-
ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥.០០០ពាន់ដូស ដល់កម្ពុជា

-
ជីវៈចំរុះនៅតំបន់វារីអគ្គិសនីគិរីរម្យ៣ ស្រុកស្រែអំបិល ខេត្តកោះកុង 🇰🇭

-
ឆែរីផ្អែមត្រូវការអាកាសធាតុត្រជាក់ (chill hours) ទាបជាង ៧អង្សា អូសបន្លាយរហូត ៧០០ម៉ោង 🍒🍒🍒

-
រាជរដ្ឋាភិបាល ដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំង ប្រទេស រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩-១២ សីហា ២០២១

-
រាជរដ្ឋាភិបាលសម្រេចបិទខេត្តជាប់ព្រំដែនជាប់ប្រទេសថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយ បិទខេត្តជាប់ព្រំដែន ថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។យោងតាមសេចក្តីសម្រេចនេះរាជរដ្ឋាភិបានបានធ្វើការបិទខ្ទប់ ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។
-
រាជររដ្ឋាភិបាលកម្ពុជា ចេញសារាចរ ស្តីពីយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩

-
រាជរដ្ឋាភិបាល បិទខេត្តជាប់ព្រំដែនថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេច បានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។ ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣៖៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ សូមអាននូវសេចក្តីសម្រេចបន្ទាន់ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
២៨ កក្កដា ២០២១

១. រយៈពេល ៦ខែដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានសរុប ៤.៩៥១ លានដុល្លារ កើនឡើងជាង ៣១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន – កោះសន្តិភាព ២. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគថ្មីៗបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ចំនួន ២ សរុបទុនវិនិយោគប្រមាណ ១២.៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង – FN ៣. ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងស្រុក និងអន្តរជាតិរបស់កម្ពុជា កើនឡើង ១៤ភាគរយ ក្នុងឆមាសទី១ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០២០ ដោយសារប្រទេសជិតខាងកម្ពុជាបិទខ្ទប់ និងការកកស្ទះនៅតាមកំពង់ផែសមុទ្រ – ភ្នំពេញបុស្តិ៍ ៤. ប្រធានាធិបតីរុស្សីលោក Putin បញ្ជាទិញយន្ដហោះ “ថ្ងៃអវសាន” ចំនួនពីរគ្រឿងសម្រាប់ប្រើអំឡុងពេលមានសង្គ្រាមនុយក្លេអ៊ែរ ហើយយន្តហោះ Ilyushin 96-400M នេះនឹងអនុញ្ញាតឱ្យមេដឹកនាំរុស្ស៊ីគ្រប់គ្រងកងទ័ព និងមីស៊ីល – Strait Times ៥. ប្រធានាធិបតីបារាំងលោក Macron ប្រកាសទទួលស្គាល់ថា…
-
កម្ពុជាបិទខេត្តជាប់ព្រំដែនថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍

-
គណបក្សនយោបាយធំបំផុតរបស់ទុយនេស៊ី Ennahda បានស្នើឱ្យមានកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិនយោបាយ បន្ទាប់ពីបានជំរុញឱ្យសមាជិកសភា

គណបក្សនយោបាយធំបំផុតរបស់ទុយនេស៊ី Ennahda បានស្នើឱ្យមានកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិនយោបាយ បន្ទាប់ពីបានជំរុញឱ្យសមាជិកសភា និងអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្មនៅខាងក្រៅសភាក្នុងរដ្ឋធានីទុយនីស។ នេះបើតាម Aljazeera ថ្ងៃទី២៧ កក្កដា។ លោក Rachid Ghannouchi ដែលជាប្រធានសភា និងជាមេដឹកនាំបក្ស Ennahda ដំបូងឡើយបានអំពាវនាវដល់សមាជិកសភា និងអ្នកគាំទ្ររបស់ខ្លួនឱ្យអង្គុយនៅខាងក្រៅសភាដើម្បីថ្កោលទោសទង្វើរបស់ប្រធានាធិបតី បន្ទាប់ពីសមាជិកសភាជាច្រើនត្រូវបានកងទ័ពបដិសេធមិនឱ្យចូលប្រជុំសភា។ ប្រជាជនជាង ៣០០នាក់បានប្រមូលផ្តុំគ្នា ក្រោយការអំពាវនាវរបស់លោក តែក្នុងនោះក៏មានលាយឡំជាមួយក្រុមអ្នកគាំទ្រទង្វើលោកប្រធានាធិបតីផងដែរ។ ប្រធានាធិបតីលោក Saied ក៏បានចេញបទបញ្ជាបម្រាមគោចរនៅពេលយប់ និងហាមឃាត់មិនឱ្យមានការប្រមូលផ្តុំមនុស្សលើសពី ៣នាក់។ សព្វថ្ងៃ លោក Rachid ក៏បានផ្លាស់ប្ដូរយុទ្ធសាស្រ្តមកប្រកាន់យកវិធីផ្សះផ្សាជាច្រើនទៀត ដើម្បីអំពាវនាវដល់លោក Saied ឱ្យប្តូរវិធានការឡើងវិញ។ ប្រភព៖ Aljazeera