-
រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្រោយអនុវត្តបាន២១ថ្ងៃ ប៉ុន្តែណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្ត បន្តអនុវត្តវិធានការសុខាភិបាលជាក់ស្តែង

-
ការពឹងផ្អែកទាំងស្រុងលើ ការការពារពីសំណាក់ប្រទេសដទៃមិនមែនជាជម្រើសមួយសម្រាប់យើងទេ

ស្របពេលដែលអាមេរិកដកកងទ័ពចេញពីអាហ្វហ្គានីស្ថានលោកស្រី Tsai Ing-wen បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនថា៖ “ជម្រើសតែមួយគត់របស់តៃវ៉ាន់គឺ ធ្វើខ្លួនឯងឱ្យមានភាពខ្លាំងជាងមុន មានសាមគ្គីភាពរឹងមាំជាងមុន និងត្រូវមានឧត្តមគតិក្នុងការការពារខ្លួនឯង ក៏ដូចជាការធ្វើឱ្យវត្តមានរបស់តៃវ៉ាន់មានន័យសម្រាប់សហគមន៍អន្តរជាតិ” លោកស្រីសង្កត់ធ្ងន់ថា៖ “ការពឹងផ្អែកទាំងស្រុងលើ ការការពារពីសំណាក់ប្រទេសដទៃមិនមែនជាជម្រើសមួយសម្រាប់យើងទេ”។ តៃវ៉ាន់ជាដែនដីមួយប្រៀបបីដូចជារដ្ឋ ឯករាជ្យមួយ តែនៅលើឆាក់អន្តរជាតិរដ្ឋាភិបាលចិនដីគោកចាត់ទុកដែនដីនេះជាខេត្តមួយរបស់ខ្លួន។ ប្រភព៖ CNA
-
រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា B.1.617.2(Delta) ចំនួន ១ករណី ក្នុងមណ្ឌលចត្តាឡីស័ក ខេត្តកំពង់ស្ពឺ

-
រាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការអនុវត្ត “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩” នៅទូទាំងប្រទេស

ភ្នំពេញៈរាជរដ្ឋាភិបាលសម្រេចបិទបញ្ចប់ការអនុវត្ត “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩” នៅទូទាំងប្រទេស តាម កាលបរិច្ឆេទកំណត់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះនិងសូមធ្វើការណែនាំ ដល់បណ្តាគណៈអភិបាល រាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្តឹងវិធានការសុខាភិបាល, វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះក្នុងភូមិសាស្ត្ររាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ នេះបើយោងតាមសេចក្តីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២១នេះ។ សេចក្តីណែនាំបានបញ្ជាក់ថា កន្លងមកនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាល ដាលនៃ ជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ និង បន្តអនុវត្តនូវ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំង ប្រទេស រយៈពេល ២១ ថ្ងៃចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ ព្រមៗពេលជាមួយគ្នានៅទូទាំងប្រទេស ក្នុង យុទ្ធនាការនេះ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ជារួម ការអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹងនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ជំងឺ កូវីដ-១៩ នៅទូទាំងប្រទេស រយៈពេល…
-
សន្និសីទកៀរគរជំនួយមនុស្សធម៌៖ប្រមុខការទូតកម្ពុជាបង្ហាញអំពីការចូលរួមចំណែករបស់កម្ពុជា ដើម្បីគាំទ្រជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា រួមជាមួយរដ្ឋមន្រ្តីការបរទេស និងតំណាងនៃប្រទេសជាសមាជិកអាស៊ានផ្សេងទៀត បានអញ្ជើញចូលរួមក្នុងសន្និសីទ ដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ តំណាងនៃប្រទេសដៃគូខាងក្រៅរបស់អាស៊ាន និងបណ្តាប្រទេសជាមិត្ត ក៏បានអញ្ជើញចូលរួមក្នុងសនិ្នសីទនេះផងដែរ។ ការអញ្ជើញចូលរួមក្នុងសន្និសីទកាសែតនេះ គឺតបតាមការអញ្ជើញរបស់អគ្គលេខាធិការអាស៊ាន លោក ដាតូ លឹម ចុក ហយ (Dato Lim Jock Hoi) ។ លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) បានធ្វើបទបង្ហាញអំពីវិធីសាស្រ្ត២កម្រិត នៅក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា រួមមាន ការសង្រ្គោះជីវិតនៅដំណាក់កាលទី១ និងការទ្រទ្រង់ជីវិត នៅដំណាក់កាលទី២ ។ ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា សន្និសីទបានសង្កត់ធ្ងន់អំពីការដឹកជញ្ជូនជំនួយជាបន្ទាន់ និងដែលមានការសម្របសម្រួលយ៉ាងល្អ ទៅកាន់សេវាសុខាភិបាលនៅមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស និងផ្តល់ការថែទាំចាំបាច់ដល់អ្នកដែលបានឆ្លងជំងឺ និងដើម្បីជួយសម្រាលការលំបាកនៃសហគមន៍នានាដែលងាយរងគ្រោះ និងនៅតំបន់ដាច់ស្រយាល។ អ្នកចូលរួមនៅក្នុងសន្និសីទ បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការកៀរគរជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ាស្របទៅតាមចំណុចទី៤ នៃការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ អង្គសន្និសីទ បានធ្វើការសន្យាចូលរួមចំណែកជាមួយកញ្ចប់ហិរញ្ញវត្ថុដ៏សំខាន់ និងជំនួយសប្បុរសរួមមាន វ៉ាកសាំង ជាដើម ដោយផ្តោតជាសំខាន់សម្រាប់ដំណើរប្រតិបត្តិការនៃជំនួយនៅដំណាក់កាលទី១។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនអង្គសន្និសីទអំពីការចូលរួមចំណែករបស់កម្ពុជា ជាថវិកាចំនួន១០០.០០០(១០ម៉ឺន) ដុល្លារអាមេរិក ដើម្បីគាំទ្រជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរអំពីការជួយឧបត្ថម្ភគាំទ្រយ៉ាងឆាប់រហ័សរបស់កម្ពុជាដល់កិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ម៉ាស់ ចំនួន២លាន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ដែលបានផ្តល់កាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងការរួមចំណែកបន្ថែមទៀតនៅមុនពេលនៃសន្និសីទនេះ រួមមាន ជាថវិកាចំនួន២០០.០០០ (២០ម៉ឺន) ដុល្លារអាមេរិក និងឧបករណ៍វេជ្ជសាស្ត្រ ដូចជា ម៉ាស់ចំនួន៣លាន ឧបករណ៍ធ្វើតេស្តរហ័សចំនួន៥០០.០០០ សម្លៀកបំពាក់សុវត្ថិភាពPPE ចំនួន២.០០០ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ ចំនួន១០០គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន២០គ្រឿង ដែលបានបញ្ជូនទៅដល់នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ បន្ថែមលើនេះ កាកបាទក្រហមកម្ពុជាបានបរិច្ចាគថវិកា ចំនួន១០០.០០០ (១០ម៉ឺន) ដុល្លារអាមេរិក ដល់សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា (Myanmar Red Cross Society) ផងដែរ៕ ដោយៈ ពលជ័យ
-
ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិក លីគអាជីពលើកដំបូង នៅកម្ពុជា MPL KH រដូវកាលទី១ រកឃើញក្រុម៤ហើយ

ជើងឯក MPL KH Season 1 ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាកីឡាអេឡិចត្រូនិក លីគអាជីពលំដាប់អន្តរជាតិ លើវិញ្ញាសា Mobile Legends: Bang Bang លើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាបានរកឃើញក្រុមខ្លាំង៤ចេញពីវគ្គជម្រុះឈានឡើងទៅកាន់វគ្គ Regular ហើយ ។MPL KH រដូវកាលទី១ ដែលបានរួមចំណែកយ៉ាងសំខាន់ជួយអភិវឌ្ឍ និងជំរុញវិស័យកីឡាអេឡិចត្រូនិក ឈានដល់កម្រិតស្តង់ដារអន្តរជាតិនេះ រៀបចំដោយក្រុមហ៊ុន Moonton ដែលជាស្ថាបនិកវិញ្ញាសា Mobile Legends: Bang Bang ។ តាមការបញ្ជាក់ពីគណៈម្មការក្រុមខ្លាំងទាំង៤ ដែលឆ្លងវគ្គជម្រុះជៅគជ័យ មានក្រុម DG Quantum, FENNEC Esport, Notorious Angels និងក្រុម ABCDEF ។ ដើម្បីឈានវគ្គ Regular ជាមួយក្រុមកំពូលខ្លាំង៤ ដែលជារៀមច្បង និងមានបទពិសោធច្រើនទាំងការប្រកួតក្នុងស្រុក និងអន្តរជាតិគឺ Impunity KH, SeeYouSoon, NewBlood និង Burn Gaming…
-
ការសម្រេចចិត្តខុសលើផ្នែកនយោបាយ សេដ្ឋកិច្ច ឬសាសនា អាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិស្ត្រី

-
“វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា”

“វគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា” សហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលកម្ពុជា ៤.០ និងក្រសួងទេសចរណ៍ សម្រាប់បុគ្គលិកឯកជន សហគ្រិនក្នុងវិស័យទេសចរណ៍ និងមន្ត្រីទេសចរណ៍ ក្នុងគោលបំណងអភិវឌ្ឍចំនេះ និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា។ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ៖https://urlkh.com/DPxHA
-
អគ្គលេខាធិការ CAMSOC វាយតម្លៃថា សំណង់កីឡដ្ឋានមរតកតេជោសម្រេចរួចរាល់១០០%ហើយ ត្រៀមការប្រកួតអន្តរជាតិនានា ជាពិសេស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ បានអះអាងថា សំណង់កីឡដ្ឋានធំមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនកម្ពុជា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោចង្វា រាជធានីភ្នំពេញ បានសាងសង់សម្រេចរួចរាល់១០០%ហើយ ស្របតាមស្តង់ដាអន្តរជាតិ ដែលអាចបំរើរដល់ការប្រកួតទាំងការប្រកួតជាតិ និងអន្តរជាតិ ។ ការថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញចុះពិនិត្យ និងវាយតម្លៃលើកចុងក្រោយ មុននឹងទទួលយកជាផ្លូវការ ពីភាគីចិន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ។ ឯកឧត្តម បានគូបញ្ជាក់ថា សមិទ្ធផលសំណង់កីឡដ្ឋានមរតកតតេជោ ដែលត្រៀមទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺពេលនេះការសាងសង់សម្រួចរួចរាល់ គ្រប់កន្លែងទាំងអស់ ដូចជាប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធខ្សែរកាប និងបន្ទប់បំពេញការងារផ្សេងៗ ដោយនៅសេសសល់តែការបំពាក់គ្រឿងបរិក្ខារបន្ថែមបន្តិចបន្តួចប៉ុណ្ណោះ ។ ឯកឧត្តម បានបញ្ជាក់ទៀតថា សំណង់កីឡដ្ឋាននេះ ភាគីចិន នឹងប្រគល់ជូនគណៈកម្មាជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដោយមានធ្វើពិធីប្រគល់ទទួលក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ និងតំណាងរដ្ឋាភិបាលចិន ។សូមបញ្ជាក់ថា សំណង់កីឡដ្ឋានមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនប្រគល់ជូនកម្ពុជានេះ…
-
តាលីបង់ជានរណា?

ក្រុម “តាលីបង់” ដែលមានន័យជាភាសាអារ៉ាប់ថា “កូនសិស្ស” ត្រូវបានបង្កើតឡើងនៅឯភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន ដោយបុរសម្នាក់ឈ្មោះ Mullah Mohammad Omar។ ក្រុមប្រយុទ្ធសកម្មរបស់ពួកគេត្រូវបានប្រមូលចេញពីចលនា Mujahedeen ដែលជាអ្នកតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អតីតសហភាពសូវៀតកាលពីទសវត្សរឆ្នាំ១៩៨០។ អាមេរិកបានផ្ដល់អាវុធ និងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់គាំទ្រដល់ចលនា Mujahedeen ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ខ្លួនក្នុងសម័យសង្រ្គាមត្រជាក់ នោះគឺអតីតសហភាពសូវៀត។ អានលម្អិត៖ https://www.facebook.com/109417220955491/posts/302312651665946/?d=n