Category: នយោបាយ

  • ផ្សារកសិផលធម្មជាតិ ខេត្តកែបចុងសប្តាហ៍បានសម្ពោធ ដាក់អោយដំណើរការជាផ្លូវការ

    ផ្សារកសិផលធម្មជាតិ ខេត្តកែបចុងសប្តាហ៍បានសម្ពោធ ដាក់អោយដំណើរការជាផ្លូវការ

    ខេត្តកែប,ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្ត និងលោកជំទាវ រួមជាមួយ លោក លោកស្រី អភិបាលរងខេត្ត បានសម្ពោធដាក់ឲ្យដំណេីរការផ្សារចុងសប្តាហ៍របស់ខេត្តកែប ដែលមានទីតាំងស្ថិតនៅមុខសាលាខេត្តកែប ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។ សូមចូលរួមគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នា ដេីម្បីលេីកកម្ពស់គុណតម្លៃផលិតផល និងផលិតករក្នុងស្រុក៕

  • ឃ្លាំងស្ដុកប្រេង នៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ

    ឃ្លាំងស្ដុកប្រេង នៅស្រុកស្អាង ត្រូវបានអគ្គិភ័យឆាបឆេះ

    កណ្ដាល៖ កម្លាំងសមត្ថកិច្ចបានអន្ដរាគមន៍ពន្លត់ លើករណីអគ្គិភ័យមួយបានកើតឡើង ដោយឆេះឃ្លាំងស្ដុកប្រេងនៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បញ្ជាក់ថា ក្រោយទទួលព័ត៌មាននេះភ្លាម បានដឹកនាំកម្លាំង ដោយផ្ទាល់ចុះអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ៣គ្រឿង នៅកន្លែងកើតហេតុ។ សម្រាប់មូលដ្ឋាន នៃករណីអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕

  • អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការ​ចុះផ្សាយថា «វីរុសកូវីដ១៩ បំប្លែងខ្លួនឈ្មោះ​អាល់ហ្វា​ឆ្លងពីកម្ពុជាទៅថៃ»

    អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការ​ចុះផ្សាយថា «វីរុសកូវីដ១៩ បំប្លែងខ្លួនឈ្មោះ​អាល់ហ្វា​ឆ្លងពីកម្ពុជាទៅថៃ»

    ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានច្រានចោលចំពោះការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ថា វីរុសកូវីដ១៩ប្រភេទថ្មីឈ្មោះ អាល់ហ្វា ឆ្លងពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់តាមបណ្តាញតេឡេក្រាមថា៖ «ប្រទេសកម្ពុជា ទទួលរងការឆ្លងវីរុសនេះ ដោយរកឃើញលើអ្នកដំណើរចូលមកកម្ពុជា ជាពិសេសគឺពលករវិលត្រឡប់មកពីប្រទេសថៃនេតែម្តង​។ ថៃមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ រួចមកពលករក៏បានធ្វើដំណើរជាបន្តបន្ទាប់វិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា រហូតដល់បច្ចុប្បន្ននេះ»។ លោកជំទាវបានបន្ថែមថា យើងមិនត្រូវចោទប្រកាន់ថាមកពីខាងណាៗនោះឡើយ សំខាន់ចរាចររបស់វីរុសកូវីដ-១៩នេះ គឺទៅ មកៗ ដោយទូលំទូលាយ ដោយគ្មានប៉ាស្ព័រ និងគ្មានព្រំដែនទេ ហើយយើងត្រូវរួបរួមគ្នាទប់ស្កាត់ការចម្លងទៅមកនេះ ជាពិសេសពីបុគ្គលម្នាក់ទៅម្នាក់ កុំឱ្យការចម្លងនេះ មានដំណើរឆ្ពោះទៅរកហួសបន្ទាត់ក្រហមឱ្យសោះ។ យ៉ាងណាក៏ដោយ លោកជំទាវសំណូមពរឱ្យបុគ្គលគ្រប់រូប ចាប់ផ្តើមធ្វើសកម្មភាពការពារខ្លួនរៀងៗខ្លួន ហើយ បុគ្គលវ័យកណ្តាល និងយុវវ័យ មិនត្រូវនាំវីរុសកូវីដ-១៩ ចូលផ្ទះ ចម្លងដល់ក្រុមគ្រួសារ ឪពុកម្តាយ ឬជីដូនជីតារបស់ខ្លួននោះឡើយ។ លោកជំទាវលើកឡើងថា៖ ១គ្រប់គ្នាត្រូវធ្វើសកម្មភាពការពារការចម្លងវីរុសនេះ រៀងៗខ្លួនឥឡូវនេះ ទើបយើងអាចទប់មិនឱ្យការចម្លងក្លាយទៅជាការឆ្លងទ្រង់ទ្រាយធំ ក្នុងសហគមន៍ ដែលនឹងបង្កការលំបាកខ្លាំងមែនទែនដល់យើងទាំងអស់គ្នា ។ សុខចិត្តលំបាកនៅពេលនេះក្នុងរយ:ពេលខ្លី…

  • ប្រគល់បន្ទប់ទឹក-បង្គន់អនាម័យ ទឹកបរិសុទ្ធ និងសម្ភារៈកូវីដ-១៩ ជាអំ ណោយ ឯកឧត្គម ស សុខា ជូនគណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ស្រុកស្វាយអន្ទរ

    ប្រគល់បន្ទប់ទឹក-បង្គន់អនាម័យ ទឹកបរិសុទ្ធ និងសម្ភារៈកូវីដ-១៩ ជាអំ ណោយ ឯកឧត្គម ស សុខា ជូនគណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ស្រុកស្វាយអន្ទរ

    ព្រៃវែង ៖ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញប្រគល់បន្ទប់ទឹក-បង្គន់អនាម័យ ចំនួន ១ខ្នង មាន ២បន្ទប់ ជាអំណោយ របស់ ឯកឧត្តម ស សុខា និងក្រុមគ្រួសារ ជូនលោក ប៉ិច សុង អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្រុកស្វាយអន្ទរ សម្រាប់ឲ្យប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ប្រើប្រាស់ប្រចាំថ្ងៃ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកអំណោយ ឯកឧត្តម ស សុខា និងក្រុមគ្រួសារ រួមមាន ៖ ទឹកបរិសុទ្ធ…

  • ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ

    ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ បើទោះបីស្ថិតក្នុងស្ថានភាពកូវីដ

    ការងារស្តារប្រឡាយ ទួលពង្រទី២ នៅខណ្ឌពោធិសែនជយ័ ជាង៦គីឡូម៉ែត្រ សម្រេចបាន៤០ភាគរយហើយ

  • គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ បក្សកុម្មុយនីស្ដចិន

    គណបក្សប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ បក្សកុម្មុយនីស្ដចិន
  • សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានការងារសំខាន់៣ ដែលត្រូវធ្វើរួមគ្នារវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកូវីដ-១៩នេះ

    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានការងារសំខាន់៣ ដែលត្រូវធ្វើរួមគ្នារវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ក្នុងកាលៈទេសៈកូវីដ-១៩នេះ

    ភ្នំពេញ៖ ក្នុងឱកាសដែលឯកឧត្តម វ៉ូ ក្វាងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងប្រាប់ទៅ ឯកអគ្គរដ្ឋទូតវៀតណាមថា ក្នុងកាលៈទេសៈនេះ មានការងារសំខាន់ ៣ គម្បីត្រូវធ្វើរួមគ្នា រួមមានទី១. រួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមរយៈវិធានសុខាភិបាលតែធ្វើយ៉ាង ណាកុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា, ទី២.បន្តជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងទី៣. ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរអាចជំរុញធ្វើការរួមគ្នាបាន។ ក្រោយចប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋវៀតណាមប្រចាំនៅកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម…

  • សម្តេចតេជោ ហ៊ុន សែន កំពុងជួបជាមួយឯកអគ្គរដ្ឋទូត វៀតណាម នៅវិមានសន្តិភាព នាព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន កំពុងជួបជាមួយឯកអគ្គរដ្ឋទូត វៀតណាម នៅវិមានសន្តិភាព នាព្រឹកនេះ

    សម្តេចតេជោ ហ៊ុន សែន កំពុងជួបជាមួយឯកអគ្គរដ្ឋទូត វៀតណាម នៅវិមានសន្តិភាពនាព្រឹកនេះ៖

  • ខេត្តត្បូងឃ្មុំ ឆ្លងថ្មី ៨២នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ ឆ្លងថ្មី ៨២នាក់ (Video Inside)

    ខេត្តត្បូងឃ្មុំ បានរកឃើញអ្នកឆ្លងកូវីដ ចំនួន ៨២នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួ លេខ ថយចុះមកវិញចំនួន ២៣ បើធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងច្រើនរហូតដល់ ១០៥នាក់ ។

  • បិទផ្សារអូឡាំពិកសាជាថ្មីក្រោយផ្ទុះការឆ្លងសាជាថ្មី (Video Inside)

    បិទផ្សារអូឡាំពិកសាជាថ្មីក្រោយផ្ទុះការឆ្លងសាជាថ្មី (Video Inside)

    ផ្សាររដ្ឋមួយដទៃទៀតត្រូវគេរាយការណ៍ជុំវិញផ្ទុះការឆ្លងកូវីដដែលនាំឲ្យផ្សារចំនួន២ហើយក្នុងរាជធានីភ្នំពេញ ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ក្នុងចំណាត់ការប្រុងប្រយ័ត្នរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាល ដាល។ ផ្សារអូឡាំពិក ត្រូវបានគេរាយការណ៍ជុំវិញការឆ្លងកូវីដ១៩ដែលបានរកឃើញក្នុងជំហានដំបូងអ្នកវិជ្ជមាន ចំនួនជាង២០នាក់។