Category: នយោបាយ

  • អគ្គលេខាធិការរង គ.ជ.ប៖ការត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតឡើងវិញក្រុមប្រឹក្សាបូកគោ គឺត្រឹមត្រូវ

    អគ្គលេខាធិការរង គ.ជ.ប៖ការត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតឡើងវិញក្រុមប្រឹក្សាបូកគោ គឺត្រឹមត្រូវ

    ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផលនៃការបោះឆ្នោត ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្រសរុបចំនួន១៧សន្លឹក និងគណបក្សនយោបាយចំនួនបីផ្សេងទៀត គឺគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា មិនទទួលបានសម្លេងឆ្នោតនោះទេ។ លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប.បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះថា ក្រុមត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតឡើងវិញក្រុមប្រឹក្សាបូកគោ គឺបានពិនិត្យកញ្ចប់ “ឃ” ពិសេស ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានបញ្ជូនមកសម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាបូកគោក នៃខេត្តកំពត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ។ ក្នុងការត្រួតពិនិត្យឡើងវិញក្រុមត្រួតពិនិត្យបានអនុវត្តន៍បែបបទ និងនីតិវិធីនៃការត្រួតពិនិត្យទៅតាមអ្វីដែលបានកំណត់។ លោក សោម សូរីដា បន្តថា ជាលទ្ធផលក្រុមត្រួតពិនិត្យបានធ្វើការផ្ទៀងផ្ទាត់ឡើងវិញរួចហើយ ដោយផ្អែកទៅលើតារាងត្រួតពិនិត្យបញ្ជាក់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ…

  • កីឡាការិនីហែលទឹក ឃឺន ពេជ្រមរកត បំបែកកំណត់ត្រាខ្លួនឯង តែមិនអាចបំបែកត្រាចាស់របស់កីឡាការិនី ហែម ថុនវិទិនីបានទេ

    កីឡាការិនីហែលទឹក ឃឺន ពេជ្រមរកត បំបែកកំណត់ត្រាខ្លួនឯង  តែមិនអាចបំបែកត្រាចាស់របស់កីឡាការិនី ហែម ថុនវិទិនីបានទេ

    កីឡាករហែលទឹកកម្ពុជា ឃឺន ពេជ្រមរកត បំបែកកំណត់ត្រាខ្លួនឯង ក្នុងវិញ្ញាសាហែលសេរីចម្ងាយ៥០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) ។ នៅក្នុង Heat 3 ឃឺន ពេជ្រមរកត សម្រេចបាន ២៩.៤២ វិនាទី ខណៈកំណត់ត្រាផ្ទាល់ខ្លួន ២៩.៩៩ វិនាទី នេះបើតាមការបញ្ជាក់របស់ ឯ ឧ វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំអត្តពលិកចូលរួមព្រឹត្តការណ៍កីឡាអូឡាំពិក នាទីក្រុតូក្យូ ប្រទេសជប៉ុន ។ គួររម្លឹកថា កំណត់ត្រាចាស់របស់កីឡាការិនី ឃឺន ពេជ្រមរកត នៅអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន លើវិញ្ញាសាហែលសេរីចម្ងាយ ៥០ម៉ែត្រ មិនអាចបំបែកកំណត់ត្រាចាស់ របស់កីឡាករ ហែម ថុនវិទីនី កាលពីឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល គឺ ២៩:៣៧ វិនាទី ៕

  • កីឡាករហែលទឹក ហែម ប៉ុច បំបែកកំណត់ត្រាខ្លួនឯង និងជាកំណត់ត្រាដ៏ល្អសម្រាប់កម្ពុជា

    កីឡាករហែលទឹក ហែម ប៉ុច បំបែកកំណត់ត្រាខ្លួនឯង  និងជាកំណត់ត្រាដ៏ល្អសម្រាប់កម្ពុជា

    កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បាន បំបែកកំណត់ត្រាខ្លួនឯងក្នុងវិញ្ញាសា ហែលសេរីចម្ងាយ ៥០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020) ។ នៅក្នុង Heat 4 ហែម ប៉ុច សម្រេចបាន ក្នុង ២៤.៩១ វិនាទី ខណៈកំណត់ត្រាផ្ទាល់ខ្លួន ២៤.៩២ វិនាទី នេះប់តាមការបញ្ជាក់របស់ ឯ ឧ វ៉ាត់ ចំរើន នាយបេសកម្មដឹកនាំអត្តពលិកចូលរួមព្រឹត្តការណ៍កីឡាអូឡាំពិក នាទីក្រុតូក្យូ ប្រទេសជប៉ុន ។ គួររម្លឹកថា កំណត់ត្រាកីឡាករ ហែម ប៉ុច គឺជាកំណត់ត្រាដ៏ខ្ពស់បំផុត សម្រាប់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក លើវិញ្ញាសាហែលសេរីចម្ងាយ ៥០ម៉ែត្រ ខណៈកំណត់ត្រាចាស់របស់កីឡាករ ហែម គីរីកាលពីឆ្នាំ២០០០ គឺ២៦.៤១ វិនាទី និងកីឡាករ ហែម ថុនពន្លឺ ធ្វើបាន២៧.០៣វិនាទី ក្នុងឆ្នាំ២០០៨ ៕

  • តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច?

    តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាច?

    សូមស្តាប់ការបកស្រាយរបស់ លោកបណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ៣០ កក្កដា ២០២១

  • កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោលេចចេញសមិទ្ធផលទាំងស្រុងហើយ ខណៈខែ សីហានឹងសម្រេចរួចរាល់ជាស្ថាពរ

    កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោលេចចេញសមិទ្ធផលទាំងស្រុងហើយ ខណៈខែ សីហានឹងសម្រេចរួចរាល់ជាស្ថាពរ

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) គូបញ្ជាក់ថា ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងសម្រេចរួចរាល់ជាស្ថាពរ នាខែ សីហា ឆ្នាំ២០២១ខាងមុខនេះ។ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែង បញ្ជាក់បែបនេះ តាមសាអេឡិចត្រូនិច ពីទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងអំឡុងបំពេញបេសកម្មដឹកនាំអត្តពលិកកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ ឯកឧត្តម ពន្យល់ថា មកដល់ពេលនេះ សំណង់បានលេចចេញជាសមិទ្ធផលគ្រប់លក្ខណៈសម្បត្តិទាំងអស់ហើយ ដូច្នេះ គ្រប់ការសាងសង់ ការបំពាក់ឧបករណ៍ រួមទាំងការងារផ្សេងទៀត សម្រាប់កីឡដ្ឋានធំនេះត្រូវបានធ្វើរួចរាល់ជាស្ថាពរ។ ក្រៅពីនេះ គឺនៅសល់ការរៀបចំតុបតែង នៅផ្នែកទីធ្លាខាងក្រៅបន្តិចបន្តួចប៉ុណ្ណោះ។ ឯកឧត្តម សង្កត់ធ្ងន់ដែរថា កិច្ចការត្រួតពិនិត្យវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំនេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC តែងតែបានយកចិត្តទុកដាក់ខ្ពស់ និងហ្មត់ចត់បំផុត ដោយតាមដានជាប់ជាប្រចាំ។ ក្រោយពីបញ្ចប់ការសាងសង់ គឺ ត្រូវបន្តការថែទាំ បន្ទាប់ពីក្រុមហ៊ុនសាងសង់របស់ភាគីចិននឹងប្រគល់ជូន CAMSOC។ សម្រាប់ការថែទាំនេះ នឹងកំពុងស្នើសុំការផ្តល់ធនធានមនុស្ស អ្នកបច្ចេកទេស…

  • ធ្វើល្ងនៅបាត់ដំបង 🇰🇭

    ធ្វើល្ងនៅបាត់ដំបង 🇰🇭

    📸-គឹម បញ្ញារ័តន៍

  • ភ្នំណាំលៀ 🇰🇭🪨🍃

    ភ្នំណាំលៀ 🇰🇭🪨🍃

    ភូមិប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ប្រមាណ ២០គីឡូម៉ែត្រពីទឹកជ្រោះប៊ូស្រា 📸-គឹម បញ្ញារ័តន៍

  • សេចក្តីសម្រចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩

    សេចក្តីសម្រចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩
  • តើអត្តពលិក អូឡាំពិកទទួលបានប្រាក់ប៉ុន្មាន សម្រាប់ការឈ្នះមេដាយ ជាមួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ?

    តើអត្តពលិក អូឡាំពិកទទួលបានប្រាក់ប៉ុន្មាន សម្រាប់ការឈ្នះមេដាយ ជាមួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូ ?

    បើតាមការចុះផ្សាយរបស់សារព័ត៌បរទេស The Sun នៅក្នុងការប្រៀបធៀបគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិក របស់សហរដ្ឋអាមេរិក បានចំណាយ ប្រាក់ប្រហែល ២៧,០០០(ពីរម៉ឺនប្រាំពីរពាន់ផោន) សម្រាប់មេដាយមាស ១៦,០០០ (មួយម៉ឺនប្រាំមួយពាន់ផោន) សម្រាប់ប្រាក់ និង ១ម៉ឺន ផោនសម្រាប់សំរិទ្ធ។ចំណែកអត្តពលិកម៉ាឡេស៊ីទទួលបាន ១៧,០០០ (មួយម៉ឺនប្រាំពីរពាន់ផោន) សម្រាប់សំរឹទ្ធ ៥២,៥០០(ប្រាំម៉ឺនពីរពាន់ប្រាំរយផោន) សម្រាប់ប្រាក់ និង ១៧៣,០០០ (ដប់ប្រាំពីរម៉ឺនបីពាន់ផោន) សម្រាប់មាស។ ទន្ទឹមនឹងនេះអត្តពលិកហុងកុងទទួលបាន ១១៥,០០០ (ដប់មួយម៉ឺនប្រាំពាន់ផោន)សម្រាប់សំរិទ្ធ ២៣០,០០០ (ម្ភៃបីម៉ឺនផោន)សម្រាប់ប្រាក់ និង ៤៦១,០០០ (សែសិបប្រាំមួយម៉ឺន មួយពាន់ផោន)សម្រាប់មាស ។ ចំណែកសិង្ហបុរីផ្តល់ប្រាក់ច្រើនបំផុតដោយទទួលបាន ២០៥.០០០ (ម្ភៃម៉ឺនប្រាំពាន់)ផោន សម្រាប់សំរិទ្ធ ២៦៦.០០០ ផោនសម្រាប់ប្រាក់និង ៥៣៣.០០០ ផោនសម្រាប់មាស។ ហើយក្នុងនោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិនឹងយកប្រាក់ ២,៨ ពាន់លានផោនពីសិទ្ធិទូរទស្សន៍។ស្ថានីយទូរទស្សន៍អាមេរិក NBC តែមួយបានចំណាយប្រាក់ ៥.៥ កោដិផោនដើម្បីចាក់ផ្សាយអូឡាំពិករដូវក្តៅនិងរដូវរងាររហូតដល់ឆ្នាំ ២០៣២ ។

  • កីឡាការិនី Vitalina Batsarashkina របស់ប្រទេសរុស្ស៊ី ឈ្នះមេដាយមាសលើវិញ្ញាសាកាំភ្លើងខ្លី ចម្ងាយ២៥ម៉ែត្រ

    កីឡាការិនី Vitalina Batsarashkina របស់ប្រទេសរុស្ស៊ី ឈ្នះមេដាយមាសលើវិញ្ញាសាកាំភ្លើងខ្លី ចម្ងាយ២៥ម៉ែត្រ

    Vitalina Batsarashkina របស់ ROC បានបន្ថែមមេដាយមាសទី២ ដល់ការដណ្តើមមេដាយទីក្រុងតូក្យូ ២០២០ របស់នាងបន្ទាប់ពីឈ្នះកាំភ្លើងខ្លីចម្ងាយ ២៥ ម៉ែត្ររបស់ស្ត្រី នៅឯទីលានបាញ់កាំភ្លើង Asaka ។ Vitalina Batsarashkina មកពីប្រទេសរុស្ស៊ី តែត្រូវបានគណកម្មការផ្តល់ឈ្មោះថា R O C បានក្លាយជាអ្នកបាញ់កាំភ្លើងស្ត្រីដំបូងគេ ដែលដណ្តើមបានមេដាយចំនួន៣ ក្នុងព្រឹត្តិការណ៍អូឡាំពិក បន្ទាប់ពីឈ្នះកាំភ្លើងខ្លីចម្ងាយ ២៥ ម៉ែត្ររបស់ស្ត្រី នៅទីក្រុងតូក្យូ ២០២០ ។ កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះ បានបន្ថែមថា បន្ទាប់ឈ្នះមេដាយមាស ក្នុងក្រុមចម្រុះកាំភ្លើងខ្លី និងកាំភ្លើងខ្លី ដែលមានខ្យល់ ១០ ម៉ែត្រ កាលពីដើមសប្តាហ៍នេះ ។ សូមបញ្ជាក់ថា មេដាយមាសរបស់កីឡាការិនី Vitalina Batsarashkina បានធ្វើអោយ ប្រទេសរុស្ស៊ី ដែលមានឈ្មោះ ROC ក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២១ ឈរលេខ៤ ដណ្តើមបានមេដាយសរុប៣១…