-
តំបន់មុំ៣ – កំពង់ស្ពឺ ពោធិ៍សាត់ និងកោះកុង📍

-
ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩

-
អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំទីក្រុងកាប៊ុលលោក Nikita Ishchenko បាននិយាយថា “អ្វីដែលលេចធ្លោជាងគេគឺវិធីភៀសខ្លួនរបស់ប្រធានាធិបតីអាហ្វហ្កានីស្ថាន

រថយន្ត០៤គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងផ្ទុកដោយលុយសុទ្ធ បានយកមកអមដំណើរលោកប្រធានាធិបតី ខណៈលុយខ្លះទៀតត្រូវបង្ខំទុកចោលនៅតាមផ្លូវព្រោះដឹកមិនអស់។ មានរបាយការណ៍ផ្ទុយគ្នាអំពីកន្លែងដែល ប្រធានាធិបតី Mohammad Ashraf Ghani ភៀសខ្លួន។ អ្នកខ្លះថាទៅអ៊ូសបេគីស្ថាន 🇺🇿 ឬតាជីគីស្ថាន 🇹🇯 ខណៈអ្នកផ្សេងទៀតថាទៅប្រទេសអូម៉ង់ 🇴🇲។
-
១៦ សីហា ២០២១

១. ផលិតកម្មបារមី ចុះកិច្ចព្រមព្រៀងជាមួយផលិតកម្មខ្នាតអន្ដរជាតិ Warner Music Group’s ADA Asia ដើម្បីនាំយកតន្ដ្រី និងសិល្បៈវប្បធម៌ខ្មែរ ទៅលើឆាកអន្តរជាតិ – ថ្មីៗ ២. ប្រាក់ចំណូល សរុប របស់ កំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ មាន ជាង ៨៦ពាន់លានរៀល ក្នុង ត្រីមាស ទី២ ឆ្នាំ២០២១ កើនឡើង ១៣.៥៣% ធៀប នឹង ត្រីមាស ទី ២ ឆ្នាំ២០២០ – ភ្នំពេញបុស្តិ៍ ៣. អូស្ត្រាលីប្រកាសគាំទ្រការអភិវឌ្ឍពូជស្រូវក្រអូបថ្មី ដូចជាផ្ការំដួល និងផ្ការមៀត ខណៈវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា និង សហព័ន្ធស្រូវអង្ករ បានបង្កើតអង្ករក្រអូបប្រភេទថ្មី ដែលអាចដាំដុះបានគ្រប់ពេលវេលា ឱ្យតែមានទឹក – Swift News ៤. មន្ទីរបញ្ចកោណ សម្រេចបញ្ជូនទ័ពចំនួន១ពាន់នាក់ថែមទៀតទៅការពារអាកាសយានដ្ឋានទីក្រុងកាប៊ុល ដើម្បីសម្រួល និងការពារសុវត្ថិភាពដល់ការចាកចេញរបស់ប្រជាជនអាមេរិក…
-
លុយចាយមិនទាន់អស់ ងាប់យ៉ាងម៉េច? 😆

-
ប្រជាជនហៃទី 🇭🇹 កំពុងស្វែងរកសមាជិកក្រុមគ្រួសារ និងសាច់ញាតិ ដែលជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃប្រទេសនេះ

ប្រជាជនហៃទី 🇭🇹 កំពុងស្វែងរកសមាជិកក្រុមគ្រួសារ និងសាច់ញាតិ ដែលជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងនៃប្រទេសនេះ ខណៈដែលមនុស្សជិត ១.៣០០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសថែមទាំងបានបំផ្លាញផ្ទះជាង ១៣.០០០ខ្នង។ ការរញ្ជួយដីបានវាយប្រហារភាគឦសាននៃតំបន់ Saint-Louis-du-Sud ដែលមានចម្ងាយប្រមាណជា ៩៦គីឡូម៉ែត្រពីកន្លែងរញ្ជួយចាស់ឆ្នាំ២០១០ ធ្វើឱ្យវិហារគ្រិស្តសាសនា សណ្ឋាគារ មន្ទីរពេទ្យ និងសាលារៀនខូចខាតយ៉ាងដំណំជាពិសេសនៅក្នុងតំបន់ និងនៅជុំវិញក្រុង Les Cayes។ នាយករដ្ឋមន្រ្តីហៃទីថ្មីលោក Ariel Henry ក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែកាលពីថ្ងៃទី១៤ សីហា ហើយបានអំពាវនាវឱ្យប្រជាជនហៃទីបង្ហាញពីសាមគ្គីភាពបន្ទាប់ពីរញ្ជួយដី។ ប្រភព៖ Al Jazeera
-
មានមនុស្សជាង ១១៦.០០០នាក់ គ្មានផ្ទះ នៅក្នុងប្រទេសអូស្ត្រាលី ហើយចំនួននេះ កំពុងកើនឡើងគ្រប់ពេលវេលា

ទី ក្រុង Melbourne ជា រឿយៗ ត្រូវ បាន គេ ចាត់ ទុក ថា ជា ទីក្រុង មួយ ក្នុង ចំណោម ទីក្រុង ដែល មាន លក្ខខណ្ឌសមរម្យ អាច ឱ្យប្រជា ពលរដ្ឋ រស់ នៅ បាន ប្រកប ដោយ ផាសុកភាពតាម ស្ដង់ដា របស់ ពិភព លោក ។ អ្នក គ្រប់ គ្រង ប្រតិបត្តិការ នៅ អង្គការ ក្រៅ រដ្ឋាភិបាល Sacred Heart Mission ដែល ផ្តល់ ជូន សេវាកម្ម ដល់ អ្នកដែល ជួប ប្រទះ បញ្ហា គ្មាន…
-
មន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូប ទទួលបាននីតិសម្បទានយោបាយឡើងវិញ

ភ្នំពេញៈមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៦រូបហើយ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញគិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។ ដោយក្នុងចំណោម២៦រូបនោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។ ចំណែកមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៣រូប គឺមិនត្រូវបានអនុញ្ញាតផ្តល់សិទ្ធិនយោបាយឡើងវិញ ដោយសារធ្វើសកម្មភាពបំពាននឹងសាលដីការបស់តុលាការ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការបដិសេធផ្តល់នីតិសម្បទាឡើងវិញដល់លោក ជួង ជូងី លោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ស៊ុន ចន្ធី អតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយតុលាការ ដោយសារបុគ្គលទាំងបីរូបនេះនាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ បានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីការបស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។ លោក ជូង ជូងី និងលោកញឹម គឹមញ៉ុល ជាអតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ចំណែកលោក ស៊ុន ចន្ធី បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ចំណែកលោក…
-
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី 🇲🇾 លោក Muhyiddin Yassin បានសម្រេចលាលែងពីតំណែងជាផ្លូវការនៅថ្ងៃទី១៦ សីហានេះ បន្ទាប់ពីលោកថ្វាយលិខិតលាលែងទៅកាន់ព្រះមហាក្សត្រ

-
មនុស្ស ២នាក់ ដែលបានបំពានទៅនឹងវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាល បណ្ដាលឱ្យឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី នៅថ្ងៃទី១៦សីហាឆ្នាំ២០២១ បានចាត់កម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីការបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យលោក តូច សុភក្ដី ។ ជនសង្ស័យមានឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ ម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ជនសង្ស័យទាំង២នាក់ ត្រូវគេរាយការណ៍ថា បានបំពានទៅនឹងវិធានការរដ្ឋបាល ដែលមានចេញក្នុងសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល បណ្ដាលអោយឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រហូតកំណត់ជាតំបន់ក្រហម និងតំបន់លឿងទុំ ក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនសង្ស័យទាំង២នាក់នោះ ត្រូវបានកម្លាំងជំនាញបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់។ យោងតាមច្បាប់ បទល្មើសមិនគោរពវិធានការដ្ឋបាល ត្រូវផាកពិន័យអន្តរការណ៍ពី១លានទៅ៥លានរៀល។ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានទៅ១០លានរៀល បើអំពើនោះបានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានទៅ២០លានរៀល បើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។