-
អ្នកនាំពាក្យ៖ “ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏ គួរបន្តនីតិវិធីប្តឹងទៅតុលាការព្រោះបងប្អូនបានបដិសេធដំណោះស្រាយរបស់ក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដូចនេះនីតិវិធីមិនអាចធាក់ថយក្រោយឡើយ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏ ដែលបន្តការតវ៉ា គួរបន្តនីតិវិធីទៅកាន់តុលាការដែលមានសមត្ថកិច្ចព្រោះបងប្អូនបានទាត់ចោលទាំងដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ លោក ស៊ុន មេសា គូសបញ្ជាក់ថា ៖ “ករណីទាមទាររបស់បងប្អូនអតីតកម្មករណាហ្គាវើលដ៏ គឺជាករណីដដែលៗដែលក្រសួង បានដោះស្រាយត្រឹមត្រូវ និងចប់ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ និងដែនសមត្ថកិច្ចរបស់ខ្លួនចប់ស្រាច់បាច់រួចរាល់ហើយ ចំពោះបងប្អូនដែលមិនសុខចិត្តអាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការដែលជានីតិវិធីសមស្របបំផុត”។ លោកសង្កត់ធ្ងន់ថា នីតិវិធីច្បាប់ និងដំណាក់កាលនៃការដោះស្រាយ គឺមិនអាចធាក់ថយក្រោយត្រឡប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាលមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញទេ គឺមានតែទៅកាន់តុលាការតែប៉ុណ្ណោះ៕ ដោយ៖ង៉ាន់ ទិត្យ
-
អង្គការមហាឬសីដើម្បីសន្តិភាពពិភពលោក បានបោះឆ្នោតជ្រើសរើស ឯកឧត្តម មួន វាសនា នាយក អង្គការមូលនិធិមហាឫសីដើម្បីសន្តិភាពពិភពលោកនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម Florian Tilly ជាសមាជិកក្រុមប្រឹក្សាភិបាលអន្តរជាតិ និងជានាយក អង្គការមហាឬសីដើម្បីសន្តិភាពពិភពលោក បានចុះមកបំពេញបេសកកម្មពិសេស នៅកម្ពុជា បានគូសបញ្ជាក់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ទ្បឺរ៉ូយាល ថា លោកមកគឺដើម្បីរៀបចំជួយគាំទ្រអង្គការ មូលនិធិមហាឫសី ដើម្បីសន្តិភាពពិភពលោកនៅកម្ពុជា Maharishi Foundation World Peace for Cambodia ដោយបានរៀបចំ ធ្វើការបោះឆ្នោតក្នុងចំណោមសមាជិកសហស្ថាបនិក និងគណៈកម្មការប្រតិបត្តិ ក្នុងប្រទេសកម្ពុជា ហើយបានទទួលការយល់ព្រមជាឯកច្ឆ័នពីសមាជិកក្រុមប្រឹក្សានាយកអន្តរជាតិ ជ្រើសរើស ឯកឧត្តម មួន វាសនា ជាអតីសមាជិក សហស្ថាបនិកធ្វើជាប្រធានអង្គការ នេះចាប់ពី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម Florian Tilly ក៏បានឪ្យដឹងផងដែរថា អង្គការមួយនេះ ក៏មាន សមាជិក នៅតាមបណ្តា ប្រទេសនានាទូទាំងពិភពលោកចំនួន៣៣ ដែលសុទ្ធសឹងតែជា អតីតសាស្ត្រាចារ្យ និង និស្សិត សាកលវិទ្យល័យ វេទមហាប្ញសី MVU…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍សំខាន់ៗ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាព វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា

(កណ្ដាល)៖ ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានផ្ដល់អនុសាសន៍ចំនួន ៥ចំណុច ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យមានគុណភាព ប្រសិទ្ធភាព វិបុលភាព វិស័យអាកាសចរណ៍ស៉ីវិលនៅកម្ពុជា ។ អនុសាសន៍សំខាន់ៗចំនួន ៥ចំណុចនោះរួមមាន៖ ១៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជំរុញការតភ្ជាប់តាមផ្លូវអាកាសឱ្យសកម្មឡើងបន្ថែមទៀត ដោយផ្តោតលើជើងហោះហើរដែលត្រូវបានផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ និង ជើងហោះហើរថ្មី, ជាពិសេស ជើងហោះហើរត្រង់មកកាន់កម្ពុជា ពីបណ្តាទីក្រុងទេសចរណ៍ផ្សេងៗ ។ ទន្ទឹមនេះ, ការផ្តល់សេវាពាក់ព័ន្ធនឹងការធ្វើដំណើរ និងវិស័យទេសចរណ៍ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ។ ២៖ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, ជំរុញការផ្សព្វផ្សាយអំពី សក្តានុពលទេសចរណ៍កម្ពុជា ដោយផ្តោតលើភាពងាយស្រួលក្នុងការធ្វើដំណើរ តាមរយៈការហោះហើរត្រង់, ការហោះហើរចម្រុះ និង ការហោះហើរច្រើនជម្រើស ។ ៣៖ ក្រសួងមហាផ្ទៃ ដែលមានសមត្ថកិច្ចការពារសុខសុវត្ថិភាពរបស់អ្នកដំណើរ ត្រូវបន្តគិតគូ និង តាមដានជាប្រចាំនូវនិន្នាការសកលពាក់ព័ន្ធនឹងភេវរកម្ម,…
-
សម្តេចតេជោ ហ៊ុន សែន ណែនាំសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា ឈ្វេងយល់ស្ថានភាពពិតរបស់កម្ពុជា ពិសេស ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស

(ភ្នំពេញ)៖ សម្តេចតេជោ បានមានប្រសាសន៍ពីស្ថានភាពនយោបាយដល់សកម្មជន របស់គណបក្សប្រជាជនកម្ពុជា បានឈ្វេងយល់ស្ថានភាពពិត របស់កម្ពុជា ជាពិសេស សម្រាប់សកម្មជននៅក្រៅប្រទេស បានដឹង និងបានឃើញ ពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងរីករាយ ដែលបានជួបក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេសនាឱកាសនេះ។ សម្តេចតេជោបានមានប្រសាសន៍ចែករំលែកអំពីទិដ្ឋភាពទូទៅ ពីស្ថានភាពរបស់ ព្រះរាជាណាចក្រកម្ពុជាពីអតីតកាល ជាពិសេស ប្រវត្តិសាស្ត្រនៃពលិកម្មរបស់សម្តេច ក្នុងការតស៊ូរំដោះប្រទេសជាតិ…
-
ឆ្លើយតបបញ្ហាព្រំដែន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញអភិក្រមពីរ ដែលរាជរដ្ឋាភិបាលត្រូវធ្វើ

(កណ្ដាល)៖ ឆ្លើយតបជុំវិញបញ្ហាព្រំដែន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ងាត់ តែមិនស្ងៀមនោះទេ គឺបានធ្វើការយ៉ាងសកម្ម ដើម្បីឈានទៅបញ្ចប់ជម្លោះ។ សម្ដេច ថ្លែងដូច្នេះ ដោយសារតែមានពលរដ្ឋមួយចំនួន បានលើកឡើងថា រដ្ឋាភិបាល ហាក់នៅស្ងៀមស្ងាត់ជុំវិញបញ្ហាព្រំដែន និងខ្លះហាក់បាត់ជំនឿ ចំពោះភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាល ខណៈដែលកងទ័ពថៃ បន្ដធ្វើសកម្មភាពឥតឈប់ឈរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។ សម្ដេចធិបតី បានថ្លែងទាក់ទងនឹងបញ្ហាព្រំដែន និងអភិក្រមអ្វីខ្លះ ដែលកម្ពុជាយើងដោះស្រាយ? អភិក្រមរបស់យើង គឺមាន ២ ក្នុងពេលជាមួយគ្នា នោះគឺ ៖ អភិក្រមទី១ កន្លែងណាដែលមានបញ្ហា ដូចជាការប្រយុទ្ធគ្នា…
-
សម្តេចនាយករដ្ឋមន្ត្រី ៖ អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមិនវិនិយោគទៅឯកជននោះទេ

(កណ្ដាល)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមិនវិនិយោគទៅឯកជននោះទេ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ដូច្នេះ ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។ សម្ដេចធិបតី បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានចាស់ មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋ ដោយរដ្ឋចំណាយថវិកា ក្នុង ១ឆ្នាំ ៣លានដុល្លារ ដើម្បីថែទាំ ។ ព្រលានចាស់នេះ រដ្ឋ គ្មានផែនការលក់ឱ្យវិស័យឯកជនទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំ សម្រាប់ការប្រើប្រាស់ ។ សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅ មានជនខិលខូច បានក្លែងបន្លំឈ្មោះ…
-
អាកាសយានដ្ឋានអន្តរជាតិតេជោ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត លើពិភពលោក

(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជា និងបណ្ដាប្រទេសដទៃទៀត លើពិភពលោក ជាពិសេសយុទ្ធាសាស្រ្ដបើកជំហរជើងមេឃរបស់កម្ពុជា ។ នេះជាការគូសបញ្ជាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង ២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លូវអាកាស ជាមធ្យោបាយធ្វើដំណើរ ដឹកជញ្ជូនដ៏ចាំបាច់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន ខណៈអាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះ អាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើន នៅជុំវិញពិភពលោក ខណៈបច្ចុប្បន្ន កម្ពុជា បានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើន នៅលើពិភពលោក ហើយទៅថ្ងៃអនាគត កម្ពុជា នឹងទទួលបានជើងហោះហើរត្រង់ ពីបណ្ដាប្រទេសជាច្រើនទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិថ្មីនាពេលនេះ ។ សម្ដេចធិបតី បានថ្លែងថា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% របស់ខ្មែរ

(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% ជារបស់ខ្មែរ ។ នេះជាការគូសបញ្ជាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង ២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេស មានមោទនភាពក្រៃលែង ដែល កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនេះ ។ សម្ដេចថា ព្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជា សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% របស់ខ្មែរ មិនមែនដូចការលើកឡើងថា ជារបស់បរទេសនោះទេ ។…
-
លោក Dr. Maxim Behar បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា-ប៊ុលហ្គារី

(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ លោកបណ្ឌិត Dr. Maxim Behar ជាអ្នកជំនាញឈានមុខគេក្នុងវិស័យ ទំនាក់ទំនងសាធារណៈ (Public Relations) ។ លោកបណ្ឌិត Dr. Maxim Behar បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥។ ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្គារី ដោយមានការសហការជាមួយ វិស្ស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា ហើយមានការសម្របសម្រួលដោយ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោកបណ្ឌិត Dr.Maxim Behar ក៏បានមានជំនួបជាមួយ រដ្ឋមន្ត្រីនៃក្រសួងមួយចំនួន និង តំណាងវិស្ស័យឯកជនជាច្រើន ដើម្បីពិភាក្សាអំពី ការជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងប្រទេសទាំងពីរ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ក្រសួងបរិស្ថានលើកទឹកចិត្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីភាពស្អាតនៅកម្ពុជា

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍបៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូធ្វើទស្សកិច្ចនៅក្រុមហ៊ុន Wangneng ដែលបង្កើតរោងចក្របំប្លែងសំណល់ទៅជាថាមពលអគ្គីសនី នៃ MIZUDA Group នៅទីក្រុងHuzhou ខេត្តZhejiang ប្រទេសចិន។ ក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI លើការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងចំនួនប្រមាណ ២៥០០តោន ក្នុង១ថ្ងៃ ដើម្បីបង្កើតជាថាមពលអគ្គិសនី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ចាប់អារម្មណ័និងបានលើកទឹកខិត្តដល់ក្រុមហ៊ុនពិនិត្យលើការវិនិយោគកែច្នៃសំរាម ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងសំរាមនិងសំណល់រឹង ការអភិវឌ្ឍឧស្សាហកម្ម កែច្នៃសំណល់ទៅជាថាមពល និងកែច្នៃសំណល់ផលិតជាជីវប្លាស្ទិក។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរលំដាប់ថ្នាក់ ប្រជាពលរដ្ឋ រួមជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត…