-
ស្វែងយល់ពីប្រាក់រង្វាន់មេដាយមាសកីឡាអូឡាំពិក ប្រទេសតំបន់អាស៊ាន ជាពិសេសកម្ពុជាផ្តល់ប្រាក់រង្វាន់ប៉ុន្មានដែរ

ក្នុងចំណោមប្រទេសទាំងអស់លើពិភពលោក ភាគច្រើនមានតែប្រទេសអាស៊ានទេ ដែលផ្តល់ប្រាក់រង្វាន់ច្រើនដល់កីឡាករកីឡាការិនីដែលអាចឈ្នះមេដាយពីព្រឹត្តការណ៍កីឡាអូឡាំពិកច្រើន ។ ទី១ សិង្ហបុរី ជាប្រទេសដែលផ្តល់ប្រាក់រង្វាន់ដល់អ្នកឈ្នះមេដាយមាស ១លានដុល្លារអាមេរិក ពីកីឡាអូឡាំពិក ឆ្នាំ២០២០។ ចំនួននេះកើនឡើងលើសកាលពីអូឡាំពិកនៅរីយ៉ូឆ្នាំ២០១៦ ដែលសិង្ហបុរីផ្តល់ជូនរង្វាន់ចំនួនជាង៧៥ម៉ឺនដុល្លារ។ ដោយឡែកសម្រាប់មេដាយប្រាក់ ៣៧ ម៉ឺនដុល្លារ និងសំរឹទ្ធិ ១៨៩០០០ ដុល្លារ។ទី២ ម៉ាឡេស៊ី ផ្តល់ប្រាក់រង្វាន់ ៦សែនដុល្លារ ដល់អត្តពលិកឈ្នះមេដាយមាស ឯប្រាក់៣សែនដុល្លារ និងសំរឹទ្ធិ១៣ម៉ឺនដុល្លារ។ ដោយឡែក ថៃ និងហ្វីលីពីន ស្ថិតនៅលេងរៀងទី៥ និងទី៦ ក្នុងនោះសម្រាប់អ្នកឈ្នះមេដាយមាស ថៃផ្តល់ប្រាក់រង្វាន់ចំនួន ៣១៤០០០ ដុល្លារ ដល់កីឡាការិនីតេក្វាន់ដូថៃ Wongpattanakit Panipak ។ ឯហ្វីលីពីន ផ្តល់ប្រាក់រង្វាន់ ២៣៧០០០ដុល្លារ ដល់កីឡាការិនី Hidilyn Diaz ដែលឈ្នះមេដាយមាសលើកដំបូង ក្នុងវិញ្ញាសាលើកទម្ងន់៥៥គីឡូក្រាម ។ បន្ថែមពីលើប្រាក់រង្វាន់ពីរដ្ឋាភិបាល កីឡាការិនីរូបនេះ ក៏បានរង្វាន់លើកទឹកចិត្តពីវិស័យឯកជនដែរ ។ រីឯកម្ពុជាវិញ អត្តពលិកដែលឈ្នះមេដាយមាស កីឡាអូឡាំពិកទទួលបានប្រាក់រង្វាន់ ៣ម៉ឺនដុល្លា មេដាយប្រាក់២ម៉ឺនដុល្លា…
-
កីឡាការិនី Ariarne Titmus ដណ្តើមបានមេដាយមាសទី២ លើវិញ្ញាសាហែលសេរី ២០០ម៉ែត្រ នៅអូឡាំពិក

កីឡាការិនីអូស្រ្តាលី Ariarne Titmus បានឈ្នះការប្រគួតចុងក្រោយរបស់នាងជាមួយម្ចាស់មេដាយមាសអូឡាំពិក ៥ សម័យកាលនាង Katie Ledecky ក្នុងវិញ្ញាសាហែលសេរីចម្ងាយ ២០០ ម៉ែត្រនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ Titmus ដែលបានផ្តួល Ledecky ក្នុងវិញ្ញាសាហែលសេរីសេរីចម្ងាយ ៤០០ ម៉ែត្រកាលពីថ្ងៃច័ន្ទ ដោយប្រើរយៈពេល ១ នាទី ៥៣វិនាទី ។ ស្របពេលម្ចាស់ការពារតំណែងជើងឯកអាមេរិក Ledecky បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ ។សូមបញ្ជាក់ថា Katie Ledecky នឹងត្រូវប្រកួត បន្តលើវិញ្ញាសាហែលសេរីចម្ងាយ ១៥០០ ម៉ែត្រនៅថ្ងៃពុធនេះ ។ កីឡាការិនី Katie Ledecky និង Titmus អាចជួបគ្នាម្តងទៀតនៅក្នុងវិញ្ញាសាហែលសេរីចម្ងាយ ៨០០ ម៉ែត្រដោយការប្រគួតកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៕
-
ក្រុមបឹងកេតបន្តកំណត់ត្រាឈ្នះ៦ប្រកួតជាប់ៗគ្នា

ក្រុមបឹងកេតបានបន្តជ័យជម្នះជាលើកទី៦ជាប់ៗគ្នា ការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2021 បន្ទាប់ពីយកឈ្នះក្រុមនគរបាលជាតិ ដោយលទ្ធផល ២:០ នាកីឡដ្ឋាន Cambodia Airways កាលពីម្សិលមិញ ។ ២គ្រាប់របស់ក្រុមការពារតំណែងជើងឯក រកបានដោយកីឡាករ ម៉ាត់ នូរុណ នៅនាទី៣១ និងគ្រាប់ទី២ រកបានដោយខ្សែបម្រើជនជាតិជប៉ុន Kenta Yamazaki បានទាត់បញ្ចូលទីមួយគ្រាប់ទៀត តាមរយៈការលើកបាល់ហ្វី្រឃីកដោយ ចាន់ វឌ្ឍនាកា នៅនាទីទី៣៦ ។ លទ្ធផល ២:០ នេះបានបន្តរហូតដល់ចប់៩០នាទី ។ ធ្វើអោយក្រុមបឹងកេត បន្តឈ្នះ ៦ប្រកួតជាប់ៗគ្នានៅ លីគកំពូលកម្ពុជា ។ គួរបញ្ជាក់ថា ៣ប្រកួតរបស់ក្រុមបឹងកេត គឺចាញ់ណាហ្គាវើលដ៍, ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ តែ៦ប្រកួតគឺឈ្នះ សូលទីឡូអង្គរ, ព្រៃវែងអេហ្វស៊ី, អាស៊ីអឺរ៉ុបយូណាយធីត, គិរីវង់សុខសែនជ័យ, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងប្រកួតចុងក្រោយ នគរបាលជាតិ ឈរលេខ៥ មាន១៨ពិន្ទុ ៩ប្រកួត ឈ្នះ៦…
-
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណា ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់កម្ពុជា

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែង និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពីដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលរៀបចំឡើងដោយផ្ទាល់នៅរដ្ឋធានីប៉េកាំង និងតាមអនឡាញនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបន្តថា នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដែលបង្កឡើងពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានរួមចំណែកយ៉ាងសកម្ម ក្នុងការរួមសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ដោយបានផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាយ៉ាងទៀងទាត់ និងទាន់ពេលវេលា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដែលនឹងអាចឈានទៅចាក់ជូនប្រជាពលរដ្ឋបានទូទាំងប្រទេស នាឆ្នាំ២០២២ខាងមុខ។ នៅក្នុងសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយលើពិភពលោក សម្តេចបានលើកឡើងថា គោលនយោបាយ «វ៉ាក់សាំងពហុភាគីនិយម» មានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រទេសចិន ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលមុន និងក្រោយកូវីដ-១៩ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ…
-
អត្តពលិកជប៉ុនឈ្នះមេដាយមាសបាន ១០គ្រឿង ឡើងឈរកំពូលតារាងមេដាយវិញនៅ Tokyo 2020

(តូក្យូ)៖ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមកីឡាករ-កីឡាការិនីម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយមាសកើនដល់ ១០គ្រឿងច្រើនជាងគេ ដើម្បីឡើងទៅឈរនៅកំពូលតារាងមេដាយនៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ។ជប៉ុន ដែលជាម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅលើកទី២ នេះ បានឈ្នះមេដាយសរុបបាន ១៨គ្រឿងដោយក្នុងនោះមាស១០ ប្រាក់៣ និងសំរិទ្ធ ៥គ្រឿង តាមពីក្រោយដោយអាមេរិកឈ្នះបាន ២៥គ្រឿងមេដាយក្នុងនោះ មាស៩ ប្រាក់៨ និងសំរិទ្ធ៨ នៅពេលចិនឈរនៅលេខ៣ មានមេដាយមាស៩ ប្រាក់៥ និងសំរិទ្ធ៧ សរុប២១គ្រឿង។ តែយ៉ាងណា ក្នុងនាមជាម្ចាស់ផ្ទះជប៉ុន មានកីឡាករ-កីឡាការិនីប្រកួតប្រជែងមេដាយ ៥៥២នាក់ឈរនៅលំដាប់ទី២ បន្ទាប់ពីអាមេរិកដែលបញ្ជុនមក ៦១៣នាក់ គ្រាដែលអូស្រ្តាលី ឈរនៅលេខ៣ បញ្ជូនអត្តពលិកមក ៤៧៨នាក់ និងចិន ៤០៦នាក់ នៅពេលកម្ពុជា បញ្ជូនទៅ ៣នាក់ផងដែរលើ ២ប្រភេទកីឡារួមមាន ហែលទឹក និងអត្តពលកម្ម។ ការប្រកួតប្រជែងមេដាយកំពុងត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញជារៀងរាល់ថ្ងៃ ដោយពុំទាន់មានប្រភេទកីឡាណាមួយបានបញ្ចប់នៅឡើយទេ ក្នុងចំណោម ៣៣ប្រភេទកីឡា…
-
រកឃើញវិជ្ជមាន COVID-19 នៅឯព្រឹត្តិការណ៍ Tokyo Olympics លើអត្តពលិក ២នាក់ទៀត

(តូក្យូ)៖ បើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានបរទេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា អត្តពលិកចំនួន ២នាក់បន្ថែមទៀត ដែលកំពុងស្នាក់នៅភូមិកីឡាអូឡាំពិក (Olympic Village) ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន COVID-19 នៅថ្ងៃទី២៧ម្សិលមិញ។ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន NHK បានឲ្យដឹងថា អត្តពលិកនោះ គឺស្ថិតក្នុងចំណោមករណីឆ្លងថ្មី COVID-19 ចំនួន ៧ករណីត្រឹមតែ ១ថ្ងៃអង្គារម្សិលមិញ។ គណៈកម្មាធិការរៀបចំ Tokyo 2020 បានប្រកាសថា អត្តពលិកដែលឆ្លងនោះ គឺមកពីបរទេស។ «អត្តពលិក ២នាក់បន្ថែមទៀតមកពីបរទេស ដែលស្នាក់នៅភូមិកីឡា ត្រូវបានគេបញ្ជាក់ថា បានឆ្លងជំងឺនេះ»។ មនុស្ស ៣នាក់ផ្សេងទៀត ក្នុងនោះរួមមានសមាជិកបុគ្គលិកម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ ប៉ុន្តែស្នាក់នៅខាងក្រៅភូមិអូឡាំពិក បូករួមនឹងបុគ្គលិកគណៈកម្មាធិការរៀបចំម្នាក់ ក៏ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃជំងឺ COVID-19 ផងដែរ។ យោងតាម NHK ដដែលករណីឆ្លងជំងឺ COVID-19 សរុបពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Tokyo Olympics នេះ បានកើនឡើងដល់ ១៥៥ករណីហើយ…
-
រូងជំនាង

-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ភារកិច្ចការងារហាក់ប្រទះនឹងភាពស្មុគ្រស្មាញជាងសព្វដង ប៉ុន្តែមិនធ្វើឲ្យអ្នកឈប់ទ្រឹងនោះទេ។ អ្វីៗនៅតែអាចដំណើរការទៅបាន ប៉ុន្តែលោកង្នកប្រហែលជាត្រូវប្រឹងប្រែងកនា់តែខ្លាំង។ ក្នុងនោះសូមប្រកាន់គោលគំនិតរបស់ខ្លួន។ អ្នកអាចទទួលគំនិតយោបល់អ្នកដទៃបាន ប៉ុន្តែត្រឹមតែពីមនុស្សដែលជិតដិតជាមួយអ្នកប៉ុណ្ណោះ។ ក្រៅពីនេះសូមកុំប្រកាន់ចិត្តក្រោធ ពីព្រោះវានឹងរំខានដល់ទឹកចិត្តរបស់អ្នកខ្លាំងណាស់។ សូមអត់ធ្មត់ ហើយព្យាយាមដោះស្រាយដោយភាពឈ្លាសវៃ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានផលចំណេញក្នុងអាជីវកម្ម និងភាពជោគជ័យក្នុងរង្វង់ការងារគួរឲ្យកត់សម្គាល់ក្នុងពេលនេះ។ លោកអ្នកមានមនុស្សនៅជុំវិញខ្លួន ដែលគួរឲ្យទុកចិត្ត ហើយពួកគេក៏នឹងអាចជួយសម្រួលភាពលំបាកនៃការងាររបស់អ្នកបានផងដែរ។ ដូច្នេះដើម្បីជាការតបស្នង សូមមានចិត្តស្មោះត្រង់ និងសណ្តោសជានិច្ច។ ក្រៅពីនេះសំណាងរបស់អ្នកអាចនឹងកើតឡើង នៅទិសទក្សិណ ដូច្នេះសូមសំឡឹងមើលឳកាសល្អៗនៅទីនោះ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ មុខរបររកស៊ីរបស់អ្នកចម្រើនលូតលាស់ណាស់ ប៉ុន្តែក៏ត្រូវបោះជំហានជាមួយនឹងគម្រោងផែនការជាក់លាក់ជានិច្ចផងដែរ។ ក្រៅពីនេះសូមយកចិត្តទុកដាក់ក្នុងការធ្វើទំនាក់ទំនងល្អជាមួយចៅហ្វាយនាយ។ កុំបណ្តោយខ្លួនឲ្យនៅឆ្ងាយពីស្ថានភាពនៃការងារពេក ពីព្រោះការទំនាក់ទំនងសំខាន់ដើម្បីសម្រួលការងារ។ ក្រៅពីនេះ ឳកាសច្រើននឹងកើតឡើងនៅខាងក្រៅ ដូច្នេះសូមចាកចេញដើម្បីចាប់យកឳកាសថ្មីៗ។ ផលលំបាកក្នុងថ្ងៃនេះអាចកើតឡើងទាក់ទងនឹងការភ្លេចភ្លាំង ដូច្នេះសូមប្រយ័ត្នប្រយែង។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។…
-
វិបត្តិនយោបាយនៅទុយនេស៊ី កាន់តែក្ដៅគគុក បន្ទាប់ពីប្រធានាធិបតី Kais Saied បានបណ្តេញនាយករដ្ឋមន្ដ្រី និងបង្កកសភា ដោយមានជំនួយពីកងទ័ព

សកម្មភាពរបស់លោក Saied បានកើតឡើងបន្ទាប់ពីមានការជាប់គាំង និងជម្លោះជាច្រើនខែដែលធ្វើឱ្យលោកប្រឆាំងនឹងនាយករដ្ឋមន្រ្តី Hichem Mechichi និងសភា ខណៈប្រទេសធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ក្រុមអ្នករិះគន់លោក Saied រួមទាំងក្រុមអ៉ីស្លាមនិយមបានព្រមានថា លោកកំពុងបង្កមហន្តរាយដល់លទ្ធិប្រជាធិបតេយ្យដែលបានបង្កើតឡើង ក្រោយការបះបោរ Arab Spring ឆ្នាំ២០១១។ ក្រសួងការបរទេសអាមេរិកក៏បានព្រមានទុយនេស៊ី កុំឱ្យខ្ជះខ្ជាយលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។ មកទល់ពេលនេះ គេមិនទាន់បានកំណត់នៅឡើយថា តើសកម្មភាពរបស់លោក Saied ជាការធ្វើរដ្ឋប្រហារ ឬយ៉ាងណាឡើយ។ ប្រភព៖ Reuters
-
២៧ កក្កដា ២០២១

១. ទូតឥណ្ឌា ស្នើឱ្យកម្ពុជា ពិនិត្យលើសាច់ក្របី ដែលរកឃើញមានកូវីដ១៩ម្ដងទៀត ព្រោះឥណ្ឌាហាក់មិនអស់ចិត្ត ដោយសារសាច់ក្របីនេះ មានការត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ – ថ្មីៗ ២. ការពង្រីកផ្ទៃដាំដុះដើមមៀន ឬតាង៉ែននៅប៉ៃលិនឆ្នាំនេះ មានទំហំតែ ៥ ភាគរយនៃផ្ទៃដីឆ្នាំមុនៗ ដែលមានជាង ៤.៥០០ ហិចតា ដោយសារបញ្ហាខ្វះទឹក – រស្មីកម្ពុជា ៣. ធនាគារជាតិ នៃ កម្ពុជា ៖ ការរៀបចំ ឥណទាន ឡើងវិញ របស់ គ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ មាន ចំនួន ជាង ៣៦ ម៉ឺន គណនី ដែល ស្មើនឹង ទំហំ ទឹកប្រាក់ ប្រមាណ ៥.៥ ពាន់ លាន ដុល្លារ នៅក្នុង ឆមាស…