-
របាយការណ៍នៅថ្ងៃទី១៤ សីហា

១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១៤ករណី ឃាត់ខ្លួនជនសង្ស័យ ៦៥នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៧នាក់។ ៤. កូវីដ ៥៨៨ករណី និងជាសះស្បើយ ៧៤២នាក់។ អ្នកឆ្លងសរុប ៨៥.៤៤៨នាក់ អ្នកជាសះស្បើយ ៨០.៣៩៦នាក់ អ្នកស្លាប់ ១.៦៨៣នាក់ ៥. បទល្មើសនឹងវិធានការសុខាភិបាលសរុប ១.១២៩ករណី។ ឃាត់ខ្លួនអប់រំ និងពិន័យសរុប ២.៥៣៨នាក់ បញ្ជូនទៅតុលាការ ២៥នាក់ ឃាត់យានយន្ត ៩០៣គ្រឿង ពិន័យជាប្រាក់ ៣៧.៣០០.០០០រៀល ចេញផ្សាយ ១២:១៥ ថ្ងៃទី១៥ សីហា ២០២១
-
កូវីដ១៩នៅកម្ពុជា 🦠🇰🇭

-
អ្នកថតរូបនៅកម្ពុជា

១. អ្នកជំនាញប្លង់ថតពីលើអាកាស Drone Pilot: Panharoth Kim – Artist/Photographer ២. អ្នកថតរូបកីឡា និងសិល្បៈ Sovanna Kem Photography ៣. អ្នកថតរូបសារព័ត៌មាន និងសិល្បៈ Remissa Mak ៤. អ្នកថតរូបធម្មជាតិ និងសិល្បៈ La Mo ៥. អ្នកថតរូបសារព័ត៌មាន: Ja Dina Photojournalist ៦. អ្នកថតរូបរថយន្ត និងម៉ូតូ: Vanna Sokheng ៧. អ្នកថតរូបពាណិជ្ជកម្ម និងសិល្បៈ Jerry Thai ៨. អ្នកថតរូបធម្មជាតិ និងសត្វព្រៃ: Thy Bun ៩. អ្នកជំនាញប្លង់ថតពីលើអាកាស Drone Pilot: Kimlong Meng – Photographer/Cinematographer ១០ .អ្នកថតរូបប្រវត្តិសាស្ត្រគុកទួលស្លែង: ញ៉ែម…
-
ប្រហែលក្មួយៗខ្លះឆ្ងល់ថាហេតុអីពេលនេះ ខ្មែរចំណាស់មួយចំនួនចាប់អារម្មណ៍ពីស្ថានភាពនៅអាហ្វហ្កានីស្ថានម្ល៉េះ?

សូមជំរាបក្មួយៗថា ចំពោះខ្មែរមួយចំនួនដែលស្គាល់សង្គ្រាម ៧០ ពិសេសអ្នករស់ក្នុងតំបន់ដែលលោក លន់ នល់ គ្រប់គ្រង គឺពួកយើងកំពុងសាកុនប្រវត្តិសាស្ត្រមកមើលឡើងវិញ។ ពេលនេះ អ្នកឯកទេសអាមេរិក ថាយ៉ាងយូរ ៩០ថ្ងៃ ពួកតាលីបង់នឹងមកដល់ទីក្រុងកាប៊ុល ក៏រាប់ទៅប្រហាក់ប្រហែលភ្នំពេញរលំនៅថ្ងៃ ១៧ មេសា ១៩៧៥ ដែរ។ ខ្មែរក្រហមបើកយុទ្ធនាការវាយផ្តាច់ខ្សែក្រវាត់ភ្នំពេញនៅវេលាម៉ោង ១២យប់ថ្ងៃទី៣១ ធ្នូ ១៩៧៤ ឆ្លងចូលថ្ងៃ ១ មករា ១៩៧៥ ពោលគឺចំពេលដែលមេទ័ព លន់ នល់ ភាគច្រើនជាប់ជប់លៀងផឹកឆ្លងឆ្នាំជាមួយទីប្រឹក្សាយោធាអាមេរិក ឬជួបជុំគ្នាជប់លៀងឆ្លងឆ្នាំ។ សង្គ្រាមកាន់តែកៀក អាមេរិកកាន់តែនិយាយពីរឿងចរចា ហើយប្រឹងដូរ លន់ នល់ ដើម្បីមានភាគីអាចនិយាយជាមួយកងរំដោះបាន។ ពួកយើងក៏ប្រឹងតែជឿថាអាមេរិកប្រឹងប្រែងមែន ។ តែទីបំផុត គេលាងដៃរលាស់ពួកយើងចេញតែប៉ុណ្ណោះ ហើយឆាកល្ខោននេះ កំពុងសម្តែងជាថ្មីនៅអាហ្វហ្កានីស្ថានហើយ។ យើងអ្នកជំនាន់ ៧០ កំពុងហាក់ត្រឡប់ទៅដើរឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃលើផ្លូវដែលយើងធ្លាប់ដើរនេះ។ ✍🏽 Khieu Kanharith
-
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៅថ្ងៃស្អែក

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសព្រះអវត្តមានរបស់ព្រះអង្គ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២១។
-
បាគង គឺជាឈ្មោះប្រាសាទខ្មែរដែលសាងសង់ ក្នុងសតវត្សទី ៩ នៅខេត្តសៀមរាប

បាគង គឺជាឈ្មោះប្រាសាទខ្មែរដែលសាងសង់ ក្នុងសតវត្សទី ៩ នៅខេត្តសៀមរាប។ ក្រោយពីបានឯករាជ្យពីអាណានិគមបារាំង វិមានឯករាជ្យត្រូវបានសាងសង់ ដោយចម្លងតាមគំរូប្រាសាទមួយនេះ។ ការជ្រើសរើសឈ្មោះ “បាគង” ដាក់ឱ្យប្រព័ន្ធទូទាត់បាគង គឺដើម្បីតំណាងឱ្យឯករាជ្យភាព បូរណភាពទឹកដី និង មោទនភាពជាតិខ្មែរ។ និមិត្តសញ្ញារបស់ប្រព័ន្ធបាគងក៏យកតាមរចនាសម្ព័ន្ធប្រាសាទបាគងដែលមើលពីលើចុះមក។ បាគង បានកំណត់ឡើងវិញនូវការទូទាត់ប្រាក់តាមរយៈទូរសព្ទ និងសេវាធនាគារ ដោយរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរសព្ទ, សេវាធនាគារតាមរយៈអ៉ិនធឺណែត និងកម្មវិធីហិរញ្ញវត្ថុជាច្រើន។ ប្រភព៖ Serey Chea
-
ជីវៈចំរុះនៅកម្ពុជា

-
អ្វីដែលបានកើតឡើងនៅក្នុងសង្គ្រាមឥណ្ឌូចិននាឆ្នាំ១៩៧៥ និងនៅអាហ្វហ្គានីស្ថាននៅពេលនេះ ជាទឡ្ហីករណ៍ថ្មីមួយអំពីការទុកចិត្តបរទេសហួសហេតុ

នៅក្នុងទំនាក់ទំនងការទូត គ្មានពាក្យថា មិត្ត ឬសត្រូវឡើយ គឺមានតែផលប្រយោជន៍ប៉ុណ្ណោះ។ ការសន្យារបស់មហាអំណាចអាមេរិក ចំពោះមុខនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល គឺការពាររដ្ឋធម្មនុញ្ញ ជួយការពារថែរក្សាឯករាជ្យភាព និងអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសនោះ តែធាតុពិតអ្វីដែលអាមេរិកបានធ្វើគឺរំលោភបំពានលើឯករាជ្យភាព និងអធិបតេយ្យភាពដែនដី និងកិច្ចការផ្ទៃក្នុងនៃប្រទេសនោះ។ ចំពោះកម្ពុជាពីអតីតកាល រដ្ឋបាលអាមេរិកសម្រេចទម្លាក់គ្រាប់បែកជាសម្ងាត់មកលើប្រទេសកម្ពុជា និងថែមទាំងគាំទ្រ លន់ នល់ និងស៊ីសុវត្ថិ សិរិមតៈផ្តួលរំលំរបបដឹកនាំដោយសម្តេចឪ នរោត្តម សីហនុ។ ការណ៍នេះបាននាំយកកម្ពុជាចូលក្នុងសង្គ្រាមស៊ីវិល និងការសម្លាប់រង្គាលថែមទៀត។ តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសផ្សេងទៀតដូចជាអ៉ីរ៉ាក់ និងបណ្តាប្រទេសមួយចំនួនទៀតដោយការអន្តរាគមន៍យោធា ឬដោយការប្រើអំណាចប្រជាពលរដ្ឋផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌គឺគ្មានប្រទេសណាមួយដែលមានសុខសន្តិភាព និងការអភិវឌ្ឍឡើយ។ ផ្ទុយទៅវិញ គឺប្រែក្លាយប្រទេសដែលស្អាតមកជាប្រទេសដែលខ្ទេចខ្ទាំដោយគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែក អគារដែលឈរស្កឹមស្កៃបែរជាដួលរាបដល់ដី ពលរដ្ឋរស់នៅក្នុងភ្នក់ភ្លើងសង្គ្រាម ឈាមនិងទឹកភ្នែក។ អានអត្ថបទទាំងស្រុង
-
១៤ សីហា ២០២១

១. រដ្ឋាភិបាលកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញ – ថ្មីៗ ២. មៀន ប៉ៃលិន គ្រោង ចាក់ចោល ៥ ម៉ឺន តោន គិត ជា លុយ ជិត ៥០ លាន ដុល្លារ ខណៈវិបត្តិ ទីផ្សារ មៀន ប៉ៃលិន នៅ តាម បណ្ដា ខេត្ត ជាប់ ព្រំដែន កម្ពុជា-ថៃកាន់តែ ធ្ងន់ធ្ងរ – កោះសន្តិភាព ៣. សង្គមស៊ីវិលមិនចង់ឃើញអ្នកនយោបាយយកបញ្ហាពលរដ្ឋ ដើម្បីប្រជាប្រិយភាពទេ តែចង់ឱ្យមានការដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ខណៈបញ្ហាទំនាស់ដីធ្លីបានកក្រើកឡើងវិញ នៅតាមខេត្ត-ក្រុងមួយចំនួន អំឡុងពេលកូវីដ១៩ – RFI ៤. ការធ្លាក់ភ្លៀងខ្លាំងពីរថ្ងៃជាប់គ្នា កំពុងបង្កការជន់លិចនៅតំបន់ធំល្វឹងល្វើយ នៅភាគនិរតីនៃប្រទេសជប៉ុន បានបំផ្លាញផ្ទះ…
-
រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ប្រភេទ Delta ៨នាក់នៅសង្កាត់ក្បាលកោះ
