-
របាយការណ៍នៅថ្ងៃទី១៦ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៩ករណី ស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៤នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៤. កូវីដ ៥៥៦ករណី និងជាសះស្បើយ ៧១៦នាក់។ អ្នកឆ្លងសរុប ៨៦.៥៩៧នាក់ អ្នកជាសះស្បើយ ៨១.៩១៨នាក់ អ្នកស្លាប់ ១.៧១៨នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.១៩៦ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.៥៤០នាក់ បញ្ជូនទៅតុលាការ ៨នាក់ ឃាត់យានយន្ត ១.១៦៦គ្រឿង ពិន័យជាប្រាក់ ១៤.២០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៧ សីហា ២០២១
-
បុកចចូត និងជ្រលក់ល័ក្ខតាមរបៀបប្រពៃណីនៅសហគមន៍តំបន់ការពារទេសភាពបឹងអន្លង់ព្រីង

-
នយោបាយូបនីយកម្មនៃការគ្រប់គ្រងធនធានទឹកនៅតំបន់មេគង្គ

“អាមេរិក ចិន ជប៉ុន ឥណ្ឌា និងអូស្រ្តាលីជាដើម បាននឹងកំពុងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងតំបន់មេគង្គនេះ ដោយមើលឃើញពីការរីកលូតលាស់យ៉ាងឆាប់រហ័ស និងផលប្រយោជន៍រៀងៗខ្លួន។ តែតំបន់មួយនេះកំពុងតែជួបប្រទះនូវវិបត្តិនៃការគ្រប់គ្រងធនធានទឹក និងប្រឈមពីការលូកដៃចូលក្នុងបញ្ហាទាំងអស់នេះរបស់មហាអំណាចដើម្បីសម្ញែងនូវឥទ្ធិពល និងអំណាចរបស់ខ្លួន។ សូមស្តាប់ការបកស្រាយរបស់ លោក កឹម ដឿន សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត (PUC) ១៧ សីហា ២០២១
-
សំណុំរឿងបំភ្លៃការពិតរឿងព្រំដែនកម្ពុជា-វៀតណាម ៖ តុលាការប្រកាសសាលក្រមផ្តន្ទាទោស រ៉ុង ឈុន និងបក្ខពួកនៅថ្ងៃស្អែក

ភ្នំពេញៈ តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមសំណុំរឿងលោក រ៉ុង ឈុន និងបក្ខពួកចំនួនពីរពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនលកម្ពុជា វៀតណាម និងជាប់ចោទពីបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។ ការប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ ជនជាប់ចោទទាំងបីនាក់ ដែលពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា វៀតណាម មានដូចជាលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា , ឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយលោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមមាត្រា ៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ)…
-
ឯកឧត្តម ហ៊ុន ម៉ានីបានរំលេចនៅទស្សនៈថា អនាគតកម្ពុជា ដាច់ខាតត្រូវស្ថិតក្នុងដៃកម្ពុជាខ្លួនឯង

-
តុលាការកំពូល បានបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២

-
អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ កោតសរសើរដល់កម្ពុជា

-
ក្រុមតាលីបង់ ឡើងគ្រប់គ្រងអាហ្វហ្កានីស្ថានជាថ្មី

-
ជីវចម្រុះនៅភ្នំត្នោត ខេត្តព្រះវិហារ

-
យោធាអាមេរិកជម្លៀសសត្វឆ្កែយោធា ខណៈអ្នកបកប្រែជនជាតិអាហ្វហ្កានីស្ថានរាប់រយនាក់ត្រូវបានទុកចោល!

កន្លែងជាច្រើនត្រូវបានគេជួយសង្គ្រោះ ក្នុងពេលយន្តហោះយោធាអាមេរិក ជម្លៀសសត្វឆ្កែយោធាដែលបានបំពេញបេសកកម្មមានគ្រោះថ្នាក់រាប់មិនអស់ ក្នុងនាមជាអ្នកជំនាញហិតរកគ្រាប់បែក។ អ្នកសង្កេតការណ៍ខ្លះរិះគន់ការសម្រេចចិត្តនេះដោយយល់ថា ការជម្លៀសសត្វឆ្កែយោធាចេញទំនងជាមានសារៈសំខាន់ជាងជនជាតិអាហ្វហ្កានីស្ថានដែលបានធ្វើការឱ្យយោធាអាមេរិកទៅទៀត។ តើនោះជាការសម្រេចចិត្តត្រឹមត្រូវទេ? ប្រភព៖ RT