Category: នយោបាយ

  • មេដាយអូឡាំពិកតូក្យូឆ្នាំ២០២០ បង្កើតឡើងដោយច្នៃពីឧបករណ៍អេឡិចត្រូនិកចាស់ៗ

    មេដាយអូឡាំពិកតូក្យូឆ្នាំ២០២០ បង្កើតឡើងដោយច្នៃពីឧបករណ៍អេឡិចត្រូនិកចាស់ៗ

    ដើម្បីបង្កើតមេដាយជាង ៥.០០០ទៅតាមតម្រូវការ គណៈកម្មាធិការរៀបចំបានបើកយុទ្ធនាការឱ្យប្រជាជនក្នុងប្រទេសជប៉ុនបរិច្ចាគទូរសព្ទចាស់ៗរបស់ពួកគេ។ ឧបករណ៍ទទួលបានពីការបរិច្ចាគមានជាង ៧៩ម៉ឺនតោន ដែលត្រូវបានយកមកដុតរំលាយ។ ដោយឡែក ការរចនានៃមេដាយគឺគោរពដល់ប្រពៃណីបុរាណនៃសិល្បៈហត្ថកម្មរបស់ជប៉ុន និងស្មារតីអូឡាំពិក។ ដោយឡែក ធនធានដែលយកមករៀបចំវេទិកាសំរាប់ថ្លែងសុន្ទរកថា ត្រូវបានផលិតពីកាកសំណល់ផ្ទះបាយ និងសំរាមក្នុងសមុទ្រ។ 🎥 Mashable

  • គណៈកម្មាធិការ CAMSOC បានដាក់គោលដៅយ៉ាងគត់មត់ ត្រៀមធ្វើជាម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា

    គណៈកម្មាធិការ CAMSOC បានដាក់គោលដៅយ៉ាងគត់មត់ ត្រៀមធ្វើជាម្ចាស់ផ្ទះជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា

    គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើសន្និបាត តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការ CAMSOC បូកសរុបលទ្ធផលឆមាសទី១ ដែលសម្រេចបាន និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ ដើម្បីជាគោលគំនិត ធាតុចូលសំខាន់ៗរបស់គណៈកម្មការជំនាញជូនដល់ CAMSOC ដើម្បីទទួលបាននូវភាពគត់មត់គ្រប់ជ្រុងជ្រោយ សម្រួចគោលដៅឲ្យការទទួលធ្វើម្ចាស់ផ្ទះហ្គេមតំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យ ។ ថ្លែងក្រោយបញ្ចប់សន្និបាត ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា សន្និបាតបានលើកឡើងអំពីចំណុចសំខាន់ៗ ដែលត្រូវបន្តធ្វើដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយសម្តេចប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៅក្នុងឆមាសទី១ ដែលយើងខិតខំប្រឹងប្រែង នៅក្នុងដំណាក់កាលកូវីដ-១៩ ដែលជាសក្ខីកម្ម នៃការរុញឲ្យឆ្នាំដំណើរការពីឆ្នាំ២០២២-២០២៣ អាចប្រព្រឹត្តទៅដោយរលូន លើចំណុចសំខាន់ៗចំនួន១២ ដោយធ្វើកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត សហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីរួមកម្លាំងគ្នាអនុវត្តផែនការមេឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម…

  • សេដ្ឋីជនជាតិស៊ុយអែត Johan Eliasch បានទិញព្រៃអាម៉ាហ្សូនចំនួន ៤០០.០០០ហិចតាពីក្រុមហ៊ុនកាប់ឈើក្នុងតម្លៃ ១៤.០០០.០០០ដុល្លារក្នុងគោលបំណងអភិរក្សតែមួយគត់

    សេដ្ឋីជនជាតិស៊ុយអែត Johan Eliasch បានទិញព្រៃអាម៉ាហ្សូនចំនួន ៤០០.០០០ហិចតាពីក្រុមហ៊ុនកាប់ឈើក្នុងតម្លៃ ១៤.០០០.០០០ដុល្លារក្នុងគោលបំណងអភិរក្សតែមួយគត់
  • ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners

    ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners

    ១. នៅលើផ្លូវដ៏លឿន និងការយកឈ្នះលើការប្រកួតប្រជែងវ៉ាក់សាំង៖ ដំណើរការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ប្រកបដោយយុទ្ធសាស្ត្រ និងដែលបានអនុវត្តយ៉ាងឆាប់រហ័សបានធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសនាំមុខគេមួយនៅក្នុងពិភពលោកសម្រាប់ដំណើរការចាក់វ៉ាក់សាំង ខណៈដែលទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមួយដែលទទួលបានចាក់វ៉ាក់សាំងការពារច្រើនជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះ មនុស្សពេញវ័យប្រមាណ ៩៩% បានចាក់វ៉ាក់សាំងបង្ការពេញលេញ។ ២. ការចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា គឺជាជោគជ័យដ៏គួរឱ្យកត់សម្គាល់ខ្លាំងជាងបណ្តាប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍជាច្រើន ដោយក្នុងនោះ កម្ពុជាអាចនឹងបញ្ចប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនមុនផែនការរហូតដល់ ៨ខែ និងរហូតដល់ ១២ខែមុនបណ្តាប្រទេសជិតខាង។ ៣. ឥឡូវនេះ ប្រទេសកម្ពុជាគឺជាប្រទេសដំបូងគេមួយ ក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដែលបានចាប់ផ្តើមផ្តល់នូវការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងការចាក់វ៉ាក់សាំងបង្ការវីរុសនេះដល់កុមារ។ ៤. ភស្តុតាងផ្នែកសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថា “អត្រាចាក់វ៉ាក់សាំងខ្ពស់នឹងធ្វើឱ្យវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យសុខភាពមានភាពប្រសើរឡើង ហើយប្រទេសកម្ពុជាក៏បាននិងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកំណើន GDP ៦% នៅឆ្នាំ ២០២២ ផងដែរ”។ ៥. ការអនុវត្តដ៏គួរឱ្យកត់សម្គាល់តាំងពីដើមរហូតមកដល់ពេលនេះ និងការអនុវត្តយ៉ាងល្អិតល្អន់របស់កម្ពុជា ពាក់ព័ន្ធនឹងការផ្តល់វ៉ាក់សាំង៖ កម្ពុជាអាចនឹងសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងបានលើស ៨០% នៅត្រឹមថ្ងៃទី ៣១ ខែសីហាខាងមុខ ហើយកម្ពុជាក៏បាននិងកំពុងឈានទៅរកការសម្រេចបាននូវគោលដៅវ៉ាក់សាំងលឿនជាងបណ្តាប្រទេសជាមិត្តរហូតដល់ ១ឆ្នាំផងដែរ។ ៦. គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses…

  • គ្រូបង្វឹកក្រុម Man Utd ចង់បានកិច្ចសន្យាថ្មីសម្រាប់កីឡាករ ៥រូប

    គ្រូបង្វឹកក្រុម Man Utd ចង់បានកិច្ចសន្យាថ្មីសម្រាប់កីឡាករ ៥រូប

    លោក Ole Gunnar Solskjaer ចង់បានកិច្ចសន្យាថ្មីសម្រាប់តារាឆ្នើមរបស់ក្រុម Manchester United ចំនួន ៥ រូប។ ដែលក្នុងនោះមាន Bruno Fernandes, Harry Maguire, Marcus Rashford និង Luke Shaw សុទ្ធ​សឹង​ជាខ្សែការពារសម្រាប់កិច្ចព្រមព្រៀងថ្មី ដើម្បីនាំយកពួកគេ ស្របតាមអ្នករកចំណូល​បានច្រើន​ជាង​គេរបស់ក្លឹប ។ ហើយលោក Solskjaer ដែលជាគ្រូបង្វឹករបស់ Man Utd ក៏មានទំនុកចិត្តផងដែរក្នុង​ការ​ភ្ជាប់ Paul Pogba ទៅកិច្ចព្រមព្រៀងរយៈពេលវែង​បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើល​ នៅ​ក្នុង​រដូវ​កាលថ្មី។ Fernandes មានរយៈពេល ៥ ឆ្នាំដើម្បីបន្តកិច្ចសន្យារបស់គាត់ប៉ុន្តែមានប្រាក់ឈ្នួល ១០០.០០០ ផោនក្នុងមួយសប្តាហ៍ហើយកំពុងចរចារួចហើយសម្រាប់កិច្ចព្រមព្រៀងថ្មីដែលអាចមានតម្លៃចន្លោះពី ២៥ម៉ឺន ផោនទៅ ៣០ម៉ឺន ផោន។ កីឡាករជនជាតិអង់គ្លេស Rashford, Maguire និង Shaw សុទ្ធតែទទួលបានប្រាក់ឈ្នួលចន្លោះពី ១៨ម៉ឺន ផោនទៅ ២០ម៉ឺន ផោនក្នុងមួយសប្តាហ៍ ហើយនឹងត្រូវបានផ្តល់លក្ខខណ្ឌដូចគ្នាដល់…

  • នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី កាន់កាប់អាវុធ

    នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី កាន់កាប់អាវុធ

    ភ្នំពេញ៖  កម្លាំងនគរបាលជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងក្នុងករណីកាន់កាប់អាវុធដោយគ្មានការអនុញាត្តិ និងមានសាធាតុញៀន  កាលពីវេលាម៉ោង២ ,១០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម៣ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក  ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ  បានបញ្ជាក់ថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ -ជនសង្ស័យឈ្មោះ ម៉ន តេវភេទប្រុសអាយុ៤២ឆ្នាំមុខរបរសារពត៌មានស្នាក់នៅផ្ទះ៦៩០Eoភូមិ៤ក្រុម៤សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)។ សំភារះដកហូតរួមមាន ១/អាវុធខ្លី១ដើមម៉ាកlock 17 គ្មានលេខ ២/អាយកូប១គ្រឿង ៣/ម៉ូតូ១គ្រឿងម៉ាក M Slaz ផ្លាកលេខភ្នំពេញ 1HR 4555 អធិការនគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូខណៈមកដល់ចំណុចខាងលើក៏ត្រូវ កំលាំងជំនាញខណ្ឌឬស្សីកែវ  ហៅឲ្យឈប់ហើយឲ្យចុះពីលើម៉ូតូជនសង្ស័យក៏ត្រូវកំលាំងល្បាតរបស់យើងបានធ្វើអន្តរាគមន៍ឆែកឆេររកឃើញ អាវុធ ខ្លី១ដើមម៉ាកlock 17 គ្មានលេខ ដោយគ្មានការអនុញាត្តិ ហើយក៏បានឃាត់ជនសង្ស័យខាងលើតែមង្ត។ បច្ចុប្បន្ននេះ  ជនសង្ស័យខាងលើ  រួមទាំងវត្ថុតាង  ត្រូវបានកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធី  ៕

  • កិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី នៅស្រុកកំពង់ត្របែក

    កិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី នៅស្រុកកំពង់ត្របែក

    ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី នៅស្រុកកំពង់ត្របែក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូសន្និសីទZOOM ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំពង់ត្របែក បានរៀបចំកិច្ចប្រជុំស្ដីពីបច្ចុប្បន្នភាពស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី ប្រភេទ Delta នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ហាស់ សារ៉េត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក និងឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកំពង់ត្របែក។ ឯកឧត្តម អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំ ទាំង១៣ ព្រមទាំង ឯកឧត្តម អនុប្រធានក្រុមការងារស្រុក និងជាអនុប្រធានទី១ ក្រុមការងារឃុំទាំង១៣ និងសមាជិក-សមាជិកា ជាច្រើនរូបទៀត។ ជាការចាប់ផ្ដើម លោក យ៉ាវ សានិន អភិបាល នៃគណៈអភិបាលស្រុក និងជាអនុប្រធានអចិ៍ន្ដ្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក បានធ្វើរបាយការណ៍ស្ដីពីវឌ្ឍនភាពការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងស្រុកកំពង់ត្របែក ជូនឯកឧត្តមប្រធាន និងឯកឧត្តមអនុប្រធាន ព្រមទាំង សមាជិក-សមាជិកទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនាពេលព្រឹក។…

  • ប្រវត្តិពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលតាលីបង់បច្ចុប្បន្ន

    ប្រវត្តិពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលតាលីបង់បច្ចុប្បន្ន

    កាប៊ុល៖ ក្រុមតាលីបង់បានប្រកាសថា សង្រ្គាមក្នុងប្រទេសអាហ្វហ្កានីស្ថាន បានបិទបញ្ចប់ហើយ បន្ទាប់ពីបានចូលកាន់កាប់វិមានប្រធានាធិបតីក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ ស្របពេលប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស។ បើតាមអ្នកនាំពាក្យក្រុមតាលីបង់ រដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីរបស់ពួកគេនឹងត្រូវប្រកាសឆាប់ៗនេះ។ ប៉ុន្តែសំណួរនៅត្រង់ថាតើមានប្រទេសណាខ្លះដែលនឹងទទួលស្គាល់ ក្រុមតាលីបង់ ស្របពេលបណ្ដាប្រទេសលោកខាងលិចមួយចំនួនធំ ដូចជាអាលឺម៉ង់បានសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួនប្រចាំរដ្ឋធានីកាប៊ុល។ កាលពីជាង២០ឆ្នាំមុន សហរដ្ឋអាមេរិក ជាអ្នកផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ដោយផ្ទាល់ដៃ ហើយនៅ២០ឆ្នាំក្រោយ សហរដ្ឋអាមេរិកដដែលបានត្រឹមឈរមើលក្រុមតាលីបង់ឡើងកាន់អំណាច សាជាថ្មីនៅវិនាទីចុងក្រោយ។ តើក្រុមតាលីបង់ជានរណា? ក្រុម «តាលីបង់» ដែលមានន័យជាភាសាអារ៉ាប់ថា «កូនសិស្ស» ត្រូវបានបង្កើតឡើងនៅឯភាគខាងត្បូង នៃប្រទេសអាហ្វហ្កានីស្ថាន ដោយបុរសម្នាក់ឈ្មោះ Mullah Mohammad Omar ហើយក្រុមសកម្មប្រយុទ្ធរបស់ពួកគេត្រូវបានប្រមូលចេញពីចលនា Mujahedeen ដែលជាអ្នកតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អតីតសហភាពសូវៀត កាលពីទសវត្សរឆ្នាំ១៩៨០។ អាមេរិកបានផ្ដល់អាវុធ និងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់គាំទ្រដល់ចលនា Mujahedeen ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ខ្លួនក្នុងសម័យសង្រ្គាមត្រជាក់ នោះគឺអតីតសហភាពសូវៀត។ សូវៀតនៅពេលនោះបានគាំទ្រមេដឹកនាំកុម្មុយនិស្ដអាហ្វហ្កានីស្ថាន ដែលបានដឹកនាំការធ្វើរដ្ឋប្រហារបង្ហូរឈាមទម្លាក់ប្រធានាធិបតី ដំបូងគេរបស់អាហ្វហ្កានីស្ថាន លោក Mohammad Daoud Khan ចេញពីអំណាចនៅឆ្នាំ១៩៧៨។ គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៨៩…

  • ក្លឹបកីឡាប្រណាំងទូក ភូមិពោធិមង្គល នៅតែបន្តហ្វឹកហាត់ជាប្រចាំ​​ ទោះបីក្នុងបរិបទកូវីដ១៩ក៏ដោយ

    ក្លឹបកីឡាប្រណាំងទូក ភូមិពោធិមង្គល នៅតែបន្តហ្វឹកហាត់ជាប្រចាំ​​ ទោះបីក្នុងបរិបទកូវីដ១៩ក៏ដោយ

    ថ្មីៗនេះ គណៈកម្មការគ្រប់គ្រងទូក របស់ ក្លឹបប្រណាំងទូកភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ បានរៀបចំពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខសេចក្ដីចំរើន ពិសេសសូមឲ្យទទួលបានជ័យជំនះ សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ ប្រណាំងផ្សេងៗ ដោយមានការចូលរួមពី លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីអប់រំយុវជន និងកីឡាខេត្តកណ្ដាល លោកស្រី ប្រាក់ សោភា និង លោក សែម សឿន ប្រធានគណៈកម្មការដឹកនាំនិងគ្រប់គ្រង ទូក និង មានការចូលរួមពីលោក ជំទប់ទី២ ឃុំព្រែកតាទែន ដែលជាអាជ្ញាធរមូលដ្ឋានផងដែរ ។ លោកស្រី ប្រាក់ សោភា បានឲ្យដឹងទៀតថា បច្ចុប្បន្ន កីឡាករ ក្នុងក្លឹបនៅបន្ដការហ្វឹកហាត់ តាមផ្ទះរៀងៗខ្លួន ហើយក៏មានការប្រមូលផ្ដុំគ្នាហ្វឹកហាត់ខ្លះៗ ដែរជាទ្រង់ទ្រាយតូច ដោយផ្លាស់វេនគ្នា ទូកចំណុះ១២នាក់គឺឲ្យហ្វឹកហាតតែ៦នាក់ ប៉ុណ្ណោះក្នុង១ទូក ដើម្បីរក្សាគម្លាត រួមជាមួយនិងវិធានការផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ដោយហ្វឹកហាត់ពេលល្ងាច អុំ១ជើងឬ២ជើងក្នុងចំងាយ១ពាន់ម៉ែត្រ ចំណែកកីឡាករ ទូករ៉ូអ៊ីងដែលអុំតែម្នាក់ឯងពុំមានបញ្ហាអ្វីឡើយ ក្រៅពីការហ្វឹកហាត់អុំជាក់ស្ដែង ក៏មានការហ្វឹកហាត់រក្សាកម្លាំងអំណត់ ដោយការជិះកង់…

  • ប្រធានក្លិបបាល់ទាត់ តារាមហាហង្ស បញ្ជាក់ថា ត្រូវតែប្រឹងប្រែងនាំកិត្តិយសដើម្បីជាតិ ពីការប្រកួត AFF FUTSAL CUP

    ប្រធានក្លិបបាល់ទាត់ តារាមហាហង្ស បញ្ជាក់ថា ត្រូវតែប្រឹងប្រែងនាំកិត្តិយសដើម្បីជាតិ ពីការប្រកួត AFF FUTSAL CUP

    លោក អ៊ិន សុភិន ប្រធានក្លិបបាល់ទាត់ តារាមហាហង្ស (Mohahang All Star FC) គូសបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតផ្លូវការស្តីពីការប្រកួតប្រជែងជើងឯកបាល់ទាត់ ក្នុងសាល ប្រចាំតំបន់អាស៊ាន «AFF Futsal Cup» ឬហៅថា «AFF Futsal Club Championship» នាខែកញ្ញា ឆ្នាំ២០២១» ក្លិបបានត្រៀមខ្លួនរួចជាស្រេច និងប្តេជ្ញាថា នឹងប្រឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមបាននូវកិត្តិយសជូនជាតិកម្ពុជារបស់យើង ។ ប្រធានក្លិបរូបនេះ បានបង្ហាញឆន្ទៈដ៏មុះមុតថា «បើទោះបីជាការប្រកួតអន្តរជាតិលើកនេះទទួលបានលទ្ធផលបែបណាក៏ដោយ ក៏យើងប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យអស់ពីសមត្ថភាពដែរ ដើម្បីដណ្តើមបាននូវកិត្តិយសប្រកបដោយសេចក្តីថ្លៃថ្នូជូនជាតិរបស់យើង ។ អ្វីដែលសំខាន់បំផុត គឺក្លិបបាល់ទាត់តារាមហាហង្សចង់បានស្នាដៃជូនប្រទេសកម្ពុជាយើង ក៏ដូចជាការលើកមុខមាត់ប្រទេសជាតិយើងពីលើឆាកអន្តរជាតិ និយាយរួមគឺប្រឹងប្រែងឲ្យបានជាដាច់ខាត ដើម្បីដណ្តើមនូវលទ្ធផលដ៏គាប់ប្រសើរជូនជាតិ» ។ លោក អ៊ិន សុភិន បន្ថែមទៀថា នេះជាឆ្នាំទី១ ដែលក្រុម តារាមហាហង្ស បានខិតខំយ៉ាងខ្លាំង ហើយទម្រំាក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ សម្រេចឆន្ទៈរបស់លោក ក៏ដូចជាគ្រូបង្វឹក និងកីឡាករ ។ ជាមួយនឹងជ័យជម្នះថ្នាក់ជាតិនេះ…