-
កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុ នៅ កម្ពុជា

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិនៅកម្ពុជា រៀបចំកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ មានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវបានសម្របសម្រួលដោយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពអាទិភាពចំនួន ២២ ដែលបានអនុម័តក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ បន្ថែមលើនេះ ការសន្ទនានេះក៏បានបង្ហាញពីការពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួនពីរ៖ (១) កិច្ចការពារអតិថិជន និង (២) ក្របខ័ណ្ឌលើកទឹកចិត្ត ដែលរួមបញ្ចូល ក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងការផ្តល់កម្ចី និងការប្រមូលកម្ចីត្រលប់មកវិញ។ គួររំលេចផងដែរថា បន្ទាប់ពីកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា នឹងចេញសេចក្តីថ្លែងការណ៏រួម ស្តីពី លទ្ធផលនៃកិច្ចសន្ទនានេះផងដែរ ៕ ដោយ…
-
សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាថៃរាយបន្លាលួសនៅអូរបីជាន់ ជាជម្លោះរវាងប្រទេស និងប្រទេស ដែលយន្តការដោះស្រាយ គឺរវាងប្រទេស និងប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាថៃ រាយបន្លាលួសនៅអូរបីជាន់ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជន និងប្រជាជនទេ ដែលយន្តការដោះស្រាយ គឺរវាងប្រទេស និងប្រទេស ។ សម្ដេចតេជោ បញ្ជាក់ដូច្នេះតាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឆ្លើយតបនឹងខមិនរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Chilang Pich ដែលបានជម្រាបសម្តេចថា បច្ចុប្បន្នប្រជាជន កំពុងរងការឈ្លានពានពីកងទ័ព សៀម ជាពិសេសនៅអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលបានរាយបន្លាលួសព័ន្ធយកដីប្រជាជនយ៉ាងអាណាធិបតេយ្យ ។ ប្រជាពលរដ្ឋកំពុងតែពិបាកចិត្តដែលគ្មានទីលំនៅជ្រកកោន កំពុងរងចាំរាជរដ្ឋាភិបាលដោះស្រាយ តែឥលូវពួកគាត់ មិនទាន់ឃើញ មានយន្តការណ៍ដោះស្រាយជូនពួកគាត់ទេ ។ សូមសម្តេចជួយដល់ប្រជាជនយើងផង ។ ឆ្លើយតបនឹងមតិលើកឡើងនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សូមមើលឲ្យទូលាយបន្តិច, នេះមិនមែនជាជម្លោះព្រំដីរវាងប្រជាជន និងប្រប្រជាជនទេ តែជាជម្លោះរវាងប្រទេស និងប្រទេស ដែលយន្តការដោះស្រាយគឺរវាងប្រទេស និងប្រទេស ។ សម្ដេចតេជោ បានបន្តថា សម្រាប់យន្តការដោះស្រាយនៅហ្នឹងកន្លែង អាជ្ញាធរមូលដ្ឋាន…
-
ICRC៖ នាយទាហានកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

(ភ្នំពេញ) ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន…
-
នាយករដ្ឋមន្ត្រីកម្ពុជា ៖ រាជរដ្ឋាភិបាល មិនបានស្ងៀមស្ងាត់ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ខ្លី ៤ចំណុច ស្រាយចម្ងល់ពីភាពស្ងាត់ស្ងៀមរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន ទោះបីជាកិច្ចការជាច្រើន មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ខណៈការចរចារនានា រវាងកម្ពុជា-ថៃ មិនភ្ជាប់លក្ខខណ្ឌដកកងទ័ព និងកាត់ដោះដូរដី ពីកន្លែងជម្លោះនោះទេ ។ សម្ដេចធិបតី បានលើកឡើងតាមបណ្ដាញសង្គមថា ដោយសារមួយរយៈនេះ ឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង។ ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប ៖ ១. ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? សម្ដេចធិបតី ថា នៅក្នុងដំណាក់កាលដែលសភាពមានការប្រែប្រួលលឿន និងមានភាពមិនច្បាស់លាស់ ការធានានូវសង្គតិភាពនៃពត៌មានគឺសំខាន់ណាស់ ដើម្បីកុំឱ្យមានបញ្ហាច្របូកច្របល់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការ និងប្រគល់ភារកិច្ចជូន ក្រុមអ្នកនាំពាក្យ ដែលមានអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងក្រសួងការបរទេស ធ្វើកិច្ចការងារផ្សព្វផ្សាយព័ត៌មានជាប្រចាំ។ បន្ថែមលើយន្តការនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការបរទេស ក្រសួងព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គណៈអភិបាលខេត្តពាក់ព័ន្ធ។ល។ ក៏មានផ្សព្វផ្សាយនូវវិធានការសំខាន់ៗរបស់ខ្លួន ឱ្យប្រជាពលរដ្ឋបានជ្រាបជាប់ជាប្រចាំផងដែរ។…
-
អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា លើកគម្រោងផែនការរៀបចំជាមន្ទីរពិសោធន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជា បង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា

(ភ្នំពេញ)៖ អ្នកទទួលពានរង្វាន់ណូបែលរូបវិទ្យា បានលើកគម្រោងផែនការ នឹងរៀបចំ ជាមន្ទីរពិសោធន៍ ដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាដែលមានសមត្ថភាព អាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យា ។ លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS អ្នកទទួលពានរង្វាន់ ណូបែលរូបវិទ្យា បានបង្ហាញគម្រោងផែនការនេះ ក្នុងឱកាសដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយដែលបានជួបជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត និងសហការី ហើយសង្ឃឹមថា វត្តមានលោកសាស្ត្រាចារ្យបណ្ឌិត នាពេលនេះ នឹងជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រីកនូវផ្នែករូបវិទ្យា ក៏ដូចជាបច្ចេកវិទ្យា វិទ្យាសាស្ត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមទៀត ។ លោកសាស្ត្រាចារ្យបណ្ឌិត បានលើកឡើងថា នេះជាលើកទី១…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមវេនកាន់បិណ្ឌទី២ នៅវត្តបុទុមវតី

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសូត្រមន្តវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតី រាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ។ សម្តេចកិត្តិសង្គហបណ្ឌិតបានអញ្ជើញចូលរួមក្នុងវេនកាន់បិណ្ឌទី២ នៅវត្តបុទុមនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងពុទ្ធបរស័ទចំណុះជើងវត្ត បានអញ្ជើញបត្ដិព្រះធម៌ សូត្រមន្ដ នមស្សកាចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិកាទាំង ៧សន្ដាន និងជូន ចំពោះវិញ្ញាណក្ខន្ធបុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលី អាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យ ទទួលបានសុខសន្ដិភាព ភាពរីកចម្រើនសម្បូររុងរឿង ។ ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ តែង គោរព ប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា…
-
ក្រសួងការងារជូនដំណឹងដល់ម្ចាស់រោងចក្រ-សហគ្រាសអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក និងបើកប្រាក់ឈ្នួលឱ្យបានមុនថ្ងៃសម្រាក

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានជូនដំណឹងឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រអនុវត្តការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃទៅដល់កម្មករនិយោជិតចាប់ពីថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ដោយមានប្រាក់ឈ្នួល និងសម្របសម្រួលឱ្យមានការបើកប្រាក់ឈ្នួលខែកញ្ញាដល់កម្មករនិយោជិតឱ្យបានមុនថ្ងៃឈប់សម្រាកនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងលិខិតដែលចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក្រសួងបានគូសបញ្ជាក់ថា៖ “សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់ សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិតត្រូវទទួលបានឱ្យបានមុនថ្ងៃឈប់សម្រាកនេះ”។ ប៉ុន្តែទន្ទឹមនឹងនេះ ក្រសួងការងារ ក៏បានណែនាំថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥។ បើតាមលិខិតដដែល ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន…
-
កម្ពុជា បានផ្តល់សច្ចាប័ន និងបានក្លាយជាភាគី នៃកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និង ការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ

(ភ្នំពេញ)៖ បន្ទាប់ពីច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ Agreement) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ តាមព្រះរាជក្រមចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ និងបានដាក់ឯកសារចូលជារដ្ឋភាគីនៃកិច្ចព្រមព្រៀងនេះរួចមក កម្ពុជាបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមនិងទទួលស្គាល់សន្ធិសញ្ញាអន្តរជាតិរបស់អង្គការសហប្រជាជាតិនេះ និងការដាក់ចេញច្បាប់ស្តីពីកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រនេះ បង្ហាញពីការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាពនូវជីវៈចម្រុះសមុទ្រ នៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី រាជរដ្ឋាភិបាលបានឯកភាពផ្តល់សិទ្ធិប្រទានជូនក្រសួងបរិស្ថាន តាមរយៈលិខិតលេខ៤៦សប្រទ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ធ្វើជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ នៅក្នុងកំឡុងនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងពង្រឹងនិងពង្រីកទំនាក់ទំនងអន្តរជាតិ សំដៅលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ…
-
ប្រធានាធិបតីហ្វីលីពីន និងលោកជំទាវទី១ អញ្ជើញចាកចេញពី អាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

(កណ្តាល)៖ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ លូអ៉ីស អារ៉ាណេតា-ម៉ាកូស (Louise Araneta-Marcos) អញ្ជើញចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ។ សូមជម្រាបថា ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ បានអញ្ជើញមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី០៧ ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ Louise…
-
សម្ដេចតេជោ ហ៊ុន សែន ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានដំណើរការ ដោយចូលខ្លួនមកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា បានអបអរសាទរ និងលើកឡើងថា ស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រកាសបើកដំណើរការហើយ ដោយសម្ដេចតេជោ ចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ជាច្រកទ្វារថ្មីរបស់កម្ពុជា ឆ្ពោះទៅកាន់ពិភពលោក ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា គឺបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ សម្ដេចបន្តថា ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយ សម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួសតួនាទី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា ។ ជើងហោះហើរដំបូងគេ នឹងចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន…