Category: នយោបាយ

  • ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា ស្នើអាជ្ញធរចាត់វិធានការផ្លូវច្បាប់ ខណៈមានជនមួយចំនួន ប្រព្រឹត្តសកម្មភាពល្មើស

    ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា ស្នើអាជ្ញធរចាត់វិធានការផ្លូវច្បាប់ ខណៈមានជនមួយចំនួន ប្រព្រឹត្តសកម្មភាពល្មើស

    ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា ស្នើអាជ្ញធរចាត់វិធានការផ្លូវច្បាប់ ខណៈមានជនមួយចំនួន ប្រព្រឹត្តសកម្មភាពល្មើសពីគោលការណ៍គណបក្ស៕

  • ៥ សីហា ២០២១

    ៥ សីហា ២០២១

    ១. ឆមាសទី២ ឆ្នាំ២០២១ វិស័យកាត់ដេរ កាបូប ស្បែកជើង និងផលិតផលធ្វើពីក្រណាត់ផ្សេងៗនៅកម្ពុជា មានស្ថានភាពល្អប្រសើរជាងមុន ដោយរំពឹងថានឹងកើន ៤.៦% នៅឆ្នាំនេះ – កោះសន្តិភាព ២. កម្ពុជាចាប់ផ្តើមជជែកជាលក្ខណៈការទូតជាមួយថៃ និងបានសួររកឯកសារផ្លូវការដើម្បីបញ្ជាក់ឱ្យច្បាស់ថា ប្រាសាទថ្មីនោះ ដែលមានរូបរាងដូចនឹងប្រាសាទអង្គរវត្ត ពិតជាមិនបានចម្លងតាមរចនាបថអង្គរវត្តមែន ឬយ៉ាងណា – ថ្មីៗ ៣. កម្ពុជា នឹង ជ្រើសរើស យក ផលិតផល គ្រាប់ស្វាយចន្ទី និង ម្រេច កំពត GI សម្រាប់ ធ្វើ ជា គំរូ ផ្តល់ទៅឱ្យ ក្រុមហ៊ុន Alibaba ដើម្បី អាចដាក់ លក់ នៅលើ ផ្លេតហ្វម របស់ ក្រុមហ៊ុន យក្ស ចិន មួយនេះ – ភ្នំពេញបុស្តិ៍ ៤. ក្រុមអ្នកជួយសង្គ្រោះតួកគី បានចាប់ផ្តើមជម្លៀសអ្នកភូមិរាប់រយនាក់តាមសមុទ្រ…

  • រកឃើញករណីវិជ្ជមានកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន ២នាក់ នៅខេត្តស្ទឹងត្រែង

    រកឃើញករណីវិជ្ជមានកូវីដ១៩ បំប្លែងថ្មី (Delta) ចំនួន ២នាក់ នៅខេត្តស្ទឹងត្រែង

    ៥ សីហា ២០២១

  • ប្រទេសម៉ិកស៊ិក 🇲🇽 បតឹងក្រុមហ៊ុនផលិតអាវុធមួយចំនួនពីបទធ្វើអាជីវកម្មដោយមិនប្រុងប្រយ័ត្ន ដែលបង្កឱ្យមានការលក់អាវុធខុសច្បាប់ទៅក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់

    ប្រទេសម៉ិកស៊ិក 🇲🇽 បតឹងក្រុមហ៊ុនផលិតអាវុធមួយចំនួនពីបទធ្វើអាជីវកម្មដោយមិនប្រុងប្រយ័ត្ន ដែលបង្កឱ្យមានការលក់អាវុធខុសច្បាប់ទៅក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក និងបណ្ដាលឱ្យមនុស្សស្លាប់រាប់ពាន់នាក់

    ក្រុមហ៊ុនធំៗដែលរងការចោទប្រកាន់រួមមានក្រុមហ៊ុន Smith & Wesson, Barrett Firearms, Colt’s Manufacturing Company, Sturm និង Ruger & Co ជាដើម។ រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកលោក Marcelo Ebrard បាននិយាយថា ក្រុមហ៊ុនទាំងនេះចាំបាច់ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការអនុវត្តដែលបង្កគ្រោះថ្នាក់របស់ខ្លួន ព្រមទាំងទាមទារសំណងជាទឹកប្រាក់ប្រមាណ ១០ប៊ីលានដុល្លារ។ កាំភ្លើងជាង ៣៤ម៉ឺនដើម ដែលផលិតដោយក្រុមហ៊ុនរងការចោទប្រកាន់ ត្រូវបានជួញដូរជារៀងរាល់ឆ្នាំពីអាមេរិកចូលទៅម៉ិកស៊ិក។ អាវុធទាំងនោះ បង្កឱ្យមានឃាតកម្មយ៉ាងហោចណាស់ ១៧.០០០ ករណីក្នុងឆ្នាំ២០១៩ ព្រមទាំងធ្វើឱ្យខូចខាតសេដ្ឋកិច្ចប្រហែល ១.៧% នៃផលិតផលក្នុងស្រុកសរុប។ ប្រភព៖ Reuters

  • ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធកាំភ្លើងធុនមធ្យមទំហំ ១៥៥មិល្លីម៉ែត្រប្រភេទ M109Á6 ចំនួន ៤០គ្រឿងទៅឱ្យ កោះតៃវ៉ាន់

    ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធកាំភ្លើងធុនមធ្យមទំហំ ១៥៥មិល្លីម៉ែត្រប្រភេទ M109Á6 ចំនួន ៤០គ្រឿងទៅឱ្យ កោះតៃវ៉ាន់

    ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់ប្រព័ន្ធកាំភ្លើងធុនមធ្យមទំហំ ១៥៥មិល្លីម៉ែត្រប្រភេទ M109Á6 ចំនួន ៤០គ្រឿងទៅឱ្យ កោះតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀងលក់មួយដែលមានតម្លៃរហូតដល់ ៧៥០លានដុល្លារ។ រដ្ឋបាលលោក Biden បានអនុម័តការលក់អាវុធដោយ ផ្ទាល់មួយចំនួនទៅកាន់កោះតៃវ៉ាន់រួមមានកាំភ្លើងធំ ៤០ គ្រឿង, ក្បាលគ្រាប់ទំនើបចំនួន ១.៦៩៨គ្រាប់ គ្រឿងបន្លាស់ការហ្វឹកហាត់ ស្ថានីយ៍ជើងគោក និងការធ្វើឱ្យប្រសើរឡើងនូវកាំភ្លើងធំជំនាន់មុនរបស់កោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ បានសម្តែង “ការដឹងគុណចំពោះរដ្ឋាភិបាលអាមេរិក ហើយនិយាយថាការលក់នេះ នឹងជួយដល់កងកម្លាំងមូលដ្ឋានរបស់ខ្លួនបង្កើនសមត្ថភាពប្រតិកម្មរហ័ និងរក្សាស្ថិរភាពក្នុងតំបន់។” ប្រភព៖ Reuters

  • មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ក្នុងការវាយប្រហារដោយបង្កប់គ្រាប់បែកបង្កៃក្នុងរថយន្ដ និងបាញ់រះពីក្រោយទៅលើគេហដ្ឋានរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi

    មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ក្នុងការវាយប្រហារដោយបង្កប់គ្រាប់បែកបង្កៃក្នុងរថយន្ដ និងបាញ់រះពីក្រោយទៅលើគេហដ្ឋានរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi

    កាលពីយប់ថ្ងៃទី៣ សីហានេះ មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ក្នុងការវាយប្រហារដោយបង្កប់គ្រាប់បែកបង្កៃក្នុងរថយន្ដ និងបាញ់រះពីក្រោយទៅលើគេហដ្ឋានរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានលោក Bismillah Khan Mohammadi ដែលស្ថិតក្នុងតំបន់បៃតងនៃរដ្ឋធានីកាប៊ុល។ លោករដ្ឋមន្ដ្រីពុំនៅគេហដ្ឋានឡើយ។ ខ្មាន់កាំភ្លើងចំនួន ៤នាក់ត្រូវបានគេបាញ់សម្លាប់ ខណៈដែលជនរងគ្រោះ ២០នាក់ទៀតបានរងរបួស រួមទាំងជនស៊ីវិល។ ក្រុមតាលីបង់បានប្រកាសថា ខ្លួននៅពីក្រោយការវាយប្រហារនេះ ហើយបានព្រមានថា នឹងមានការវាយប្រហារប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលបន្តទៀត ស្របពេលដែលការប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមតាលីបង់កើតឡើងពាសពេញអាហ្វហ្គានីស្ថាន 🇦🇫 បន្ទាប់ពីអាមេរិកដកកងកម្លាំងយោធាចេញ។ ប្រភព៖ BBC

  • ឆ្នេរសុខសាន្ត កោះរ៉ុង 🇰🇭

    ឆ្នេរសុខសាន្ត កោះរ៉ុង 🇰🇭
  • ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាស្នើអាជ្ញធរចាត់វិធានការផ្លូវច្បាប់ខណៈមានជនមួយចំនួនប្រព្រឹត្តសកម្មភាពល្មើសពីគោលការណ៍គណបក្ស

    ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជាស្នើអាជ្ញធរចាត់វិធានការផ្លូវច្បាប់ខណៈមានជនមួយចំនួនប្រព្រឹត្តសកម្មភាពល្មើសពីគោលការណ៍គណបក្ស

    ភ្នំពេញ៖ ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ខណៈមានជនមួយចំនួនប្រព្រឹត្តសកម្មភាពល្មើសពីគោលការណ៍គណបក្ស ដោយ ថ្មីៗនេះមានជនក្លែងបន្លំមួយ ក្រុម បានចេញលិខិតឧទ្ទេសនាមដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះជា “ កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្ស ជូនសម្តេចតេជោ ” ក្រុមនេះបានទៅទាក់ទង តាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជន កម្ពុជាក្នុងករណីពិសេស។ នេះបើតាមលិខិតជម្រាបជូនរបស់ខុទ្ទកាល័យ ដែលត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ម៉ម សារិន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។ ខុទ្ទកាល័យគណបក្ស បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ ប្រធាន គណៈកម្មាធិការគណបក្ស រាជធានី ខេត្ត ក្រសួង ស្ថាប័ន ធ្វើការតាមដាន និងត្រួតពិនិត្យដោយយកចិត្តទុកដាក់ ចំពោះករណីនេះ ហើយខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាល ច្រានចោលទាំងស្រុងនូវ សកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា មិនតែប៉ុណ្ណោះ ក្រុមនេះ ក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយរបស់គណបក្សប្រជាជនកម្ពុជាឡើយ៕

  • គណបក្សប្រជាជនកម្ពុជា៖ មានជនក្លែងបន្លំមួយក្រុមធ្វើសកម្មភាពខុសគោលការណ៍

    គណបក្សប្រជាជនកម្ពុជា៖ មានជនក្លែងបន្លំមួយក្រុមធ្វើសកម្មភាពខុសគោលការណ៍

    ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានចេញលិខិតបំភ្លឺថា ថ្មីៗនេះមានជនក្លែងបន្លំមួយក្រុម បានចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះ «កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្សជូនសម្ដេចតេជោ»។ ក្នុងលិខិតដដែលនេះ បានឱ្យដឹងថា គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្រុមនេះបានទៅទាក់ទងតាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស។ ចំពោះករណីនេះ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល បានច្រានចោលទាំងស្រុងនូវសកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមនេះ ក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយរបស់គណបក្សប្រជាជនកម្ពុជាឡើយ៕

  • លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា លើកទី១១

    លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃ កិច្ចប្រជុំកំពូល អាស៊ី-បូព៌ា លើកទី១១

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយសហរដ្ឋអាមេរិក អូស្រាលី​ សហព័ន្ធរុស្ស៊ី និងឥណ្ឌា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១ តាមប្រព័ន្ធវីដេអូ ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ។ សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​ជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំ អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ជាង៨៧លានដុល្លារអាមេរិក ទៅដល់ប្រទេសជាសមាជិកអាស៊ាន និងចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិកក្រោមគំនិតផ្តួចផ្តើមស្តីពីអនាគតនៃសុខុមាលភាពអាស៊ាន-សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានសម្តែងនូវការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីសហការដោះស្រាយផលប៉ះពាល់លើសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ សម្រាប់ទិសដៅនាពេលអនាគតនៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២០-២០២៤ អាស៊ានបានស្វាគមន៍សំណើរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤ រួមមាន ការដឹកជញ្ជូន សមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្រ្តី ថាមពល ការការពារបរិស្ថាននិង បម្រែបម្រួលអាកាសធាតុ នឹងរំពឹងដល់ការរិះរកកិច្ចសហប្រតិបតិ្តការរឹងមាំនៅក្នុងវិស័យទាំងនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឱកាសនៃទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន ជាពិសេស តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាស៊ាន-សហរដ្ឋអាមេរិក (TIFA) ឆ្នាំ២០២០-២០២១ និងផែនការការងារដើម្បីពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ច (E3)។ ក្នុងន័យនេះ…