Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន យល់ព្រមការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប

    សម្តេចតេជោ ហ៊ុន សែន យល់ព្រមការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិចំនួនពីររូប

    ភ្នំពេញៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការផ្តល់សិទ្ធិនយោបាយឡើងវិញដល់មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប។ ការយល់ព្រមរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ។ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ចំនួនពីររូប ដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺលោក ឃីម ឡាគី និងលោក ម៉ៅ សុផល។ យោងលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនសម្តេចតតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បុគ្គលចំនួន២(ពីរ)រូប ជាអតីតសមាជិកគណៈកម្មាធិការនាយក និងជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តតាកែវ អតីតគណបក្សសង្គ្រោះជាតិ បានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មុនកាលកំណត់របស់សាលដីកាតុលាការកំពូល រួមមានឈ្មោះដូចខាងក្រោម៖១. ឈ្មោះ ឃឹម ឡាគី ភេទ ប្រុស កើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៥២. ឈ្មោះ ម៉ៅ…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពថ្លែងអំណរគុណដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារជូនពរលោកជំទាវ

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គោរពថ្លែងអំណរគុណដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានផ្ញើសារជូនពរលោកជំទាវ

    ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្ញើសារគោរពថ្លែងអំណរគុណដល់ សម្តេចវិបុសេនាភក្តី សាយ ឈុំ ដែលបានផ្ញើសារជូនពរលោកជំទាវ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ។ នេះបើតាមលិខិតថ្លែងអំណរគុណ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។ ឆ្លើយតបនឹងសារជូនពររបស់សម្តេចវិបុសេនាភក្តី សាយ ឈុំ លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ជូនពរដល់សម្តេចវិបុលសេនាភ្កី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗ មានសុខភាពល្អបរិបូរណ៍ កម្លំាងមាំមួន និងទទួលបានជោគជ័យ គ្រប់ភារកិច្ច៕

  • ភាពប្រែប្រួលនៃប្រទេសសុីរី 🇸🇾

    ភាពប្រែប្រួលនៃប្រទេសសុីរី 🇸🇾

    កាលស្ថិតក្រោមការដឹកនាំរបស់លោក Marshal Bashar al-Assad ស៊ីរីធ្លាប់ត្រូវបានចាត់ទុកជាប្រទេសរីកចម្រើនជាងគេមួយក្នុងតំបន់មជ្ឈឹមបូព៌ា ព្រោះជាប្រទេសប្រេងកាត តែបន្ទាប់ពីកងទ័ពអាមេរិកចូលមករៀបចំរបបប្រជាធិបតេយ្យ និងទម្លាក់លោកចុះចេញពីតំណែងពីបទដឹកនាំផ្តាច់ការ ស៊ីរីធ្លាក់ខ្លួនជាប្រទេសក្រីក្រមួយក្នុងពិភពលោក។ ប្រភព៖ Re-IDEA

  • រកឃើញវិជ្ជមានកូវីដចំនួន ៥នាក់ ក្នុងប្រតិបត្តិការយកសំណាកអាជីវករផ្សារដេប៉ូ គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី១៤ សីហា ២០២១

    រកឃើញវិជ្ជមានកូវីដចំនួន ៥នាក់ ក្នុងប្រតិបត្តិការយកសំណាកអាជីវករផ្សារដេប៉ូ គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី១៤ សីហា ២០២១
  • ទិន្នន័យទំនប់វារីអគ្គិសនីនៃបណ្តាប្រទេសមេគង្គ

    ទិន្នន័យទំនប់វារីអគ្គិសនីនៃបណ្តាប្រទេសមេគង្គ

    ប្រទេសទាំង៦ ដែលអាស្រ័យផលពីទន្លេមេគង្គ សុទ្ធតែបានទាញយកប្រយោជន៍ពីទន្លេដ៏វែងនេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចខ្លួន តាមរយៈការកសាងវារីអគ្គិសនី។ ចិនដែលជាប្រទេសមហាអំណាច មានវារីអគ្គិសនី១១។ រីឯឡាវ ដែលជាប្រទេសមានប្រជាជនត្រឹមជាង ៧លាននាក់ មានដល់ទៅ ៦៥។ ចំណែកថៃមាន ៧ និងវៀតណាមមាន ១៤។ ដោយឡែក កម្ពុជាមានត្រឹមតែ ២ប៉ុណ្ណោះ។ ការកសាងវារីអគ្គិសនី ដែលជាថាមពលកកើតឡើងវិញ ចំណាយដើមទុនតិចជាងគេ ជាប្រភពថាមពលស្អាត។ វារីអគ្គិសនីជួយទាក់ទាញវិនិយោគទុន និងកាត់បន្ថយចំណាយរបស់អ្នកប្រើប្រាស់ ពិសេសប្រជាជនកម្ពុជាទូទាំងប្រទេស។ មានអគ្គិសនី ទើបមានការអភិវឌ្ឍ។ ✍🏽-សេនាពិជេដ្ឋ

  • “អ៊ុំស្រីម្នាក់” ដែលពិការភាពកោងខ្នង ជាង០៣ឆ្នាំ រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោយពីចាក់នូវវ៉ាក់សាំងការពារកូវីដ-19បាន០២-០៣ថ្ងៃរួចអ៊ុស្រីដែលធ្លាប់តែកោងខ្នង បានជាសះស្បើយ

          ពិតជាមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលថ្មីៗនេះពាក់ព័ន្ធនិងអ៊ុស្រីជាស្រ្តីមេម៉ាយម្នាក់ ដែលមានវ័យអាយុ៧៣ឆ្នាំ រស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ  ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងមានពិការភាពកោងខ្នង ដើរទៅណា៎ មកណា៎ ដើរអោនៗកោងខ្នង អស់រយៈពេល០២-០៣ឆ្នាំ កន្លងមកនេះ.។និងក្រោយពីបានទទួលនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-19 (ដូសទី១) កាលពីនៅដើមខែសីហាឆ្នាំ២០២១ថ្មីៗនេះនិងក្រោយពីការចាក់វ៉ាក់សាំងរួច បានរយៈពេល២ថ្ងៃមក អាការៈជំងឺកោងខ្នង ពីមុនមកបានជាសះស្បើយ ដោយមិននឹកស្មានដល់ពីអាការៈ ពិការភាពអស់រយៈពេលជាង៣ឆ្នាំរបស់ខ្លួនកន្លងមក បានជាសះឡើងវិញបែបនេះ។ ហើយសូម្បីតែអ្នកភូមិផង នៅក្បែរខាងជិតគ្នា ក៏មានការជួយត្រេកអរមានការភ្ញាក់ផ្អើល ពីអាការដែលអ៊ុស្រីម្នាក់នេះបានជានូវ”ពិការភាពកោងខ្នង”ដែលកន្លងមកអ៊ុស្រី មានអាការៈខ្នងកោង ដើរទៅណាមកណា ក៏លំបាកដោយសារតែសុខភាពពិការភាព។         តាមដំណើររឿងរៀបរាប់ឲ្យដឹងពីអ៊ុស្រីឈ្មោះង៉ឺន អឿន អាយុ៧៣ឆ្នាំ ជាស្ត្រីមេម៉ាយជាង១០ឆ្នាំនិងមានជីវភាពក្រីក្រខ្វះខាតជួបការលំបាករស់នៅភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថា៖         តាមរយៈនៃការរៀបរាប់ប្រាប់ និង ធ្វើកាយវិការត្រាប់ឡើងវិញពី “ពិការភាព-កោងខ្នង”និងក្រោយពីចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងកូវីដ-19 របស់អ៊ុស្រីជាមួយនិងការរំលេច ឲ្យដឹងពីលោក ម៉ិល សុផលអភិបាលស្រុកឯកភ្នំ លោកបញ្ជាក់ថា៖ទាំងរូបលោកទាំងអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋក្នុងភូមិ ក៏មានការភ្ញាក់ផ្អើលនិងជួយត្រេកអរផងដែរខណៈឮដំណឹងថាអ៊ុស្រីម្នាក់នេះបានជាពីជំងឺកោងខ្នងនិងបានដើរត្រង់ខ្លួនវិញបានខ្លះហើយ ក្រោយពីការចាក់វ៉ាក់ការពារជំងឺឆ្លងកូវីដ-19ដូសលើកទី១រួចបាន២-៣ថ្ងៃ។ហើយក្នុងនោះផងដែរ រូបលោកនិងក្រុមការងារក៏បានចុះមកពិនិត្យនិងសាកសួរសុខទុក្ខពីស្ថានភាពពិតនៃសុខភាពរបស់អ៊ុស្រីថែមទាំងបាននាំយកនូវអំណោយស្បៀងមួយចំនួនរបស់សម្តេចក្រឡាហោម សខេង ផ្តល់ជូនលោកអ៊ុស្រីផងដែរ។ ( អត្ថបទ-រូបភាព៖…

  • ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកែប បង្ក្រាបក្រោយប្រព្រឹត្តបទល្មើសលួចគ្មានស្ថានទម្ងន់ទោស(លួចម៉ូតូ) នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

    ជនសង្ស័យចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកែប បង្ក្រាបក្រោយប្រព្រឹត្តបទល្មើសលួចគ្មានស្ថានទម្ងន់ទោស(លួចម៉ូតូ) នៅក្នុងភូមិសាស្ត្ររបស់ខ្លួន

    ខេត្តកែប ៖ កម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅព្រឹកថ្ងៃទី13 ខែសីហា ឆ្នាំ2021 បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន 4នាក់ ពាក់ព័ន្ធករណីលួចគ្មានស្ថានទម្ងន់ទោស (លួចម៉ូតូ) ទៅសាលាដំបូងខេត្តកំពត។ គួរបញ្ជាក់ផងដែរថា ៖ ករណីខាងលើកើតឡើងកាលពីវេលាម៉ោង5 និង20នាទី ថ្ងៃទី10 ខែសីហា ឆ្នាំ2021 នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ក្រោយទទួលបានព័ត៌មានកើតឡើងនូវករណីនេះ ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានបញ្ជាដឹកនាំកម្លាំងដោយផ្ទាល់ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដោយសហការជាមួយកម្លាំងនគរបាលខេត្តកំពត អស់រយៈពេល 5ម៉ោង ក្រោយកើតហេតុ ក៏ស្ទាក់ចាប់ជនសង្ស័យបានចំនួន 1នាក់ ឈ្មោះ សឹង ពេជ្រ ភេទប្រុស អាយុ 25ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិ/ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប រួមនឹងវត្ថុតាងម៉ូតូចំនួន 1គ្រឿងម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ2014 ពាក់ផ្លាកលេខ ភ្នំពេញ-1CQ…

  • របាយការណ៍នៅថ្ងៃទី១៣ សីហា

    របាយការណ៍នៅថ្ងៃទី១៣ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៤ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។ ៤. កូវីដ ៥៩៨ករណី និងជាសះស្បើយ ៦៨២នាក់។ អ្នកឆ្លងសរុប ៨៤.៨៦០នាក់ អ្នកជាសះស្បើយ ៧៩.៦៥៤នាក់ អ្នកស្លាប់ ១.៦៦៦នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.៤០៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ៣.២១៨នាក់ បញ្ជូនទៅតុលាការ ១នាក់ ឃាត់យានយន្ត ១.៣២៦គ្រឿង ពិន័យជាប្រាក់ ៥៣.៨០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៤ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥៩៨នាក់ ជាសះស្បើយ ៦៨២នាក់ ស្លាប់ ១២នាក់ គិតត្រឹមថ្ងៃទី១៤ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៤.៨៦០នាក់ ចំនួនអ្នកជាសះស្បើយ៖ ៧៩.៦៥៤នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៦៦៦នាក់

  • កម្ពុជានឹងអនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

    កម្ពុជានឹងអនុវត្តគម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

    ១៤ សីហា ២០២១