍សហព័ន្ធ និងដើម្បីតបស្នងចំពោះការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីស្វែងរកលទ្ធផលល្អៗ ជោគជ័យថ្មីៗ ជូនកម្ពុជា បន្ទាប់ពីត្រូវបានគណៈកម្មាធិការប្រតិបត្តិ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសឲ្យបន្តដឹកនាំ ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់អាណត្តិថ្មី ទី៧ ឆ្នាំ២០២១ដល់២០២៥ តាមរយៈមហាសន្និបាត តាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ។ យោងតាមសេចក្តីប្រកាសក្រោយបញ្ចប់អង្គមហាសន្និបាតនេះបានបង្ហាញសកម្មភាព និងសមិទ្ធផលដែលសម្រេចបានក្នុងអាណត្តិចាស់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបោះឆ្នោតគាំទ្រពីអង្គមហាសន្និបាត ជ្រើសរើស ឯ ឧ ស សុខា ជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ដើម្បីបន្តនូវចក្ខុវិស័យពីថ្នាក់ដឹកនាំពង្រីកវិសាលភាព និងការអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជាទៅគ្រប់បណ្តារាជធានី-ខេត្ត នឹងបន្តអនុវត្តផែនការមេឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ គួររម្លឹកថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រោមការផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលមាន សម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និង សម្តេចក្រឡាហោម ស…
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
លោកតាខ្លាចដំរី ចំណែកចៅខ្លាច… 😅

-
សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង

-
បញ្ហាកូវីដ១៩គឺជាបញ្ហាសកល ប្រសិនបើប្រទេសណាមួយគ្មានសុវត្ថិភាពទេ នោះពិភពលោកទាំងមូលក៏គ្មានសុវត្ថិភាពដែរ

“សហគមន៍អន្តរជាតិ ជាពិសេសប្រទេសអ្នកមាន និងប្រទេសមហាអំណាច គួរទុកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនមួយឡែកសិន ហើយរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយជួយដល់ប្រទេសទន់ខ្សោយនិងក្រីក្រ តាមរយៈការផ្តល់ជាជំនួយផ្នែកមនុស្សធម៌ និងបចេ្ចកទេសផ្សេងៗដូចជាវ៉ាក់សាំងជាដើម។” សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ១៣ សីហា ២០២១
-
ភាពប្រណិតនៃស៊ុមទ្វារព្រះវិហារវត្តចតុទិស

-
អគ្គមេបញ្ជាការបញ្ជាក់អំពីឧទ្ធម្ភាគចក្រចំនួន៣គ្រឿងដែលសម្តេចតេជោ ហ៊ុន សែន ទិញបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបតែបានទិញឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ ដើម្បីការពារជាតិ មាតុភូមិ និងដើម្បីចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការងារសង្គម នៅពេលដែលមានគ្រោះមហន្តរាយ គ្រោះធម្មជាតិកើតឡើង ដើម្បីចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៣ ខែសីហានេះថា ឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ គឺទុកសម្រាប់ការពារជាតិ មាតុភូមិ ចូលរួមកិច្ចការងារមនុស្សធម៌ និងចូលរួមការងារសង្គម បើសិនណាជាមានគ្រោះហមន្តរាយ គ្រោះធម្មជាតិកើតឡើងក៏យកឧទ្ធម្ភាគចក្រនេះ ទៅបម្រើការងារមនុស្សធម៌ដូចគ្នាដែរ។ និយាយរួមកងទ័ព គឺការពារ ចូលរួមសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ក្នុងនាមមនុស្សធម៌…