-
ភ្នំពេញក្រោមដំបូលសន្តិភាព ✨🇰🇭

-
ចាប់ពីថ្ងៃទី១៨-២៤ សីហា ២០២១ តំបន់ឥណ្ឌូចិននឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឱ្យមានការប្រុងប្រយ័ត្ន

ចាប់ពីថ្ងៃទី១៨-២៤ សីហា ២០២១ តំបន់ឥណ្ឌូចិននឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត ១០ ដែលជាកម្រិតឱ្យមានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល)។ ការកើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះ នឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។
-
១៧ សីហា ២០២១

១. កម្ពុជា ចម្រាញ់រ៉ែមាសពីខេត្តមណ្ឌលគិរី បានចំនួន២១០គីឡូក្រាម ហើយរ៉ែមាសដែលចម្រាញ់បាននេះ កំពុងបន្សុទ្ធទៅជាដុំមាស កម្រិត៩៥ភាគរយ ហើយនឹងដាក់លក់នៅលើទីផ្សារប្រទេសអូស្រា្តលី – ថ្មីៗ ២. ក្រសួងទេសចរណ៍ ចាប់ផ្តើមបណ្តុះបណ្តាល គ្រូបង្គោលជាតិ ផ្នែកផលិតកម្មម្ហូបអាហារ តាមកម្មវិធីបណ្តុះបណ្តាលស្តង់ដាអាស៊ាន ឆ្ពោះទៅការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញ – រស្មីកម្ពុជា ៣. ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារជប៉ុន ក្នុង ឆមាសទី១ ឆ្នាំ២០២១ នេះ មានតម្លៃជិត ៨១៥លាន ដុល្លារ កើនឡើង ២.៧% ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានជាង ១,១ពាន់លានដុល្លារ – ភ្នំពេញបុស្តិ៍ ៤. មេដឹកនាំគណបក្សនយោបាយម៉ាឡេស៊ីនានាដែលមានសំឡេងក្នុងសភា បានចូលគាល់មហាក្សត្រក្នុងព្រះបរមរាជវាំងកូឡាឡាំពួ ដើម្បីពិភាក្សាពីការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីជំនួសលោក Muhyiddin Yasin ដែលលាលែង – Reuters ៥. ចិនធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ដោយមាននាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែកពីខាងក្រៅ – Sputnik
-
ស្ថានភាពរវង់មូលនាគនៅស្វាយរៀង

-
នៅព្រលានយន្តហោះកាប៊ុល អាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៦ សីហា ២០២១

-
យើងទៅអាហ្វហ្កានីស្ថានជាង ២០ឆ្នាំមុនដោយមានគោលដៅច្បាស់លាស់មួយ គឺកំចាត់ចោលអ្នកដែលវាយប្រហារយើងនៅថ្ងៃទី១១ កញ្ញា ២០០១

-
រាជរដ្ឋាភិបាលកម្ពុជា ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យជាច្រើន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

-
មេដឹកនាំកំពូលតាលីបង់

Haibatullah Akhunzada មេដឹកនាំកំពូលរបស់តាលីបង់បច្ចុប្បន្ន អាយុ ៦០ឆ្នាំ ត្រូវបានក្រុមតាលីបង់ដាក់រហ័ស្សនាមឱ្យថា មេដឹកនាំដ៏ស្មោះត្រង់។ កន្លែងស្នាក់នៅពិតប្រាកដរបស់ Akhunzada មិនត្រូវបានក្រុមតាលីបង់ទម្លាយឱ្យដឹងនោះទេ ប៉ុន្តែ Akhunzada ធ្លាប់ត្រូវបានគេប្រទះឃើញកំពុងបង្រៀននៅឯវិហារអ៉ីស្លាមមួយ ក្នុងទីក្រុង Kuchlak ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន។ Mullah Abdul Ghani Baradar ដែលជាសហស្ថាបនិកក្រុមតាលីបង់ បច្ចុប្បន្នគឺជាប្រមុខដឹកនាំការិយាល័យនយោបាយរបស់ក្រុមតាលីបង់ក្នុងទីក្រុងដូហា។ Baradar មានអាយុប្រហែល ៥៣ឆ្នាំ ជាមនុស្សម្នាក់ដែលអតីតមេដឹកនាំកំពូលតាលីបង់ Mullah Omar ទុកចិត្តជាទីបំផុត។ លោក Baradar ធ្លាប់ត្រូវបានកងកម្លាំងសន្តិសុខប៉ាគីស្ថានក្នុងទីក្រុង Karachi ចាប់ខ្លួនកាលពីឆ្នាំ២០១០ ហើយដោះលែងវិញ នៅឆ្នាំ២០១៨។ Sirajuddin Haqqani មានតួនាទីដឹកនាំបណ្ដាញ Haqqani ដែលដែលត្រួតពិនិត្យហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិយោធារបស់ក្រុមតាលីបង់ ដែលឆ្លងកាត់ព្រំដែន។ សូមអានប្រវត្តិពួកតាលីបង់នៅអាហ្វហ្កានីស្ថាន និងរចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលតាលីបង់បច្ចុប្បន្ន
-
គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses Per Capita)

គិតត្រឹមថ្ងៃទី១១ សីហា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងពិភពលោកទាក់ទងនឹងការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សម្នាក់ៗ (Vaccine Doses Per Capita) ហើយជាមួយនឹងការអាចសម្រេចបាននូវការចាក់វ៉ាក់សាំងជូនដល់ប្រជាជន ៧០% នៃចំនួនប្រជាជនសរុប (បូករួមទាំងកុមារ)។ កម្ពុជានឹងអាចបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដើម្បីទាក់ទាញការវិនិយោគនិងភ្ញៀវទេសចរលឿនជាងបណ្តាប្រទេសជិតខាង។ កត្តាទាំងនេះនឹងអាចធ្វើឱ្យប្រទេសកម្ពុជាទទួលបានកំណើន GDP ៦% នៅឆ្នាំ២០២២ ហើយបន្ថែមពីលើអត្ថប្រយោជន៍សុខភាព សេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងស្ទុះងើបឡើងវិញលឿនជាងបណ្តាប្រទេសជាមិត្ត។ ខ្មែរធ្វើបាន 💪🏽🇰🇭 ដកស្រង់ពីខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners
-
ខ្លឹមសារសំខាន់ៗនៃរបាយការណ៍ “ការលាតត្រដាងនូវភាពជោគជ័យនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា” រៀបរៀងដោយ Mekong Strategic Partners

១. កម្ពុជាស្ថិតក្នុងចំណោមប្រទេសនាំមុខគេមួយនៅក្នុងពិភពលោកសម្រាប់ដំណើរការចាក់វ៉ាក់សាំង ខណៈដែលទីក្រុងភ្នំពេញបានជាប់ចំណាត់ថ្នាក់ជាទីក្រុងមួយដែលទទួលបានចាក់វ៉ាក់សាំងការពារច្រើនជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះ មនុស្សពេញវ័យប្រមាណ ៩៩% បានចាក់វ៉ាក់សាំងបង្ការពេញលេញ។ ២. កម្ពុជាអាចនឹងបញ្ចប់កម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនមុនផែនការរហូតដល់ ៨ខែ និងរហូតដល់ ១២ខែមុនបណ្តាប្រទេសជិតខាង។ ៣. កម្ពុជាជាប្រទេសដំបូងគេមួយ ក្នុងចំណោមបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដែលបានចាប់ផ្តើមផ្តល់នូវការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងការចាក់វ៉ាក់សាំងបង្ការវីរុសនេះដល់កុមារ។ អានលម្អិត៖ https://admin.amskh.co/detail/526281