-
ជីវចំរុះក្នុងដែនជម្រកសត្វព្រៃកែវសីមា

-
១៣ សីហា ២០២១

១. ក្រសួងកសិកម្ម ស្នើឱ្យអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ពិនិត្យលទ្ធភាពឧបត្ថម្ភថ្នាំការពារជំងឺដុំពកលើស្បែកគោ-ក្របី ដែលកំពុងរីករាលដាលនៅកម្ពុជា ពិសេសខេត្តជាប់ព្រំដែនថៃ – ថ្មីៗ ២. រយៈពេល៧ខែ ទំហំពាណិជ្ជកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ សម្រេចបានទំហំជាង ១ពាន់លានដុល្លារ កើនជិត ៤៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ – AMS Economy ៣. ក្រសួងកសិកម្ម អំពាវនាវដល់អ្នកនាំចេញមៀន ប៉ៃលិនឱ្យបង្វែរពីថៃទៅកាន់វៀតណាម ដើម្បីដោះស្រាយទីផ្សារមៀន ដែលជាប់គាំងដោយការបិទព្រំដែនរវាងកម្ពុជា-ថៃ – ភ្នំពេញបុស្តិ៍ ៤. ក្រោយក្រុមតាលីបង់វាយដណ្ដើមបានទីក្រុងធំៗ២ទៀតនៅអាហ្វហ្គានីស្ថាន អាមេរិក និងចក្រភពអង់គ្លេស សម្រេចជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន ហើយបញ្ជូនកងទ័ព ដើម្បីការពារការជម្លៀសនេះ ហើយអាមេរិកក៏ទទូចឱ្យប្រជាជនខ្លួនប្រញាប់រៀបបង្វិចចេញពីប្រទេសនេះផងដែរ – AFP ៥. ទីក្រុងចំនួន ៥ នៅខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិនបានប្រកាសសញ្ញាព្រមានពណ៌ក្រហម ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី បំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៦.០០០ នាក់ – CNA
-
សិង្ហបុរី អាចប្រមូលសំរាម និងធ្វើឱ្យវារលាយបាត់ក្នុងមួយថ្ងៃ

សំរាមទាំងអស់ក្នុងទីក្រុង រួមទាំងថង់ប្លាស្ទិកត្រូវបានប្រមូលបញ្ជូនទៅរោងចក្រ ហើយដុតក្នុងឡកម្ដៅ ១០០០ អង្សាសេ។ ឡដុតនេះដំណើរការជារៀងរាល់ថ្ងៃ។ ការដុតសំរាមនេះ នឹងបង្កើតជាចំហេះ ដែលអាចបម្លែងជាថាមពលអគ្គិសនី សំរាប់ផ្គត់ផ្គង់ដល់ប្រទេសទាំងមូល។ ដោយឡែក ផ្សែងដែលចេញពីឡដុតត្រូវបានច្រោះដោយវិធីសាស្រ្ដថ្មី បង្កើតដោយវិស្វករសិង្ហបុរី ដើម្បីបង្កើតខ្យល់បរិសុទ្ធមិនប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពផ្លូវដង្ហើមរបស់មនុស្ស។ ១០% នៃកម្ទេចសំរាមដែលក្លាយជាផេះ នឹងត្រូវចាក់ចូលទៅក្នុងទន្លេសិប្បនិម្មិត ធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ដល់ទឹកសមុទ្រ និងជីវចម្រុះផងដែរ។ 🎥 Nas Daily
-
រកឃើញអ្នកវិជ្ជ្ជមានកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១-១៣ សីហា ២០២១

-
ព្រះសង្ឃវត្តស្វាយរមៀត នាំទេយ្យទានជាគ្រឿងឧបភោគ បរិភោគផ្តល់ជូនបងប្អូនចំនួន ៧គ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងសង្កាត់ទឹកវិល
ព្រះចៅអធិការវត្តបារាយ មហានទីរតនារាម (ស្វាយរមៀត)សហការជាមួយអាជ្ញាធរ និងក្រុមការងារយុវជន ក្នុងសង្កាត់ទឹកវិល នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បាននាំយកទេយ្យទានជាគ្រឿងបរិភោគមួយចំនួនផ្តល់ជូនគ្រួសារដែលមានសមាជិកកំពុងព្យាបាលជំងឺកូវីដ-១៩ និងគ្រួសារដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកឆ្លងជំងឺនេះ សរុបចំនួន ៧គ្រួសារ នៅក្នុងសង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប។ ទេយ្យទានទាំងនោះក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គ.ក្រ មី២កេស ទឹកសុទ្ឋ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ សម្ភារៈជាច្រើនទៀត រួមនឹងថវិកា១០ម៉ឹនរៀលផងដែរ។ ព្រះសច្ចានុបាល ភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ស្វាយរមៀត មានសង្ឃដិកាថា សម្ភារអំណោយថវិកាទាំងនេះ បានមកពីការប្រគេនរបស់ប្រជាពុទ្ឋបរិស័ទ ក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយបានសន្សំ និងប្រមូលបំរុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋាន ណាមួយដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ព្រោះថា ការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទក៍ជាការលំបាករបស់ព្រះសង្ឃដែរ។ ដូច្នេះហើយក្នុងនាមមិត្តរួម ជាតិ មិត្តរួមសាសន៍ គឺតែងតែជួយគិតគូរ និងផ្តល់ជូនគ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន។ លោកស្រី ជា…
-
ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ Vaccine Astrazeneca) ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ Vaccine Astrazeneca) ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស និងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល មេបញ្ជាការរង នាយសេនាធិការ នាយការិយាល័យ នាយផ្នែកសឹករង ក្រុង/ស្រុកជាច្រើនរូប ។ នៅក្នុងឱកាសធ្វើរបាយការណ៍ស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ជំនួសមុខឲ្យនាយទាហាន ពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល សូមគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដូសទី៣ដែលជាដូសជំរុញប្រភេទ Astra Zeneca សម្រាប់ចាក់ជូនដល់កងទ័ព និងគ្រួសារកងទ័ព ដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ខណៈពេលដែលមានចំនួនអ្នកឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក…
-
ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍ហើយ

ផ្លែដែលយើងកំពុងបេះ និងទទួលទានគឺកើតចេញពីការលះបង់ ការខំប្រឹងដាំ និងការពារដើមឈើជាង ៤ទសវត្សរ៍ហើយ ជាពិសេសក្រោមម្លប់នៃសន្តិភាពជាង ២០ឆ្នាំចុងក្រោយនេះ។ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណាដើម្បីការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា “យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាពសម្រាប់អ្នកជំនាន់ក្រោយ”។ អានខ្លឹមសារលម្អិត
-
ថ្មីៗនេះ មានអង្គការក្រៅរដ្ឋាភិបាលខ្លះលើកឡើងថា ទំនប់វារីអគ្គិសនីនាំឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា

វារីអគ្គិសនី គឺជាថាមពលកកើតឡើងវិញ និងមានផលប៉ះពាល់តិចដល់បរិស្ថាន ហើយបានជួយជំរុញសេដ្ឋកិច្ចជាតិ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ បច្ចុប្បន្ន កម្ពុជាមានតម្រូវការអគ្គិសនីខ្ពស់ជាងពេលណាៗទាំងអស់។ គ្មានអគ្គិសនី ស្មើនឹងគ្មានការងារនិងផលិតកម្ម ហើយវាស្មើនឹងគ្មានការអភិវឌ្ឍ។ អគ្គិសនី បង្កើតការងារជូនពលរដ្ឋ និងលើកស្ទួយជីវភាពប្រជាជនតាមរយៈការកាត់បន្ថយចំណាយនៃការប្រើប្រាស់។ មានជីវភាពរស់នៅសមរម្យ ទើបប្រជាជនអាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបាន។ ប្រសិនបើអ្នកពិតជាចង់ជួយកម្ពុជាពិតមែន អ្នកគួរតែជួយគិត និងផ្តល់ការចូលរួមជាវិជ្ជមានលើការសាងសង់ទំនប់វារីអគ្គីសនី ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់នៅក្នុងប្រទេស និងបន្ថយការចំណាយថវិកាទិញអគ្គិសនីពីបរទេស។ សូមអង្គការទាំងឡាយឈប់យករឿងសិទ្ធិមនុស្សជាលេសដើម្បីលូកដៃចូលការសម្រេចលើជោគវាសនារបស់កម្ពុជាទៀតទៅ។ ✍🏽-វិស្វករអណ្តូងប្រេង
-
ជំនាញទន់ រួមមាន ភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការសហការ ភាពច្នៃប្រឌិត និងការបត់បែន គឺជាជំនាញដ៏ពិបាកនឹងពង្រឹង

-
អនុប្រធានសហព័ន្ធកីឡាចំបាប់ ប្រគល់រថយន្តជូនគ្រូអឺរ៉ង់ ជាមធ្យោបាយសម្រាប់ធ្វើដំណើរមកបង្ហាត់ជម្រើសជាតិ

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងនាយកវិទ្យាស្ថាន CamED Business School នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់រថយន្តជូនគ្រូចំបាប់ជនជាតិអឺរ៉ង់ ដើម្បីជាមធ្យោបាយធ្វើដំណើរទៅមកបង្ហាត់កីឡាករ កីឡាការិនីចំបាប់ជម្រើសជាតិ ក្នុងអំឡុងបំពេញបេសកម្មបង្វឹក នៅកម្ពុជា ។ លោក ខេស៊ី បាណេត ជឿជាក់ថា ការនាំយកគ្រូបង្វឹកជនជាតិអ៊ីរ៉ង់មកកម្ពុជា ថ្វីដ្បិតរយៈពេល ខ្លីបន្តិចមែន ប៉ុន្តែក្រុមជម្រើសជាតិចំបាប់ធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតជាលក្ខណអន្តរជាតិ ។ ម្យ៉ាងទៀតតាមបទពិសោធន៍លោក Komeil Ghasemi ដែលជាម្ចាស់មេដាយមាស អូឡាំពិក ទីក្រុងឡុងដ៏ និងម្ចាស់មេដាយសំរឹទ្ធ អូឡាំពិក ទីក្រុងរីយ៉ូ រួមទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ កីឡាអាស៊ី និងពិភពលោកជាច្រើន នឹងអាចជួយឲ្យកីឡាករ កីឡាការិនីចំបាប់ ដណ្តើមបានជោគជ័យ ជូនកម្ពុជា ពីការប្រកួតស៊ីហ្គេម ជាក់ជាមិនខាន ។ លោក អនុប្រធានសហព័ន្ធ បានបញ្ជាក់ទៀតថា ក្រៅពីកាតព្វកិច្ចជាគ្រូបង្វឹកជម្រើសជាតិ លោកក៏បានពឹងឲ្យលោក Komeil Ghasemi ជួយជ្រើសរើសរកកីឡាករ…