-
មតិប្រជាជន

-
លិខិតមិត្តអ្នកអាន៖ «ព្រឹត្តិការណ៍នៅអាហ្វហ្កានីស្ថាន គឺជាការរំលឹកមេរៀនប្រវត្តិសាស្ត្រ កុំឲ្យខ្មែរភ្លេចខ្លួន»

ភ្នំពេញ៖ ក្រោយលើកទ័ពចូលលុកលុយ និងកាន់កាប់អស់រយៈពេល២០ឆ្នាំក្រោមលេសធ្វើ សង្គ្រាមប្រឆាំងក្រុមបណ្តាញភេរវជន និងផ្តួលរំលំរបបផ្តាច់ការ ទីបំផុតអាមេរិកបានសម្រេចចិត្តដកទ័ពចេញពីអាហ្វហ្កានីស្ថានវិញដោយទុកឲ្យប្រជាជននៃ ប្រទេសនេះរស់តាមយថាកម្មរបស់ខ្លួន។ ក្រុមតាលីបង់ដែលអាមេរិកបានធ្វើសង្គ្រាមប្រឆាំងអស់រយៈពេលពីរទសវត្សរ៍ ក៏បានវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗមកវិញ ហើយកំពុងរុលចូលទៅកាន់ទីក្រុងកាប៊ុលដែលជារដ្ឋធានីរបស់អាហ្វហ្កានីស្ថាន។ រូបភាពដែលផ្សាយដោយសារព័ត៌មានបរទេស បានបង្ហាញឲ្យឃើញអំពីការរត់គេចពីសង្គ្រាមរបស់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងប្រសេចប្រសាចក្រោម ស្នូរគ្រាប់កាំភ្លើងលាន់លឺកងរំពង និងក្រោមការគំរាមកំហែងរបស់កងទ័ពតាលីបង់។ អ្វីដែលគួរឲ្យអណោចអធមបំផុតនោះ គឺស្ត្រីនិងកុមារដែលរត់ភៀសខ្លួនពីគ្រាប់កាំភ្លើង។ ជីវិតរស់នៅក្រោមដំបូលតង់, រូបភាពមនុស្សឈរតម្រង់ជួរគ្នាដើម្បីទទួលបានទឹក និងចំណីអាហារ, រូបភាពអាគារបាក់បែកដោយសារសង្គ្រាម, រូបភាពអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ដែលបង្កឡើងដោយសង្គ្រាម, រូបភាពមនុស្សរងរបួសនិងស្លាប់ បាននិងកំពុងបង្ហាញឡើងនៅក្នុងប្រទេសដែលបានចាត់ទុកអាមេរិកជាទីពឹងអស់រយៈពេល២០ឆ្នាំ។ សម្រាប់ប្រជាជនកម្ពុជាដែលធ្លាប់ហែលឆ្លងកាត់ស្ថានភាពដូចគ្នាកាលពីអតីតកាល និងធ្លាប់ភ្លក់រសជាតិសង្គ្រាមកាប់សម្លាប់យ៉ាងឆ្អែតឆ្អន់ទៅហើយនោះ ប្រាកដជាគ្មានអ្វីក្រៅពីក្តីរន្ធត់ តក់ស្លុត និងការសោកស្តាយ អាណិតអាសូរចំពោះប្រជាជនអាហ្វហ្កានីស្ថាននោះឡើយ។ សោកនាដកម្មដែល កំពុងកើតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលនេះ មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែ «វាគឺជាការដើរជាន់ដានចាស់របសសហរដ្ឋអាមេរិក»តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម ក៏ដូចជាមនុស្សជាច្រើនទៀតនៅក្នុងពិភពលោក ពិតជានៅចងចាំបាននូវ «ព្រឹត្តិការណ៍ដែលបានកើតឡើងនៅកម្ពុជា និងវៀតណាម កាលពីកន្លះសតវត្សរ៍កន្លងទៅ»។ កាលណោះ សហរដ្ឋអាមេរិកដែលនៅពីក្រោយរបបសាធារណរដ្ឋខ្មែរដឹកនាំដោយ សេនាប្រមុខ លន់ នល់ បានជួយឲ្យរបបនេះបានកាន់អំណាចក្រោយពីធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃ១៨ មីនា ១៩៧០ ។ ប៉ុន្តែ៥ឆ្នាំក្រោយមក ស្រាប់តែអាមេរិកបានដោះដៃចេញពីកម្ពុជាដោយទុកឲ្យរបបខ្មែរក្រហមវាយដណ្តើមយកជ័យជំនៈលើរបប លន់ នល់…
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
គ្រាមួយនៅសៃហ្គន-Saigon moment ១៩៧៥ និងគ្រាមួយនៅកាប៊ុល-Kabul moment ២០២១

-
ទូទាត់ថ្លៃសង្គ្រាមអាមេរិកនៅអាហ្វហ្កានីស្ថាន

-
សេចក្តីថ្លែងការណ៍របស់លោក Donald Trump ប្រធានាធិបតីអាមេរិកទី៤៥ 🇺🇸

Joe Biden ធ្វើខុសលើគោលនយោបាយការបរទេស និងបញ្ហាជាច្រើនទៀត។ ការដកទ័ពចេញពីអាហ្វហ្កានីស្ថានធ្វើឱ្យបរាជ័យផែនការការពារប្រជាជន និងទ្រព្យសម្បត្តិអាមេរិក ព្រមទាំងបរាជ័យផែនការដែលធានាថាពួកតាលីបង់មិនអាចកាន់កាប់ស្ថានទូតអាមេរិក ឬបង្កើតមូលដ្ឋានមួយសំរាប់វាយប្រហារអាមេរិកសាជាថ្មី។ ពួកតាលីបង់លែងមានការភ័យខ្លាច ឬការគោរពចំពោះអាមេរិកទៀតហើយ។ វានឹងក្លាយជារឿងអាម៉ាស់មួយនៅពេលដែលពួកតាលីបង់លើកទង់ជាតិរបស់ពួកគេលើស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុល។ នេះគឺជាការបរាជ័យទាំងស្រុងតាមរយៈភាពទន់ខ្សោយ អសមត្ថភាព និងភាពមិនស៊ីចង្វាក់គ្នានៃយុទ្ធសាស្ត្ររួម។
-
ប្រវត្តិសាស្ត្រនឹងចងចាំការចាកចេញរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន 🇦🇫 ទៅតាហ្ស៊ីគីស្ថាន ថាជាការបរាជ័យរបស់អាមេរិកក្រោមរដ្ឋបាលប្រធានាធិបតីលោក Biden

-
ហេតុអ្វីបានជាតាលីបង់អាចផ្តួលកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន 🇦🇫 ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃ បន្ទាប់ពីអាមេរិកដកទ័ព?

-
ជ្រូកកណ្តុរក្លាសេបង្កកនាំចូលខុសច្បាប់ពីប្រទេសថៃ ដឹកទៅលក់នៅភ្នំពេញ អាំងហើយ ជាតិណាស់ 😭 មួយក្បាល ១៥០-២០០ ដុល្លារ

-
ក្រុមតាលីបង់បានទទួលជ័យជំនះក្នុងការគ្រប់គ្រងប្រទេសអាហ្វនីស្ថានបានទាំងស្រុង ហេីយ នៅព្រឹកមុននេះបន្តិច
