-
១៨ សីហា ២០២១

១. សម្តេចតេជោ ហ៊ុន សែន៖ ការប្រមូល ទិញមៀន ត្រូវទិញពីកសិករក្រីក្រ ដែលដាំមៀន ដោយផ្ទាល់ មិនមែនទិញពីចំការមៀនរបស់មន្ត្រី ឬរបស់ ឧកញ៉ាទេ – កោះសន្តិភាព ២. ក្រសួងកសិកម្ម និង ពាណិជ្ជកម្ម មិនអនុញ្ញាតឲ្យនាំជ្រូករស់មួយលានក្បាល មកផ្គត់ផ្គង់នៅទីផ្សារនៅក្នុងស្រុក ដោយជំរុញឱ្យក្រុមហ៊ុនដែលបានដាក់ស្នើឱ្យបង្វែរទុនមកវិនិយោគវិញ – រស្មីកម្ពុជា ៣. ឆ្នាំក្រោយ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងកើនប្រមាណ ៤.៨% ដោយសារស្ថានភាពកូវីដ១៩មានភាពធូរស្រាល នៅពេលកម្ពុជាទទួលបានការចាក់វ៉ាក់សាំងពេញផ្ទៃប្រទេសនៅចុងឆ្នាំ២០២២ – ខ្មែរថាមស៍ ៤. ក្រុមពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះ ចំណាយពេល ៥២ម៉ោង ទើបអាចគ្រប់គ្រងភ្លើងឆេះព្រៃដែលកើតឡើងនៅក្បែរទីក្រុងហ៊្សេរុយសាឡិម របស់អុីស្រាអែលទាំងស្រុង ខណៈភ្លើងឆេះព្រៃនេះមានទំហំលើស ១៧០០ ហិកតា – Al Jazeera ៥. រដ្ឋាភិបាលអង់គ្លេស ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានរហូតដល់ ២០.០០០នាក់ ក្នុងរយៈពេល ៥ ឆ្នាំ និងអំពាវនាវឱ្យប្រទេសដទៃទៀតជួយដល់កិច្ចប្រឹងប្រែងនេះ – RT
-
ការវិលត្រឡប់មកកាន់អំណាច របស់ក្រុមតាលីបង់ កាលចុងសប្ដាហ៍មុន ត្រូវបានប៉ាគីស្ថានចាត់ទុកថា ជាការបដិសេធចំពោះដំណើរផ្សងព្រេង របស់អាមេរិក

ការវិលត្រឡប់មកកាន់អំណាច របស់ក្រុមតាលីបង់ កាលចុងសប្ដាហ៍មុន ត្រូវបានប៉ាគីស្ថានចាត់ទុកថា ជាការបដិសេធចំពោះដំណើរផ្សងព្រេង របស់អាមេរិក និង ជាជំហានឆ្ពោះទៅរកគោលបំណង សន្តិសុខជាតិសំខាន់បំផុត របស់ខ្លួនក្នុងការបញ្ឈប់ការរីករាលដាល ឥទ្ធិពលរបស់ឥណ្ឌា។ ប៉ុន្តែ អ្នក វិភាគ ជា ច្រើន បាន គិត ថា ការ ឡើង កាន់ អំណាច របស់ តាលីបង់ អាច នៅ បង្ក ឱ្យ មាន ផល ប៉ះពាល់ មួយ ចំនួន ចាប់ ពី ការ កើន ឡើង នូវ លំហូរ ជនភៀសខ្លួន ឆ្លង ព្រំដែន រហូត ដល់ ការ ងើប ឡើង វិញ នៃ អំពើ ភេរវកម្ម ដោយ ក្រុម…
-
បិតាសិទ្ធិមនុស្សចិត្តគ្មានមេត្តា ប្រែពីយន្តហោះទម្លាក់គ្រាប់បែក មកជាយន្តហោះទម្លាក់មនុស្ស

ពិភពលោកពិតជាមានភាពតក់ស្លុតបំផុត ពេលឃើញរូបភាពដែលជនជាតិអាហ្វហ្គានីស្ថាន បានធ្លាក់ពីលើយន្តហោះកងទ័ពអាមេរិកស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោយពួកគេបានតោងកង់យន្តហោះនិងស្លាបយន្តហោះព្យាយាមភៀសខ្លួនចាកចេញពីប្រទេសអាហ្កានីស្ថានប៉ុន្មានម៉ោងក្រោយពីក្រុមតាលីបង់ បានប្រកាសគ្រប់គ្រងប្រទេសទាំងស្រុង។ រូបភាពនេះបានបង្ហាញពីសោកនាដកម្មថ្មីមួយទៀត ដែលជាការចងចាំរបស់មនុស្សជាតិ នៅពេលដែលមហាអំណាចអាមេរិក បានសម្រេចចិត្តបោះបង់ចោលប្រទេសដែលពួកគេចូលធ្វើសង្គ្រាមលុកលុយ ដោយទុកឲ្យជនស្លូតត្រង់នៃប្រទេសនោះរងទុក្ខវេទនា និងគ្មានអារម្មណ៍សុវត្ថិភាពជីវិតខ្លួនរងការគំរាមកំហែង គ្រប់ពេលវេលារូបភាពនេះបន្ថែមភាពខ្លោចផ្សាកាន់តែខ្លាំងថែមទៀតពីលើរូបភាពនៃការដណ្ដើមគ្នាជិះយន្តហោះ និងការប្រើឧទ្ធម្ភាគចក្រជម្លៀសមនុស្សចេញពីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដែលពិភពលោកធ្លាប់ឃើញរូបភាពដូចគ្នានេះ កាលពី៤៦ឆ្នាំមុននៅទីក្រុងភ្នំពេញ នាខែមេសា ឆ្នាំ១៩៧៥ ពេលដែលអាមេរិកជម្លៀសជនជាតិខ្លួន និងមន្ត្រីរបបសាធារណរដ្ឋខ្មែរ ចេញពីទីក្រុងភ្នំពេញ មុនពេលខ្មែរក្រហមឡើងកាន់អំណាច និងទិដ្ឋភាពនៃការជម្លៀសប្រជាជនលើដំបូលស្ថានទូតអាមេរិក និងពលរដ្ឋវៀតណាមដណ្តើមគ្នាឡើងយន្តហោះចេញពីទីក្រុងសៃហ្គន វៀតណាមខាងត្បូង។ កាលពីឆ្នាំ២០០១ អាមេរិកបានប្រើយន្តហោះ ដើម្បីទម្លាក់គ្រាប់បែកលើប្រទេសអាហ្កានីស្ថាន ក្នុងហេតុផលកម្ចាត់ក្រុមបណ្ដាញភេរវកម្មអាល់កៃដា និងក្រុមតាលីបង់ ដែលសង្ស័យថាជាអ្នកសមគំនិតលើការរៀបចំផែនការវាយប្រហារលើអគារពាណិជ្ជកម្មនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១។ ម្ភៃឆ្នាំក្រោយមកយន្តហោះដែលធ្លាប់ទម្លាក់គ្រាប់បែក បែរជាទម្លាក់មនុស្សទៅវិញ ដែលគ្នាសុំត្រឹមតែរស់ជីវិតប៉ុណ្ណោះ នៅលើទឹកដីសហរដ្ឋអាមេរិកដែលគេជឿថា ជាទឹកដីសេរីភាព និងប្រជាធិបតេយ្យក្រោយបម្រើប្រទេសនេះ ក្នុងការធ្វើសង្គ្រាមក្នុងប្រទេសខ្លួន តែក្តីប្រាថ្នាកពួកគេមិនបានសម្រេចឡើយ យន្តហោះមិនទទួលឱ្យជីនិងបានបន្តហោះហើរដោយមិនខ្វល់អ្វីបន្តិចឡើយទាំងដឹងថាមានមនុស្សតោងកងយន្តហោះ ស្លាបយន្តហោះ ហើយទីបំផុតពួកគេបានធ្លាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត។ សូម្បីតែសិទ្ធិរស់រានមានជីវិតក៏ពួកគេគ្មានដែរ រហូតមកដល់ពេលនេះមិនទាន់មានអង្គការសិទ្ធមនុស្សដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែនរ៉ៃត៍វ៉ច(Human Right Watch) អង្គការលើកលែងទោសអន្តរជាតិ អេមណេសធីអ៊ីនធឺណេហ្សិនណល និងអង្គការសិទ្ធមនុស្សក្នុងស្រុក ដូចជាអង្គការលីកាដូអាដហុក…
-
ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម

ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម។ នេះបើតាម BBC ថ្ងៃទី១៧ សីហា ការកាន់កាប់អាហ្វហ្កានីស្ថានបានយ៉ាងឆាប់រហ័ស បង្កើតបញ្ហាប្រឈមថ្មីទាក់ទងនឹងមាតិកាលើបណ្ដាញសង្គម។ ហ្វេសប៊ុកនឹងចាត់ចែងក្រុមអ្នកជំនាញអាហ្វហ្កានីស្ថានដែលចេះភាសា និងមានចំណេះដឹងអំពីបរិបទក្នុងស្រុក ដើម្បីត្រួតពិនិត្យមាតិកាដែលពាក់ព័ន្ធនឹងក្រុមនេះ។ ក្រុមហ៊ុននេះក៏បាននិយាយថា ខ្លួនមិនធ្វើការសម្រេចចិត្តអំពីការទទួលស្គាល់រដ្ឋាភិបាលជាតិទេ ប៉ុន្តែធ្វើតាម “សិទ្ធិអំណាចរបស់សហគមន៍អន្តរជាតិ” និងអនុវត្តគោលនយោបាយនេះចំពោះគ្រប់វេទិការបស់ខ្លួន រួមទាំង Instagram និង WhatsApp ផងដែរ។ ប្រភព៖ BBC
-
នុស្ស HRW ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៧៨ កំលុងសម័យសង្រ្គាមត្រជាក់ ដោយមានឈ្មោះថា Helsinki Watch

អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៧៨ កំលុងសម័យសង្រ្គាមត្រជាក់ ដោយមានឈ្មោះថា Helsinki Watch ដើម្បីឃ្លាំមើលការគោរពរបស់អតីតសហភាពសូវៀត ចំពោះកិច្ចព្រមព្រៀងទីក្រុង Helsinki ឆ្នាំ១៩៧៥ ព្រមទាំងដើម្បីត្រួតពិនិត្យ និងរិះគន់វាយប្រហារលើអ្វីដែលត្រូវបានចាត់ទុកថាជា បទឧក្រិដ្ឋផ្សេងៗ ប្រព្រឹត្តដោយអតីតសហភាពសូវៀត និងសម្ព័ន្ធមិត្ត។ ហេតុនេះហើយ វាបានឈានទៅរកការប្រកួតប្រជែងមនោគមន៍វិជ្ជាសង្រ្គាមត្រជាក់ រយៈពេលរាប់ទសវត្សរ៍ ដែលអនុវត្តដោយអង្គការមួយស្ថិតក្រោមស្លាកឈ្មោះ ជាអង្គការឃ្លាំមើលសិទ្ធិមនុស្ស។ HRW ត្រូវបានបង្កើតឡើងដោយផ្អែកលើមនោគមន៍វិជ្ជា និងការឃោសនានយោបាយ។ ជាក់ស្តែងអង្គការ HRW គឺជាអនុផលនៃសង្រ្គាមត្រជាក់ ហើយអង្គការនេះគួរតែលែងមានមូលហេតុអ្វីត្រូវបន្តប្រតិបត្តិការទៀតឡើយ ក្រោយសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់ទៅ។ ✍🏽-សួស យ៉ារ៉ា អានលម្អិត៖ https://admin.amskh.co/?p=528331
-
សម្ដេចតេជោ ហ៊ុន សែន៖ ពាក្យថាទិញមៀនពីកសិករ គឺទិញពីកសិករក្រីក្រដែលដាំដោយផ្ទាល់ រីឯចំការមៀនរបស់មន្ត្រី ទាំងសុីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅឯកឧត្តម ហុីង ប៊ុនហៀង, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ត្រូវចងចាំពាក្យថា (ទិញពីកសិករ) សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ រីឯចំការមៀនរបស់មន្ត្រីទាំងសុីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញ ត្រូវរកទីផ្សារដោយខ្លួនឯង ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់សម្ដេចដូច្នេះថា៖ ថ្មីៗនេះ ខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀន ពីកសិករដែលមិនអាចរកទីផ្សារ ដើម្បីលក់មៀនបាន។ នៅពេលប្រមូលទិញបាន ខ្ញុំនឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ទទួលទាន ដោយមិនគិតថ្លៃ ។ សម្ដេចបន្តថា នេះជាវិធីដោះទាល់ ក្នុងកាលទេសៈដ៏លំបាក កុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេក…
-
ហ្វេសប៊ុកបន្តហាមឃាត់មាតិកាទាក់ទងនឹងតាលីបង់

ហួន ឌីណា ក្រុមហ៊ុនហ្វេសប៊ុកបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់មាតិកាទាក់ទងនឹងក្រុមតាលីបង់ពីវេទិការបស់ខ្លួន តាមរយៈក្រុមអ្នកជំនាញអាហ្វហ្គានីស្ថានដែលចេះភាសា និងមានចំណេះដឹងអំពីបរិបទក្នុងស្រុក ត្រួតពិនិត្យកិច្ចការនេះ ក្រោមហេតុផលថាក្រុមសកម្មប្រយុទ្ធនេះ ជាអង្គការភេរវកម្ម។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមតាលីបង់បានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយសារ និងការឃោសនាផ្សេងៗរបស់ខ្លួន ខណៈហ្វេសប៊ុកបានហៅតាលីបង់ថាជាអង្គការគ្រោះថ្នាក់មួយអស់ជាច្រើនឆ្នាំមកហើយ។ ការកាន់កាប់អាហ្វហ្គានីស្ថានបានយ៉ាងឆាប់រហ័សរបស់ក្រុមនេះ បង្កើតឱ្យមានបញ្ហាប្រឈមថ្មីសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា អំពីរបៀបដោះស្រាយជាមួយមាតិកាដែលទាក់ទងនឹងក្រុមតាលីបង់។ អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកម្នាក់បានប្រាប់សារព័ត៌មាន BBC ថា៖ «តាលីបង់ត្រូវបានដាក់ទណ្ឌកម្មថាជាអង្គការភេរវកម្មក្រោមច្បាប់របស់សហរដ្ឋអាមេរិក ហើយយើងបានហាមឃាត់ពួកគេពីសេវាកម្មរបស់យើង ក្រោមគោលនយោបាយអង្គការគ្រោះថ្នាក់របស់យើង។ នេះមានន័យថា យើងដកគណនីដែលកាន់ដោយ ឬក្នុងនាមតាលីបង់ ហើយហាមឃាត់ការសរសើរ ការគាំទ្រ និងការតំណាងឱ្យពួកគេ»។ ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះបាននិយាយថា ខ្លួនមិនធ្វើការសម្រេចចិត្តអំពីការទទួលស្គាល់រដ្ឋាភិបាលជាតិទេ ប៉ុន្តែធ្វើតាម «សិទ្ធិអំណាចរបស់សហគមន៍អន្តរជាតិ»។ ហ្វេសប៊ុកគូសបញ្ជាក់ថា គោលនយោបាយនេះអនុវត្តចំពោះគ្រប់វេទិការបស់ខ្លួន រួមទាំង Instagram និង WhatsApp ។ យ៉ាងណាមិញ នៅតែមានរបាយការណ៍ដែលថា ក្រុមតាលីបង់ ប្រើប្រាស់ WhatsApp ដើម្បីប្រាស្រ័យទាក់ទង។ ប្រព័ន្ធផ្សព្វផ្សាយសង្គមគូប្រជែងហ្វេសប៊ុកផ្សេងទៀត ក៏ត្រួតពិនិត្យផងដែរអំពីរបៀបដែលខ្លួនគ្រប់គ្រងមាតិកាទាក់ទងនឹងពួកតាលីបង់។ ជាឧទាហរណ៍ Twitter មិនអនុញ្ញាតឱ្យចលនាដែលលើកកម្ពស់ភេរវកម្ម ឬអំពើហឹង្សាលើជនស៊ីវិលឡើយ។ យ៉ាងណាមិញ អ្នកនាំពាក្យរបស់តាលីបង់បានប្រើបណ្តាញសង្គមមួយនេះ ដើម្បីបញ្ជូនព័ត៌មានចុងក្រោយដល់អ្នកតាមដានរាប់សែននាក់របស់ខ្លួន ខណៈដែលក្រុមនេះដណ្តើមបានការគ្រប់គ្រងនៅអាហ្វហ្គានីស្ថានមកវិញ។…
-
មន្ត្រីកម្ពុជា ប្រតិកម្មបំភ្លឺតបចំពោះការលើកឡើងរបស់ទូតអាមេរិកលោក W. Patrick Murphy លើករណីលោក រ៉ុង ឈុន ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ឆ្លើយតបទៅកាន់ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy ជុំវិញការប្រកាសសាលក្រមលោក រ៉ុង ឈុន។ ប្រតិកម្មនេះ បន្ទាប់ពីលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy មានប្រសាសន៍ថា «ការផ្តន្ទាទោសដោយតុលាការ លើលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីពដ៏គួរឱ្យគោរព នៅថ្ងៃនេះ ធ្វើឲ្យមានការចោទសួរយ៉ាងខ្លាំង ទៅលើសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសម្លេងសកម្មជនសន្តិភាពទេ»។ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាស ថា៖ «បើចង់ជួយ គឺត្រូវចូលរួមក្នុងនិតិវិធីតុលាការ កុំចេះតែចោទប្រកាន់ ហើយអាចប្តឹងទៅឧទ្ទរណ៍បន្តទៀត ដើម្បីការពារខ្លួនតាមផ្លូវច្បាប់»។ ឯកឧត្តម បន្ថែមថា៖ «ការលើកឡើងរបស់លោកទូតនេះ អត់ផ្អែកលើច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាទេ។ ដំណើរការចោទប្រកាន់នេះ ដោយសារតែការប្រព្រឹត្តិបទល្មើស ហើយសមត្ថកិច្ចមានភស្តុតាងក្នុងការចោទប្រកាន់ តាមផ្លូវតុលាការ និងសម្រេចដល់ការផ្តន្ទាទោស។ អញ្ចឹងភាគីណាមួយចង់ជួយ ហើយយល់ថា មិនមែនជាបទល្មើស នោះត្រូវបង្ហាញភស្តុតាងដោះបន្ទុក។…
-
សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន នឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ ចូលរួមមហាសន្និបាទអន្តរសភាអាស៊ាននៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ

ភ្នំពេញ : អគ្គលេខាដ្ឋានរដ្ឋសភា នៅថ្ងៃទី ១៨ខែសីហា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចកកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា តបតាមការអញ្ជើញ របស់ ឯកឧត្តម Pehin Dato Abdul Rahman Taib ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និ បាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត(Virtual Meeting) ផ្សាយចេញពី រាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២១។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ ជំរុញកិច្ចសហបតិ បត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន២០២៥”។ នៅក្នុងកំឡុងពេល…
-
សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន នឹងដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ សភានៃព្រះរាជាណាចក្រកម្ពុជាចូលរួមមហាសន្និបាទអន្តរសភាអាស៊ាន ថ្ងៃទី២៣ ដល់ថ្ងៃទី ២៥ខែសីហា

ភ្នំពេញ : អគ្គលេខាដ្ឋានរដ្ឋសភា ថ្ងៃទី ១៨ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចកកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ តាមរយៈប្រព័ន្ធនិម្មិត (Virtual Meeting) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។ ឯកឧត្តម Pehin Dato Abdul Rahman Taib ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និ បាតអន្តរសភាអាស៊ាន(AIPA) លើកទី៤២ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិម្មិត(Virtual Meeting) ផ្សាយចេញពី រាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២១។ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ ជំរុញកិច្ចសហបតិ បត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន២០២៥”។ នៅក្នុងកំឡុងពេល មហាសន្និបាតនេះ…