Category: នយោបាយ

  • ព្យាករណ៍អាកាសធាតុថ្ងៃនេះ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុថ្ងៃនេះ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុថ្ងៃនេះ

  • សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា

    សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតប្រកបដោយជោគជ័យរបស់ឯកឧត្តម វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យកាន់តែរឹងមាំថែមទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ូ ក្វាង មិញ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ មុននឹងបញ្ចប់បេសកកម្មការទូតរយៈពេល៣ឆ្នាំកន្លះនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បក្ស រដ្ឋ និងសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។ ឯកឧត្តម វ៉ូ ក្វាង មិញ…

  • កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩! (Video)

    កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩! (Video)

    នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា « កម្ពុជាទទួលជោគជ័យលើនយោបាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩»។ វីដេអូនេះផលិតឡើង ក្នុងគោលបំណងបង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងយ៉ាងជាក់ច្បាស់នូវការយកចិត្តទុកដាក់ដ៍ខ្ពស់បំផុត និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារអាយុជីវិតរបស់ប្រជាជន តាមរយៈការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ ដែលរហូតមដល់ពេលនេះ ប្រជាជនកម្ពុជាជាង៤លាននាក់ហើយ ឬស្មើនឹងជាង៤០ភាគរយនៃចំនួនប្រជាជនគោលដៅ១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។

  • សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមចូលជួបសម្តែងការគួរសម និងជម្រាបលា

    សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមចូលជួបសម្តែងការគួរសម និងជម្រាបលា

    នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។ ក្នុងនាមព្រឹទ្ធសភានៃព្រះ​រាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតប្រកបដោយជោគជ័យរបស់ឯកឧត្តម វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យកាន់តែរឹងមាំថែមទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ូ ក្វាង មិញ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ មុននឹងបញ្ចប់បេសកកម្មការទូតរយៈពេល៣ឆ្នាំកន្លះនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បក្ស រដ្ឋ និងសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។ ឯកឧត្តម វ៉ូ ក្វាង មិញ…

  • កម្ពុជាមាតុភូមិយើង ២៩ មិថុនា ២០២១

    កម្ពុជាមាតុភូមិយើង ២៩ មិថុនា ២០២១

    Video https://fb.watch/6qi2UtozYr/ មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២៩.០៦.២០២១LD3 ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះ បាតុភូត ភ្លៀង ផ្គរ រន្ទះ ដោយចាប់ពីថ្ងៃស្អែកកម្ពុជានឹងទទួលរងឥទ្ធិពលពីរគឺខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាបពីប្រទេសចិន៕ឃ្លីប…LD6 សេចក្តីជូនដំណឹង៖ នៅរសៀលម៉ោង៣ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពកម្ពុជា ក្នុងបរិបទកូវីដ-១៩ ៕ឃ្លីប..LD5 ប្រធានគណបក្សប្រជាជនកម្ពុជាប្តេជ្ញា នឹងបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងលើកស្ទួយជីវភាព ប្រជាជន ឱ្យបានកាន់តែសម្បូរសប្បាយ ៕..ឃ្លីបLD4 ដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌច្បារអំពៅ បានដាំដើមផ្កាសាគូរ៉ា នៅសួនច្បារមុខវត្តនិរោធរង្សី អោយមានសោភ័ណ្ឌភាព បរិស្ថានស្រស់ស្អាត ៕..ឃ្លីបLD2 ខេត្តចំនួន៤បន្តរកឃើញករណីវិជ្ជមានឆ្លងជំងឺកូវីដ-១៩ មានចំនួនច្រើនជាងបណ្តាខេត្តនានា, ក្នុងករណីមិនអនុវត្តកាតព្វកិច្ច វិធានសុខាភិបាលនិង វិធានការរដ្ឋបាលឱ្យបានត្រឹមត្រូវរដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ៕..ឃ្លីបLD1 ឯ.ឧទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប សម្រេចបាន៦៤ភាគរយហើយ ដោយប្រើថវិកាសន្សំសំចៃ របស់រាជរដ្ឋាភិបាល១៥០លានដុល្លារ សហរដ្ឋអាមេរិក៕..ឃ្លីបC9 រដ្ឋលេខាធិការក្រសួងបរិស្ថានបញ្ជាក់ថា ការដាំកូនឈើបន្ថែមពីលើឈើធម្មជាតិ ជាការបង្កើតភាពបៃតង…

  • រដ្ឋបាលរាជធានី រំឭកពលរដ្ឋ ឲ្យរួសរាន់ទៅចាក់វ៉ាក់សាំង ព្រោះការចាក់ នឹងបញ្ចប់ សប្ដាហ៍ទី១ ខែក្រោយ

    រដ្ឋបាលរាជធានី រំឭកពលរដ្ឋ ឲ្យរួសរាន់ទៅចាក់វ៉ាក់សាំង ព្រោះការចាក់ នឹងបញ្ចប់ សប្ដាហ៍ទី១ ខែក្រោយ
  • សម្តេចតេជោ ហ៊ុន សែន នឹងមានប្រសាសន៍ពាក់ព័ន្​ធស្ថានភាពកម្ពុជា ក្នុងបរិបទកូវីដ-១៩ នៅវេលាម៉ោង៣:០០រសៀលនេះ

    សម្តេចតេជោ ហ៊ុន សែន នឹងមានប្រសាសន៍ពាក់ព័ន្​ធស្ថានភាពកម្ពុជា ក្នុងបរិបទកូវីដ-១៩ នៅវេលាម៉ោង៣:០០រសៀលនេះ

    នៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ នឹងមានការផ្សាយបន្តផ្ទាល់ពិសេស ពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធស្ថានភាពកម្ពុជា ក្នុងបរិបទកូវីដ-១៩។

  • មេដឹកនាំមហាអំណាចចិន ផ្ញើសារអបអរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    មេដឹកនាំមហាអំណាចចិន ផ្ញើសារអបអរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    យោងតាមស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឯកឧត្តម Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងសារលិខិតនោះ ឯកឧត្តម Xi Jinping បានបញ្ជាក់ថា តាំងនាមឱ្យគណបក្សកុម្មុយនិស្តចិន ប្រជាជនចិន និងក្នុងនាមលោកផ្ទាល់ ចូលរួមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជានិងប្រជាជនកម្ពុជា។ ឯកឧត្តម Xi Jinping បានបន្តថា រយៈពេលយូរមកនេះ គណបក្សប្រជាជនកម្ពុជាបានរួបរួមដឹកនាំប្រជាជនកម្ពុជាចូលរួមកិច្ចកសាងនិងការអភិវឌ្ឍប្រទេសជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ភាគីចិនបន្តគាំទ្រជាមួយភាគីកម្ពុជាក្នុងការធ្វើដំណើរឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។ ឯកឧត្តមបានបង្ហាញការជឿជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ គណបក្សប្រជាជនកម្ពុជានឹងបន្តរួមចំណែកកាន់តែច្រើននិងកាន់តែធំធេងសម្រាប់វិបុលភាពប្រទេសកម្ពុជានិងសុភមង្គលរបស់ប្រជាជន និងក្នុងកិច្ចការសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម ទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍន៍ក្នុងកម្រិតខ្ពស់រយៈពេលវែង។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជារួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីចំណងមិត្តភាពដែលមិនអាចបំបែកបាន និងបានបង្ហាញពីដំណើរវិវឌ្ឍន៍ឥតឈប់ឈរជាប្រវត្តិសាស្រ្ត។ គណបក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការចំណងមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តមរីករាយបន្តសហការជាមួយសម្តេចតេជោ បង្កើនការដឹកនាំនយោបាយចំពោះទំនាក់ទំនងរវាងគណបក្សទាំងពីរក៏ដូចជាប្រទេសទាំងពីរ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៃបក្ស និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើបណ្ដាវិស័យផ្សេងទៀតឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ៕

  • វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាង១០លានដូសហើយដែលកម្ពុជាទទួលបានពីប្រទេសចិន

    វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាង១០លានដូសហើយដែលកម្ពុជាទទួលបានពីប្រទេសចិន
  • ហោរាសាស្រ្តប្រចាំថ្ងៃ៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១

    ហោរាសាស្រ្តប្រចាំថ្ងៃ៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងារ និងរបរអាជីវកម្មរបស់លោកអ្នកហាក់មិនសមប្រកបដូចការប៉ងប្រាថ្នាទេក្នុងពេលនេះ ឬមានន័យថាទុនដែលអ្នកដាក់ចេញគឺមានស្របនឹងប្រាក់ចំណេញ។ បើទោះជាជួបប្រទះបញ្ហាអ្វីក៏ដោយ សូមកុំទាន់បាក់ទឹកចិត្ត ប្រសិនបើអ្វីដែលអ្នកកំពុងរំពឹងទុកមិនឆ្លើយតបតាមបំណងប្រាថ្នា ព្យាយាម និងចំណាយពេលវេលាបន្ថែមបន្តិចទៀត។ លោកអ្នកគួរគិតគូររកច្រកថ្មី ស្វែងយល់ស្ថានការណ៍ និងសូមដោះស្រាយដោយភាពឆ្លាតវៃ។ ដោយឡែកលោកអ្នកអាចទទួលគំនិតយោបល់នានាបាន តែការទុកចិត្តត្រូវមានកំរិត។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានធំដុំនោះទេ លើសពីនេះលោកអ្នកក៏អាចដោះស្រាយបានដោយសន្តិវិធីផងដែរ។ លើសពីនេះ លោកអ្នកឹនងទទួលបានដំណឹងចំពោះការងារដែលបានខំប្រឹងប្រែងកន្លងមកដែរ ដូច្នេះសូមរីករាយទទួលយកក្នុងថ្ងៃនេះ។ នៅវេលានេះ បើអ្នកគិតចង់ធ្វើអ្វីមួយ សូមកុំស្ទាក់ស្ទើរ ឆ្ពោះទៅមុខជាដរាបទោះក្នុងកាលទេសណាក៏ដោយ។  សម្រាប់អ្នករកស៊ីជួញដូរ ចូរប្រយ័ត្នពាក្យសំដីបន្តិច។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានលទ្ធភាពខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងអាចបញ្ជៀសបញ្ហាគ្រប់យ៉ាងដែលអាចកើតមានក្នុងពេលនេះ។ ក្រៅពីនេះ ដោយយោងទៅលើលទ្ធភាពនៃគំនិតយោបល់ល្អៗពីមនុស្សក្នុងក្រុមការងារ លោកអ្នកអាចនឹងដោះស្រាយរឿងធំតូចដែលបានកើតឡើងដោយជោគជ័យ និងងាយស្រួល។ ចំពោះផ្នែកហិរញ្ញវត្ថុវិញ ​លោកអ្នកកំពុងតែទទួលបានសញ្ញាណនៃការកើនឡើងទ្រព្យ និងលាភសំណាងយ៉ាងល្អប្រសើរណាស់ ដូច្នេះគ្មានអ្វីដែលគួរឲ្យបារម្ភ ឬមានការភ័យខ្លាចក្នុងការធ្វើប្រតិបត្តិការនោះទេ។ ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ…