-
មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា សាងសងរួចរាល់១០០% ហើយ ក្នុងទំហំទឹកប្រាក់សរុបជាង៣០ម៉ឺនដុល្លា

មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិតក្នុងនាយកដ្ឋានភស្តុភា ខាងក្រោយព្រះបរមរាជ្យវាំង បានសាងសង់សម្រេចបាន១០០%ហើយ ក្នុងទំហំទឹកប្រាក់សរុបជាង៣០ម៉ឺនដុល្លា ។ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង អគ្គលេធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាន៍ថា មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលសាងសង់សម្រេចរួចរាល់នេះ គឺមានកន្លែងរដ្ឋបាល ទីលានហ្វឹកហាត់ និងទីលានប្រកួត លើគ្រប់ប្រភេទកីឡារបស់អង្គភាពកីឡាក្រសួងមហាផ្ទៃ ដើម្បីត្រៀមការប្រកួតនានា ជាពិសេសព្រឹត្តការណ៍ប្រកួតកីឡាប៉ូលីស នាឆ្នាំ២០២២ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលកីឡានគរបាលជាតិកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិតនៅក្នុងនាយកដ្ឋានភស្តភា ខាងក្រោយព្រះបរមរាជ្យវាំងនេះ សាងសាង់ដោយចំណាយទឹកប្រាក់សរុបជាង៣០ម៉ឺនដុល្លារអាមេរិក ៕
-
“កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”

-
ខណៈបុគ្គលិកការទូតលោកខាងលិចជាច្រើននាក់ត្រូវបានជម្លៀស អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា

-
ក្រុម Barcelona ទទួលបានជ័យជំនះប្រកួតបើកឆាក La Liga ដោយគ្មាន Lionel Messi

ក្រុម Barcelona បានយកឈ្នះ Real Sociedad ក្នុងលទ្ធផល៤ទល់២ នៃការប្រកួតបើកឆាក La Liga ដោយគ្មាន Lionel Messi ជាលើកដំបូង ។ Gerard Pique បានបើកការរកគ្រាប់បាល់អោយ Barca ដោយការតែតបាល់បញ្ចូលទីយ៉ាងល្អពីការទាត់បាល់ហ្វ្រីឃីករបស់ Memphis Depay នៅនាទី១៩។ខណៈ Martin Braithwaite បានរកគ្រាប់បាល់បញ្ចូលទីនៅពាក់កណ្តាលម៉ោង២គ្រាប់ម្នាក់ឯង ក្លាយជាកីឡាករដាណឺម៉ាកដំបូងគេដែលរកបានគ្រាប់បាល់នាំមុខនៅ La Liga ។ ចំណែក Real Sociedad រកបាន២វិញ ដោយកីឡាករ Julen Lobete និង Mikel Oyarzabal ប៉ុន្តែ Sergi Roberto បានបន្ថែមគ្រាប់ទី ៤ សម្រាប់ Barcelona នៅម៉ោងបន្ថែម ៩០+២។ចប់ការប្រកួតក្រុម Barcelona បានយកឈ្នះ Real Sociedad ក្នុងលទ្ធផល ៤ទល់២ នៃការប្រកួតបើកឆាក…
-
អាមេរិកវេចសម្ពាយរត់ចោលអាហ្វហ្គានីស្ថាន

-
គ្រូក្រុមអគ្គិសនីកម្ពុជា បញ្ជាក់ថា លំបាកក្នុងការប្រជែងនៅលីគកំពូល ដោយសារប្រើប្រាស់កីឡាករយុវជនច្រើន

ការប្រើប្រាស់កីឡាករជាយុវជនខ្មែរ ដែលជាគោលការណ៍អភិវឌ្ឍយុវជនខ្មែររបស់ថ្នាក់ដឹកនាំ គឺមានការលំបាក ក្នុងការប្រកួតប្រជែង នៅលីគកំពូលកម្ពុជា ហើយក៏ពិបាកក្នុងការស្វែងរកចំណាត់ថ្នាក់ល្អ នៃតារាងពិន្ទុដែរ ខណៈបណ្តាក្លិបទូទៅមានកីឡាករបរទេសល្អៗ និងប្រើប្រាស់ នៅតំបន់ប្រយុទ្ធតែម្តង នេះជាការបញ្ជាក់របស់លោក មាស សំអឿន គ្រូបង្វឹកក្រុមអគ្គីសនីកម្ពុជា ។ គ្រូបង្គោលក្រុមអគ្គីសនីកម្ពុជា រូបនេះ នៅតែដាក់គោលដៅថា ត្រូវតែប្រឹងប្រែងហ្វឹកហាត់បង្កើនបច្ចេកទេស និងការប្រកួតជាបន្តទៀត ដើម្បីរក្សាខ្លួននៅលីគកំពូលកម្ពុជា មិនឲ្យធ្លាក់ចូលក្នុងតំបន់កាត់ចោល ទៅលេងនៅលីគលំដាប់ទី២នោះទេ ។ លោក មាស សំអឿន បន្ថែមថា សម្រាប់ការនាំចូលកីឡាករយុវជនខ្មែរថ្មីៗ ឬដោះដូរមកពីក្លិបអាជីពនានា សម្រាប់ជើងទី២ មិនមានគម្រោងអ្វីនោះទេ ។ ក្នុងនោះមានយុវជនថ្មីៗទើបនឹងចូលរួមហ្វឹកហាត់ខ្លះៗដែរ នៅក្នុងក្លិបអគ្គិសនីកម្ពុជា ប៉ុន្តែវាមានការលំបាកក្នុងការសម្រេចដាក់ពួកគាត់ចូលប្រកួតលំដាប់លីគ ដែលកំពុងប្រកួតប្រជែងខ្ពស់ៗ ដោយសារក្រុមផ្សេងទៀតនៅលីគកំពូលមានកីឡាករបរទេសច្រើន សិតសឹងតែមានបទពិសោធន៍ខ្ពស់ និងផ្លាស់ប្តូររៀងរាល់ទីផ្សារដោះដូរបើក ការនាំចូលកីឡាករបរទេសបែបនេះធ្វើកីឡាករវ័យក្មេងទទួលបានបច្ចេកទេស និងបទពិសោធន៍ដើម្បីអភិវឌ្ឍឈានទៅជោគជ័យ ។ សូមបញ្ជាក់ថា អគ្គិសនីកម្ពុជា គឺជាក្លិបបាល់ទាត់ដែលប្រើប្រាស់យុវជនខ្មែរសុទ្ធសាធតែ១គត់ ក្នុងលីគកំពូលកម្ពុជា ២០២១នេះ ហើយក្រោយឆ្លងកាត់១០ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៧ប្រកួត ឈរនៅលេខរៀងទី១០ ក្នុងចំណោម១៣ក្រុមនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ៕
-
ទិដ្ឋភាពប្រជាជនអាហ្វហ្កានីស្ថានដណ្តើមគ្នាឡើងយន្តហោះ Kam Air Airbus A340 ដោយសង្ឃឹមថានឹងត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុល ដែលឥឡូវត្រូវបានកាន់កាប់ដោយក្រុមតាលីបង់ បន្ទាប់ពីអាមេរិកវេចបង្វិចរត់ចោលអាហ្វហ្កានីស្ថាន 🇦🇫

គួររំលឹកដែរថា ពេលអាមេរិកបោះបង់ចោលរបប លន់ នល់ នៅឆ្នាំ១៩៧៥ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា John Gunther Dean ពិពណ៌នាថា “អាមេរិកបានប្រគល់ប្រជាជនកម្ពុជាឱ្យអ្នកកាប់សាច់ជ្រូក (សំដៅទៅលើក្រុមខ្មែរក្រហម)”។ នេះបើតាមអត្ថបទរបស់សារព័ត៌មាន AP ដែលមានចំណងជើងថា Ambassador: US handed Cambodia to ‘butcher’ 40 years ago ចេញផ្សាយថ្ងៃទី១០ មេសា ២០១៥ 🎥 Sudhir Chaudhary
-
Miss Grand Japan 2020 កញ្ញា Ruri Saji ជួយផ្សព្វផ្សាយគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅជប៉ុន ❤️

-
រចនាសម្ព័ន្ធថ្នាក់ដឹកនាំតាលីបង់

-
របាយការណ៍នៅថ្ងៃទី១៥ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៩ករណី ឃាត់ខ្លួនជនសង្ស័យ ២៦នាក់។ ៣. គ្រឿងញៀន ១១ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។ ៤. កូវីដ ៥៩៣ករណី និងជាសះស្បើយ ៨០៦នាក់។ អ្នកឆ្លងសរុប ៨៦.០៤១នាក់ អ្នកជាសះស្បើយ ៨១.២០២នាក់ អ្នកស្លាប់ ១.៧០៤នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ៩០១ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.៥១៤នាក់ បញ្ជូនទៅតុលាការ ២នាក់ ឃាត់យានយន្ត ៨៤៧គ្រឿង ពិន័យជាប្រាក់ ១៦.៥០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៦ សីហា ២០២១