-
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ស្បៀង និងថវិកាជូនដល់អ្នកប្រកបរបរធាក់ស៊ីក្លូ

-
ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តកំពត សម្ពោធផ្លូវលំដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់

-
ឯកឧត្តម ហ៊ុន ម៉ាណែត អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧០ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា

-
មួយសតវត្សរ៍ដែលបក្សកុម្មុយនិស្តចិន បានដឹកនាំប្រជាជនចិន ឆ្ពោះទៅរកជីវភាពសម្បូរសប្បាយ និងសុខក្សេមក្សាន្ត

បើនិយាយពីអរិយប្រទេសបុរាណនៅអាស៊ី យើងរមែងតែងនឹកឃើញដល់ប្រទេសចិន ដែលមានប្រវត្តិសាស្ត្រជាង ៥ ពាន់ឆ្នាំមកហើយ ។ បើនិយាយពីមហាអំណាចសេដ្ឋកិច្ចពិភពលោក យើងក៏នឹងនឹកឃើញដល់ប្រទេសចិន ដែលជាអង្គភាពសេដ្ឋកិច្ចធំទី២ លើពិភពលោកដែលត្រូវគេប្រសិទ្ធនាមថាជា «នាគយក្សនៅអាស៊ី» ។ បើនិយាយពីប្រទេសខ្លាំងខាងវិស័យអវកាស ប្រទេសចិនដែលទទួលបានសមិទ្ធផលយ៉ាងលេចធ្លោក្នុងវិស័យនេះក៏ទទួលបានការកត់សម្គាល់ខ្លាំងពីសំណាក់ពិភពលោកទាំងមូលផងដែរ ។ យ៉ាងណាមិញ ការទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះមិនមែនជារឿងមួយថ្ងៃពីរនោះទេ ពោលគឺប្រទេសចិនបានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ រាប់ទាំងសង្គ្រាមរ៉ាំងរ៉ៃក្នុងស្រុក និងការឈ្លានពានពីបរទេស ហើយត្រូវប្រើពេលជិតមួយសតវត្សរ៍ដើម្បីស្តារភាពរុងរឿងថ្កុំថ្កើងរបស់ខ្លួនឡើងវិញ ។ សង្គមសក្តិភូមិដែលមានរយៈពេលជាង ២៣០០ ឆ្នាំ បានចារឹកនូវភាពរុងរឿង ដុនដាប ផ្អែមល្អែមនិងល្វីងជូរចត់ក្នុងប្រវត្តិសាស្ត្រចិន ។ ចំណែកឯការបង្កើតបក្សកុម្មុយនិស្តចិន អាចនិយាយបានថាជាតក្កកម្មដ៏អច្ឆរិយមួយក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ចិន ។ ចាប់តាំងពីបានក្លាយជាបក្សកាន់អំណាចមក បក្សកុម្មុយនិស្តចិន បាននាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនជូនជាតិមាតុភូមិ ដែលបានដឹកនាំប្រជាជនទូទាំងប្រទេសហែលឆ្លងពីភាពលំបាកវេទនា ដើម្បីឆ្ពោះទៅរកត្រើយនៃភាពសម្បូរសប្បាយនិងប្រកបដោយសេចក្តីថ្លៃថ្នូរស្មើមុខស្មើមាត់ប្រទេសមហាអំណាចលើពិភពលោក ។ ពិសេសក្នុងសមាជលើកទី ១៥ របស់ខ្លួន បក្សកុម្មុយនិស្តចិនបានដាក់ចេញនូវទិសដៅការងារសំខាន់មួយគឺ «១០០ឆ្នាំចំនួនពីរ» ពោលគឺក្នុងឱកាសខួប ១០០ ឆ្នាំរបស់បក្ស នឹងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែវិវឌ្ឍន៍រីកចម្រើន របបគ្រប់គ្រងកាន់តែមានសុក្រឹតភាព ។ លុះដល់ពាក់កណ្តាលសតវត្សរ៍នេះដែលជាខួបទី ១០០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ត្រូវសម្រេចឱ្យបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មប្រទេសជាតិ ពោលគឺកសាងជាប្រទេសសង្គមនិយមដែលប្រកបដោយភាពសម្បូរសប្បាយ ប្រជាធិបតេយ្យ…
-
ក្រុមគ្រូពេទ្យ យកសំណាកពលរដ្ឋជិត២០០នាក់ ,វិជ្ជមាន៧៧នាក់, ខណះផ្ទុះកូវីដ១៩ នៅភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង និង៧កន្លែងទៀត នាក្រុងសិរីសោភ័ណ
ផ្ទុះកូវីដ១៩ សហគមន៍នៅភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង នៅកណ្តាលក្រុងសិរីសោភ័ណ និង៧ទីតំាងផ្សេងទៀត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ហើយនៅល្ងាច ថ្ងៃដដែអ្នកប៉ះពាល់ផ្ទាល់និងប្រយោលជិត២០០នាក់ត្រូវបានយកសំណាក។ ក្នុងនោះ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៧៧នាក់ ហើយបញ្ជូនទៅពិនិត្យ ព្យាបាលនៅមណ្ឌលព្យាបាលសាលាសុខាភិបាលទឹកថ្លា និងមណ្ឌលព្យាបាលកងវ៉ា។ នឹងជាង១០០នាក់ទៀត ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ឬកន្លែងផ្ទាល់ខ្លួន ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបិទទីតាំងនានា នៅក្រុងសិរីសោភ័ណ ដែលជាទីប្រជុំខេត្តបន្ទាយមានជ័យតាំងពីល្ងាចថ្ងៃទី២៧ ខែមិថុនា មក ។ នេះបើតាមការអោយដឹងពី លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ។ លោកវេជ្ជបណ្ឌិតអ៊ាវ ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណអោយដឹងថា ក្នុងចំណោមអ្នកផ្តល់សំណាកជិត២០០នាក់នោះ គេបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ កើនដល់៧៧នាក់ ។ មកទល់ពេលនេះដែរ រដ្ឋបាលខេត្កក៏បានបានបិទទីតាំងសណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេរុងរឿង ,កន្លែងជួសជុលរថយន្ត២កន្លែង និងហាងសាឡន /ផ្ទះជួល ផ្ទះប្រជាពលរដ្ឋ៧ កន្លែងផងដែរ ។ លោកវេជ្ជបណ្ឌិតក៏ព្រមានដែរថា អ្នកដែលលទ្ធផលតេស្តអវិជ្ជមានក៏ត្រូវអនុវត្តវិធានណែនាំរបស់ក្រសួងសុខាភិបាល…
-
ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៨-មិថុនា-២០២១

LD ប្រធាន គណបក្សប្រជាជនកម្ពុជា កម្ពុជាបានឆ្លងកាត់ នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់ គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋខ្មែរ គ្រប់ពេលវេលា ៕ …ឃ្លីប… (យកពីមាតុភូមិកម្ពុជាយើង) D1 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អបអរសាទរ ខួបលើកទី៧០ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត ជា សេឌី + អាន ឈុន លីដា) V3 លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់ស្បៀង ជូនប្រជាពលរដ្ឋ ទីទាល់ក្រ និងប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន១០០គ្រួសារ និងប្រគេនទៀនព្រះវស្សា ៣វត្ត ក្នុងខេត្តស្វាយរៀង ៕ …ឃ្លីប… B1 វ៉ាក់សាំងកូវីដ ជាង១០លានដូសហើយ ដែលកម្ពុជា ទទួលបានពីប្រទេសចិន ៕ …ឃ្លីប……
-
ផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង រយៈពេល១៤ថ្ងៃ

-
កម្មវិធីភូមិសាស្រ្តនយោបាយ ប្រធានបទ៖ សម្ព័ន្ធភាពរវាងចិន និងរុស្ស៊ី 28-06-2021 (Video inside)

-
អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់ មេត្តាទ្រាំអត់ធ្មត់ថែរក្សាសុខភាព ដោយ អនុវត្តឲ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល

Video https://fb.watch/6piHh8oa77/ អំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងតាមរយៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងពេលឯកឧត្តម អភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលកំពុងធ្វើចត្តាឡីស័ក ក្រោយពីជាប់ពាក់ព័ន្ធផ្ទាល់ និង ប្រយោលជាមួយអ្នកឆ្លងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម ម៉ុម សារឿន ឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការសួរសុខទុក្ខដល់នាយទាហាន ពលទាហានទាំងអស់ ដែលកំពុងសម្រាកព្យាបាល នឹងកំពុងធ្វើចត្តាឡីស័ក ប៉ុន្តែរាជរដ្ឋាភិបាល ដែលមានប្រមុខដឹកនាំដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់ និងណែនាំដល់រដ្ឋបាលរាជធានី-ខេត្តគិតគូរចំពោះបងប្អូនប្រជាពលរដ្ឋជាប្រចាំគ្រប់ពេលវេលា ក្នុងស្ថានភាពពិភពលោកក៏ដូចជាកម្ពុជាយើងកំពុងរងនូវការរាតត្បាតដោយជម្ងឺកូវីដ-១៩ ពិសេសខេត្តស្ទឹងត្រែងនាពេលកំពុងដែលរងគ្រោះពីជម្ងឺដ៏កាចសាហាវនេះផងដែរ ។ ឯកឧត្តម បានបន្តថាៈក្នុងរយៈពេលនេះសូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ ថែរក្សាសុខភាព ដោយអនុវត្តឲ្យបានល្អតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ និង៣ការពារ ដោយត្រូវលាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់ជាប្រចាំ និងរក្សាគម្លាតបុគ្គល ដើម្បីរួមគ្នាប្រយុទ្ធបង្ការទប់ស្កាត់ និងជម្ងឺកូវីដ-១៩…
-
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមិថុនា២០២១និងលើកទិសដៅបន្ត របស់គណៈកម្មាធិការគណបក្ស ខេត្តបាត់ដំបង

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររប្រចាំខែមិថុនាឆ្នាំ២០២១ និងលើកទិសដៅដើម្បីអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃចុងសប្តាហ៍ថ្មីៗនេះ សម្តេចក្រឡាហោមសខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង បានថ្លែង តាមប្រព័ន្ធវីដេអូ Zoom ដោយជំរុញឲ្យថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្តបាត់ដំបង នៅគ្រប់ថ្នាក់ស្រុក-ក្រុង និងមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តនូវភាពសកម្មផុលផុសដើម្បីផ្តល់នូវជំនឿនិងទំនុកចិត្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សម្តេចអនុប្រធានគណបក្ស ក៏បានធ្វើការវាយតម្លៃពីសមិទ្ធផល និងស្នាដៃ របស់គណបក្សខេត្តគ្រប់ថ្នាក់ និងថ្នាក់ដឹកនាំក្រុមការងាររចុះជួយមូលដ្ឋានខេត្តបាត់ដំបងកន្លងមកទាំងនៅថ្នាក់ខេត្ត ក្រុង-ស្រុកនិងមូលដ្ឋានឃុំ-សង្កាត់ ក្នុងភាពសកម្មមមាញឹក ក្នុងការចុះជម្រុញបង្កើននូវជំនឿទំនុកចិត្តជូនដល់ប្រជាជនក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ទាំងការដោះស្រាយបញ្ហាប្រឈម និងការឆ្លើយតបបានទាន់ពេលវេលានូវកង្វល់សមស្របរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាជនក្នុងមូលដ្ឋានខ្លួនកាន់តែផ្តល់ការគាំទ្រនិងមើលឃើញពីការយកចិត្តទុកដាក់របស់គណបក្សប្រជាជនយើង តាមរយៈក្រុមការងារចុះជួយមូលដ្ឋានគ្រប់ថ្នាក់ខេត្តបាត់ដំបង។ ជាពិសេស ក្នុងការជួយដោះស្រាយនូវរាល់បញ្ហា ដែលពួកគាត់បានជួបប្រទះកន្លងមក ដូចជាគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដូចជាគ្រោះអគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត ជនក្រីក្រជួបការលំបាកខ្លាំង ចាស់ជរា ស្ត្រីមេម៉ាយជនពិការ និងប្រជាពលរដ្ឋ ដែលមានជីវភាពប្រឈមខ្លាំង ក្នុងវិបត្តិនៃការឆ្លងរាតត្បាតដោយកូវីដ-19កន្លងមក…។លនិងល។ ក្នុងរបាយការណ៍សកម្មភាពដែលរំលេចនូវសមិទ្ធផលស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា និងពីគ្រប់សមាសភាពរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានចុះជួយមូលដ្ឋានខេត្ត ក្រុង-ស្រុកនិងមូលដ្ឋានឃុំ-សង្កាត់ផ្ទាល់ បានផ្តល់នូវទំនុកចិត្តកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ដើម្បីឲ្យឆ្លើយតបទៅនិងគោលនយោបាយរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ…