-
មន្ត្រីក្រសួងការពារជាតិ ចាត់ទុកការលើកឡើងរបស់អ្នកនាំពាក្យរងយោធាថៃ សារព័ត៌មានថៃមកបង្ហាញ និងផ្សព្វផ្សាយ គឺជាផែនទីដែលគូសខ្សែព្រំដែនជាឯកតោភាគី

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើការបកស្រាយបំភ្លឺជូនសាធារណជនជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងករណីនៅតំបន់ភូមិជោគជ័យ ដែលកន្លងមក អ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃ បានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិជោគជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន យកមកបកស្រាយប្រាសចាកពីការពិត ក្នុងចេតនាបំភាន់សាធារណជនជាតិ និងអន្តរជាតិ ដើម្បីចោទប្រកាន់មកលើប្រជាពលរដ្ឋកម្ពុជាថា បានទន្ទ្រានចូលទឹកដីថៃ ។ ក្រោយពីក្រុមការងារមូលដ្ឋានបានចុះអង្កេតប្រមូលព័ត៌មាន និងទិន្នន័យនៅលើដីជាក់ស្តែងក្នុងតំបន់ភូមិជោគជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៤៤ ដល់លេខ ៤៧ ក្រសួងការពារជាតិ សូមធ្វើការបំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបពីការពិតថា បើយើងពិនិត្យ ទៅលើផែនទីដែលកន្លងមកទាំងអ្នកនាំពាក្យរងយោធាថៃ ក៏ដូចជាសារព័ត៌មានថៃយកមកបង្ហាញ និងផ្សព្វផ្សាយ គឺជាផែនទីដែលគូសខ្សែព្រំដែនជាឯកតោភាគី ដែលបង្កើតបានជាព័ត៌មានមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស នាំឱ្យមានការយល់ច្រឡំ ៕ ដោយ ៖ វណ្ណលុក
-
សម្តេច ម៉ែន សំអន ស្នើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែន ត្រូវរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិកម្ពុជាទាំងមូល និងត្រូវមានជំនឿលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

(ខេត្តបន្ទាយមានជ័យ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងទ័ព និងកងនគរបាល ក្រុមគ្រូពេទ្យ ប្រជាការពារភូមិ និងប្រជាពលរដ្ឋកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ រួមជាមួយនឹងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង មន្ត្រីរាជការខេត្តជុំវិញខេត្ត ។ ថ្លែងក្នុងឱកាសនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា…
-
កម្ពុជា ជំរុញឱ្យអន្តរជាតិផ្តល់ហិរញ្ញប្បទានការពារព្រៃឈើ សម្រាប់សកម្មភាពអាកាសធាតុ ជាពិសេសការអភិរក្សជីវៈចម្រុះ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន

(បុរីញូវយ៉ក)៖ ព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យសហគមន៍អន្តរជាតិ ផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់សកម្មភាពអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងបទអន្តរាគមន៍បែបនេះ ក្នុងឱកាសបើកកិច្ចសន្ទនាអន្តរជាតិស្តីពីកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត Tropical Forest Forever Facility (TFFF) Dialogue, ដែលរៀបចំដោយប្រទេសប្រេស៊ីល នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍សប្តាហ៍ពិសេសស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមរិក នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅក្រុងញូវយ៉ក សហរដ្ឋអាមរិក)។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ព្រៃឈើ គឺជាវិស័យសំខាន់ ដែលត្រូវការការពារនិងអភិរក្ស សម្រាប់ប្រទេសកម្ពុជា ហើយវាបានដាក់បញ្ជូលក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) និងបានដាក់ជូនលេខាធិការដ្ឋាន អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) រួចហើយ ដែលក្នុងនោះកម្ពុជាបានប្តេជ្ញាចិត្ត រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៥៥% នៅឆ្នាំ២០៣០…
-
បណ្ដាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ននានា អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃកម្ពុជា អបអរសាទរខួប ៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ

(ភ្នំពេញ)៖ សម្ដេច ឯកឧត្តម លោកជំទាវ តាមបណ្ដារក្រសួងស្ថាប័ននានា បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួប៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៥) នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។ សូមជម្រាបថា ការបង្កើត និងបន្តអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា គឺជាដំណើរដ៏វែងឆ្ងាយមួយក្នុងរបត់ប្រវត្តិសាស្ត្រ របស់ជាតិខ្មែរ និងពោរពេញទៅដោយក្តីលំបាកយ៉ាងក្រៃលែង ។ ចាប់តាំងពីរដ្ឋធម្មនុញ្ញដំបូងឆ្នាំ១៩៤៧ រហូតមកដល់ធម្មនុញ្ញបច្ចុប្បន្ន ច្បាប់កំពូលរបស់ជាតិនេះ ធ្លាប់បានឆ្លងកាត់ការរលាយ និងការបង្កើតឡើងវិញចំនួន៦លើក ដើម្បីតែការសម្របសម្រួលទៅតាមការផ្លាស់ប្តូររបត់ដឹកនាំនយោបាយ និងសង្គម ។ ការផ្លាស់ប្តូរចុងក្រោយបំផុត បានកើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញលើកទី៦ បាននឹងកំពុងក្លាយជាឯកសារដ៏កំពូលដែលបញ្ជាក់អត្តសញ្ញាណប្រជាធិបតេយ្យ និងសន្តិភាពជាតិខ្មែរដ៏ពិតប្រាកដ ។ នៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ២០២៥ កម្ពុជាបានប្រារព្ធពិធីរំលឹកខួប ៣២ ឆ្នាំ នៃរដ្ឋធម្មនុញ្ញលើកទី៦ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា…
-
UNសាទដល់កម្ពុជា ដែលបានក្លាយជាប្រទេសស្ថាបនិកមួយបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ

(ញូវយ៉ក)៖ ប្រទេសកម្ពុជាក្លាយជាសមាជិករដ្ឋភាគីដំបូងគេមួយ ដែលបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ និងបានក្លាយជាប្រទេសទី ៥៦ ក្នុងចំណោមប្រទេស៦០ ដំបូងគេ ដែលបានផ្តល់សច្ចាប័នទទួលស្គាល់កិច្ចព្រមព្រៀងនេះ ។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងពិធីអបអរសាទរ និងការចូលរួមរបស់កម្ពុជា ជាមួយប្រទេសប្រទេសឈានមុខគេ របស់អង្គការសហប្រជាតិ ក្នុងកិចច្ចព្រមព្រៀងដ៏សំខាន់នេះ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រព្រឹត្តទៅស្របជាមួយសប្តាហ៍ពិសេសជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមានវត្តមានមេដឹកនាំនៃបណ្តាប្រទេសរដ្ឋភាគី នៃអង្គការសហប្រជាជាតិ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនមកពីជុំវិញពិភពលោក។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ពីមោទកភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមជាមួយសហគមន៍អន្តរជាតិ…
-
កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ

កិច្ចប្រជុំលើកទី២ រវាងនគរបាលជាតិកម្ពុជានិងគណៈប្រតិភូថៃ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិ្កការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស ត្រូវបានលើកពេល ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់ថ្មីនៅឡើយ។បច្ចុប្បន្នភាគីកម្ពុជាកំពុងរង់ចាំលិខិតជូនដំណឹងជាផ្លូវការពីភាគីថៃ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈប្រតិភូកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ផ្អែកតាមកំណត់ហេតុកិច្ចប្រជុំលើកទី១ រវាងនគរបាលជាតិកម្ពុជា និងគណៈប្រតិភូថៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរនឹងបន្តជួបគ្នាលើកទី២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យលើខ្លឹមសារព្រាង នៃផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។ ភាគីទាំងពីរបានឯកភាពគ្នាយកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលកំណត់ជួបគ្នាលើកទី២ ក្នុងនោះដែរភាគីកម្ពុជាបានត្រៀមរួចរាល់ទាំងការទំនាក់ទំនងអញ្ជើញភាគីថៃ ខ្លឹមសារ និងទីកន្លែង ប៉ុន្តែនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ភាគីថៃបានជូនដំណឹងក្រៅផ្លូវការតាមរយៈអនុព័ន្ធនគរបាលភូមិន្ទថៃអមស្ថានទូតប្រចាំក្រុងភ្នំពេញពីការលើកពេល៕ ដោយ៖ពលជ័យ
-
សេចក្ដីថ្លែងការណ៍ របស់ ក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងការអះអាងរបស់ថៃដែលថាអ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃធ្វើការតវ៉ា

-
មកដឹងពីវិមានរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖វិមានរដ្ឋធម្មនុញ្ញដែលជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិមានទីតាំងក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ និងប្រើពេលវេលាសាង សង់មួយឆ្នាំដោយស្នាដៃស្ថាបត្យករជាកូនខ្មែរត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ព្រះរាជពិធីសម្ពោធក៏ប្រព្រឹត្តទៅក្នុងឱកាស ដែលទូទាំងប្រទេសអបអរសាទរខួបលើកទី៣១ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤)។ ដើមហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញនេះឡើង គឺដោយ យល់ឃើញថារដ្ឋធម្មនុញ្ញដែលព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្ថលេខាប្រកាសឱ្យ ប្រើនៅ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មានអាយុកាល៣០ឆ្នាំគត់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជារដ្ឋធម្មនុញ្ញដែល មានអត្ថិភាព និងស្ថិរភាពយូរអង្វែងជាងគេ ក្នុងប្រវត្តិរដ្ឋធម្មនុញ្ញ របស់កម្ពុជា ហើយក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុង បោះជំហានទៅមុខ សម្រេចបានសមិទ្ធផល ធម្មនុញ្ញគួរកត់សម្គាល់គឺ ប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៌ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គម-…
-
៣២ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ៖កម្ពុជាធ្វើដំណើរលើផ្លូវអនុវត្ត និងការពារ

ភ្នំពេញ៖ដោយត្រឡប់ទៅរកអតីតកាលមុនបន្តិច គឺកាលពីជាង៣០ឆ្នាំមុន រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញនេះត្រូវបានសភាធម្មនុញ្ញអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣។ ៣១ឆ្នាំក្រោយមកគឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នៃ“ទិវាប្រកាសរដ្ឋធម្មនុញ្ញ” (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៤)វិមានរដ្ឋធម្មនុញ្ញដែលជាសំណង់និមិត្តរូបនៃ «រដ្ឋធម្មនុញ្ញ» តំណាងច្បាប់កំពូលរបស់ជាតិមានទីតាំងក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំទៅដល់ការបោះឆ្នោតនាខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិដើម្បីបង្កើតសភាធម្មនុញ្ញមួយនៃប្រទេសកម្ពុជា។តួនាទីជាសារវន្តនៃសភាធម្មនុញ្ញ គឺតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា និងប្រែក្លាយខ្លួនទៅជាសភានីតិបញ្ញត្តិមួយដែលនឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយឡើង។ គេពិតជាអាចនៅចងចាំបានថា សភាធម្មនុញ្ញត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ព្រមទាំងមានវត្តមានលោក យ៉ាស៊ូស៊ី អាកាស៊ី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រមុខអ៊ុនតាក់នៅកម្ពុជានិងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករធ្វើជាសាក្សី។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាន១៦ជំពូក និង១៥៨មាត្រា។គិតត្រឹមខែកញ្ញាឆ្នាំ២០២៥ រដ្ឋធម្មនុញ្ញមួយនេះ បានឆ្លងកាត់ការធ្វើវិសោធនកម្មចំនួន១១លើក ដើម្បីស្របតាមសេចក្តីត្រូវការចាំបាច់…
-
សម្ដេចតេជោ៖ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ សម្ដេចតេជោ ហ៊ុន សែន បន្តថា ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៉ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ មានគ្រប់មជ្ឈដ្ឋានចេញមកនិយាយយ៉ាងច្រើនដែលតាំងពីលើដល់ក្រោមនិយាយតែពីបន្តបិទ។ សម្ដេចតេជោបញ្ជាក់ថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើកមិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង)។ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។ ស ម្ដេចតេជោបន្ថែមថា ខ្ញុំគួរតែអរគុណថៃ ដែលតាមរយៈការបិទព្រំដែនជាឯកតោភាគីនេះទំនិញថៃនាំចូលមិនបាន ធ្វើឲ្យទំនិញកម្ពុជាដែលផលិតក្នុងស្រុកមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាដែលស្រឡាញ់ជាតិនាំគ្នាគាំទ្រប្រើប្រាស់ទំនិញក្នុងស្រុក ដែលនេះនឹងគាំទ្រដល់ការរីកចម្រើនខាងសេដ្ឋកិច្ចសម្រាប់រយៈពេលវែង។ជាង៣ខែអត់ទំនិញថៃទីផ្សារកម្ពុជាមានស្ថិរភាព មានទំនិញប្រើប្រាស់គ្រប់គ្រាន់ និងអតិផរណាទាបនិយាយដោយឡែក និងនិយាយជារួមម៉ាក្រូសេដ្ឋកិច្ចគ្រប់គ្រងបានល្អ។ សម្ដេចតេជោបន្តថា សម្រាប់សំណូមពរជប៉ុនដែលវិយោគនៅថៃផងនៅកម្ពុជាផង ដែលត្រូវការដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ សូមជប៉ុនធ្វើទំនាក់ទំនងជាមួយភាគីថៃ ព្រោះភាគីកម្ពុជាបានផ្តល់ការយល់ព្រមរួចហើយ។ ខ្ញុំសូមបងប្អូនជនរួមជាតិ…