Category: នយោបាយ

  • អបអរខួបលើកទី២២ ទិវាយុវជនអន្តរជាតិ ១២ សីហា 👏👏👏

    អបអរខួបលើកទី២២ ទិវាយុវជនអន្តរជាតិ ១២ សីហា 👏👏👏

    យុវជនដើរតួយ៉ាងសំខាន់ក្នុងការថែរក្សា កសាង និងអភិវឌ្ឍជាតិក្នុងនាមជាអ្នកបន្តវេន។ 📷-សហភាពសហព័ន្ធយុវជនកម្ពុជា

  • អាស៊ីតានតឹងដោយហេតុតែបញ្ហាសមុទ្រចិនខាងត្បូង

    អាស៊ីតានតឹងដោយហេតុតែបញ្ហាសមុទ្រចិនខាងត្បូង

    បទវិភាគលោក ហ្សង់ ហ្វ្រង់ស័រតាន់ ផ្សាយលើ AMS One-minute រៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ១៩៖៣០

  • អង្គជំនុំជម្រះតុលាការកំពូល រំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង០០២/០២ ឆ្នាំ២០២២ខាងមុខ ក្រោយបើកសវនាការលើបណ្តឹងសាទុក្ខ

    អង្គជំនុំជម្រះតុលាការកំពូល រំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង០០២/០២ ឆ្នាំ២០២២ខាងមុខ ក្រោយបើកសវនាការលើបណ្តឹងសាទុក្ខ

    ភ្នំពេញ៖ ក្រោយពេលបើកសវនាការលើបណ្តឹងសាទុក្ខ អង្គជំនុំជម្រះតុលាការកំពូលរំពឹងថានឹងប្រកាសសាលដីកាស្ថាពររបស់ខ្លួនលើសំណុំរឿង ០០២/០២ នៅត្រីមាសទី៤ ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះតាមប្រព័ន្ធហ្សូម។ ឯកឧត្តម នេត្រ ភក្ង្រា បានបញ្ជាក់ថា រយៈពេល៤ថ្ងៃនៃការបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ មានប្រធានបទសំខាន់ៗរួមមានទី១៖ ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី ត្រូវចាប់ផ្តើមជាមួយទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ពាក់ព័ន្ធនឹងសុពលភាពនៃសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង និងរួមទាំងការពិចារណាជាទូទៅពាក់ព័ន្ធនឹងគោលការណ៍នីត្យានុកូលភាព, ទី២៖ យុត្តាធិការរួមបញ្ចូល ប្រធានបទតូចៗ ស្តីពីការបញ្ជូនសំណុំរឿង/វិសាលភាពនៃកិច្ចស៊ើបសួរតាមផ្លូវតុលាការ ភាពគ្រប់គ្រាន់នៃបទចោទក្នុងដីកាដំណោះស្រាយ យុត្តាធិការលើកម្មវត្ថុនៃរឿងក្តី អង្គហេតុដែលត្រូវបានដកចេញតាមរយៈកិច្ចដំណើរការបំបែកនីតិវិធី, ទី៣៖ បទឧក្រិដ្ឋ រួមបញ្ចូលប្រធានបទតូចៗស្តីពីច្បាប់ (និយមន័យ និងធាតុផ្សំ) ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋដែល ខៀវ សំផន ត្រូវបានសម្រេចដាក់ ពិរុទ្ធ ព្រមទាំងបញ្ហានីត្យានុកូលភាពពាក់ព័ន្ធ និងទី៤៖ វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេប បដិសេធរបស់មេធាវីការពារក្តី ព្រមទាំងឱកាសសម្រាប់ ខៀវ សំផន…

  • បី​ចំណុច​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​ឯកឧត្តម ជិន ម៉ា​លីន ជាមួយ​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

    បី​ចំណុច​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុងជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​ឯកឧត្តម ជិន ម៉ា​លីន ជាមួយ​តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

    ​​ភ្នំពេញៈ​ ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​ដឹកនាំ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយលោក Pradeep Wagle តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) ដើម្បី​ពិភាក្សា និង​ពិនិត្យ​លទ្ធភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងយុត្តិធម៌ និង OHCHR ក្នុង​វិស័យ​ច្បាប់​និង​តុលាការ តាម​ប្រព័ន្ធ​វីដេអូ Conference (Spype for business)​។ ​ប្រភព​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា ​កិច្ចប្រជុំ​ដែល​បាន​ប្រ​ពឹ​ត្ត​ធ្វើ​កាលពី​ព្រឹក​ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ បាន​ពិភាក្សា​លើ​កិច្ច សហប្រតិបត្តិការ​ចំនួន​បី​រួមមាន​៖១.ការរៀបចំ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​រឿងក្តី​ព្រហ្មទណ្ឌ​នៅតាម​លា​សា​ដំបូង​រាជធានី​ខេត្ត និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស​លើ​ការងារ​នេះ​,២.ការរៀបចំ​ផែនការ​នៃ​ការសិក្សា វាយតម្លៃ​ និង​ផ្សព្វផ្សាយ​បន្ថែម លើ​ការអនុវត្ត​គម្រោង​រូបមន្ត​នៃ​ការឃុំខ្លួនបណ្តោះអាសន្ន​នៅតាម​តុលាការ​ និង៣.កិច្ចសហការ​ក្នុងការ​រៀបចំ​គោលនយោបាយ​ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ពង្រឹងសមត្ថភាព​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌​។​ ​ប្រភព​ដដែល​បន្តថា​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម ប៉ែន ពេជ្រ​សាលី​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ ព្រហ្មទណ្ឌ​ និងអយ្យការ លោក សៀង គង់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​តុលាការ​តំណាង​នាយកដ្ឋាន​ទំនាក់ទាក់​ទំនង​អន្តរជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​ និង​តំណាង​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR) និង​សហការី៕​ដោយៈជម្ពូនុទ

  • ពហុកីឡដ្ឋានជាតិអូឡាំពិកឆ្នាំ១៩៦៤ និងពហុកីឡដ្ឋានជាតិមរតកតេជា ឆ្នាំ២០២១

    ពហុកីឡដ្ឋានជាតិអូឡាំពិកឆ្នាំ១៩៦៤ និងពហុកីឡដ្ឋានជាតិមរតកតេជា ឆ្នាំ២០២១

    រូបទី១៖ ពហុកីឡដ្ឋានជាតិអូឡាំពិកឆ្នាំ១៩៦៤ រូបទី២៖ ពហុកីឡដ្ឋានជាតិមរតកតេជា ឆ្នាំ២០២១

  • យើងរួមគ្នាការពារ និងអភិរក្សដំរីឱ្យបានគង់វង្ស

    យើងរួមគ្នាការពារ និងអភិរក្សដំរីឱ្យបានគង់វង្ស

    ទស្សនាវីដេអូឯកសារ៖ https://www.youtube.com/watch?v=8sKd81hXKf0&t=52s

  • សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិ នាព្រឹកស្អែក

    សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គ្រោងធ្វើមហាសន្និបាតបញ្ចប់អាណត្តិ នាព្រឹកស្អែក

    សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រកាសពីការរៀបចំ មហាសន្និបាតបញ្ចប់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិ អាណត្តិថ្មីទី៧ ពីឆ្នាំ២០២១ដល់ ឆ្នាំ២០២៥ ដែលនឹងត្រូវប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។ មហាសន្និបាតរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក តាមរយៈប្រព័ន្ធ Zoom ។ ចំពោះសមាសភាព ដែលនឹងចូលរួម មានដូចជាសមាជិកគណៈកម្មាធិការប្រតិបត្តិ-ទីប្រឹក្សាសហព័ន្ធ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្លិបកីឡាប៊ូល និងប៉េតង់រាជធានី-ខេត្ត ។ គួរបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មហាសន្និបាត បញ្ចប់អាណត្តិទី៦ និងផែនការទិសដៅបន្តអាណត្តិទី៧ នឹងអនុម័តលើរបាយការណ៍ ដោយឯកឧត្តមប្រធានអង្គមហាសន្និបាត ។ ជាមយយនឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ៕

  • សហព័ន្ធកីឡាប្រដាល់សកល ជ្រើសរើសប្រទេសបារាំង ជាជំរុំហ្វឹកហាត់សម្រាប់អត្តពលិក៣រូប ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម នៅវៀតណាម

    សហព័ន្ធកីឡាប្រដាល់សកល ជ្រើសរើសប្រទេសបារាំង ជាជំរុំហ្វឹកហាត់សម្រាប់អត្តពលិក៣រូប ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម នៅវៀតណាម

    លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហើបប្រាប់អ្នកព័ត៌មាន នាព្រឹកនេះថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនកីឡាករ៣រូប ទៅហ្វឹកហាត់ពង្រឹងសមត្ថភាព នៅបារាំង ដើម្បីត្រៀមប្រជែងមេដាយនៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ។ លោក ប៊ុយ សុភ័ណ្ឌ អះអាងថា អត្តពលិក៣រូប ដែលសហព័ន្ធគ្រោងនឹងបញ្ជូនទៅ មានកីឡាករ សៅ រង្សី អាយុ២១ ទម្ងន់៥២គីឡូក្រាម , កីឡាករ សែត សារឹទ្ធ អាយុ២៣ ទម្ងន់៦៤គីឡូក្រាម និងកីឡាករ វី សម្ភស្ស អាយុ២១ ទម្ងន់៦៩គីឡូក្រាម ។ អគ្គលេខាធិការខាងលើ បញ្ជាក់ថា តាមគម្រោងកីឡាករទាំង៣រូប ត្រូវចេញទៅបារាំងថ្ងៃទី១៣ ខែសីហាសែ្អកនេះ ប៉ុន្តែដោយសារសុំទិដ្ឋាការពីស្ថានទូតមិនទាន់បានទើបពន្យាទៅចុងខែនេះ ឬដើមខែក្រោយវិញ ។ ក្រៅតែពីការហ្វឹកហាត់ កីឡាករកម្ពុជាក៏មានឱកាសប្រកួតលក្ខណៈអាជីព ក្នុងកម្មវិធីផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដែរ ជាទុនត្រៀមប្រជែងយកមេដាយ នៅស៊ីហ្គេម នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា…

  • ម្ចាស់ក្លិបប្រដាល់គុនខ្មែរថ្មគោល ខណ្ឌពោធិសែនជ័យ អំពាវនាវរកសប្បុរសជនជួយសាងសង់ ក្លិបថ្មីនៅ ស្រុកអង្គស្នួល

    ម្ចាស់ក្លិបប្រដាល់គុនខ្មែរថ្មគោល ខណ្ឌពោធិសែនជ័យ អំពាវនាវរកសប្បុរសជនជួយសាងសង់ ក្លិបថ្មីនៅ ស្រុកអង្គស្នួល

    កញ្ញា ផល សុវណ្ណតារា អំពាវនាវរកសប្បុរសជនជួយសាងសង់ក្លិបថ្មី នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្មោះក្លិបប្រដាល់គុនខ្មែរថ្មគោលខណ្ឌពោធិសែនជ័យ ឬនិរោធមានជ័យ ដើម្បីមានកន្លែងសម្រាប់កីឡាករ ហ្វឹកហាត់ ស្នាក់នៅត្រឹមត្រូវ ស្ថិតនៅភូមិទួលត្នោត ឃុំពក ស្រុកអង្គស្នួល ខេត្តកណ្តាលបន្ទាប់ពីឪពុកលោកគ្រូ ឯម ចាន់សុផល បានទទួលមរណភាព ។ កញ្ញា សុវណ្ណតារា បានបន្តថា បន្ទាប់ពីឪពុកទទួលមរណភាព ក្លិបប្រដាល់នេះ នាងជាអ្នកទទួលខុសត្រូវទាំងស្រុង ហើយក៏បានប្តូរទីតាំងចាស់ ពីភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកស្រុកអង្គស្នួល ។ បច្ចុប្បន្នទីតាំងថ្មីនេះ បានសាងសង់បានប្រមាណជា២០% ហើយ ដោយ៨០%ទៀតកំពុងជួបនូវបញ្ហាខ្វះខាត ត្រូវការសប្បុរសជនជួយឧបត្ថម្ភជាថវិកាបង្ហើយការសាងសង់ ដើម្បីដឹកនាំបន្តវេនពីឪពុក លោកគ្រូ ឯម ចាន់សុផល ដែលទទួលមរណៈ កាលពីឆ្នាំ២០១៩ ។ ផល សុវណ្ណតារា ជាស្រ្តី និងជាកូនទី៧ ក្នុងគ្រួសារ បញ្ជាក់ទៀតថា ទោះបីខ្វះខាតថវិកាសាងសង់ក្តីក៏ត្រូវពុះពារគ្រប់ឧបសគ្គស្វះស្វែងរកសប្បុរសជនឲ្យជួយឧបត្ថម្ភ ដើម្បីសាងសងក្លិបឲ្យរួចរាល់ ពីព្រោះក្លឹបនេះជាកេរ្តិ៍របស់ឱពុក និងបណ្តាំចុងក្រោយ អោយជួយក្លឹបនេះមានការរីកចំរើន…

  • មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលមានវិជ្ជមានកូវីដ១៩ គ្មានចេញរោគសញ្ញា ប៉ុន្តែនៅតែអាចចម្លងមេរោគទៅអ្នកដទៃបានដោយឥតដឹងខ្លួន

    មនុស្សម្នាក់ក្នុងចំណោមបីនាក់ដែលមានវិជ្ជមានកូវីដ១៩ គ្មានចេញរោគសញ្ញា ប៉ុន្តែនៅតែអាចចម្លងមេរោគទៅអ្នកដទៃបានដោយឥតដឹងខ្លួន

    📷 UNICEF Cambodia