Category: នយោបាយ

  • ប្រជាពលរដ្ឋ នៅឆ្ងាយពីប្រព័ន្ធបណ្តាញទឹកស្អាតនៅស្រុកចំនួន២ ទទួលបានអណ្ដូងទឹក និងអំណោយពីអាជ្ញាធរខេត្តកណ្ដាល

    ប្រជាពលរដ្ឋ នៅឆ្ងាយពីប្រព័ន្ធបណ្តាញទឹកស្អាតនៅស្រុកចំនួន២ ទទួលបានអណ្ដូងទឹក និងអំណោយពីអាជ្ញាធរខេត្តកណ្ដាល

    ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋជួបការលំបាក ខ្វះប្រភពទឹក ដោយពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាតតចូលមកដល់ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឮ ទទួលបានអណ្ដូងទឹក និងអំណោយពីអាជ្ញាធរខេត្តកណ្ដាល។ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់  សោភ័ណ្ឌ  អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល ប្រគល់អណ្ដូងស្នប់ និងអំណោយជូនប្រជាពលរដ្ឋ ដែលប្រារព្ធធ្វើនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងម្ចាស់អំណោយ ។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយពិនិត្យឃើញប្រជាពលរដ្ឋរស់នៅឃុំចំនួន៣ ក្នុងស្រុកកណ្ដាលស្ទឹង និងឃុំឈ្វាំង ស្រុកពញាឭ រស់តំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះប្រភពទឹក ដោយពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាតតចូលមកដល់ ទើបរដ្ឋបាលខេត្តបានសម្រេចផ្ដល់នូវអណ្ដូងទឹកដល់ស្រុកកណ្ដាលស្ទឹង ចំនួន៣ និងស្រុកពញាឭ ចំនួន៤។ ទន្ទឹមនឹងនោះឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីសម្របសម្រួលតបណ្តាញប្រព័ន្ធទឹកស្អាតឱ្យប្រជាពលរដ្ឋយើងប្រើប្រាស់។ ឆ្លៀតនាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់រដ្ឋបាលក្រុង ស្រុក…

  • ប្រធានាធិបតីអេហ្ស៊ីប មានគម្រោងដាក់ឈ្មោះអត្តពលិក ដែលឈ្នះមេដាយអូឡាំពិក នៅជប៉ុន លើបណ្តាផ្លូវមួយចំនួន

    ប្រធានាធិបតីអេហ្ស៊ីប មានគម្រោងដាក់ឈ្មោះអត្តពលិក ដែលឈ្នះមេដាយអូឡាំពិក នៅជប៉ុន លើបណ្តាផ្លូវមួយចំនួន

    លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi បានប្រកាសពីគម្រោងប្រសិទ្ធនាមបណ្តាផ្លូវមួយចំនួន តាមឈ្មោះអត្តពលិកដែលណ្តើមបានមេដាយ អូឡាំពិកក្រុងតូក្យូ ក្នុងនោះមាន មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤ ជាការលើកទឹកចិត្ត និងជាការដឹងគុណ ។ គួរបញ្ជាក់ថា កីឡាការិនីការ៉ាតេ Faryal Ashraf ដណ្តើមបានមេដាយមាសលើវិញ្ញាសាទម្ងន់លើស ៦១គីឡូក្រាម ខណៈកីឡាករ Almed Elgendy ដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា Mordern Pantathlong និងមេដាយសំរឹទ្ធ៤គ្រឿង ដោយ កីឡាការិនីតេក្វាន់ដូ Hedaya Malak, កីឡាករតេក្វាន់ដូ Seif Eissa, កីឡាករចំប៉ាប់ Mohamed Ibrahim El-Sayed និងកីឡាការិនីការ៉ាតេ Giana Farouk ។ ដូច្នេះ ។ សូមបញ្ជាក់ថា លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah El-Sisi បានបញ្ជាក់ថា « យើងបានប្រឹងប្រែងខ្លាំងមួយរយៈពេលចុងក្រោយ ប៉ុន្តែមិនគ្រប់គ្រាន់នោះឡើយទេ យើងត្រូវកសាងធនធានកីឡា…

  • Bayern Munich លើកពាន Super cup ក្រោយយកឈ្នះ Dortmund ៣-១

    Bayern Munich លើកពាន Super cup  ក្រោយយកឈ្នះ Dortmund ៣-១

    ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ DFL-Super cup របស់លីគអាល្លឺម៉ង់ ដែលធ្វើឡើងនៅកីឡដ្ឋាន Westfalen stadion ក្រុម Bayern Munich បានក្លាយជាម្ចាស់ពានបើករដូវកាលក្រោយយកឈ្នះក្រុម Dortmund ក្នុងលទ្ធផល ៣-១ ។ ការប្រកួតរវាងក្រុមទាំង២ គឺជាជំនួបដ៏សំខាន់ ក្រុម Bayern Munich ធ្វើបានល្អជាង ដោយបានទទួលជ័យជម្នះលើក្រុម Dortmund ក្នុងលទ្ធផល ៣:១ ។ ៣គ្រាប់របស់ក្រុម Bayern រកបានដោយកីឡាករ Robert Lewandowski ២គ្រាប់ម្នាក់ឯង នៅនាទីទី៤១ និងនាទី៧៤, ចំណែកមួយគ្រាប់ទៀតរកបានដោយខ្សែបម្រើប្រយុទ្ធ Thomas Muller នៅនាទីទី៤៩ ។ ខណៈក្រុម Dortmund រកបានដោយកីឡាករ Marco Reus នៅនាទីទី៦៤ ។ គួរបញ្ជាក់ថា ការឈ្នះពានរង្វាន់ DFL- Super cup ឆ្នាំ២០២១ ធ្វើអោយក្រុម Bayern Munich ក្លាយជាក្រុមដែលឈ្នះពានមួយនេះច្រើនជាងគេ ចំនួន…

  • របាយការណ៍នៅថ្ងៃទី១៧ សីហា

    របាយការណ៍នៅថ្ងៃទី១៧ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ ២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ៧ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៤. កូវីដ ៥៩៣ករណី និងជាសះស្បើយ ៧៤៨នាក់។ អ្នកឆ្លងសរុប ៨៧.១៩០នាក់ អ្នកជាសះស្បើយ ៨២.៦៦៦នាក់ អ្នកស្លាប់ ១.៧៣០នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.១០៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.២៩០នាក់ បញ្ជូនទៅតុលាការ ៦នាក់ ឃាត់យានយន្ត ១.១៣២គ្រឿង ពិន័យជាប្រាក់ ៣៤.៤០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៨ សីហា ២០២១

  • តើក្រុមអ្នកនយោបាយបរទេសនិយមមួយចំនួននៅកម្ពុជាគួររៀនសូត្រអ្វីខ្លះពីព្រឹត្តិការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រជូរចត់របស់កម្ពុជានាពេលកន្លងមក?

    តើក្រុមអ្នកនយោបាយបរទេសនិយមមួយចំនួននៅកម្ពុជាគួររៀនសូត្រអ្វីខ្លះពីព្រឹត្តិការណ៍នៅប្រទេសអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រជូរចត់របស់កម្ពុជានាពេលកន្លងមក?

    “កិច្ចអន្តរាគមន៍ណាមួយរបស់បណ្តាប្រទេសមហាអំណាច គឺផ្អែកទាំងស្រុងលើផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍របស់ជាតិសាសន៍គេ រួមមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយជាដើម ហើយបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ គឺគ្រាន់តែជាលេសតែប៉ុណ្ណោះ” សូមស្តាប់ការបកស្រាយរបស់ លោក ជិន ម៉ាលីន អនុប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ១៨ សីហា ២០២១

  • កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    កូវីដ១៩នៅកម្ពុជា 🦠🇰🇭

    រកឃើញករណីឆ្លងថ្មី ៥៩៣នាក់ ជាសះស្បើយ ៧៤៨នាក់ ស្លាប់ ១២នាក់ គិតត្រឹមថ្ងៃទី១៨ សីហា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៨៧.១៩០នាក់ ចំនួនអ្នកជាសះស្បើយ៖ ៨២.៦៦៦នាក់ ចំនួនអ្នកស្លាប់សរុប៖ ១.៧៣០នាក់

  • ដោយសារតែនៅក្នុងសង្គមនីមួយៗតែងតែមានប៉ូលនៃផលប្រយោជន៍ច្រើន លទ្ធិប្រជាធិបតេយ្យពិបាកនឹងលូតលាស់

    ដោយសារតែនៅក្នុងសង្គមនីមួយៗតែងតែមានប៉ូលនៃផលប្រយោជន៍ច្រើន លទ្ធិប្រជាធិបតេយ្យពិបាកនឹងលូតលាស់

    ដោយសារតែនៅក្នុងសង្គមនីមួយៗតែងតែមានប៉ូលនៃផលប្រយោជន៍ច្រើន លទ្ធិប្រជាធិបតេយ្យពិបាកនឹងលូតលាស់នៅក្នុងសង្គមណាដែលមានការបែកបាក់ខ្លាំង ឬបែងចែកខ្លាំង ដោយសារកម្រិតចំណូល វណ្ណៈ ជាតិសាសន៍ សាសនាវប្បធម៌ ឬអត្តសញ្ញាណជាដើម។ ដូច្នេះហើយ នយោបាយប្រជាធិបតេយ្យមិនត្រូវជំរុញនយោបាយដែលទាមទារការផ្លាស់ប្តូរជ្រុលនិយម (radical change) នៅក្នុងការគ្រប់គ្រង ការប្រមូលផ្តុំ ការប្រើប្រាស់ និងការបែងចែកធនធាននោះឡើយ។ ផ្ទុយទៅវិញ ការជំរុញនយោបាយប្រជាធិបតេយ្យ គឺត្រូវផ្អែកទៅលើការព្រមព្រៀងទៅវិញទៅមក ការអភិរក្សផង និងការវិវឌ្ឍផ្លាស់ប្ដូរជាជំហាន។ ✍🏽-ស៊ឹម វីរៈ អត្ថបទវិភាគសង្គមផ្សាយលើភ្នំពេញប៉ុស្តិ៍ (២១ កក្កដា ២០២១)

  • ក្រសួងការងារ តម្រូវឲ្យកម្មកររោងចក្រកាត់ដេរ ត្រូវធ្វើតេស្តរកកូវីដ យ៉ាងតិច ២ដង មុនថ្ងៃទី១០កញ្ញា

  • តុលាការប្រកាសសាលក្រមផ្តន្ទាទោស រ៉ុង ឈុន ដាក់ពន្ធនាគារ២ឆ្នាំ និងបក្ខពួកពីរនាក់ ២០ខែ និងសងសំណងទៅគណៈកម្មការព្រំដែន៤០០លានរៀល

    តុលាការប្រកាសសាលក្រមផ្តន្ទាទោស រ៉ុង ឈុន ដាក់ពន្ធនាគារ២ឆ្នាំ និងបក្ខពួកពីរនាក់ ២០ខែ និងសងសំណងទៅគណៈកម្មការព្រំដែន៤០០លានរៀល

    ភ្នំពេញៈ តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងបក្ខពួកចំនួនពីរទៀត គឺឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា ដាក់ពន្ធនាគាររយៈពេល ២០ខែនិងពិន័យ​ ជាប្រាក់ក្នុងម្នាក់ ២លានរៀល និងរួមគ្នាសងសំណងទៅគណៈកម្មការព្រំដែនចំនួន៤០០លានរៀល។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។ ជនជាប់ចោទទាំងបីនាក់ ដែលពាក់ព័ន្ធការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា វៀតណាម មានដូចជា លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា , ឈ្មោះ តុន និមល និងឈ្មោះ ស កណ្ណិកា។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមមាត្រា ៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ៈ អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមធ្យោណាមួយក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤…

  • អត្ថប្រយោជន៍ត្នោត

    អត្ថប្រយោជន៍ត្នោត