-
វិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ ផ្តល់អាហារូបករណ៍ ៣០០កន្លែង លើ ៣មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៣០០កន្លែង លើ ៣មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង៣ នោះ រួមមាន ថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ថែទាំ និងជួសជុលរថយន្ត។ ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១៦ ៨១០ ៣៧៨/០៩៧ ៧១១ ៩៦៥៨/០៧៦ ៣៥១ ៩១៨៩ ឬ អញ្ជើញមកវិទ្យាស្ថានបច្ចេកទេស ហ្សុី វ៉េ សេ ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចម្ងាយ ៣០០ម៉ែត្រ ពីស្ពានជ្រោយចង្វារ៕…
-
នាយិកា ADB ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារ ADB

(ភ្នំពេញ)៖ នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ធនាគារ ADB ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និង ជម្រាបលា ក្នុងឱកាស ដែល លោកស្រីបញ្ចាប់ បេសកកម្មការងារនៅកម្ពុជា។ លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា ។ លោកស្រីនាយិកាក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និង កម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកស្រីនាយិកាបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសមិទ្ធផលនានា និង…
-
គណៈប្រតិភូសភាសហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។ ឯកឧត្តម Adam Smith បានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតីដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ គណៈប្រតិភូសភាអាមេរិកក៏បានកោតសរសើរចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្តេចបវរធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖…
-
ពលករខ្មែររាប់រយនាក់ក្នុងមួយថ្ងៃៗ បន្តវិលពីថៃមកវិញដើម្បីរកឱកាសការងារក្នុងស្រុក និងមករស់នៅក្នុងប្រទេសកំណើត

(ភ្នំពេញ)៖ ពលករខ្មែររាប់រយនាក់បន្តវិញត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញជារៀងរាល់ថ្ងៃដើម្បីស្វែងរកឱកាសការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ លោក ស៊ុន មេសា បានឱ្យដឹងថា ជារៀងរាល់ថ្ងៃមានបងប្អូនពលករខ្មែរដែលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ ដើម្បីមករកការងារធ្វើ និងមករស់នៅក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ “មកទល់ពេលនេះ យើងឃើញថានៅតែមានការវិលត្រឡប់វិញនៃពលករខ្មែរពីប្រទេសថៃ ដើម្បីចូលមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងកាលពីឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក៏ឃើញមានបងប្អូនពលករត្រឡប់មកវិញជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ដែរ ជារៀងរាល់ថ្ងៃ ហើយបើតាមការសាកសួររបស់មន្ត្រីនៅតាមព្រំដែន ការត្រឡប់មកវិញរបស់បងប្អូនពលករខ្មែរគឺដើម្បីស្វែករកឱកាសការងារធ្វើនៅក្នុងស្រុក និងដើម្បីរស់នៅអចិន្ត្រៃយ៍ផងដែរ”។ អ្នកនាំពាក្យរូបនេះ បន្ថែមថា ជាមួយការវិលត្រឡប់មកវិញរបស់បងប្អូនពលករខ្មែរមន្ត្រីក្រសួងការងារដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅតែបន្តរង់ចាំទទួលបងប្អូនពលករខ្មែរជានិច្ចនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ។ លោក ស៊ុន មេសា លើកឡើងថា៖ “ស្របជាមួយការបន្តវិលត្រឡប់មកស្រុកកំណើតវិញពីសំណាក់បងប្អូនពលករខ្មែរពីប្រទេសថៃ មន្ត្រីក្រសួងការងាររួមមាន ទីភ្នាក់ងារជាតិមុខរបរនិងការងារ ក៏ដូចជាមន្ទីរការងារខេត្ត ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៅតែបន្តរង់ចាំទទួលបងប្អូនពលករដែលត្រឡប់មកវិញនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដដែល ជាមួយនឹងការណែនាំស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ប.ស.ស.”។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះមានបងប្អូនពលករខ្មែរប្រមាណជាង…
-
កម្ពុជា ប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ

(ភ្នំពេញ)៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ ចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន ។ យើងគាំទ្រ គំនិតផ្តួចផ្តើមនានារបស់មិត្តចិន រួមមាន គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អរិយធម៌សកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងនេះនឹងរួម ចំណែកក្នុងការថែរក្សាផលប្រយោជន៍សកល អភិវឌ្ឍសកល និងពង្រឹង គោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បី រួមថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ រួមមានកិច្ចសហប្រតិបត្តិការ អាស៊ាន-ចិន មេគង្គ-ឡានឆាង មហាអនុតំបន់មេគង្គ…
-
ចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ ជាអ្នកផ្តល់ជំនួយដ៏ធំ និងជាប្រទេសនាំមុខ ដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សកម្ពុជា

(ភ្នំពេញ)៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ ជាអ្នកផ្តល់ជំនួយដ៏ធំ និងជាប្រទេសនាំមុខដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា។ ជំនួយដ៏ច្រើននេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ ប្រទេសទាំងពីរ បាន និងកំពុងខិតខំធ្វើការរួមគ្នា ដើម្បីបង្កើនទំហំ ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសការបង្កើនការនាំចេញ ទំនិញកសិផលបន្ថែមទៀតពីកម្ពុជាចូលទៅក្នុងទីផ្សារចិន ។ សម្ដេចតេជោ សូមអបអរសាទរ ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងជាលំដាប់ នៃទំហំ វិនិយោគរបស់មិត្តចិននៅកម្ពុជា ។ ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពអោយបានផុសផុល ដើម្បី អនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងជំរុញទេសចរចិននៅកម្ពុជា ឡើងវិញ បង្កើនជើងហោះហើរត្រង់បន្ថែមទៀតរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លា…
-
សម្ដេចតេជោ ហ៊ុន សែន ៖ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ មិត្តភាពកម្ពុជា-ចិន កំពុងបន្តរីកចម្រើនកាន់តែរឹងមាំ រហូតក្លាយទៅជាមិត្តដែកថែប

(ភ្នំពេញ)៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនង មិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំ ឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ជាមិត្តដែកថែប ។ សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដោយឃើញប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំងអំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ សម្ដេចតេជោ បានបន្តថា ឆ្នាំ២០២៥ នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន ដោយទី១-ជាខួប ១៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន, ទី២-ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្កា របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជើងពឹង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ, ទី៣-ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសចិន នាដើមខែកញ្ញានេះ, ទី៤-សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក…
-
កម្ពុជា សាទរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេស យ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន

(ភ្នំពេញ)៖ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅសណ្ឋាគារ សុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងក្នុងនាមស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ប្រជាជនកម្ពុជា បានសម្តែងអំណរសាទរយ៉ាងស្មោះស្ម័គ្រ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន និងសូមជូនពរជូនរដ្ឋាភិបាល និងប្រជាជនចិន ជាមិត្ត សូមទទួលបានសុភមង្គល និងជោគជ័យថ្មីៗថែមទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេល ៧៦ឆ្នាំ ប្រទេសចិន សម្រេចបានសមិទ្ធផលយ៉ាងធំធេង លើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានា ប្រកបដោយ ជោគជ័យ ក្នុងដំណើរការកសាងប្រទេស ។ ប្រទេសចិន បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក ។ សម្ដេចតេជោ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington, ឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washinton, និង លោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី២៦ កញ្ញា ២០២៥ ៕ ដោយ ៖ វណ្ណលុក
-
ក្រសួងការពារជាតិច្រានចោលចំពោះការចោទប្រកាន់ពី បណ្តាញសង្គម និងសារព័ត៌មានរបស់ថៃ ដែលបានចុះផ្សាយពីកម្ពុជា បានចល័តទ័ព និងសព្វាវុធថា ជាការបំភ្លើសការពិត

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”នោះជាការមិនពិតសោះឡើយ ។ ជាមួយការបដិសេធនេះអ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបង្ហាញនូវការពិតមួយចំនួនដូចជា៖ ១. ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ ២. ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ ៣. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយកងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្ត សហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស៕ ដោយ ៖ ម៉ាដេប៉ូ