-
១១ សីហា ២០២១

១. ក្រសួងប្រៃសណីយ៍កម្ពុជា កំពុងជំរុញការពង្រាយអង់តែនទូរសព្ទនៅទូទាំងប្រទេសឱ្យបញ្ចប់នៅឆ្នាំ២០២៧ ដោយគ្របដណ្ដប់មិនថា ទីប្រជុំជន ឬជនបទដាច់ស្រយាល – កោះសន្តិភាព ២. កម្ពុជានឹងទទួលបានថវិកាជំនួយ ២៤០លានដុល្លារពីទុនបម្រុងទូទៅរបស់គណនីមូលនិធិពិសេស SDR ដែលក្រុមប្រឹក្សាភិបាលនៃមូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តកាលពីដើមខែសីហានេះ ដើម្បីដោះស្រាយវិបត្តិកូវីដ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញ – RFI ៣. ក្រសួងបរិស្ថាន បានផ្ដល់ សត្វចតុប្បាទ ចិញ្ចឹម ជាច្រើន ប្រភេទជាងពាន់ ក្បាល ដល់ ប្រជាពលរដ្ឋ និង កងទ័ព ដែល រស់នៅ តាម តំបន់ ការពារធម្មជាតិ ដើម្បី ពង្រឹង ជីវភាព រស់នៅ និង ចូលរួម ក្នុង ការការពារ និង អភិរក្ស ធនធាន ធម្មជាតិ – ភ្នំពេញបុស្តិ៍ ៤. សភាជាន់ទាបប្រេស៊ីល បានបោះឆ្នោតបដិសេធផែនការរបស់ប្រធានាធិបតីស្តាំនិយម Jair…
-
ខ្សែវីដេអូស៊ើបអង្កេតក្រោមចំណងជើងថា “បុរសដែលលក់បាល់ទាត់” ឬ “The Men Who Sell Football” របស់អង្គភាពស៊ើបអង្កេត Al Jazeera (I-Unit) បានគាស់កកាយពីភាពស្រពិចស្រពិលនៃភាពជាម្ចាស់ក្លឹបបាល់ទាត់អង់គ្លេស

ខ្សែវីដេអូស៊ើបអង្កេតក្រោមចំណងជើងថា “បុរសដែលលក់បាល់ទាត់” ឬ “The Men Who Sell Football” របស់អង្គភាពស៊ើបអង្កេត Al Jazeera (I-Unit) បានគាស់កកាយពីភាពស្រពិចស្រពិលនៃភាពជាម្ចាស់ក្លឹបបាល់ទាត់អង់គ្លេស និងរបៀបដែលឧក្រិដ្ឋជនបានរំលោភបំពានច្បាប់ ដើម្បីបិទបាំងឧក្រិដ្ឋកម្មរបស់ខ្លួន។ ការស៊ើបអង្កេត បានបង្ហាញអំពីវិធីសាស្ដ្រដែលឧក្រិដ្ឋជនអាចលាក់លុយ និងអត្តសញ្ញាណរបស់ខ្លួន នៅពីក្រោយកិច្ចព្រមព្រៀងនៅក្រៅប្រទេស និងការបញ្ជូនរបាយការណ៍សវនកម្មក្លែងបន្លំទៅអាជ្ញាធរបាល់ទាត់អង់គ្លេស ព្រមទាំងប្រើ “ល្បិចកខ្វក់” ដើម្បីទទួលបានលិខិតឆ្លងដែនដែលមានឈ្មោះថ្មីផងដែរ។ លោក Christopher Samuelson គឺជាបុគ្គលគោលនៃការស៊ើបអង្កេតការលាងលុយកខ្វក់នៅក្នុងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ប៉ុន្តែលោកមិនដែលត្រូវបានចោទប្រកាន់នោះទេ។ លោកជាអ្នកគ្រប់គ្រងមូលនិធិនៃធុរៈកិច្ចផ្សេងៗ និងជាអ្នកបង្កើតកិច្ចព្រមព្រៀងបាល់ទាត់ដែលគេស្គាល់ថាជាគ្រូវេទមន្ត ឬ “The Magician”។ Samuelson មានជំនាញក្នុងការលាក់បាំងមូលនិធិដោយប្រើ Trust Accounts ឬការរៀបចំផ្លូវច្បាប់ឱ្យភាគីទីបីកាន់កាប់មូលនិធិ ឬទ្រព្យសម្បត្តិដើម្បីផលប្រយោជន៍ភាគីផ្សេងទៀត។ Samuelson គឺជាភ្នាក់ងារសម្រាប់ឧក្រិដ្ឋជនចិនមានទ្រព្យសម្បត្តិច្រើនមួយរូបឈ្មោះកាត់ថា “Mr X” ដែលធ្លាប់ត្រូវបានផ្ដន្ទាទោសដោយកំបាំងមុខ និងជាប់ពន្ធគាររយៈពេល ៧ឆ្នាំ ចំពោះការសូកប៉ាន់ និងការលាងលុយ និងរត់ពន្ធប្រាក់ពីប្រទេសចិនតាមរយៈកាស៊ីណូនៅក្រុងម៉ាកាវ។ ប៉ុន្ដែមេធាវីរបស់លោក Samuelson បាននិយាយថា លោកមិនមានគេប្រាប់ថា Mr X…
-
អាជ្ញាធរខេត្តកំពង់ចាមត្រៀមទីតាំង ១០ កន្លែង សម្រាប់ ពលករ មកពី ក្រៅប្រទេស

កំពង់ចាម៖ រដ្ឋបាលខេត្ត កំពង់ចាម បាន ត្រៀម ទីតាំង ចំនួន ១០ កន្លែង សម្រាប់ ពលករ – ពល ការិនី ធ្វើ ច ត្តា ឡី ស័ក នៅពេល បើក ព្រំដែន កម្ពុជា – ថៃ ឡើងវិញ កំពង់ចាមៈរដ្ឋបាលខេត្តកំពង់ចាមបានត្រៀមទីតាំងចំនួន១០កន្លែងសម្រាប់ពលករ–ពលការិនីធ្វើចត្តាឡីស័កនៅពេលបើកព្រំដែនកម្ពុជា-ថៃឡើងវិញនៅបេលខាងមុខ។នៅក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី១០សីហានេះឯកឧត្តមអ៊ុនចាន់ដាជាអភិបាលខេត្តកំពង់ចាមបានឲ្យដឹងថាការចាត់វិធានការដាក់ឱ្យអ្នកធ្វើចត្តាឡីស័កដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនហើយគឺដើម្បីជៀសវាងការរស់នៅសម្រាកព្យាបាលនៅលាយឡំជាមួយអ្នកពាក់ព័ន្ធនឹងមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី«ដែលតា»(DELTA)។ ឯកឧត្តមអភិបាលខេត្តបានបន្តថាយើងបានត្រៀមឃ្លាំងរបស់មន្ទីរពាណិជ្ជកម្មចំនួនបីកន្លែងគឺដើម្បីយកទីនោះជំនួសសាលារៀនដែលយើងយកធ្វើចត្តាឡីស័កនិងព្យាបាលកម្រិតស្រាលកន្លងមកហើយប្រគល់សាលារៀនទាំងអស់នោះឱ្យខាងមន្ទីរអប់រំយុវជននិងកីឡាផ្តល់ឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។ដូចនេះសាលារៀនចំនួន១០កន្លែងកន្លងមកដែលយកធ្វើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩យើងប្រគល់សាលារៀនឱ្យសិស្សវិញដើម្បីត្រៀមលក្ខណៈបើកសាលារៀនឡើងវិញក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះបន្ទាប់ពីយុវសិស្សបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចរាល់៕
-
ស្ត្រីជនជាតិអាមេរិកឈ្មោះ Virginia Giuffre បានចោទប្រកាន់ព្រះអង្គម្ចាស់ Andrew និងសមាជិកគ្រួសាររាជវង្សអង់គ្លេសថា បាននាំនាងទៅអង់គ្លេសក្នុងវ័យជំទង់ និងប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើរូបនាង

ស្ត្រីជនជាតិអាមេរិកឈ្មោះ Virginia Giuffre បានចោទប្រកាន់ព្រះអង្គម្ចាស់ Andrew និងសមាជិកគ្រួសាររាជវង្សអង់គ្លេសថា បាននាំនាងទៅអង់គ្លេសក្នុងវ័យជំទង់ និងប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទលើរូបនាង។ នេះបើតាម Al Jazeera ថ្ងៃទី១០ សីហា។ អ្នកនាង Giuffre អះអាងថា លោក Epstein ដែលជាមិត្តជិតស្និទ្ធនឹងព្រះអង្គម្ចាស់ និងធ្លាប់ត្រូវបានចោទប្រកាន់ដោយបទឧក្រិដ្ឋកម្មជួញដូរផ្លូវភេទនៅឆ្នាំ២០១៩ បានជួញដូរនាងនៅអាយុ ១៧ឆ្នាំ។ ពាក្យបណ្តឹងរបស់អ្នកនាង Giuffre ក៏រួមបញ្ចូលនូវរូបថតដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរវាងអ្នកនាង Giuffre និងព្រះអង្គម្ចាស់ Andrew បង្ហាញពីស្នាមញញឹម និងឈរក្បែរគ្នាក្នុងកំឡុងពេលមានការចោទប្រកាន់នេះ។ ព្រះអង្គម្ចាស់ Andrew ទទួលស្គាល់មិត្តភាពជាមួយលោក Epstein ប៉ុន្តែបានបដិសេធការចោទប្រកាន់របស់អ្នកនាង Giuffre ។ ប្រភព៖ Aljazeera
-
ទីតាំង ៦ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩

១. ហាង KFC ផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ អ្នកជំងឺជាបុគ្គលិកទីតាំងនេះ។ ២. ហាង អ៊ុតរថយន្ត ខៀវ សេង ផ្លូវ១៥៦ សង្កាត់ផ្សារដេប៉ូ១ អ្នកជំងឺចំនួន ៥នាក់ជាបុគ្គលិកទីតាំងនេះ។ ៣. មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ ផ្លូវវត្តចំការខ្សាច់ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ អ្នកជំងឺទៅថ្ងៃទី៣ សីហា។ ៤. ការិយាល័យ លក់នៃមជ្ឍមណ្ឌល Prince Huan Yu Center ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺទៅថ្ងៃទី០៤ សីហា។ ៥. ធនាគារ ABA ស្តាតចាស់ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ អ្នកជំងឺទៅថ្ងៃទី០២ សីហា។ ៦. គ្លីនិកសើស្បែក ភ្នំពេញ ផ្លូវ២១៥ មហាវិថីនេហ៍រុ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក អ្នកជំងឺទៅថ្ងៃទី៧…
-
ប្រធានាធិបតីអាមេរិកលោក Biden មិនសោកស្ដាយចំពោះការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ខណៈក្រុមឧទ្ទាមតាលីបង់បានចូលកាន់កាប់ ៦៥%នៃផ្ទៃប្រទេសសង្គ្រាមមួយនេះទៅហើយ

“មេដឹកនាំអាហ្វហ្គានីស្ថានត្រូវតែរួមគ្នា ហើយពួកគេត្រូវតែប្រយុទ្ធដើម្បីខ្លួនឯង និងដើម្បីជាតិរបស់ពួកគេ។” ឥឡូវនេះតាលីបង់កំពុងធ្វើការគំរាមកំហែងកាន់កាប់ទីរួមខេត្តចំនួន ១១បន្ថែមទៀត និងគ្រោងកាត់ផ្ដាច់ក្រុងកាប៊ុលពីយោធានៅខាងជើងប្រទេស តាមរយៈការវាយយកទីក្រុង Pul-e-Khumri។ អាមេរិកបានបញ្ជាឱ្យដកទ័ពអាមេរិកដែលនៅសល់ចេញពីអាហ្វហ្គានីស្ថានឱ្យអស់ត្រឹមថ្ងៃទី១១ កញ្ញា ហើយកំឡុងពេលដែលអាមេរិកដកទ័ពនេះ ក្រុមតាលីបង់បានវាយដណ្ដើមកាន់កាប់តំបន់ជាច្រើនយ៉ាងលឿន បើទោះបីជាទ័ពរបស់ខ្លួនមានតិចជាងអាហ្វហ្គានីស្ថានក៏ដោយ។ អាមេរិក បានវាយប្រហារតាមអាកាសទៅលើគោលដៅក្រុមតាលីបង់ ដើម្បីជាជំនួយដល់កងកម្លាំងអាហ្វហ្គានីស្ថាន ប៉ុន្តែបើប្រៀបធៀបទៅនឹងឆ្នាំមុន ការវាយប្រហារទាំងនេះមានលក្ខណៈខ្សោយ ហើយមិនបានជួយបញ្ឈប់ការវាយលុករបស់ក្រុមតាលីបង់ឡើយ។ ប្រភព៖ Reuters
-
មន្ត្រីមកពីក្រសួង-ស្ថាប័ននានានៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត 🇸🇦 ចនួន ២០៧នាក់ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិអំពើពុករលួយ បទរំលោភអំណាច និងបទកេងប្រវ័ញ្ចជាដើម

មន្ត្រីមកពីក្រសួង-ស្ថាប័ននានានៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត 🇸🇦 ចនួន ២០៧នាក់ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិអំពើពុករលួយ បទរំលោភអំណាច និងបទកេងប្រវ័ញ្ចជាដើម ឯមន្ត្រីប្រមាណ ៤៦០នាក់ផ្សេងទៀតកំពុងតែស្ថិតក្រោមការស៊ើបអង្កេត។ នេះបើតាមការ Al Jazeera ថ្ងៃទី១០ សីហា។ ឥទ្ធិពលរបស់គណៈកម្មការប្រឆាំងអំពើពុករលួយកើតមានយ៉ាងខ្លាំងក្លា បន្ទាប់ពីព្រះអង្គម្ចាស់ Mohammed bin Salman ឡើងជារជ្ជទាយាទនៃរាជាណាចក្រនេះកាលពីឆ្នាំ២០១៧ ក្នុងនោះញាតិវង្ស មន្ត្រីធំៗ និងអ្នកជំនួញជាច្រើនត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសនេះ ហើយរឹបអូសបានទ្រព្យសម្បត្តិក្នុងតម្លៃសរុប ១០៦ប៊ីលានដុល្លារ។ ប្រភព៖ Al Jazeera
-
រាជរដ្ឋាភិបាល សម្រេចបន្តការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅទូទាំងប្រទេសសម្រាប់រយៈពេល ៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ សីហា

-
រដ្ឋបាលរាជធានីភ្នំពេញ បន្តដាក់វិធានការរដ្ឋបាល រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-២៦ សីហា ២០២១

-
រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៩នាក់ ក្នុងប្រតិបត្តិការធ្វើតេស្ដលើអាជីវករផ្សារឌុយមិច និងប្រជាពលរដ្ឋដែលរស់នៅក្បែរ ស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ
