-
សម្បត្តិធម្មជាតិកម្ពុជា 🇰🇭

-
ពិធីប្រកាស ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះជួយឃុំ គគីរសោម ឃុំស្វាយរំពារ ឃុំព្រៃតាអី និងឃុំពពែត នៃស្រុកស្វាយទាប ខេត្តស្វាយរៀង

នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅទីស្នាក់ការបក្សស្រុកស្វាយទាប មានរៀបចំពិធីប្រកាស ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះជួយឃុំ គគីរសោម ឃុំស្វាយរំពារ ឃុំព្រៃតាអី និងឃុំពពែត នៃស្រុកស្វាយទាប ក្រោមអធិបតីឯកឧត្ដម ម៉ក់ សារុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយស្រុកស្វាយទាប និងឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីវត្ថិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយស្រុកស្វាយទាប តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។ នៅក្នុងឱកាសនោះ ឯកឧត្ដម ឡុង ប៉ុណ្ណាស៊ីរីត្ថិ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ជូនបងប្អូនថ្នាក់ដឹកនាំឃុំទាំង៤ ព្រមទាំងសមាជិកសមាជិកាក្រុមការងារទាំងអស់ ដែលបានខិតខំអនុវត្តការងារកន្លងមក ព្រមទាំងថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមូលដ្ឋានដែលបានខិតខំផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរក្នុងពេលកន្លងមក និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ក់ សារុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ជួយស្រុកស្វាយទាប ក៏បានធ្វើការក្រើនរំឭកដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តការផ្តល់សេវាសាធារណ:អោយកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងត្រូវអនុវត្តអោយល្អប្រសើរនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីពង្រឹងប្រៀបឈ្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ខាងមុខ។ លើសពីនេះ…
-
រដ្ឋបាលខេត្តរតនគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ៤៥នាក់

រតនគិរី : ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Test) លើមនុស្សចំនួន ៦៧៦នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ៤៥នាក់។ រដ្ឋបាលខេត្តរតនគិរី សូមបន្ដអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក ផ្ដាសសាយ ហៀរសំបោរ ក្ដៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88/ 092 121 383/ 097 775 12 12 ។
-
ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល២០ឆ្នាំក្រោមលេសធ្វើសង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វ្កហ្កានីស្ថានវិញដោយទុកឱ្យប្រជាជននៃប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន

រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាចក្រោម ស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។ អ្វីដែលគួរឱ្យអណោចអធមបំផុតនោះ គឺស្ត្រី និងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និងចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។ សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។ អានអត្ថបទ៖ “ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឱ្យខ្មែរភ្លេចខ្លួន”
-
ត្រូវរួមគ្នាកំណត់ជោគវាសនារបស់ប្រទេសខ្លួនដោយមិនត្រូវធ្វើនយោបាយពឹងផ្អែកលើបរទេសនោះឡើយ

អ្នកនយោបាយ និងមេដឹកនាំដែលឆ្លាតគឺជាអ្នកដែលចេះកសាងមិត្តជាមួយបរទេសគ្រប់ទិសទី ហើយចេះទាញយកប្រយោជន៍ពីបរទេសដើម្បីមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិរបស់ខ្លួន តែមិនធ្វើជារណប ឬជាកូនអុកបរទេសឡើយ។ រីឯអ្នកនយោបាយណាដែលស្ថិតក្រោមខ្សែញាក់របស់បរទេស ហើយតែងតែពឹងបរទេសឱ្យជួយផ្តួលរម្លំរដ្ឋាភិបាលបច្ចុប្បន្នដើម្បីលើកបន្តុបខ្លួនជាមេដឹកនាំក្រោមលេស “ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស” គឺជាអ្នកនយោបាយដែលអន់បំផុត, ល្ងង់បំផុត និងមិនបានរៀនសូត្រអ្វីសោះពីប្រវត្តិសាស្ត្រ”។ អានអត្ថបទទាំងស្រុង
-
ចងចាំប្រវត្តិសាស្រ្ត – remember history

-
អាមេរិកវេចសម្ពាយរត់ចោលអាហ្វហ្វានីស្ថានដូចរត់ចោល លន់ នល់ សាជាថ្មី

-
លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

ភ្នំពេញ៖ ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល២០ឆ្នាំក្រោមលេសធ្វើ សង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានវិញដោយទុកឲ្យប្រជាជននៃ ប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។ ក្រុមតាលីបង់ដែលអាមេរិកបានធ្វើសង្គ្រាមប្រឆាំងអស់រយៈពេលពីរទសវត្សរ៍ ក៏បានវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗមកវិញ ហើយកំពុងរុលចូលទៅកាន់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់អាហ្វហ្កានីស្ថាន។ រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាចក្រោម ស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។ អ្វីដែលគួរឲ្យអណោចអធមបំផុតនោះ គឺស្ត្រីនិងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និងចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។ សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។ សោកនាដកម្មដែល កំពុងកើតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែ «វាគឺជាការដើរជាន់ដានចាស់របស់សហរដ្ឋអាមេរិក» តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ក៏ដូចជាមនុស្សជាច្រើនទៀតនៅក្នុងពិភពលោក ពិតជានៅចងចាំបាននូវ «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកម្ពុជា និងវៀតណាម កាលពីកន្លះសតវត្សរ៍កន្លងទៅ»។ កាលណោះ សហរដ្ឋអាមេរិកដែលនៅពីក្រោយរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ សេនាប្រមុខ លន់ នល់ បានជួយឲ្យរបបនេះបានកាន់អំណាចក្រោយពីធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃ១៨ មីនា ១៩៧០ ។…
-
វ៉ាសាប៊ិ ជាគ្រឿងទេសដ៏សំខាន់នៅក្នុងម្ហូបជប៉ុន ដូចជាស៊ូស៊ី សាស៊ីមិ មីសូបា និងអូចាហ្សឹកិ

-
បើកឡានធ្លាក់ពីលើដរចូលក្នុងទឹកទន្លេ

ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៩:២០នាទី នៅចំណុចកំពង់ចម្លងព្រែកតូច ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មានករណីបើកឡានធ្លាក់ពីលើដរចូលក្នុងទឹកទន្លេ។ យោងតាមរបាយការណ៍ របស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ម្ចាស់រថយន្ត រួមដំណើរដោយមនុស្ស ៣នាក់ បានបើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ ស ចុះទូកដរ បណ្ដាលឱ្យជ្រុលធ្លាក់ពីទូកលិចចូល ទន្លេបាសាក់តែម្ដង ។ ករណីនេះ ត្រូវបានអាជ្ញាធរ រួមជាមួយ អ្នកបើកទូកដរនិង ប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ពេលទើបមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះនោះទេ គ្រាន់តែបាត់បង់ទ្រព្យសម្បត្តិចំនួន។ បច្ចុប្បន្នរថយន្តកំពុងតែស្ទូចឡើងមកលើគោកវិញហើយ។