Category: នយោបាយ

  • មតិប្រជាជន

    មតិប្រជាជន

    ការប៉ុនប៉ងការពារភាពស្របច្បាប់របស់ឧក្រិដ្ឋជនដែលជ្រកក្រោមផ្លាកសហជីព គឺជារឿងមិនត្រឹមត្រូវសោះឡើយ។ ទង្វើបែបនេះជះឥទ្ធិពលអវិជ្ជមានរយៈពេលវែងទាំងលើដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ✍🏽-ចិន្តកវី

  • ទិដ្ឋភាពជនជាតិអាហ្វហ្កានីស្ថានតោងតាមយន្តហោះអាមេរិកដែលកំពុងចាកចេញយ៉ាងលឿន ហើយចុងក្រោយបែរជាត្រូវធា្លក់ពីលើអាកាស

    ទិដ្ឋភាពជនជាតិអាហ្វហ្កានីស្ថានតោងតាមយន្តហោះអាមេរិកដែលកំពុងចាកចេញយ៉ាងលឿន ហើយចុងក្រោយបែរជាត្រូវធា្លក់ពីលើអាកាស

    ទិដ្ឋភាពជនជាតិអាហ្វហ្កានីស្ថានតោងតាមយន្តហោះអាមេរិកដែលកំពុងចាកចេញយ៉ាងលឿន ហើយចុងក្រោយបែរជាត្រូវធា្លក់ពីលើអាកាស គឺជាការរំលឹកថា “អាមេរិកលែងជាដៃគូដែលអាចទុកចិត្តបានទៀតហើយ។” ជនជាតិអាហ្វហ្កានីស្ថានគ្មានជម្រើសអ្វីក្រៅពីបម្រើប្រយោជន៍ឱ្យកងកម្លាំងអាមេរិក និងសម្ព័ន្ធមិត្តណាតូអំឡុងពេលដែលប្រទេសខ្លួនស្ថិតក្រោមការកាន់កាប់របស់បរទេស។ ដោយឡែក អ្នកដែលនៅមានជម្រើសដូចជាមេដឹកនាំចិនតៃវ៉ាន់ លោកស្រី Tsai Ing-wen គួរគិតពិចារណាឡើងវិញ។ ប្រភព៖ PandaPaws 🐾

  • រដ្ឋមន្ត្រីក្រសួងកសិកម្មច្រានចោលការចោទរបស់ក្រុមហ៊ុនចំនួនបួនរឿងនាំជ្រូកចូលមកកម្ពុជា ដោយបញ្ជាក់ថា ជាល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ (មានវីដេអូ)

    រដ្ឋមន្ត្រីក្រសួងកសិកម្មច្រានចោលការចោទរបស់ក្រុមហ៊ុនចំនួនបួនរឿងនាំជ្រូកចូលមកកម្ពុជា ដោយបញ្ជាក់ថា ជាល្បិចរបស់ពួកឈ្មួញនាំចូលតែប៉ុណ្ណោះ ព្រោះពួកនេះធ្លាប់ប្រើឧបាយកលនេះច្រើនដងហើយ (មានវីដេអូ)

    ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​បានធ្វើ​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​ចោទប្រកាន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានចេញ​គោលការណ៍អនុញ្ញាត​ឲ្យ​នាំចូល​សត្វ​ជ្រូក​រស់​សម្រាប់​យកមក​បំ​ពេញ​សេចក្តី​ត្រូវ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា អនុញ្ញាត​ឲ្យ​តែ​បក្ខ​ពួកខ្លួន មិនមាន​តម្លាភាព ធ្វើ​ឲ្យ​ឈ្មួញ​ដែល​នាំចូល​មាន​លក្ខណៈ​ផ្តាច់មុខគ្រប់គ្រង​ទីផ្សារ ធ្វើ​ឲ្យ​ឈ្មួញ​ដំឡើង​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារឡើងថ្លៃ​ខ្ពស់​ស្រេច​តែ​ចិត្ត គឺជា​ការមិនពិត​នោះទេ​។​ ​រដ្ឋមន្ត្រី​បានដាក់​ចំៗ​ថា “​ជា​ល្បិច​របស់​ពួក​ឈ្មួញ​នាំចូល​តែប៉ុណ្ណោះ ព្រោះ​ពួកនេះ​ធ្លាប់ប្រើ​ឧបាយកល​នេះ​ច្រើនដង​ហើយ។ សំខាន់​ទាក់ទង​ទៅនឹង​តម្លៃ​ វា​អាស្រ័យទៅលើ​ការចិញ្ចឹម​ក្នុងស្រុក និង​ការចាត់ចែង​របស់​ទីផ្សារសេរី​ ជាពិសេស​មានក្រសួងពាណិជ្ជកម្ម គេ​តាមមើល​ជាប្រចាំ ។ ក្រសួងកសិកម្មគ្មាន​សិ​ទ្ទិ​ទេ​​។​ ​ការឆ្លើយតប​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុមអាជីវករ និង​ក្រុមហ៊ុន​ចំនួន​បួន​ដែល​អះអាងថា ធ្លាប់​ប្រកបមុខរបរ​អាជីវក​ម្ម និង​ជា​អ្នក​ធ្លាប់​នាំ​សត្វ​ជ្រូក​រស់ ចូលមក​ផ្គត់ផ្គង់​ក្នុងប្រទេស​កម្ពុជា និង​នាំ​ឆ្លងកាត់​ទៅកាន់​ប្រទេស​វៀតណាម​បានធ្វើការចោទប្រកាន់​ទៅលើ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទថា ក្រសួងកសិកម្ម​បានចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​នាំចូល​សត្វ​ជ្រូក​រស់ សម្រាប់​យកមក​បំពេញ​សេចក្តី​ត្រូវ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា អនុញ្ញាត​ឲ្យ​តែ​បក្ខ​ពួកខ្លួន មិនមាន​តម្លារ​ភាព ធ្វើ​ឲ្យ​ឈ្មួញ​ដែល​នាំចូល​មាន​លក្ខណៈ​ផ្តាច់មុខ គ្រប់គ្រង​ទីផ្សារ ធ្វើ​ឲ្យ​ឈ្មួញ​តម្លើង​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារឡើងថ្លៃ​ខ្ពស់​ស្រេច​តែ​ចិត្ត​។​ ​ការចោទប្រកាន់​នេះ បាន​ធ្វើឡើង​តាមរយៈ​លិខិត​ដាក់ជូន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ និង​ចូលដល់​ការិយាល័យ​រដ្ឋបាល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១ ។​ ឯកឯកឧត្តម…

  • អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារថា ក្រុមតាលីបង់មិនមានបំណងសងសឹកទេ

    អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារថា ក្រុមតាលីបង់មិនមានបំណងសងសឹកទេ

    សិទ្ធិស្ត្រីនឹងត្រូវបានគោរពតាមច្បាប់អ៉ីស្លាម។ តាលីបង់នឹងធានានូវសុវត្ថិភាពដល់អ្នកដែលធ្លាប់បានបម្រើការជាមួយអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត ហើយមានបំណងឱ្យអ្នកបកប្រែជនជាតិអហ្វហ្កានីស្ថានស្នាក់នៅក្នុងប្រទេស និងបម្រើជាតិមាតុភូមិរបស់ខ្លួន។ ប្រភព៖ CGTN

  • ជក់មើលអាហ្វហ្កានីស្ថាន ភ្លេចមើលហៃទី 🇭🇹

    ជក់មើលអាហ្វហ្កានីស្ថាន ភ្លេចមើលហៃទី 🇭🇹

    ពេលនេះ រកឃើញសាកសពអ្នកស្លាប់ដោយការរញ្ជួយផែនដីឡើងដល់ជាង ១ ៩០០នាក់ហើយ។ 📷 Washington Post

  • ក្រសួង​អប់រំ រៀបចំ​វគ្គបណ្តុះបណ្តាល នៃកម្មវិធីការប្រកួតប្រជែងផែនការអាជីវកម្ម”អាជីវកម្មខ្ញុំOur Business”ដល់យុវជន តាមអនឡាញ

    ក្រសួង​អប់រំ រៀបចំ​វគ្គបណ្តុះបណ្តាល នៃកម្មវិធីការប្រកួតប្រជែងផែនការអាជីវកម្ម”អាជីវកម្មខ្ញុំOur Business”ដល់យុវជន តាមអនឡាញ

    រាជធានីភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​វគ្គបណ្តុះបណ្តាល នៃកម្មវិធីការប្រកួត ប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថា “អាជីវកម្មខ្ញុំ Our Business ” ដល់យុវជនក្នុង និងក្រៅសាលា ដែលបានរៀបចំឡើង តាមអនឡាញ ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន១៥៣ ក្នុងនោះស្រី៦៨នាក់ ដោយ​ពិធីបើកត្រូវ​បាន​ធ្វើឡើង​ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីបានប្រព្រឹត្តទៅចំនួន០៤ថ្ងៃ លើមេរៀន មួយចំនួនដូចជា៖ គម្រូម៉ូដែល អាជីវកម្មខេនវ៉ាស់ ការចុះស្រាវជ្រាវ តាមទីតាំងអាជីវកម្ម គោលការណ៍ទូទៅសម្រាប់ទីផ្សារ គម្រូអាជីវកម្ម ម៉ូដែលខេនវ៉ាស់នៃក្រុមហ៊ុនល្អីបៃតង ការចែករំលែកបទពិសោធន៍នៃ ភាពជោគជ័យនៃការចូលរួមប្រកួត គន្លឹះនៃភាពជោគជ័យនៃអាជីវកម្ម បច្ចេកវិជ្ជាជាតម្រូវការសំខាន់បំផុតសម្រាប់ធ្វើអាជីវកម្មជោគជ័យ ការចែករំលែកបទពិសោធន៍នៃការធ្វើ អាជីវកម្ម។ល។ សូមជម្រាប ផងដែរថា កម្មវិធីនេះមានបេក្ខជនចូលរួមប្រកួត១២០នាក់ ស្រី៧៤នាក់។ កម្មវិធីនេះនឹងជម្រុះទុក ១៥ក្រុម ដែលនឹងត្រូវចូលរួមប្រកួតនៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយយក៥ក្រុមទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។…

  • ក្រុមប្រយុទ្ធតាលីបង់ជិះឡានបុកគ្នាកំសាន្តលេង បន្ទាប់ពីវាយបានរដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថាន

    ក្រុមប្រយុទ្ធតាលីបង់ជិះឡានបុកគ្នាកំសាន្តលេង បន្ទាប់ពីវាយបានរដ្ឋធានីកាប៊ុលរបស់អាហ្វហ្កានីស្ថាន

    ពីក្មេងស្គាល់តែកាំភ្លើង និងសមរភូមិ។ 🎥 VICE World News

  • ម្ចាស់ក្រុមហ៊ុនពុះដីឡូត៍ ភឺន ផល្លា ដែលបានចាក់ដីលុបចូលទៅក្នុងអូររកា

    ម្ចាស់ក្រុមហ៊ុនពុះដីឡូត៍ ភឺន ផល្លា ដែលបានចាក់ដីលុបចូលទៅក្នុងអូររកា

    ម្ចាស់ក្រុមហ៊ុនពុះដីឡូត៍ ភឺន ផល្លា ដែលបានចាក់ដីលុបចូលទៅក្នុងអូររកា ស្ថិតក្នុងភូមិព្រែកដូនហែម ឃុំព្រែកអំពិល បានយល់ព្រមចុះកិច្ចសន្យា កាយដីចេញពីមាត់អូរវិញហើយ បន្ទាប់ពីក្រុមគណៈកម្មការចម្រុះបានព្រមានចាត់វិធានការតាមផ្លូវច្បាប់។ គួរមានវិធានការតឹងរុឹងដើម្បីកុំឱ្យមានបទល្មើសបែបនេះទៀតនាថ្ងៃអនាគត។ 📷 Post Khmer

  • ស្ថានទូតចិនប្រចាំកម្ពុជា៖ ពហុកីឡាដ្ឋានជាជំនួយរបស់ភាគីចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

    ស្ថានទូតចិនប្រចាំកម្ពុជា៖ ពហុកីឡាដ្ឋានជាជំនួយរបស់ភាគីចិនឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ

    ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ នៅដើមសប្តាហ៍នេះ ដែលនេះបានបង្ហាញពីអត្ថន័យសំខាន់នៃ «នាវាមិត្តភាព» រវាងចិន និងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ។ នេះបើតាមការបញ្ជាក់ពីផេកផ្លូវការ ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា។ ស្ថានទូតចិតបានលើកឡើងខ្លឹមសារបន្ថែមទៀតថា «គម្រោងខាងលើនេះមានទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ហើយជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់៦ម៉ឺននាក់។ ពហុកីឡាដ្ឋានថ្មីនេះអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិ និងការប្រកួតកីឡាបាល់ទាត់អន្តរជាតិខ្នាតធំ និងអាចរៀបចំពិធីថ្នាក់ជាតិក៏ដូចជាព្រឹត្តិការណ៍ធំៗផ្សេងទៀតបាន។ ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងក្លាយជាពហុកីឡាដ្ឋានដ៏សំខាន់ សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ»។ នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននាបច្ចុប្បន្ននេះ និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌការកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងចិន-កម្ពុជា៕

  • អ.វ.ត.ក បន្តសវនាការថ្ងៃទី៣ការបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន

    អ.វ.ត.ក បន្តសវនាការថ្ងៃទី៣ការបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន

    ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបន្តសវនាការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ សម្រាប់ថ្ងៃទី៣នៃសវនាការបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន។ សវនាការរបស់អង្គជំនុំជម្រះតុលាការកំពូលក្នុងថ្ងៃទីបីនេះ បានផ្ដោតសំខាន់ទៅលើប្រធានបទរួមមាន «ទឡ្ហីករណ៍នៃបណ្ដឹងសាទុក្ខពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលរបស់ខៀវ សំផន» និង«ទឡ្ហីករណ៍នៃបណ្ដឹងសាទុក្ខពាក់ព័ន្ធទៅនឹងការប្រកាសទោស»។ មេធាវីការពារក្តីខៀវ សំផន បានលើកឡើងពីទឡ្ហីករណ៍នានាដើម្បីបញ្ជាក់ថាការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងមិនមានភស្តុតាងច្បាស់លាស់ដើម្បីដាក់បន្ទុកលើកូនក្តីរបស់ខ្លួនដូចជាសហឧក្រិដ្ឋកម្ម រួម និងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌជាលក្ខណៈបុគ្គលផ្សេងទៀតមកលើជនជាប់ចោទខៀវ សំផន។  មេធាវីខៀវ សំផន ដែលបានលើកឡើងចាប់តាំងពីសវនាការនាថ្ងៃទី១៦ ខែសីហា ស្នើសុំអង្គជំនុំជម្រះតុលាការកំពូលពិចារណានិងធ្វើមោឃភាពទៅលើសាលក្រមដែលសម្រេចដោយអង្គជំនុំជម្រះសាលាដំបូងដែលបានសម្រេចផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតក្នុងនោះរាប់ទាំងធ្វើមោឃភាពលើបទចោទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមដែលបានដាក់ពិរុទ្ធភាពលើខៀវ សំផន ដោយបានលើកឡើងថាមានភស្តុតាងមិនរឹងមាំ។ ប៉ុន្តែទឡ្ហីករណ៍នេះត្រូវបានទាត់ចោលដោយតំណាងសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាង ដើមបណ្តឹងរដ្ឋមន្ត្រីដោយបានលើកឡើងពីអំណាងអំណាចជាច្រើន រួមទាំងភាពត្រឹមត្រូវនៃនីតិវិធីដែល អង្គជំនុំជម្រះសាលាដំបូងបានអនុវត្តក្នុងការជំនុំជម្រះក្តី រួមទាំងយុត្តាធិការដែលបានលើក និងបទចោទប្រកាន់រួមនឹងអង្គហេតុដែលបានចោទប្រកាន់ប្រឆាំងនឹងខៀវ សំផន។ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានដាក់បណ្តឹងសាទុកទៅកាន់ អង្គជំនុំជម្រះតុលាការកំពូលប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលបាន នៃអ.វ.ត.ក ដែលបានរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម និងបានសម្រេចផ្តន្ទាទោសដាក់ព័ន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ អង្គជំនុំជម្រះសាលាដំបូងបាន រកឃើញថា ខៀវ សំផន ដែលជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានចូលរួមសហឧក្រិដ្ឋកម្មរួមជាមួយមេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃបក្សកុម្មុយនិស្តកម្ពុជាដោយមានគោលបំណងអនុវត្តបដិវត្តន៍សង្គមនិយមឆាប់រហ័សតាមរយៈការព្រឹត្តឧក្រិដ្ឋកម្មនានា។ ជនជាប់ចោទខៀវ…